ព័ត៌មានជាតិ

រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំប្រារព្ធពិធី «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៥»

ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង រដ្ឋបាលខេត្តពោធិ៍សាត់បានរៀបចំប្រារព្ធពិធី «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៥» យ៉ាងអធិកអធម ក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត, តំណាងសាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូងខេត្ត, លោកមេបញ្ជាការកងកម្លាំងទាំង៣ប្រភេទ, លោកអភិបាលក្រុង-ស្រុក, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, មន្រ្តីរាជការ, តំណាងអង្គការដៃគូ, លោកគ្រូ អ្នកគ្រូ, សិស្សានុសិស្ស និងយុវជនយ៉ាងច្រើនកុះករ។

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

Leave a Reply

Your email address will not be published.