
ខេត្តព្រះសីហនុ ៖កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុបានបង្ក្រាប ករណីគ្រឿងញៀន បានចំនួន០៣ករណីផ្សេងៗគ្នា ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ ស្រី ០១នាក់ ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឱ្យបណ្ដាញសារព័ត៌មានក្នុងស្រុកដឹងនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះថា ករណីទី១ : ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ស្ថិតនៅក្រុម៤ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ជនសង្ស័យទាំង០២នាក់មានឈ្មោះ ១-ឈ្មោះ ណា សារី ភេទ ប្រុស ឆ្នាំកំណេីត ១៩៩៣ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ២-ឈ្មោះ រី សុខណាន ភេទប្រុស ឆ្នាំកំណេីត ២០០៤ មុខរបររត់ផាស់អេប ទីលំនៅ មិនពិតប្រាកដ ។
ករណីទី២ : ឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ស្ថិតនៅភូមិដូង ក្រុម១៧ ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ជនសង្ស័យមានឈ្មោះ អេង សុខហេង ភេទប្រុស ឆ្នាំកំណេីត ២០០៤ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅ ក្រុម១១ ភូមិ០១ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ ។
ករណីទី ៣ : ឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ស្ថិតនៅភូមិដូង ក្រុម១៧ ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ជនសង្ស័យមានឈ្មោះ ម៉ុន នូ ភេទ ស្រី ឆ្នាំកំណេីត ១៩៩៨ ជនជាតិខ្មែរ មុខរបរមេផ្ទះ ទីលំនៅសង្កាត់០១ ក្រុង-ខេត្តព្រះសីហនុ ។
សរុបវត្ថុតាងរួមមាន ម្សៅក្រាមព៌ណសថ្លា សង្ស័យសារធាតុញៀន៣០កញ្ចប់ ទូរសព្ទ័ ២គ្រឿង ផាស្អាប់ ០១គ្រឿង ។
បច្ចុប្បន្នសង្ស័យទាំង០៤នាក់ខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ និងចាត់ការតាមនិតិវិធីច្បាប់ ៕





