ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា មានអ្នក ជំងឺផ្តាសាយបក្សីចំនួន ០១ករណី កើតលើកុមារាអាយុ ១១ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ដែលមានទីលំនៅ ក្នុងភូមិស្រីសំពោង ឃុំខ្ញុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ទោះជាមានការយកចិត្តទុកដាក់ថែទាំនិងជួយ សង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យក៏ដោយ កុមារបានស្លាប់នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ដោយសារមូលហេតុ មកដល់មន្ទីរពេទ្យ ក្នុងស្ថានភាពធ្ងន់ធ្ងរពេក រួមមានគ្រុនក្តៅ ក្អក ហត់ និងពិបាកដកដង្ហើមធ្ងន់ធ្ងរ។ តាមការ សាកសួរបង្ហាញថា នៅក្បែរផ្ទះអ្នកជំងឺមានចិញ្ចឹមមាន់ទាឈឺនិងងាប់ជាបន្តបន្ទាប់តាំងពីមួយសប្តាហ៍មុនកុមារចាប់ ផ្តើមឈឺ៕
Tag: ព័ត៌មានសន្តិសុខសង្គម
ACU សម្រេចឃាត់ខ្លួន និងបញ្ជូនមន្រ្តីនគរបាល២នាក់ ម្នាក់ជាអធិការរងនគរបាលស្រុកបវេល ទៅតុលាការ ពាក់ព័ន្ធដោះលែងជនជាតិថៃជាថ្នូរលុយរាប់ម៉ឺនដុល្លារ
សេចក្តីរាយការណ៍ បានបញ្ជាក់ថា ក្រោយបញ្ចប់បើកការស៊ើបសួរលើជនត្រូវចោទទាំង២នាក់ ពីតំណាងអយ្យការលោក ទុង រតនា, លោក ហុក ពៅ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ បានសម្រេចខ្លួនជនជាប់ចោទដាក់ពន្ធនាគារព្រៃសនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មន្រ្តីនគរបាលទាំង២នាក់ រួមមាន៖ *ទី១៖ ឈ្មោះ វ៉ន វាសនា អាយុ៣៨ឆ្នាំ មានតួនាទីជាអធិការរងនគរបាលស្រុកបវេល ខេត្តបាត់ដំបង (ពាក់ស័ក្តិ៤កន្លះ) *ទី២៖ ឈ្មោះ តាំង សំណាង (ហៅ សុខ ច័ន្ទសំណាង) អាយុ៤៣ឆ្នាំ ជាមន្រ្តីនគរបាល៕
សមត្ថកិច្ចបង្រ្កាបជនសង្ស័យ២ក្រុម៧នាក់ធ្វើសកម្មភាពឆក់២ករណីពីជនបរទេស
ភ្នំពេញ : អនុវត្តតាមបញ្ជាផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញនិងដឹកនាំបញ្ជាពីលោក ប៊ុន សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះសហការនគរបាលខណ្ឌបឹងកេងកងរួមប៉ុស្តិ៍ផ្នែកជំនាញមានការដឹកនាំលោក វុឌ្ឍ ផូសារវ័ន្ត អធិការខណ្ឌបឹងកេងកងដឹកនាំផ្ទាល់សហការជាមួយនាយកដ្ឋានព្រហ្មទណ្ឌក្រសូងមហាផ្ទៃដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយអនុប្រធាននាយកដ្ឋាននគរបាលឈានដល់ការបង្រ្កាបបាន២ក្រុមសរុប៨នាក់តែពាក់ព័ន្ធតែ៧នាក់មិនពាក់ព័ន្ធ៕
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញនូវការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះករណីឆបោកមួយ ដែលខាតបង់ប្រាក់អស់ ៧លានដុល្លារ!
