ការអន្តរាគមន៍ជួយសង្គ្រោះអគ្គិភ័យនៅចំណុចខាងលើរហូតដល់១៣:៣០នាទីរសៀល ពីសំណាក់កងម្លាំងសមត្ថកិច្ចគឺមានជនរងគ្រោះស្លា ..;ប់ ចំនួន០២នាក់ (ប្រុស) រងរ.បួសធ្ងន់ ចំនួន០៥នាក់ (ប្រុស) សូមបញ្ជាក់ថា នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១០:៣០នាទីព្រឹក មានករណីអគ្គិភ័យមួយ កន្លែងកើតឡើងនៅចំណុចក្លិបមីតណាយព្រីមៀរ ផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មូលហេតុបណ្តាលមកពីជាងផ្សារដែកឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ និងធ្វើឱ្យឆេះក្លិបកម្សាន្ត ទំហំ ៣៥ម៉ែត្រ X៤០ម៉ែត្រ ហើយខូចខាតម៉ូតូ ចំនួន ០៥គ្រឿង រួមទាំងសម្ភារក្នុងក្លិបអស់ទាំងស្រុង ហើយបានឆេះរាលដាលដល់បន្ទប់ផ្ទះសំណាក់ទំហំ ៣,៥ម៉ែត្រ x០៥ម៉ែត្រ ចំនួន ០១បន្ទប់ ។ នៅវេលាម៉ោង១៣:៣០នាទីរសៀល អគ្គិភ័យនេះត្រូវបានពន្លត់ទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ ចំនួន២០គ្រឿង ប្រើប្រាស់ទឹកអស់ឱ្យចំនួន ៤០ឡាន ស្មើនឹង១៦០ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃ ចំនួន ០៤គ្រឿង ប្រើប្រាស់អស់ចំនួន ០៦ឡាន ស្មើនឹង ២៤ម៉ែត្រគូប, រថយន្តអគ្គិភ័យអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ០២គ្រឿង ប្រើប្រាស់អស់ចំនួន ០១ឡាន […]
Tag: ព័ត៌មានសន្តិសុខសង្គម
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ ! នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ ២០២៥ ពាក់ព័ន្ធករណីបង្ហោះព័ត៌មានលេីបណ្ដាញសង្គមហ្វេសប៊ុកកន្លងមក ។ ខាងអង្គភាពនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ បានបញ្ជាក់លិខិតកោះហៅថា ៖ សូមអញ្ជើញ៖ ឈ្មោះ ឆេង ស្រីរ័ត្ន ភេទស្រី ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត ១២-កញ្ញា-១៩៨៥ កាន់អត្តសញ្ញាណបណ្ណលេខ៖ ១៩០៣៣៩៥២៩ ដែលមានអាសយដ្ឋានស្ថិតនៅ ផ្លូវបេតុង ភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ដើម្បី ៖ ចូលមកបំភ្លឺពាក់ព័ន្ធនឹងករណីប្រើប្រាស់បណ្តាញសង្គម។ ទីកន្លែង ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អាគារ (L) ជាន់ទី០១ ក្រសួងមហាផ្ទៃ។ កាលបរិច្ឆេទ៖ ថ្ងៃទី០៥ ខែកុម្ភៈ […]
រថយន្តធន់ធំដឹកអុសបើគេចពីររងយន្តមួយគ្រឿងផ្សេងទៀតក្រឡាប់ផ្ងារជើង
ភ្នំពេញ ៖ រថយន្តធុនធំដឹកអុសពេញបើកបរអកស៊ើជាមួយរថយន្តមួយគ្រឿងទៀតមិនស្គាល់ម៉ាកបើកឆ្លងផ្លូវ បួងចង្កូតគេចជាន់ប្រាំងបង្ខំបណ្ដាលឲ្យក្រឡាប់បះជើង សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កការភ្ញាកើផ្អើលកាលវេលសម៉ោង១និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៣ខែកុម្ភ:ឆ្នាំ២០២៥ នៅចំណុចស្តុបគងណយ ភូមិគងណយ សង្កាត់គងណយ ខណ្ឌដង្កោ៕
សមត្ថកិច្ចបង្ក្រាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនជាតិចិនម្នាក់ និងរឹបអូសថ្នាំជិត៥០គីឡូក្រាម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
ភ្នំពេញ៖កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀនបញ្ជាក់ថាការ បង្ក្រាបបានករណី រក្សាទុក ដឹកជញ្ជូនដោយខុសច្បាប់ នូវសារធាតុញៀន ចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះCHAN YAN CHENG ភេទប្រុស អាយុ២៧ឆ្នាំ និងថ្នាំញៀនជិត៥០គីឡូក្រាម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន២ គោលដៅផ្សេងគ្នា។ បច្ចុប្បន្នជនល្មើស និងវត្ថុតាង ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
