ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចបំបែកសំណុំរឿងករណីគ្រឿងញៀន​បានចំនួន០៣ករណីផ្សេងៗគ្នា​ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់.!

ខេត្តព្រះសីហនុ ៖កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុបានបង្ក្រាប​ ករណីគ្រឿងញៀន​ បានចំនួន០៣ករណីផ្សេងៗគ្នា​ ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ ស្រី ០១នាក់ ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឱ្យបណ្ដាញសារព័ត៌មានក្នុងស្រុកដឹងនៅថ្ងៃទី១៣​ ខែមីនា​ ឆ្នាំ​២០២៣នេះថា ករណីទី១​ : ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ស្ថិតនៅក្រុម៤​ ភូមិ២​ សង្កាត់៣​ ក្រុង-ខេត្តព្រះសីហនុ ជនសង្ស័យទាំង០២នាក់មានឈ្មោះ ១-ឈ្មោះ​ ណា​ សារី​ ភេទ​ ប្រុស​ ឆ្នាំកំណេីត​ ១៩៩៣​ ជនជាតិ​ខ្មែរ​ឥស្លាម​ មុខរបរ មិនពិតប្រាកដ​ ទីលំនៅភូមិ​ ៦​ សង្កាត់​៤​ ក្រុង-ខេត្តព្រះសីហនុ ។ ២-ឈ្មោះ​ រី​ សុខណាន​ ភេទប្រុស​ ឆ្នាំកំណេីត​ ២០០៤​ មុខរបររត់ផាស់អេប​ ​ទីលំនៅ មិនពិតប្រាកដ​ ។

ករណីទី២ : ឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ស្ថិតនៅភូមិដូង​ ក្រុម១៧​  ភូមិ​១ សង្កាត់​លេខ​៤​ ក្រុង-ខេត្តព្រះសីហនុ​ ជនសង្ស័យមានឈ្មោះ​ អេង​ សុខហេង​ ភេទ​ប្រុស ឆ្នាំកំណេីត​ ២០០៤​ ជនជាតិ​ខ្មែរ​ មុខរបរ មិនពិតប្រាកដ​ ទីលំនៅ ក្រុម​១១​ ភូមិ០១​ សង្កាត់​០៤​ ក្រុង-ខេត្តព្រះសីហនុ ។

ករណីទី​ ៣ : ឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ស្ថិតនៅភូមិដូង​ ក្រុម១៧​  ភូមិ​១ សង្កាត់​លេខ​៤​ ក្រុង-ខេត្តព្រះសីហនុ​ ជនសង្ស័យមានឈ្មោះ​ ម៉ុន នូ ភេទ​ ស្រី ឆ្នាំកំណេីត​ ១៩៩៨ ជនជាតិ​ខ្មែរ​ មុខរបរមេផ្ទះ​ ទីលំនៅសង្កាត់​០១ ក្រុង-ខេត្តព្រះសីហនុ ។

សរុបវត្ថុតាងរួមមាន​ ម្សៅក្រាម​ព៌ណសថ្លា​ សង្ស័យសារធាតុញៀន​៣០កញ្ចប់ ទូរសព្ទ័ ២គ្រឿង ផាស្អាប់ ០១គ្រឿង ។

បច្ចុប្បន្នសង្ស័យទាំង០៤នាក់ខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ​ ដេីម្បីធ្វេីការសាកសួរ​ និង​ចាត់ការតាមនិតិវិធី​ច្បាប់​ ៕

Leave a Reply

Your email address will not be published.