នៅក្នុងផេកហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផុសនាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ បានលើកអំពី បទពិសោធន៍នៃការបង្ក្រាបករណីឆបោកជាច្រើន ដែលលោកធ្លាប់បានផ្សព្វផ្សាយ និងអំពាវនាវ ឲ្យមហាជនមានការប្រុងប្រយ័ត្ន ហើយលោកក៏បាន បង្ហាញនូវអារម្មណ៍ភ្ញាក់ផ្អើល និងសោកស្តាយ ចំពោះករណីឆបោកមួយ ដែលធ្វើឲ្យជនរងគ្រោះ ខាតបង់ប្រាក់រហូតដល់ ៧លានដុល្លារ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបាន កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥។ សូមមើលខ្លឹមសារទាំងស្រុង ដែលលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានផុសដូចខាងក្រោម៖ ” សេចក្តីលោភលន់ អាចធ្វើឲ្យអ្នកភ្លេចនូវសេចក្តីត្រិះរិះ! រយៈកាលកន្លងមក ខ្ញុំបានផ្សព្វផ្សាយនូវបទពិសោធន៍អំពីការឆបោកជាច្រើនរូបភាព តាមរយៈលទ្ធផលដែលខ្ញុំដឹកនាំកម្លាំងក្រោមឱវាទបង្ក្រាបបាន តាំងពីខ្ញុំនៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រហូតមកធ្វើជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដូចជាករណី ទម្លាក់មាសបញ្ឆោតឲ្យយើងឃើញហើយបបួលយើងចែកគ្នា ដោយគេយកគ្រឿងអលង្កាឬប្រាក់ដែលមានជាប់ខ្លួនយើង ហើយយើងយកមាសដែលគេទម្លាក់មកផ្ទះក្លាយជារបស់ក្លែងក្លាយ, ករណីអ្នកមិនស្គាល់ក្លែងជាជនសប្បុរសឬជាអ្នកសុំស្នេហ៍ពីយើង ហើយផ្ញើរបស់របរមានតម្លៃឬប្រាក់ពីក្រៅប្រទេសឲ្យយើង បន្ទាប់មកក៏មានអ្នកក្លែងជាគយឬសមត្ថកិច្ច តេប្រាប់យើងថារបស់មានតម្លៃឬប្រាក់ដែលផ្ញើមកពីក្រៅប្រទេសសុទ្ធតែខុសច្បាប់ ហើយក៏បោកយើងថាដើម្បីយករបស់ឬប្រាក់ទាំងនោះបាន ត្រូវបង់ប្រាក់ឲ្យគេ ជាដើម តែអ្វីដែលភ្ញាក់ផ្អើល និងសោកស្តាយបំផុត គឺបានឃើញល្បិចឆបោកដដែលៗ របស់ជនទុច្ចរិតនៅតែមានប្រសិទ្ធិភាព ដោយមានជនរងគ្រោះម្នាក់ហើយម្នាក់ទៀត ត្រូវរងការបោកប្រាស់ និងធ្វើឲ្យខាតបង់ទ្រព្យសម្បត្តិអស់ជាច្រើន។ […]
បញ្ជូននារីទំនើង រហស្សនាមក្រុម «Girl ហៃណាំ» និង ក្រុម «Girl ដៃពីរ» ទៅតុលាការ
ភ្នំពេញ ៖ នគរបាលខណ្ឌមានជ័យ នៅព្រឹកថ្ងែទី២៤ ខែមេសា ឆ្នាំ២០២៥ បានបញ្ជូនក្រុមស្រីទំនើង២ក្រុម សរុប៨នាក់ ទៅកាន់សាលាដំបូរាជធានីភ្នំពេញ ដើម្បីមានចំណាត់ការតាមនីតិវិធីច្បាប់។ សូមបញ្ជាក់ថា ក្មេងស្រីទំនើង ទាំង២ក្រុមនោះមាន ក្រុម Girl ហៃណាំ មានគ្នា៦នាក់ ឃាត់បាននៅចំណុចការ៉ាស់សាំងកាល់តិច ផ្លូវមុនីវង្ស សង្កាត់ស្រះចក និងបន្តឃាត់បានជនស្ស័យចំនួន២នាក់ (ក្រុម Girl ដៃពីរ) នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម។ ដោយឡែកវត្តុតាងចាប់យក ទូរស័ព្ទដៃចំនួន ០៨គ្រឿង និងម៉ូតូចំនួន ០២គ្រឿង៕
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៦នាក់ ក្លែងបន្លំឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ
ភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីក្លែងបន្លំឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ ប្រព្រឹត្តនៅចំណុចផ្លូវរថភ្លើង ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥។ សម្ភារដកហូតមាន៖ ទូរស័ព្ទចំនួន ០៧ គ្រឿង, ម៉ូតូចំនួន ០៣គ្រឿង (១-ម៉ាកHond Dream ពណ៌ខ្មៅ , ២-ម៉ាកHonda Wave ពណ៌ខ្មៅ , ៣-ម៉ាក Honda Scoopy ពណ៌ក្រហម)។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
ទោះបីចូលឆ្នាំខ្មែរ សមត្ថកិច្ចមិនដកដៃ ក្នុងការបង្ក្រាបក្មេងទំនើងឡើយ
