ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សូមបង្កើនការប្រុងប្រយ័ត្ន ! ការឆបោកបន្លំ PHISHING នៅក្នុង FACEBOOK

ភ្នំពេញ ៖ នាយកដ្ឋនាប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីពេលថ្មីៗនេះ បានសង្កេតឃើញថា មានជនអនាមិកបានបង្ហោះផ្សព្វផ្សាយ តាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុកខ្លឹមបោកបញ្ឆោត ក្នុងគោលបំណងទាញយកព័ត៌មានសម្ងាត់របស់យើង និងលួចយកគណនីនោះទៅប្រព្រឹត្តិបទល្មើសផ្សេងៗ ដោយមិនដឹងខ្លួន៕

ព័ត៌មានសន្តិសុខសង្គម

ខឹ-ងសង្សារសុំបែ-ក កា-ប់នារីជាមិត្តស្រី បណ្ដាលរងរ-បួសធ្ង-ន់ជិះម៉ូតូទៅលោ-តទឹ-កស-ម្លា-ប់ខ្លួន

ភ្នំពេញ ៖ បុរសមិត្តប្រុសខឹងនារីមិត្តស្រីសុំចែកផ្លូវគ្នាហើយខ្លួនខឹងមានអារម្មណ៍មិនសុខចិត្តប្រកាន់គំនិតខ្លួនមិនបានមិនអោយអ្នកផ្សេងបានយកកាំបិតបុ័ងតោទៅហាងមិត្តស្រីនិងអូសដៃចេញមក្រៅកាប់ជនរងគ្រោះចំក្បាលចំនួន២កាំបិត បណ្ដាលរហូបឈាមរបួសធ្ងន់ ហើយជនសង្ស័យជិះម៉ូតូ និងកាំបិតរត់គេចពីកន្លែងកើតហេតុ ទៅដល់ស្ពានព្រែកសំរោងជនសង្ស័យលោតទឹកសម្លាប់ខ្លួនតែបានអ្នកនេសាទស្រង់ឡើងលើគោកគ្រួសារលើកជនសង្ស័យដាក់កង់បីសមត្ថកិច្ចឃាត់នាំយកមកប៉ុស្តិ៍សាកសួរនាំហេតុការណ៍កើតឡើង កាលវេលាម៉ោង១និង០០នាទីរសៀលថ្ងៃទី១៣ ខែ កុម្ភ: ឆ្នាំ ២០២៥នៅចំណុចហាងចរណ៍លក់ត្រីសាម៉ុន តាមផ្លូវជាតិលេខ១ ស្ថិតនៅភូមិព្រែកជាងព្រុំ សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បងប្អូនក្រុមអ្នកសារព័ត៌មាននិងប្រជាពលរដ្ឋសូមសាទរកោតសរសើរដ៏កម្លាំងស្នងការនៃស្នងការដ្ឋានខេត្តក្រចេះពិសេសជាងគេគឺឯកឧត្តមឧត្តមសេនីយ៍ទោអ៊ូសុបូណាស្នងការខេត្តក្រចេះបានចេញបទបញ្ជាយ៉ាងក្តៅក្រគុកទៅលោកឧត្តមសេនីយ៍ត្រីវ៉ាន់វ៉ាទហៅវីតស្នងការរោង។ទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តក្រចេះបានចុះបង្ក្រាបរាល់សកម្មភាពក្រុមឈ្មួញដឹកជញ្ជូនឈើចេញពីខេត្តមណ្ឌលគិរី។ឬខេត្តស្ទឹងត្រែងបានបន្តបន្ទាប់ដូចភ្លៀងរលឹម

(ខេត្តក្រចេះ)ជាក់ស្ដែងគន្លងមកកងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តក្រចេះដឹកនាំដោយលោកស្នងការរង។វ៉ាន់វ៉ាទហៅវីតបានចុះបង្ក្រាបរាល់បទល្មើសព្រៃឈើ។ទាំងតាមផ្លូវទឹកនិងផ្លូវគោកនៅខែមួយដើមខែ 2 កម្លាំងប្រឆាំងបទល្មើសសេដ្ឋកិច្ចបានបង្ក្រាបទូកជនជាតិខ្មែរឥស្លាមដឹកជញ្ជូនឈើ។ចេញពីខេត្តស្ទឹងត្រែង។តាមដងទន្លេមេគង្គបានមួយគ្រឿងបន្តមកលោកបានធ្វើការបង្ក្រាបជាក់ស្ដែងនៅថ្ងៃទី 9 ខែ 2 ឆ្នាំ 2025។លោកបានដឹកនាំកម្លាំងចុះទៅបង្ក្រាបឈើនៅក្នុងទឹកដីនៃខេត្តមណ្ឌលគិរីដោយមានការបត់បញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោស្នងការខេត្តក្រចេះដឹកនាំដោយលោកវ៉ាន់វ៉ាទហៅវីតស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចនៅក្នុងទឹកដីនៃខេត្តមណ្ឌលគិរី។ត្រង់ចំណុចភូមិឧបសម្ព័ន្ធភូមិសណ្ដាយ។ភូមិត្រៀបឃុំថ្មីស្រុកចិត្តបុរីខេត្តក្រចេះត្រង់ដែលចំណុចបង្ក្រាបឈើប្រភេទឈើខ្លុំក្រមដែលក្រុមឈ្មួញដឹកយកមកស្តុបទុកនៅចំណុចភូមិសណ្ដាយស្ថិតនៅក្នុងទឹកដីនេះឃុំចុងផ្លាស់។ស្រុកកែសីម៉ាខេត្តមណ្ឌលគិរីបានចំនួន 35 កំណត់មិនទាន់បានធ្វើការវរវែង។លោកស្នងការរោងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចបានដឹកជញ្ជូនយកទៅរក្សាទុកនៅស្នងការនៃស្នងការដ្ឋានខេត្តក្រចេះប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើឲ្យមកវាស់វែងនិងយកទៅរក្សាទុក។ហើយលោកស្នងការនិងដាក់កម្លាំងបង្កប់តាមដានកំណត់ទៅរកមុខសញ្ញាអ្នកប្រព្រឹត្តដឹកជញ្ជូនឈើចេញពីទឹកដីនៃខេត្តមណ្ឌលគិរី។ដូច្នេះហើយបានជាប្រជាពលរដ្ឋមានការសាទួលនិងសរសើរយ៉ាងខ្លាំងទៅដល់ឯកឧត្តមនៃគណៈអភិបាលខេត្តក្រចេះឯកឧត្តមវ៉ាថន។និងលោកស្នងការខេត្តក្រចេះរួមទាំងកងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៅខេត្តក្រចេះដែលលោកប្រើលកណ្ដាប់ដៃៗបន្តបន្ទាប់មកតាមការលើកឡើងពីមន្ត្រីមួយរូបនៅខេត្តក្រចេះលោកបានបញ្ជាក់ថាលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តក្រចេះកំពុងតែដាក់ភ្នាក់ងារតាមដាន។រាល់សកម្មភាពក្រុមឈ្មួញដឹកឈើចេញពីខេត្តមណ្ឌលគិរី។ពិសេសជាងគេដូចចេញពីស្រុកកោះញែកស្រុកកែសីម៉ានិងស្រុកពេជ្រចិន្តាឆ្ពោះមកឃុំស្រែកជីះ។ឬឃុំរលួសឬយកមកស្តុបទទុកនៅឃុំថ្មីស្រុកចិត្តបុរីខេត្តក្រចេះដូច្នេះហើយបានជា។មានការបទបញ្ជាពីឯកឧត្តមនៃគណៈអភិបាលខេត្តនៅមានការចង្អុលបង្ហាញពីឯកឧត្តមអភិបាលខេត្តក្រចេះទៅដល់កងកម្លាំងជំនាញពាក់ព័ន្ធនៅក្នុងខេត្តក្រចេះឲ្យដាក់កម្លាំងបណ្ដាញគ្រប់ស្រុកធ្វើការបង្ក្រាបនិងទប់ស្កាត់រាល់ដែលក្រុមឈ្មួញបង្ហូរឈើឬដឹកឈើចេញពីខេត្តស្ទឹងត្រែង។ឬខេត្តមណ្ឌលគិរីឲ្យទាល់តែបាន។ដូច្នេះហើយមួយរយៈពេលនេះក្រុមអ្នកលេងបណ្ដាញសង្គមឬអ្នកសារព័ត៌មានសូមកោតសរសើរដូចខ្ពង់ខ្ពស់ទៅដល់ឯកឧត្តមនៃគណៈអភិបាលខេត្តនិងឯកឧត្តមស្នងការខេត្តក្រចេះរួមទាំងកម្លាំងប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តក្រចេះយ៉ាងខ្លាំងតែម្ដង។ព្រោះមួយរយៈពេលនេះឃើញការបង្ក្រាបពីកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបន្តបន្ទាប់ដូចភ្លៀងរលឹមយោងតាមមន្ត្រីមួយរូបនៃស្នងការដ្ឋានខេត្តក្រចេះលោកបានបង្ហើបប្រាប់ថាបទបញ្ជាពីឯកឧត្តមឧត្តមសេនីយ៍ទោអ៊ូសុបូណាស្នងការខេត្តក្រចេះឲ្យត្រូវតែកងកម្លាំងនគរបាលតាម។មូលដ្ឋានឬឃុំភូមិស្រុកត្រូវតែយកចិត្តទុកដាក់និងធ្វើការបង្ក្រាបរាល់បទល្មើសដឹកឈើឆ្លងដែនចេញពីខេត្តដូចខាងលើ។មិនត្រូវឱ្យមានការព្រងើយកន្តើយ។បើមិនត្រូវណាមួយឬកងកម្លាំងណាមួយពាក់ព័ន្ធនឹងការ។ដឹកជញ្ជូនឈើនេះលោកឧត្តមសេនីយ៍ទោស្នងការនិងមានចំណាត់ការ។ដាក់វិន័យទៅដល់កងកម្លាំងនគរបាលនោះតែម្ដង។មិនត្រឹមតែប៉ុណ្ណោះគាត់បានបង្ហើបប្រាប់ទៀតថាមិនឲ្យកូនកម្លាំងនគរបាលសម្លឹងឃើញតែមួយផ្នែកទេ។ត្រូវតែការពារសន្តិសុខនិងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋភូមិឃុំសុវត្ថិភាពពិសេសជាងគេមិនថាបទល្មមព្រៃឈើឬល្បែងស៊ីសងចោរឆក់ចោរលួចឬអំពើអ្វីមួយលោកត្រូវតែដាក់កម្លាំង។ត្រួតពិនិត្យនិងតាមដានការពារសន្តិសុខជូនប្រជាពលរដ្ឋ។រស់នៅក្រោមម្លប់សន្តិភាព។សូមអរគុណ។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បុគ្គលិកអង្គការអភិរក្សបរិស្ថាន និងអភិវឌ្ឍន៍ជនបទ ដែលមានកាន់ឯកសារចុះឈ្មោះក្នុងបញ្ជីអង្គការមិនមែនរដ្ឋាភិបាល បានបញ្ជាទិញសាច់សត្វព្រៃពីប្រជាពលរដ្ឋ យកមកចែកគ្នាហូបអស់ រួចហើយគំរាមទារប្រាក់ថែមទៀត ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនអ្នកពាក់ព័ន្ធ ០៥នាក់ បញ្ជូនទៅតុលាការ!

