ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់បានដេកស្លាប់សង្ស័យជាករណីខ្យល់គរ

(បាត់ដំបង) បុរសម្នាក់បានដេកស្លាប់យ៉ាងអាណោចអាធ័មបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៦និង០០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចលូដាច់ស្ថិតក្នុងក្រុមទី១ ភូមិស្ពាន ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

សពជនរងគ្រោះមានឈ្មោះ ខាន់ សារ៉ុម ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិស្ពាន ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង  បានដេកស្លាប់ យ៉ាងអាណោចអាធ័ម។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យកោសល្យវិច័យ និងបានបញ្ជាក់ថា សពជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរ បន្ទាប់មកក៏បានធ្វើកំណត់ហេតុប្រគល់អោយសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published.