នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម គង់ កៃដូ នាយករងខុទ្ទកាល័យ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននាំយកអំណោយរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ប្រគល់ជូនអធិការនគរបាលខណ្ឌទាំង១៤ ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការទទួលអំណោយផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ប៉េង ដាណារ៉ា ស្នងការរង ទទួលផែនការងារភស្តុភារ និងហិរញ្ញវត្ថុ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។ អំណោយរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ បានផ្តល់ជូនក្នុងមួយខណ្ឌៗ ទទួលបាន ៖ អាវក្រោះ ចំនួន ២០អាវ អាវចរាចរណ៍ ចំនួន ៥០អាវ និងខ្សែក្រវ៉ាត់ ចំនួន ២០ឈុត ៕
Tag: ព័ត៌មានសន្តិសុខសង្គម
មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបសំបុកក្រុមជួញដូរគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រខេត្តតាកែវ ប្រដាប់ដោយអាវុធ បានបាញ់មកលើកម្លាំងនគរបាលយើង ២នាក់របួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់ ចាប់ខ្លួនជនល្មើសបានចំនួន ៧នាក់…!
ខេត្តតាកែវ៖ អនុវត្តតាមបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១១និង៥០នាទី បានសហការជាមួយស្នងការដ្ឋានខេត្តតាកែវ ដោយមានការដឹកនាំ និងសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានស្រាវជ្រាវ និងបង្ក្រាបក្រុមឧក្រិដ្ឋជន ជួញដូរគ្រឿងញៀន ប្រដាប់ដោយអាវុធ ស្ថិតនៅចំណុចភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដោយចាប់ខ្លួនជនល្មើសសរុបចំនួន ០៧នាក់ ក្នុងនោះបានមេក្លោងធំម្នាក់ ដែលមានរហស្សនាម រាជ ។ ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានចាប់យកវត្ថុតាងជាគ្រឿងញៀនមួយចំនួន ព្រមទាំងសម្ភារៈដូចជា កាំភ្លើងខ្លី ចំនួន ០៣ដើម, គ្រាប់កាំភ្លើង មួយចំនួន និងជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០២គ្រឿង។ ក្នុងកំឡុងពេលប្រតិបត្តិការជនល្មើស បានធ្វើការតដៃជាមួយសមត្ថកិច្ច បណ្តាឱ្យសម្ថតកិច្ចរងចំនួន ២រូប រងរបួសជាទម្ងន់ បច្ចុប្បន្នកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ។ សូមជម្រាបថា ក្រុមជួញដូរគ្រឿងញៀនដែលត្រូវបង្ក្រាបនេះ គឺមានរៀបចំរចនាសម្ព័ន្ធច្បាស់លាស់ ដែលធ្វើសកម្មភា
សមត្ថកិច្ចប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បង្ក្រាបករណីដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែនជិត ២០គីឡូក្រាម ចាប់ខ្លួនជនបរទេសម្នាក់
ភ្នំពេញ៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយសមត្ថកិច្ចគយ និងរដ្ឋាករ ប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រកអ្នកដំណើរចេញ) បានបង្ក្រាបករណីដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែន តាមផ្លូវអាកាស ដោយចាប់ខ្លួនជនល្មើស ០១នាក់ ភេទប្រុស សញ្ជាតិអង់គ្លេស អាយុ៤១ឆ្នាំ ចាប់យកវត្ថុតាងកញ្ឆាក្រៀមចំនួន ២២ដុំ ស្មើទម្ងន់ ១៩គីឡូ ៩០២ក្រាម ។ បើយោងតាម ការបញ្ជាក់របស់ លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ដែលជាអ្នកដឹកនាំបង្រ្កាបផ្ទាល់ករណី បានគូសបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ពួកឧក្រិដ្ឋជនសកម្មភាពដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែន មានការកើតឡើងគួរឱ្យគត់សម្គាល់ តាមការស៊ើបអង្កេតកញ្ឆាក្រៀមទាំងនេះ គឺមានប្រភពមកពីប្រទេសថៃ ៕សមត្ថកិច្ចប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បង្ក្រាបករណីដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែនជិត ២០គីឡូក្រាម ចាប់ខ្លួនជនបរទេសម្នាក់ ភ្នំពេញ៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយសមត្ថកិច្ចគយ និងរដ្ឋាករ ប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រកអ្នកដំណើរចេញ) បានបង្ក្រាបករណីដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែន តាមផ្លូវអាកាស ដោយចាប់ខ្លួនជនល្មើស ០១នាក់ ភេទប្រុស សញ្ជាតិអង់គ្លេស អាយុ៤១ឆ្នាំ ចាប់យកវត្ថុតាងកញ្ឆាក្រៀមចំនួន ២២ដុំ ស្មើទម្ងន់ ១៩គីឡូ ៩០២ក្រាម ។ […]
