
នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន (IPIS) និងដកពិសោធន៍ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន (CRS) នៅខណ្ឌពោធិ៍សែនជ័យ និងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រី អនុប្រធាននាយកដ្ឋាន លោកនាយ/ប្រធានការិយាល័យ ព្រមទាំងតំណាងអង្គការ Vital Strategies និងក្រុមការងារពាក់ព័ន្ធចំណុះនាយកដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម





