ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ព្រោះតែភ្លើងប្រច័ណ្ឌ បុរសជាប្តី បានយកកូនកាំបិត អាករប្រពន្ធ ស្លាប់ គួរអោយអាណោចអាធ័ម

ខេត្តក្រចេះ ៖ ព្រោះតែភ្លើងប្រច័ណ្ឌ បុរសជាប្តី បានយកកូនកាំបិត អាករប្រពន្ធ ស្លាប់ គួរអោយអាណោចអាធ័ម។ ហេតុការណ៍អំពើឃាតកម្ម នេះកើតឡើង កាលពីព្រឹកថ្ងៃទី០៩ខែមករាឆ្នាំ ២០២៥ នៅចំណុចអន្លង់ក្រវែន ភូមិច្រកដំបង ឃុំកំពង់ដំរី ស្រុកឆ្លូង បន្ទាប់ពីធ្វើសកម្មភាពនេះរួចបុរសជាប្ដីបានជិះម៉ូតូរត់គេចខ្លួន ទៅបញ្ចប់ជីវិតខ្លួនឯងដោយចង ក តាមក្រោយ។ សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា ៖ ចំពោះជនរងគ្រោះដែលស្លាប់ក្នុងអំពើឃាតកម្មនេះឈ្មោះ ទេស ម៉ានីន ភេទស្រី អាយុ ៣១ ឆ្នាំ មុខរបរ ចុងភៅ មានទីលំនៅចំណុចអន្លង់ក្រវែន ភូមិច្រកដំបង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ចំណែកជនសង្ស័យឈ្មោះ ខ្នា និត ភេទប្រុស អាយុ៣១ ឆ្នាំ មុខរបរធ្វើចំការ មានទីលំនៅចំណុចអន្លង់ក្រវែន ភូមិច្ររកដំបង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ បច្ចុប្បន្នសាកសព ទាំងពីរបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីក្រោមសំឡេងទួញសោកអាណិតអាឡោះអាល័យជាទីបំផុត៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សម្រេចផ្តន្ទាទោស បុរសម្នាក់ ដាក់ពន្ធនាគារអស់មួយជីវិត ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ជី មីង អាយុ៣៤ឆ្នាំ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់៩០លានរៀល ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យ សាលាដំបូងរាជធានីភ្នំពេញ ដែលចេញនៅពីថ្ងៃទី៨មករា ឆ្នាំ២០២៥​​។ ក្នុងសេចក្តីប្រកាសព័ត៌មាន ពុំមានបញ្ជាក់ពីទំហំឬទម្ងន់គ្រឿងញៀនដែលជនជាប់ជួញដូរឡើយ។ សូមជម្រាបថា​ ក្រុមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០២៤កន្លងមក ​​បានប្រកាសជាសាធារណៈនូវសាលក្រមព្រហ្មទណ្ឌ​ដោយបានសម្រេចផ្តន្ទាទោស​លើជនជាប់ចោទចំនួន១០នាក់ឱ្យជាប់ពន្ធនាគារមួយជីវិតពីបទ ផលិត រក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបក្រុមក្មេងទំនើង០៣នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា!

