
ចំពោះករណីខាងលើនេះ ជាករណី (ឆក់) ដោយមានមុខសញ្ញា ចំនួន០២នាក់ ជិះម៉ូតូ ០២គ្រឿង ធ្វើសកម្មភាព ឆក់ ទៅលើជនរងគ្រោះកំពុងជិះម៉ូតូ នៅចំណុចផ្លូវជាតិលេខ៤ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ និងជនសង្ស័យ ០១នាក់ទៀតរត់គេចខ្លួន។ ក្នុងពេលកិច្ចប្រតិបត្តិការដែលសមត្ថកិច្ចដេញតាមជនសង្ស័យរត់គេចខ្លួននេះ ជនសង្ស័យបានផ្ទុះអាវុធមកលើកម្លាំងសមត្ថកិច្ចយើង ហើយកម្លាំងសមត្ថកិច្ចបានស្ទាក់និងបានដេញមុខសញ្ញានេះត្រឡប់មកខាងផ្លូវជាតិលេខ៥១ វិញ។ ពេលនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ចំណែក ០១នាក់ទៀតរត់គេចខ្លួនទៅផ្លូវល្បឿនលឿន និងបានភ្ជង់រថយន្តជនរងគ្រោះក្នុងរូបភាពនោះជិះគេចខ្លួន។
បញ្ជាក់ ៖ ករណីនេះ មិនមែនជាករណី ប្លន់ នៅផ្លូវល្បឿនលឿននោះទេ ជាករណី ឆក់ ជនរងគ្រោះជិះម៉ូតូ នៅចំណុចផ្លូវជាតិលេខ៤។
បច្ចុប្បន្ន កម្លាំងជំនាញពាក់ព័ន្ធកំពុងតាមស្វែងរកជនសង្ស័យដែលរត់គេចខ្លួន។
អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានជ្រាប តាមការការគួរ!
ផេកស្នងការខេត្តកណ្ដាល





