ព័ត៌មានជាតិ

រូបសំណាកសត្វ”អក”ញីឈ្មោលត្រូវបានលើកដាក់តាំងលម្អរនៅមាត់បឹងកន្សែង បន្ទាប់ពីសាងសង់រួច

បន្ទាប់ពីបានធ្វើការសាងសង់រួចប្រមាណ២ខែ រូបសំណាកសត្វ “អក“ញីឈ្មោល១គូដែលរចនាកសាងដោយស្នាដៃកូនខ្មែរ ប្រកបដោយភាពស្រស់ស្អាត មើលទៅហាក់ដូចមានជីវិត នៅព្រឹកថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ២០២៤ នេះ ត្រូវបានឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីរៀបចំពិធី បួងសួង សុំសេចក្តីសុខ ធ្វើការស្ទូចលើកដាក់តាំងនៅមាត់បឹងកន្សែងដើម្បីបង្អួតភ្ញៀវទេសចរជាតិ-អន្តរជាតិ បានគយគន់ទស្សនាពីភាពស្រស់ស្អាតនៃរូបសំណាកបក្សីមួយគូដែលមានរំលេចក្នុងបទចម្រៀង អធិរាជសម្លេងមាសលោកតា សុិន សុីសាមុត ក្រោមចំណងជើងថា“ អកបឹងកន្សែង “ ។

សូមបញ្ជាក់ថា រមណីយដ្ឋានបឹងកន្សែង ត្រូវបានឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីធ្វើការកែលម្អរអោយរឹតតែមានភាព ស្រស់ស្អាត។ហើយនៅខែក្រោយរូបសំណាក់ ក្រុមគ្រួសារដំរី មានដំរីឈ្មោល១ដំរីញី១ និងកូនដំរី១ នឹងត្រូវលើកមកដាក់តាំងនៅមាត់នឹងកន្សែងទៀត៕

Leave a Reply

Your email address will not be published.