កាលពីវេលាម៉ោង ០០និង៣០នាទី យប់ឈានចូល ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ មានករណីហិង្សា បង្កឡើងដោយ ជនសង្ស័យមួយក្រុមជិះម៉ូតូ ០៥គ្រឿង បានធ្វើសកម្មភាពយកដាវ និងកាំបិត ដេញកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួស ខ្នង និងដៃឆ្វេង នៅចំណុចមុខភោជនីយដ្ឋានម្លប់ធ្នង់ ផ្លូវ១៩៥២ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ភ្លាមៗនោះដោយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌសែនសុខ កំពុងល្បាតត្រួតពិនិត្យក្រុមក្មេងទំនើងក្នុងភូមិសាស្ត្រខណ្ឌ នៅក្បែរនោះដែរបានឃើញ ក៏ធ្វើការប្រដេញរហូតឃាត់ខ្លួនជាក់ស្ដែងបានក្មេងទំនើងចំនួន ០៣នាក់ រួមមាន ១-ឈ្មោះ ពៅ ម៉េងហ៊ាង ភេទប្រុស អាយុ១៨ឆ្នាំ, ២-ឈ្មោះ រិទ្ធ ជានី ភេទប្រុស អាយុ១៧ឆ្នាំ, ៣-ឈ្មោះ វង្ស ចិត្រា ភេទប្រុស ១៦ឆ្នាំ នាំយកមកស្តាប់ចម្លើយអំពីរឿងហេតុ និងចាត់ការតាមនីតិវិធី ចំណែកឯបក្ខពួកដែលរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត។ វត្ថុតាងចាប់យកមានដូចជា៖ កាំបិតផ្គាក់ ចំនួន ០១ដើម, ម៉ូតូ ០២គ្រឿង […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ ចេញល្បាតទប់ស្កាត់ក្រុមក្មេងទំនើងបង្កភាពអនាធិបតេយ្យ ក៏ដូចជាការពារ សន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ!

នាយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញរថយន្ត និងម៉ូតូបម្រើឲ្យប្រតិបត្តិការ ធ្វើការល្បាតតាមបណ្តាគោលដៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ក្រុមក្មេងទំនើងប្រមូលផ្តុំគ្នា តាមដងផ្លូវសាធារណៈ បង្កភាពអនាធិបតេយ្យ បណ្តាលឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងធានារក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ។ ជានិច្ចកាល អាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែម្ចាស់ការទទួលខុសត្រូវ ត្រៀមលក្ខណៈជាស្រេចទាំងកម្លាំងប្រតិបត្តិការ មធ្យោបាយ សម្ភារ ដើម្បីទុកប្រើប្រាស់ពេលមានហេតុការចាំបាច់ជាយថាហេតុផ្សេងៗ ក៏ដូចជាចេញបំពេញបេសកកម្មតាមបទបញ្ជាថ្នាក់លើប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុចអាគារកំពុងសាងសង់ ស្ថិតនៅ ផ្លូវ៦០ម៉ែត្រ

នៅវេលាម៉ោង​១៧:៣០នាទីល្ងាច ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុចអាគារកំពុងសាងសង់ ស្ថិតនៅ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតានូ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ។ ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ អគ្គិភ័យនេះធ្វើឱ្យឆេះបន្ទប់ដាក់សម្ភារៈ ទំហំ ០៤ម៉ែត្រ X០៨ម៉ែត្រចំនួន ០១បន្ទប់ រួមមានម៉ាស៊ីនកាត់កញ្ចក់ចំនួន ០១គ្រឿង, ម៉ាស៊ីនស្វានបុកបេតុងចំនួន ០១គ្រឿង និងសម្ភារៈសំណង់អស់មួយចំនួន ហើយពុំបណ្តាលឲ្យឆេះរាលដល់អ្នកក្បែរខាងឡើយ។ នៅម៉ោង១៨:០០នាទីល្ងាច ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន ស្មើនឹង ១២ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ជិះម៉ូតូមកដល់ក្បែរវិមានឯករាជ្យឈប់រួចដុតម៉ូតូចោលហើយចាកចេញទៅបាត់មិនដឹងពីមូលហេតុ

(បាត់ដំបង)បុរសវ័យ ៤០ឆ្នាំម្នាក់បានជិះម៉ូតូ ដល់ក្បែរវិមានឯករាជ្យ កណ្តាល ទីប្រជុំជនក្រុងបាត់ដំបង រួចចុះ ចាក់សាំងដុតម៉ូតូចោល បង្ក ការភ្ញាក់ផ្អើលងឿងឆ្ងល់ជាខ្លាំង មិនទាន់ដឹងពីមូលហេតុ។ ប្រភពពលរដ្ឋដែលឃើញ ហេតុការណ៍បានប្រាប់ឲ្យដឹង ថា៖ ករណីបង្កហេតុដោយដុត ម៉ូតូរបស់ខ្លួនឯងនេះបានកង្កការ ភ្ញាក់ផ្អើលនៅវេលាម៉ោងជាង ១០:០០នាទីព្រឹក ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៤ ឋិតនៅ ចំណុចក្បែរវិមានឯករាជ្យ ក្នុង ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ ប្រភពខាងលើបន្តថា៖ ដំបូងគាត់ បានឃើញបុរសម្នាក់វ័យប្រមាណ ជា ៤០ឆ្នាំ ស្លៀកពាក់ខោអាវ កីឡា បានជិះម៉ូតូម៉ាកហ្សម័រ ពណ៌ ស មួយគ្រឿងមិនស្គាល់ ស្លាកលេខ ភ្លាមៗបានឈប់ចត ម៉ូតូនិងទាញដបសាំងដែលត្រៀម ទុកចំនួន ២ ទៅ ៣ដបរួចចាក់ ស្រោចទៅលើម៉ូតូរបស់ខ្លួន និង បានដុតឆេះយ៉ាងសន្ធោសន្ធៅ ហើយក៏បានចាកចេញបាត់ពី កន្លែងកើតហេតុតែម្តង។ ករណី ដដែលនេះប្រភពមួយចំនួនបាន សន្និដ្ឋានថា […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្មករសំណង់ទុកម៉ូតូចោលភ្លេចចាក់សោរក្បែរបន្ទប់ ព្រឹកឡើងបាត់ម៉ូតូទៅប្តឹងសមត្តកិច្ចចាប់បាន២នាក់និងយកម៉ូតូបានមកវិញ

បន្ទាយមានជ័យ៖ កម្មករសំណង់ទុកម៉ូតូចោលភ្លេចចាក់សោរក្បែរបន្ទប់ព្រឹកឡើងបាត់ម៉ូតូទៅប្តឹងសមត្តកិច្ចចាប់បាន២នាក់ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ជនសង្ស័យដែលត្រូវចាប់ខ្លួន២នាក់មាន១.ឈ្មោះ សៀម វុទ្ធ ភេទប្រុសអាយុ១៨ឆ្នាំ ២.ឈ្មោះ ឆាត វុទ្ធី ភេទប្រុសអាយុ១៨ឆ្នាំរស់នៅភូមិមិត្តភាព សង្កាត់.ក្រុងប៉ោយប៉ែត។ លោកបានបញ្ជាក់ថា៖ ក្រោយទទួលពាក្យបណ្តឹងឈ្មោះ ឃឹម ថឹត ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅបន្ទប់ជួលស្ថិតភូមិមិត្តភាព សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបាត់ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមពាក់ផ្លាកលេខ ឧត្តរមានជ័យ.1E-0049 បានទុកចោលក្បែរបន្ទប់ខាងមុខហើយភ្លេចចាក់សោរម៉ូតូលុះព្រឹកឡើងបាត់ម៉ូតូ១គ្រឿងកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ហើយបានទៅប្តឹងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា៖ ក្រោយទទួលពាក្យបណ្តឹងហើយកម្លាំងជំនាញបានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាឃាត់ខ្លួនបាន២នាក់ និងយកម៉ូតូបាន១គ្រឿងមកវិញកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នៅចំណុចភូមិ.ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ហើយបាននាំយកមកសាកសួរតាមចម្លើយសាលាភាព និងបានបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់។ ចំណែកម៉ូតូរកឃើញមកវិញ និងបានប្រគល់ជូនម្ចាស់វិញ៕(សៅ នៅ)

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ឋក្នុងភូមិអណ្ដូងថ្មប្រទះឃើញ សាកសពក្មេងប្រុសម្នាក់អាយុប្រហែល 17 ឆ្នាំ ត្រូវបានគេចងស្លាបសេក និងអាវ រួចដុត ខ្លោចខ្លួនមើលលេខស្គាល់។

ខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋក្នុងភូមិអណ្ដូងថ្មមាស ប្រទះឃើញស.ព បុរសម្នាក់​អាយុប្រហែល 17 ឆ្នាំជាងត្រូវបានគេចង់ដៃស្លាបសេករួច ដុតឆេះខ្លោចមើល​លែងស្គាល់កាលពី​វេលាម៉ោង៣និង២៧នាទីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ស្ថិតក្នុង​ភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត  ។ នគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន ពីឈ្មោះថ្នឹង រីណា ជាអនុភូមិអណ្ដូងថ្មមាស ប្រាប់ថាមានក្មេងឃ្វាលគោបានប្រទះឃើញសាកស.ពមនុស្សម្នាក់​នៅចំណុចខាងជើងមន្ទីរគណបក្សក្រុងប៉ោយប៉ែត ស្ថិតក្នុង​ភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ដោយមានសភាពចង់ដៃ ស្លាបសេក ត្រូវបានគេដុតរោលខ្លោចមើលលែងស្គាល់។ កម្លាំងប៉ុស្តិ៍រដ្ឋបាលផ្សារកណ្ដាល បានចុះដល់ចំណុចកើតហេតុខាងលើ និង​បានឃើញសាកសព​ជា​មនុស្សប្រុស មាន​អាយុប្រហែល១៧​ឆ្នាំ ដេកស្លា.ប់ក្នុង​ថ្លុកប្រឡាយអត់ទឹក ដេកផ្អៀងខ្លួន ក្បាលបែរ​ទៅជើង ចំណែក​ដៃ​មាន​ជាប់ចំណង ដោយក្រណាត់អាវចងក្រព័ទ្ធទៅក្រោយ ​ដោយ​សភាព​ស.ព​ដុ.តឆេះខ្លោចអស់ មើល​លែងស្គាល់ទៅហើយ​ ។ នគរបាល​បាន​បញ្ជាក់ថា ជនរងគ្រោះមិនទាន់​ស្គាល់អត្តសញ្ញាណនោះឡើយទេ​ ចំណករការស្លា.ប់នេះគឺ​ជាអំពើមនុស្សឃា.ត ។ប្រភពបន្តថាៈក្រោយពីពិនិត្យរួចរាលសពត្រូវបានកំលាំងដឹកយកមកទុកដាក់នៅវត្តថ្មីដើម្បីស្វែងរកសាចញ្ញាតិ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវរក​សាច់ញាតិជនរងគ្រោះ និងរកមុខសញ្ញាជនប្រព្រឹត្តល្មើស ដើម្បីយកមក​ផ្តន្ទាទោសតាមច្បាប់​ ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ភ្លើងឆេះព្រៃជាច្រើនហិចតាផ្អើលអោយសមត្ថកិច្ចចេញអន្តរាគមន៍បាញ់ទឹកពន្លត់

បាត់ដំបង ! ដីព្រៃជាច្រើនហិចតាត្រូវបានអគ្គីភ័យឆាបឆេះផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចេញរថយន្តចុះអន្តរាគមន៍បាញ់ទឹកពន្លត់ ។ ហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១២និង៤៥នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នៅត្រង់ចំណុចជើងភ្នំបាណង់ ស្ថិតក្នុងភូមិដង្គត់ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ ករណីអគ្គីភ័យខាងលើនេះដែរបណ្តាលអោយឆេះព្រៃក្នុងទំហំផ្ទៃដី ០៣ហិចតា ហើយភ្លាមនោះសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យដោយមានកម្លាំងចូលរួមចំនួន០៦នាក់ ក្នុងការចុះអន្តរាគមន៍ដោយប្រើប្រាស់ទឹកអស់ចំនួន ០២រថយន្តទើបពន្លត់ទាន់ពេលបាន១០០ភាគរយ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មេព្រៃបង្ក្រាបចាប់បានរថយន្តស្តាររិចមួយគ្រឿង ដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាតិ

(ឧត្តរមានជ័យ) រថយន្តប្រភេទស្តារិចមួយគ្រឿងពណ៌សពាក់ស្លាកលេខ.ភ្នំពេញ.2AW.1371 ដឹកជញ្ជូនផលអនុផលព្រៃឈើ ពេញប្រៀបគ្មានលិខិតអនុញ្ញាតិត្រូវបានមេព្រៃបង្ក្រាបបាន ខណៈនៅពេលដែល ដឹកឈើប្រភេទលេខ១លោតឆ័ត្រឆ្លងកាត់ពីព្រះវិហារចូលមកទឹកដីខេត្តឧត្តរមានជ័យ នេះបើតាមការបញ្ជាក់ឲ្យដឹងពី ជំនាញមេព្រៃនៅថ្ងៃទី០១ខែមេសាឆ្នាំ២០២៤នេះតែម្តង កិច្ចប្រតិបត្តិការបង្ក្រាបរថយន្តដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតស្នាមនេះដែរធ្វើឡើងនៅក្នុងភូមិសាស្ត្រ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យនៅថ្ងៃទី៣១ខែមីនាឆ្នាំ២០២៤ម្សិលមិញនេះ។ លោកអុឹម សៅ រិទ្ធ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី០១ខែមេសាឆ្នាំ២០២៤ថា នៅថ្ងៃម្សិលមិញនេះ ជំនាញផ្នែកស្រុកអន្លង់វែង និង ស្រុកត្រពាំងប្រាសាទ បានធ្វើការបង្ក្រាបបានរថយន្ត ដឹកជញ្ជូនផលអនុផលព្រៃឈើ ជាក់ស្ដែងមែនហើយនិង នៅថ្ងៃនេះផ្ទាល់ជំនាញគេបានបញ្ជូនមក ខ័ណ្ឌរដ្ធបាលព្រៃឈើខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី។ ដោយឡែក លោកជៀលសុផល នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទបានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី៣១ខែមេសាឆ្នាំ២០២៤ម្សិលមិញនេះ លោកបានសហការជាមួយផ្នែក រដ្ឋបាល ព្រៃឈើស្រុកអន្លង់វែងធ្វើការបង្ក្រាប រថយន្តស្តាររិចដឹកជញ្ជូនផលអនុផលព្រៃឈើមួយគ្រឿងដោយគ្មាលិខិតអនុញាតិ ពិតប្រាកដមែន ។ នៅចំពោះមុខវត្ថុតាងដែលដកហូតបានមានឈើប្រភេទលេខ១ ជាគ្រោងទ្វារ មានទំហំទម្ងន់ ០.ម.៨៦០ប្រមាណជាប្រាំបីផ្លានជាង ហើយបច្ចុប្បន្ន រថយន្ត និងវត្ថុតាងខាងលើ ត្រូវបានមន្ត្រីជំនាញផ្នែក រដ្ឋបាលព្រៃឈើស្រុក បានបញ្ជូនមក កាន់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ពិន័យអន្តរកាលចាត់ការបន្តតាមនីតិវិធីច្បាប់។ គួររំលឹកថា ជុំវិញការបង្ក្រាបឡានដឹកជញ្ជូនអនុផលព្រៃឈើដោយគ្មានលិខិតអនុញតិពីសំណាក់មន្ត្រីជំនាញមឹព្រៃនេះដែរបើយោងតាមប្រភពច្បាស់ការមួយបានអះអាងថា ម្ចាស់ឡានស្តាររិចចនេះត្រូវបានគេស្គាល់ឈ្មោះថា ចែមួយ ហើយមានប្តីធ្វើជាមេព្រៃថែមទៀតផង។ឈឹម.កុសល។