ព័ត៌មានជាតិ

លោកជំទាវ អុង សុភាវី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការចុះសិក្សាស្វែងយល់ពីសកម្មភាពបញ្រ្ជាបយេនឌ័រ និង លើកកម្ពស់តួនាទី ភារកិច្ចស្រ្តី នៅខេត្តរតនគិរី

(ខេត្តរតនគិរី)៖ នាព្រឹកថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការចុះសិក្សាស្វែងយល់ពីសកម្មភាពបញ្ជ្រាបយេនឌ័រ និងលើកកម្ពស់តួនាទី ភារកិច្ចស្ត្រី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ របស់ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ នៅសាលមហោស្រពខេត្តរតនគិរី។

កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមដោយ លោកជំទាវ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកជំទាវ អភិបាលរង នៃគណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អគ្គនាយករងរដ្ឋបាល ស្នងការរង ប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្តរតនគិរី មេឃុំ ចៅសង្កាត់ សរុបចំនួន១៩៦ ស្រី១២០រូប។

Leave a Reply

Your email address will not be published.