គួរអោយអា-ណោ-ចអា-ធ័មណាស់! ស្លា-ប់ក្មេងប្រុសស្រី០២នាក់បងប្អូនក្នុងហេតុការណ៍អគ្គិភ័យឆេះផ្ទះ០១ខ្នងនៅស្រុកថ្មគោល
(បាត់ដំបង)ក្មេងប្រុសស្រី០២នាក់បងប្អូនបានស្លា-ប់យ៉ាងអាណោ-ចអា-ធ័មនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆេះផ្ទះលក់ចាប់ហួយ០១ខ្នងនៅវេលាម៉ោង ១១និង១០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅចំណុចក្រុម០១ ភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ផ្ទះតូបលក់ចាប់ហួយដែលត្រូវ អគ្គិភ័យឆាបឆេះខាងលើមានទំហំ ៥ម៉ែត្រX១២ម៉ែត្រ សង់ផ្ទាល់ដី ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ឆេះអស់ទាំងស្រុង និងស្លាប់កូនបង្កើតចំនួន ០២នាក់ ទី១-ឈ្មោះ សុីថា សាវឌី ភេទស្រី អាយុ ១២ឆ្នាំ និងទី២-ឈ្មោះ សុីថា សុវណ្ណដា ភេទប្រុស អាយុ ០៥ឆ្នាំ ដែលម្ចាស់ផ្ទះឈ្មោះ ហ៊ុន សុគន្ធី ភេទស្រី អាយុ ៤០ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ ។ តាមការបំភ្លឺរបស់ម្តាយបង្កើតថា នៅវេលាម៉ោង ១០និង៣០នាទី គាត់បានចាក់សោរខាងក្រៅទុកក្មេងនៅក្នុងផ្ទះហើយគាត់ចេញទៅដកស្មៅបន្លែនៅខាងក្រោយផ្ទះចំងាយប្រហែល ១៦០ម៉ែត្រ មួយសន្ទុះស្រាប់តែឮសូរផ្ទុះភឹងងាកមកផ្ទះឃើញភ្លើងឆេះអស់បាត់ទៅហើយ ដែលនៅក្នុងផ្ទះមានសាំង០២ពីដុង ម៉ូតូ២គ្រឿងសាំងពេញ និងដបហ្គាសជាច្រើនដបទៀតផងដែរ ។ សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ ភ្លាមៗនោះសមត្ថកិច្ចមិនបានចេញរថយន្តពន្លត់អគ្គិភ័យទេដោយសារពេលទទួលព័ត៌មានគឺឆេះអស់បាត់ហើយ៕
ទារកម្នាក់ត្រូវបានម្តាយចិត្តអប្រិយ យកទៅប្លុងចោលតាមចិញ្ចើមផ្លូវ ត្រូវបានបងប្អូនប្រជាពលរដ្ឋប្រទះឃើញរាយការណ៍ជូនសមត្ថកិច្ច
ភ្នំពេញ ៖ ទារក មានអាយុប្រហែល១ខែជាងម្នាក់ ត្រូវបានម្តាយចិត្តអប្រិយបានដាក់ក្នុងកន្ត្រកហើយយកទៅប្លុងចោលនៅចិញ្ចើមផ្លូវ ត្រូវបានបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវឃើញ ក៏បានរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចយកទៅរក្សាទុក។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលា៨និង៤០នាទីយប់ ថ្ងៃទី២៩ខែមករាឆ្នាំ២០២៥តាមបណ្ដោយផ្លូវ៣០ម៉ែត្រ(ហៅផ្លូវទ្រុងមាន់)សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ៕
បើករថយន្តដឹកដំឡូងកិនប៉ះមីនតោនបណ្តាលអោយផ្ទុះស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ
(បាត់ដំបង)បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយពីបើករថយន្តច្នៃដឹកដំឡូងមីនៅក្នុងដីចំការកិនប៉ះលើមីនតោនបណ្តាលអោយផ្ទុះឡើងនៅវេលាម៉ោង ១៥និង១៥នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅចំណុចភូមិកូនភ្នំខាងត្បូង ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ថៃ សឿន ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិកូនភ្នំខាងត្បូង ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង បានបើករថយន្តច្នៃដឹកដំឡូងមីនៅក្នុងដីចំការ ក្រោយមកក៏បានកិនប៉ះលើមីនតោនដែលសល់ពីសម័យសង្គ្រាមបង្កអោយផ្ទុះឡើងបណ្ដាលអោយអ្នកបើកបររបួសជើងទាំងសងខាង និងក្បាលធ្ងន់ធ្ងរបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង ក្រោយមកក៏បានស្លាប់តែម្តង។ បច្ចុប្បន្នសពជនរងគ្រោះត្រូវបានប្រគល់អោយក្រុមគ្រួសារសាច់ញាតិយកទៅដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
អគ្គិភ័យឆាបឆេះតូបលក់អីវ៉ាន់មួយកន្លែងសរុបថវិការអស់ចំនួន២០០០ដុល្លានៅស្រុកថ្មគោល