ភ្នំពេញ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងថា កម្លាំងនគរបាល និងសមត្ថកិច្ចគ្រប់មូលដ្ឋានទូទាំងប្រទេស នឹងបន្តសកម្មភាពបង្ក្រាបក្មេងទំនើងយ៉ាងម៉ឺងម៉ាត់តែម្ដង ដោយមិនដកដៃឡើយ ជាពិសេសនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កាន់តែខិតជិតចូលមកដល់ ដើម្បីឱ្យក្រុមដែលប្រព្រឹត្តសកម្មភាពទំនើងទាំងអស់នោះបានស្ថិតនៅក្រោមសំណាញ់ច្បាប់ ពោលគឺបញ្ជូនទៅពន្ធនាគារ និងឋិតក្នុងការឃុំខ្លួន ចៀសវាងពួកគេមានឱកាសប្រព្រឹត្តសកម្មភាពទំនើង អុកឡុករំខានសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ៕
មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនជាតិចិន១នាក់ រឹបអូសបានថ្នាំជិត ៦គីឡូក្រាម នៅភូមិសាស្ត្រខេត្តកណ្តាល
ភ្នំពេញ៖ មន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ឱ្យដឹងថា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ កម្លាំងជំនាញ(ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុ ណារ៉ាក់ នាយករងមន្ទីរ, និង លោក វរសេនីយ៍ទោ ផៃ កុសល នាយរងការិយាល័យ បានសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំសម្របសម្រួលពីលោក ខា ផែនណា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ដោយបានស្រាវជ្រាវតាមជំនាញបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរសារធាតុញៀន នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល។ ប្រតិបត្តិការនេះ ជាលទ្ធផលកម្លាំងជំនាញចាប់ខ្លួនជនសង្ស័យចំនួន១នាក់ ជាជនជាតិចិន ព្រមទាំងរឹបអូសបានគ្រឿងញៀនសរុបទម្ងន់ ៥គីឡូ ៩៧៦ក្រាម។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តកណ្តាល តាមនីតិវិធី៕
សេចក្តីបំភ្លឺព័ត៌មាន! ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មាន ជ្រាប ពាក់ព័ន្ធករណីជនសង្ស័យធ្វើសកម្មភាពយកអាវុធភ្ជង់រថយន្តអ្នកធ្វើដំណើរជិះគេចខ្លួននៅចំណុចផ្លូវល្បឿនលឿន
ចំពោះករណីខាងលើនេះ ជាករណី (ឆក់) ដោយមានមុខសញ្ញា ចំនួន០២នាក់ ជិះម៉ូតូ ០២គ្រឿង ធ្វើសកម្មភាព ឆក់ ទៅលើជនរងគ្រោះកំពុងជិះម៉ូតូ នៅចំណុចផ្លូវជាតិលេខ៤ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ និងជនសង្ស័យ ០១នាក់ទៀតរត់គេចខ្លួន។ ក្នុងពេលកិច្ចប្រតិបត្តិការដែលសមត្ថកិច្ចដេញតាមជនសង្ស័យរត់គេចខ្លួននេះ ជនសង្ស័យបានផ្ទុះអាវុធមកលើកម្លាំងសមត្ថកិច្ចយើង ហើយកម្លាំងសមត្ថកិច្ចបានស្ទាក់និងបានដេញមុខសញ្ញានេះត្រឡប់មកខាងផ្លូវជាតិលេខ៥១ វិញ។ ពេលនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ចំណែក ០១នាក់ទៀតរត់គេចខ្លួនទៅផ្លូវល្បឿនលឿន និងបានភ្ជង់រថយន្តជនរងគ្រោះក្នុងរូបភាពនោះជិះគេចខ្លួន។ បញ្ជាក់ ៖ ករណីនេះ មិនមែនជាករណី ប្លន់ នៅផ្លូវល្បឿនលឿននោះទេ ជាករណី ឆក់ ជនរងគ្រោះជិះម៉ូតូ នៅចំណុចផ្លូវជាតិលេខ៤។ បច្ចុប្បន្ន កម្លាំងជំនាញពាក់ព័ន្ធកំពុងតាមស្វែងរកជនសង្ស័យដែលរត់គេចខ្លួន។ អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានជ្រាប តាមការការគួរ! ផេកស្នងការខេត្តកណ្ដាល
ជនសង្ស័យម្នាក់ បង្កើត Facebook Page ដើម្បីបោកប្រាស់អ្នកដទៃ លក់ជ្រូកកណ្តុរ ពេលបានលុយហើយ ប្លុកអ្នកទិញចោល
ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ច ចាប់ខ្លួន ក្រោយបង្កើត Facebook Page ក្លែងក្លាយ ដើម្បីបោកប្រាស់អ្នកដទៃ ក្រោមរូបភាពផ្គត់ផ្គង់សាច់តាមហាង តែនៅពេលទទួលលុយកក់ហើយ បានប្រើគ្រប់មធ្យោបាយដើម្បីផ្ដាច់ទំនាក់ទំនងជាមួយជនរងគ្រោះ ក្នុងនោះមានទាំងជនបរទេសផងដែរដែលរងគ្រោះ។ ជនសង្ស័យដែលកម្លាំងជំនាញចាប់ខ្លួនឈ្មោះ គឹម រដ្ឋា អាយុ៣៧ឆ្នាំ មានទីលំនៅនៅភូមិខ្នាចខាងជើង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរាង ខេត្តតាកែវ។ សម្រាប់ទំនាក់ទំនងក្នុងការដាក់ពាក្យបណ្ដឹង សូមទូរស័ព្ទទៅកាន់លេខទូរស័ព្ទ Hotline របស់ការិយាល័យនីតិវិធី 010 665 675៕