កាលពីយប់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលព័ត៌មានពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ថាមានករណីបន្លំធ្វើជាអ្នកបញ្ជាទិញសាច់សត្វព្រៃ ហើយឃាត់ខ្លួនប្រជាពលរដ្ឋជាអ្នកលក់នោះដើម្បីគំរាមទារប្រាក់ថែមទៀត ករណីនេះកើតឡើងនៅចំណុចភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាឱ្យកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល និងកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ ចូលរួមសហការជាមួយ គណៈបញ្ជាការឯកភាពខណ្ឌដំបូល ចុះដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានមនុស្សចំនួន ០៥នាក់ ជាបន្តបន្ទាប់ រួមមាន ៖ ១.ឈ្មោះ គង់ សឿន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរ ប្រធានអង្គការអភិរក្សបរិស្ថាន និងអភិវឌ្ឍន៍ជនបទ, ២.ឈ្មោះ ពិន សារុំ ភេទប្រុស អាយុ ៥១ឆ្នាំ, ៣.ឈ្មោះ ប៉ាក សុភាព ភេទប្រុស អាយុ ៤៦ឆ្នាំ, ៤.ឈ្មោះ គាន សំអឿន ភេទប្រុស […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមកិច្ចប្រជុំត្រួតពិនិត្យនិងអនុវត្តផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ពិធីកាត់ខ្សែបូសម្ពោធឆ្លងអគារសិក្សា និងសមិទ្ធផលនានា នៅវត្តព្រះឥន្ទសាមគ្គីធម៌