(បាត់ដំបង)តូបលក់អីវ៉ាន់មួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៤និង២០នាទីឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នៅចំណុចក្នុងបរិវេណសាលាបឋមសិក្សាកៀនកែស១ ស្ថិតក្នុងឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ តូបលក់អីវ៉ាន់ដែលត្រូវអគ្គិភ័យឆាបឆេះមានទំហំ ៤ម៉ែត្រ X ៦ម៉ែត្រ ធ្វើអំពីដែក ប្រក់សង្ក័សី ជញ្ជាំងសង្ក័សី ដែលមានម្ចាស់ឈ្មោះ តែម ធីរ៉ា ភេទស្រីអាយុ៥១ឆ្នាំ រស់នៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ក្នុងនោះឆេះ ,អង្ករ ០១ការ៉ុង ,ធុងទឹកកកតូច០៤ ,ធុងធំ០១ ,នំបារាំងនិងនំពា០១កេះធំ ,ស្ករស ១០គីឡូ ,ទូរកញ្ចក់ ០២ ,ឆ្នាំងបាយអគ្គិសនីធំ០១គ្រឿង និងសម្ភាររះប្រើប្រាស់មួយចំនួនធំ សរុបជាទឹកប្រាក់ប្រហែល ២០០០ដុល្លា (ពីរពាន់ដុល្លា)។ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ សមត្ថកិច្ចបានប្រើប្រាស់រថយន្តអគ្គីភ័យ០១គ្រឿង ដោយប្រើប្រាស់អស់ទឹក០១ឡាន និងបាញ់ទឹកទុយោសាលាផងដែរទើបគ្រប់គ្រងស្ថានភាពបាន ចំណែកមូលហេតុកំពុងធ្វើការស្រាវជ្រាវ៕
ពលរដ្ឋ រស់នៅក្បែរផ្លូវ៤០២ ជិតម្តុំទូតចិន រិះគន់ ក្រុមអ្នកទំលាក់ ទំនិញ និងសម្ភារៈផ្សេងៗចត រ៉ឺម៉ក និងរថយន្ត ទាំងសងខាងផ្លូវ បណ្តាលអោយការធ្វើចរាចរណ៍ទៅមក មានភាពកកស្ទះ យ៉ាងខ្លាំង
ភ្នំពេញ ៖ ក្រោយពីមានការរិះគន់ ពីបងប្អូនប្រជាពលរដ្ឋ ដោយសារតែ ក្រុមអ្នកទំលាក់ ទំនិញ និងសម្ភារៈផ្សេងៗ នៅផ្លូវ ៤០២ ជិតម្តុំទូតចិន ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ដោយអ្នកខ្លះបានចត រ៉ឺម៉ក និងរថយន្ត ទាំងសងខាងផ្លូវ បណ្តាលអោយការធ្វើចរាចរណ៍ទៅមក មានភាពកកស្ទះ យ៉ាងខ្លាំង។ ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចមូលដ្ឋាន បានចុះទៅរៀបចំសណ្តាប់ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ដើម្បីជួយសម្រួលចរាចរណ៍ មិនអោយមានការកកស្ទះ បន្តទៅទៀត។
បុរសជនជាតិថៃ ដែលធ្វើឃាតលោក លិម គិមយ៉ា អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ នៅទីក្រុងបាងកក ប្រទេសថៃ ត្រូវបានសមត្ថកិច្ចកម្ពុជា ប្រគល់ឱ្យសមត្ថកិច្ចថៃ នៅព្រឹកថ្ងៃទី១១ ខែមករាឆ្នាំ២០២៥នេះ
នេះបើតាមអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។ ជនសង្ស័យរូបនេះមានឈ្មោះ អេកាឡាក់ ភាណយ (Ekkalak Pheanou) ដែលត្រូវបានចាប់ខ្លួន នៅខេត្តបាត់ដំបង ប្រទេសកម្ពុជា នៅរសៀលថ្ងៃទី០៨ ខែមករា ក្រោយរត់គេចចេញពីប្រទេសថៃចូលមកកម្ពុជា។ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងបន្ថែមថា ការចាត់បញ្ជូនជនសង្ស័យនេះ ធ្វើឡើងទៅតាមការស្នើសុំរបស់ភាគីថៃ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ខណៈបទល្មើសនេះបានកើតឡើងនៅក្នុងប្រទេសថៃ។ ករណីឃាតកម្មបាញ់សម្លាប់ជនរងគ្រោះឈ្មោះ លិម គិមយ៉ា ភេទប្រុស កើតឆ្នាំ១៩៥១ ជនជាតិខ្មែរ សញ្ជាតិបារាំង បង្កឡើងខ្មាន់កាំភ្លើង កាលពីវេលាម៉ោង ១៧:៤៥នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២៥ នៅចំណុចផ្លូវ ១៣ហាង សង្កាត់ប៊ូរិន និវេទវិហារ ខណ្ឌព្រះនគរ ទីក្រុងបាងកក ប្រទេសថៃ។ អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា បន្ទាប់ពីហេតុការណ៍កើតឡើង សមត្ថកិច្ចថៃបានធ្វើការស្រាវជ្រាវ និងកំណត់អត្តសញ្ញាណ ជនសង្ស័យមានឈ្មោះ Ekkalak Pheanoi ជនជាតិថៃ កើតឆ្នាំ១៩៨៣ ជាអតីតនាវិកយោធា ស្នាក់នៅ ផ្ទះលេខ […]