តុលាការក្រុងភ្នំពេញ ប្រគល់វត្ថុតាងគ្រឿងញៀនប្រមាណជាង៥តោន ទៅអាជ្ញាគ្រឿងញៀន យកទៅដុតបំផ្លាញចោល
ភ្នំពេញ៖ គណៈកម្មការផ្ទៃក្នុង កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ធ្វើការត្រួតពិនិត្យអំពីបរិមាណចំនួន ឬចំណុះវត្ថុតាងគ្រឿងញៀន ឧបករណ៍ផ្សេងៗ ដែលទាក់ទងនឹងការផលិត ការជួញដូរ ការចែកចាយ និងប្រើប្រាស់គ្រឿងញៀន និងគណៈកម្មការដុតបំផ្លាញគ្រឿងញៀនរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានជួបប្រជុំនៅសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ (សាលាយុត្តិធម្ម)។ សូមជម្រាបថា ៖ គ្រឿងញៀន សារធាតុគីមីទម្ងន់សរុប ២ ៩០៤,៥០ គីឡូក្រាម ( ២,៩ តោន) ក្នុងនោះមាន៖ ១. គ្រឿងញៀនទម្ងន់ ២ ២២១,១៨ គីឡូក្រាម ( ២,២២ តោន)។ ២. សារធាតុគីមីទម្ងន់ ៦៨៣,៣១ គីឡូក្រាម ( ០,៦៨ តោន)៕
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បន្តឧបត្ថម្ភថវិកា២លានរៀលលើកទឹកចិត្តដល់កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ដែលបានបង្រ្កាបជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទ
នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ នូ ភារុណ ភេទប្រុស មុខរបរគ្មាន ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ចំនួន០២លើក៖ ករណីទី១: នៅចំណុចផ្លូវសុធារស់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥។ ករណីទី២: នៅចំណុចផ្លូវ៤៦៦ កែងផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមនីតិវិធី៕
ផ្ទះជួសជុលម៉ាស៉ីនត្រជាក់ មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៥និង០៥នាទីទាបភ្លឺ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ដោយទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះដែលនៅក្បែរនោះ។ ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១១គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន០៥គ្រឿង ប្រេីប្រាស់ទឹក អស់០៤ឡាន ស្មេីរនឹង២២ម៉ែត្រគូប និងរថយន្តជំនួយមកពីកងពលតូចលេខ៧០ ចំនួន០៦គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរ នឹង០៨ ម៉ែត្រគូប។ ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺជាប្រភេទ ថ្មក្រោមលេីស័ង្កសី ទំហំ (០៥ម៉ែត្រ x ២០ម៉ែត្រ) ឆេះខូចខាតអស់ទាំងស្រុង និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។ ចំពោះ ករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ៦និង០៥នាទីព្រឹកនាថ្ងៃខែឆ្នាំដដែរ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន […]
ទីតាំង ផលិត ចែកចាយ និងផ្សាយផ្ទាល់តាមវេបសាយនូវវីដេអូអាសអាភាស មួយកន្លែង ត្រូវបានអាវុធហត្ថភ្នំពេញបង្ក្រាបនិងឃាត់ខ្លួនមនុស្ស១២នាក់!
នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២៥ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ចំនួន ១២នាក់ទៅតុលាការ ពាក់ព័ន្ធករណី ផលិត ចែកចាយ និងផ្សាយផ្ទាល់តាមវេបសាយនូវវីដេអូអាសអាភាស ប្រព្រឹត្តនៅ ផ្ទះល្វែងមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៤២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ករណីខាងលើនេះ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឆ្មក់បង្ក្រាប កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពី លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយឃាត់ខ្លួនជាក់ស្ដែង បានជនសង្ស័យសរុបចំនួន ១២នាក់ ក្នុងនោះមាន ជនជាតិចិនចំនួន ០៦នាក់, ជនជាតិខ្មែរ ចំនួន ០៥នាក់ និងជនជាតិម៉ាឡេស៊ី ចំនួន ០១នាក់ ព្រមទាំងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួនរួមមាន កុំព្យូទ័រ លិង្គ និងយោនីសិប្បនិមិត្ត ឧបករណ៍សិច […]
ឃាត់ខ្លួនបុគ្គល១រូប ក្រោយបានយកឈ្មោះរដ្ឋបាលខេត្តព្រះសីហនុ រួមជាមួយលិខិត១ច្បាប់ដែលមានខ្លឹមសារថា «ក្នុងនាមខ្ញុំជារដ្ឋបាលសាលាខេត្តសូមអំពាវនាវដល់អាជីវកម្មទាំងអស់ក្នុងខេត្តឱ្យចូលរួមបរិច្ចាគថវិកាបន្តិចបន្តួច ដើម្បីឧបត្ថម្ភជួយទៅដល់បងៗជាទាហានការពារព្រំដែន.!
រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តជ្រាបថា កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រះសីហនុបានទទួលព័ត៌មានពីអាជីវករថាមានបុគ្គល១រូប បានយកឈ្មោះរដ្ឋបាលខេត្តព្រះសីហនុ រួមជាមួយលិខិត១ច្បាប់ដែលមានខ្លឹមសារថា «ក្នុងនាមខ្ញុំជារដ្ឋបាលសាលាខេត្តសូមអំពាវនាវដល់អាជីវកម្មទាំងអស់ក្នុងខេត្តឱ្យចូលរួមបរិច្ចាគថវិកាបន្តិចបន្តួច ដើម្បីឧបត្ថម្ភជួយទៅដល់បងៗជាទាហានការពារព្រំដែន ដើម្បីលើកទឹកចិត្តនឹងជំនួយស្មារតីឱ្យពួកគាត់តស៊ូដើម្បីជាតិមាតុភូមិ » ។ ក្រោយពីទទួលបានព័ត៌មាននេះរដ្ឋបាលខេត្តព្រះសីហនុបានប្រគល់ភារកិច្ចជូន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចុះតាមដាន ស្រាវជ្រាវស្វែងរកឃើញ និងឃាត់ខ្លួនបុគ្គលដែលបានប្រព្រឹត្តខាងលើ។ ក្រោយពីបានធ្វើការសាកសួរបុគ្គលរូបនេះ បានបញ្ជាក់ថាគាត់ឈ្មោះ ជា ឡងឌី ភេទប្រុស អាយុ ៣២ឆ្នាំ និងបានសារភាពថារូបគាត់ពិតជាបានប្រព្រឹត្ត និងរៀបចំក្លែងឯកសាររបស់រដ្ឋបាលខេត្តព្រះសីហនុប្រាកដមែនដើម្បីដើរប្រមូលលុយពីអាជីវករនៅក្នុងក្រុងព្រះសីហនុ ដោយភូតកុហកថា សាលាខេត្តព្រះសីហនុអំពាវនាវឱ្យអាជីវករជួយឧបត្ថម្ភថវិកាយកទៅជួយដល់ទាហានការពារព្រំដែន។ បច្ចុប្បន្នបុគ្គលឈ្មោះ ជា ឡងឌី ត្រូវបានបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និង សាធារណជនមេត្តាជ្រាបជាព័ត៌មាន៕
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកក្រោមរូបភាពទិញលក់ម៉ូតូតាមអនឡាញ!!!
យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីផ្សព្វផ្សាយឆបោកប្រាក់លក់ម៉ូតូតាមបណ្ដាញទំនាក់ទំនងសង្គម។ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០១រូប ឈ្មោះ ឈ.ណ.រ ភេទប្រុស។ តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះពិតបានទិញគណនីហ្វេសប៊ុក ដើម្បីធ្វើការផ្សព្វផ្សាយលក់ម៉ូតូ តាមអនឡាញ និងបានឆបោកជនរងគ្រោះដែលបានបញ្ជាទិញម៉ូតូចំនួន០៣គ្រឿង ក្រោមរូបភាពទៅកន្លែងលក់ម៉ូតូ សម្ដែងធ្វើជាទិញ និងថតរូបផ្ញើរទៅជនរងគ្រោះអោយជឿជាក់ និងតម្រូវឱ្យទូទាត់ប្រាក់ជាមុនតាម QR code ទ្រូម៉ាន់នី ទីបំផុតមិនបានប្រគល់ម៉ូតូ និងបានផ្តាច់ទំនាក់ទំនងជាមួយជនរងគ្រោះតែម្តង។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណជន សូមមេត្តាប្រុងប្រយ័ត្ន មុននឹងធ្វើការទិញទំនិញតាមអនឡាញផ្សេងៗ សូមពិនិត្យ និងវិភាគឲ្យបានជាក់លាក់ពីប្រភពនៃការទិញលក់ ជៀសវាងការខាតបង់ផលប្រយោជន៍ផ្សេងៗដោយប្រការណាមួយ។
រយៈពេល៦ថ្ងៃ សមត្ថកិច្ចក្រុងភ្នំពេញ ចាប់បានម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងចំនួន ១២៦ គ្រឿង
ភ្នំពេញ៖ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាកឱ្យដឹងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ រយៈពេល៦ថ្ងៃ ពោលគិតចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ សមត្ថកិច្ចនៃស្នងការនគរបាលរាជធានីភ្នំពេញ ឃាត់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងប្រែនចំនួន ១២៦ គ្រឿង ក្នុងនោះតម្រូវឱ្យម្ចាស់យកបំពង់ស៊ីម៊ាំងដើមមកដោះដូរបាន ចំនួន៣៤គ្រឿង និងនៅរក្សាទុក ចំនួន៩២គ្រឿង រងចាំម្ចាស់យកបំពង់ស៊ីម៊ាំងដើមមកដោះដូរបន្ត៕