នៅព្រឹកថ្ងៃ ចន្ទ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំលោកស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលស្រុក/ក្រុង លោកមេបញ្ជាការវរៈសេនាតូចលេខ៦០៥ និងមន្ត្រីក្រោមឱវាទ ចូលរួមកិច្ចប្រជុំត្រួតពិនិត្យនិងអនុវត្តផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ពិធីកាត់ខ្សែបូសម្ពោធឆ្លងអគារសិក្សា និងសមិទ្ធផលនានា នៅវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ស្អែកនេះ ក្រោមអធិបតីភាពដឹកនាំកិច្ចប្រជុំ ឯកឧត្តម សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

ព័ត៌មានសន្តិសុខសង្គម

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បំភ្លឺជុំវិញករណី អ្នកសីល្បះត្រូវចោរប្លន់ នៅខណ្ឌសែនសុខ

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបំភ្លឺជុំវិញករណី អ្នកសីល្បះត្រូវចោរប្លន់ នៅខណ្ឌសែនសុខ ៖ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ព្រឹក ខ្ញុំឃើញផេកមួយបង្ហោះថា សូមប្រុងប្រយ័ត្ន តាមផ្លូវក្នុងខណ្ឌសែនសុខពេលយប់ អ្នកសីល្បះត្រូវចោរប្លន់ច្រើន!ខ្ញុំបានឲ្យសមត្ថកិច្ចស្រាវជ្រាវថាមិនមានករណីនេះកើតឡើងទេ។ អ្នកនាំពាក្យស្នងការដ្ឋានបង្ហោះប្រាប់ថាបើមានបញ្ហាសូមឱ្យមកប្ដឹងកន្លែងសមត្ថកិច្ច! ចំពោះករណីខាងលើ គាត់យកម៉ូតូទៅលក់ខ្លួនឯង(បានលុយ៩៣០ដូល្លា)ហើយកុហក ក្រុមគ្រួសារថាត្រូវចោរប្លន់ បំពុលសង្គម តើត្រូវគិតយ៉ាងម៉េចវិញ? តើត្រូវឱ្យសមត្ថកិច្ចជួយអប់រំគាត់ ឬត្រូវចេញមុខបកស្រាយយ៉ាងណាជូនមហាជនដើម្បីជៀសវាងការភ័យខ្លាចដែលខ្លួនបានបំភ្លៃការពិតតាមផេកនោះ? សូមចូលរួមសហការណ៍ជាមួយសមត្ថកិច្ចយើងខ្ញុំដើម្បីសុខសុវត្ថិភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចខណ្ឌបឹងកេងកង ឃាត់ជនសង្ស័យម្នាក់ករណីលួចទូរស័ព្ទ

ភ្នំពេញ : បុរស២នាក់កំពុងដេកលង់ដែលធ្វើការហាងផ្នែកសន្តិសុខវេនយប់ព្រឹកឡើងដេកហើយជនសង្ស័យម្នាក់ជិះកង់បន្លំចូលក្នុងហាងលួចយកទូរស័ព្ទសម្រេចបានចំនួន២គ្រឿងកម្លាំងសមត្ថកិច្ចល្បាតប្រទះឃើញជនសង្ស័យមានការសង្ស័យឆែកត្រួតពិនិត្យឃើញទូរស័ព្ទជាប់លេខកូដក៏ឃាត់សាកសួរនាំទើបដឹងថាលួចរបស់សន្តិសុខ២នាក់លុះដល់សមត្ថកិច្ចស្រាវជ្រាវទើបជនរងគ្រោះដឹងខ្លួនថាបាត់ទូរស័ព្ទចំនួន២គ្រឿងសមត្ថកិច្ចនាំជនរងគ្រោះមកដាក់ពាក្យបណ្ដឹងបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង៣និង០០នាទីរសៀលថ្ងៃទី០៧ ខែ កុម្ភ: ឆ្នាំ ២០២៥នៅចំណុចផ្លូវ២៧៨ សង្កាត់ បឹងកេងកងទី១ ខណ្ឌបឹងកេងកងហើយបាននាំទីតាំងកើតហេតុនៅចំណុចហាងបុប្ជាជ្រាយដែន តាមផ្លូវ៤៣០ ស្ថិតនៅភូមិ១ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

ព័ត៌មានសន្តិសុខសង្គម

មន្ត្រីអាវុធហត្ថម្នាក់ បា..ញ់សម្លា..ប់ក្រុមគ្រួសារឪពុកម្ដាយក្មេក បណ្ដាលឱ្យស្លា.ប់២នាក់ របួស៣នាក់ រួចបាញ់សម្លា..ប់ខ្លួនឯងតាមក្រោយ!

(ត្បូងឃ្មុំ)៖ ករណីឃា..តកម្មមួយ បង្កដោយខ្មា..ន់កាំភ្លើងម្នាក់ បើកការបា..ញ់ប្រហារមកលើក្រុមគ្រួសារ បណ្ដាលឱ្យស្លា..ប់ឪពុកក្មេកនិងម្ដាយក្មេក.របួសប្រពន្ធនិងបងប្អូន រួចទើបបា…ញ់សម្លា..ប់ខ្លួនឯងតាមក្រោយ។ ហេតុការណ៍នេះបានកើតឡើង នៅចំណុចភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង១៧និង៥៥នាទី ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥។ យោងរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យឈ្មោះ ហ៊ីង សុវណ្ណរិទ្ធ ភេទប្រុស អាយុ៤៩ឆ្នាំ ជាតិខ្មែរ មុខរបរជាកងរាជអាវុធហត្ថ(ស្លាប់)។ ករណីនេះបណ្តោលឲ្យមនុស្សស្លា..ប់និងរងរបួសសរុបចំនួន០៦នាក់ ទាំងជនសង្ស័យ: ១/ឈ្មោះ ឈឿង ប៊ុនធឿន ភេទប្រុស អាយុ៦៤ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ ត្រូវជាឪពុកក្មេក (ស្លាប់កន្លែងកើតហេតុ)។ ២/ឈ្មោះអោក ចាន់សាទ ភេទស្រី អាយុ៦៥ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ ត្រូវជាម្តាយក្មេក(ស្លាប់កន្លែងកើតហេតុ)។ ៣/ឈ្មោះប៊ុន រតនា ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ ត្រូវជាបងថ្លៃ (រងរបួស)។ ៤/ឈ្មោះប៊ុន លក្ខណា ភេទស្រី អាយុ៣២ឆ្នាំ ជាតិខ្មែរ ត្រូវជាប្រពន្ធ (រងរបួស)។ ៥/ឈ្មោះសេង […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

គ្រោះអកុសល! ឡើងបេះផ្លែទឹកដោះគោទុំ បុរសជាន់មែកបាក់ធ្លាក់ រងរបួសធ្ងន់ ហើយបានស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះ

ខេត្តបន្ទាយមានជ័យ ៖ បុរសវ័យចំណាស់ម្នាក់ បានស្លាប់ ក្រោយពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្តាប់ពីឡើងបេះផ្លែទឹកដោះគោទុំ ប៉ុន្តែជាន់ប៉ះមែកតូច បណ្តាលឲ្យ បាក់ធ្លាក់។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅ ថ្ងៃទី០៥ ខែកុម្ភៈឆ្នាំ២០២៥ នៅភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក។ ជនរងគ្រោះឈ្មោះ លិវ សាម អាយុ៦៣ឆ្នាំ នៅភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មុខសញ្ញាយ៉ាងសកម្មម្នាក់​ ដែលតែងតែធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ​ និងលួចយកទូរស័ព្ទដៃតាមផ្ទះ ចាប់ខ្លួនបានហើយ

ភ្នំពេញ ៖ មុខសញ្ញាយ៉ាងសកម្មម្នាក់​ ដែលតែងតែធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ​ និងលួចយកទូរស័ព្ទដៃតាមផ្ទះ។ ហេតុការនេះបានធ្វើឡើងនៅវេលាម៉ោង​ ៤និង៣០នាទីល្ងាច​ ថ្ងៃទី០៦​ ខែកុម្ភៈ​ ឆ្នាំ២០២៥​ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងសង្កាត់កន្ទោ​ក​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ។ ជនសង្ស័យត្រូវបាន​ កម្លាំងសមត្ថកិច្ចជំនាញ​ បានបញ្ជូនទៅកាន់អគ្គស្នងការនគរបាលជាតិ​ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