បាត់ដំបង ! កម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប បានចុះប្រតិបត្តិការបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរស័ព្ទដៃ )០១ករណីនិងបានធ្វើការនាំខ្លួនជនសង្ស័យ ០១នាក់។ កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១០និង៥០នាទី ថ្ងៃទី២៨ ខែ មីនា ឆ្នាំ ២០២៤ នៅចំណុចភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មុត ប៊ុនធឿន ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ជាមួយវត្ថុតាងដកហូតរួមមាន ៖ – ទូរស័ព្ទដៃម៉ាក iphone 11 ពណ៌បៃតង ០១គ្រឿង ( ជារបស់ជនរងគ្រោះ ) – ម៉ូតូម៉ាកហុងដា ស្កុបពី ពណ៌ខ្មៅផ្កាឈូក ស៊េរីឆ្នាំ ២០១៥ ពាក់ផ្លាកលេខ បាត់ដំបង 1W-6368 ០១គ្រឿង( ជាមធ្យោបាយជិះធ្វើសកម្មភាព )។ គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ […]
Tag: ព័ត៌មានសន្តិសុខសង្គម
ខឹងជនរងគ្រោះ Hack យកគណនី ICloud , ធនាគារ ABA និងស៊ីមទូរសព្ទ យកទៅគ្រប់គ្រង វាយសម្លាប់ ញាត់ចូលវ៉ាលី
ភ្នំពេញ ៖ ដឹងមូលហេតុហើយ ដោយសារតែ ជនសង្ស័យ ខឹងជាមួយនិងជនរងគ្រោះ Hack យកគណនី ICloud , ធនាគារ ABA និងស៊ីមទូរសព្ទ យកទៅគ្រប់គ្រង ទើបកើតជាកំហឹង វាយសម្លាប់ជនរងគ្រោះ ញាត់ចូលក្នុងវ៉ាលី ហើយចោលនៅផ្លូវជាតិលេខ៤៨ ម្តុំអន្ទង់អាំងធំ ភូមិធីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃស្រាវជ្រាវឃាត់បាននាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៥ល្ងាច ត្រង់ចំណុចបុរីប៉េងហួត ផ្ទះលេខ២៥ ផ្លូវលេខ៧សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ជនសង្ស័យឈ្មោះ ញ៉េប សុខុម អាយុ៣៨ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានត្រង់ចំណុចបុរីប៉េងហួតផ្ទះលេខ២៥ ផ្លូវលេខ៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ៕
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០៥នាក់ក្នុងករណីលួចមានស្ថានទម្ងន់ទោស(ឆក់យកកាបូប)
(បាត់ដំបង) ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ និងមានការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោក វរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប ចុះប្រតិបត្តិការ បង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស ( ឆក់យកកាបូប)០១ករណី ។ កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ២២និង៣០នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ដោយបានធ្វើការនាំខ្លួនជនសង្ស័យចំនួន ០៥នាក់ បន្ទាប់ពីពួកគេធ្វើសកម្មភាពជិះម៉ូតូមួយគ្រឿងឆក់យកកាបូបរបស់ជនរងគ្រោះឈ្មោះ ហៃ ជូ ភេទស្រី អាយុ ៦២ឆ្នាំ ខណៈកំពុងជិះម៉ូតូនៅតាមដងផ្លូវចំណុចភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ។ ជនសង្ស័យត្រូវបានឃាត់ខ្លួន! ១- ឈ្មោះ បូរ៉ា សុវណ្ណា ហៅ វ៉ាន់ ភេទប្រុស អាយុ៣០ឆ្នាំ […]
កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការបង្ក្រាបនិងឃាត់ម៉ូតូបំពង់ស៊ីម៉ាំងកែច្នៃខុសលក្ខណៈបច្ចេកទេស ចំនួន០៦គ្រឿង
នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះប្រតិបត្តិការបង្ក្រាបអ្នកប្រើប្រាស់ម៉ូតូបំពង់ស៊ីម៉ាំងកែច្នៃខុសបច្ចេកទេស ដែលបង្កសំឡេងរំខានដល់អ្នកធ្វេីដំណេីរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌទួលគោក ចំនួន០៦គ្រឿង។ បច្ចុប្បន្នម៉ូតូខាងលើ ត្រូវសមត្ថកិច្ចឃាត់ទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីអនុវត្តតាមនីតិវិធី៕
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានខ្នះខ្នែងដុតដៃដុតជើងស្រាវជ្រាវបំបែកសំណុំរឿងឃាតកម្មដោយចេតនា នៅស្រុកពាមរក៍ ខេត្តព្រៃវែង
កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីមនុស្សឃាតដោយចេតនា បានកើតឡើងនៅចំណុច ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង បង្កឡើងដោយជនសង្ស័យឈ្មោះ ឡឹង ស៊ីនិត ភេទប្រុស អាយុ៣៩ឆ្នាំ បានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះឈ្មោះ ឡឹក សុធា ភេទស្រី និងឈ្មោះ ខឹម សុផល ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យរងរបួសធ្ងន់។ បន្ទាប់ធ្វើសកម្មភាពរួចជនសង្ស័យឈ្មោះ ឡឹក ស៊ីនិត បានរត់គេចខ្លួនបាត់។ ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយ និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវតាមនីតិវិធី ជំនាញរហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។ រហូតដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៧៖៣០នាទី កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុូន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា […]
ឃាត់ខ្លួនក្មេងទំនើង០២ក្រុម ចំនួន០៥នាក់ ពាក់ព័ន្ធនឹងករណីហិង្សា ( កា ..;ប់ គ្នាទៅវិញទៅមក)
នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២៤ ស្ថិតនៅបូរីឈូកវ៉ា២ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនក្ក្មេងទំនើង០២ក្រុម ចំនួន០៥នាក់ ពាក់ព័ន្ធនឹងករណីហិង្សា (កា ..;ប់ គ្នាទៅវិញទៅមក)។ សម្ភារខូចខាតរួមមាន ៖ ម៉ូតូចំនួន ០២ គ្រឿង។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមិត្តភាព ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះលួចសម្ភារ
នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមិត្តភាព នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះលួចសម្ភារ ប្រព្រឹត្តល្មើសនៅចំណុចផ្ទះលេខ១៤២អឺ២ សង្កាត់មិត្តភាព ខណ្ឌ៧មករា កាលពីថ្ងៃ០៩ ខែមីនា ឆ្នាំ២០២៤។ ជនសង្សយ័ឈ្មោះ យ៉ាឆារ៉ា ហៅ ដែន ភេទប្រុស ជនជាតិខ្មែរ មុខរបរ កម្មករលីសែងនៅផ្សារដើមគ ស្នាក់នៅបន្ទប់ជួល សង្កាត់មនោរម្យ ខណ្ឌ៧មករា។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕
អតីតយុទ្ធជនម្នាក់ ចុះដាក់មងក្នុងស្រះសង្ស័យខ្យល់គ លង់ទឹកស្រះលិចបាត់ខណអ្នកជិតខាងជួយចុះរាវរកពេញមួយយប់ភ្លឺឡើងទើបរកសពឃើញ
(ប៉ៃលិន) ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានគេស្គាល់ថា ជាអតីតមន្រ្តីយោធា បានទៅដាក់ម៉ងស្រាប់តែលង់ទឹកលិចបាត់ ប្រពន្ធរកមិនឃើញបានស្រែកឱ្យអ្នកជិតខាងជួយដើររក និងចុះរាវក្នុងទឹកស្រះ ដោយចំណាយពេលជាច្រើនម៉ោង នៅតែរកមិនឃើញ ព្រោះស្រះទឹកធំហើយជ្រៅ រហូតដល់ពេលព្រឹក ទើបប្រទះឃើញសពអណ្តែតទឹក បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។ ប្រភពពីអ្នកជិតខាងបានអោយដឹងថា ការលង់ទឹកលិចបាត់នេះនៅវេលាម៉ោង៩ និង១០នាទីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ហើយបានរកសពឃើញនៅម៉ោង៧ព្រឹកថ្ងៃទី១៣ខែមិនា ក្នុងភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះ មាន ឈ្មោះ ឡុំ លាវ ភេទប្រុស អាយុ៦៥ឆ្នាំ ជាអតីតមន្រ្តីយោធា រស់នៅក្នុងភូមិកើតហេតុខាងលើ បានលង់ទឹកស្រះ ដែលមានជម្រៅជាង៤ម៉ែត្រ។ ប្រភពបន្តទៀតថា នៅល្ងាចថ្ងៃកើតហេតុ ជនរងគ្រោះ បាននាំប្រ ពន្ធរបស់ខ្លួន ទៅដាក់មងនៅក្នុងស្រះទឹកខាងលើ។ ពេលគាត់កំពុងតែរាយមង ស្រាប់តែប្រពន្ធសុំទៅផ្ទះ ងូតទឹក១ភ្លែត។ លុះពេលប្រពន្ធត្រឡប់មកវិញ រកមើល មិនឃើញប្តីរបស់ខ្លួន ក៏សួរអ្នកជិតខាង និងដើររកក្បែរៗ នោះនៅតែមិនឃើញដដែល ទើបប្រពន្ធស្រែកហៅកូន និងសាច់ញាតិបងប្អូនឱ្យចុះទៅជួយរាវរកក្នុងទឹកស្រះ ដោយអ្នកខ្លះមុជទឹករាវរក អ្នកខ្លះទៀត […]
សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូនិងវជ្ជមានសារធាតុញៀនក្នុងខ្លួន
(ប៉ៃលិន)បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនក្រោយពីធ្វើសកម្មភាពលួចម៉ូតូពីជនរងគ្រោះបានប៉ុន្មានថ្ងៃ។ ប្រភពពីសមត្ថកិច្ចបានអោយដឹងថាក្រោយពីទទួលដំណឹងពីប្រជាពលរដ្ឋអំពីករណីបាត់ម៉ូតូតែជនរងគ្រោះពុំបានដាក់ពាក្យបណ្ដឹងនោះទេ ប៉ុន្តែរាយការណ៍ផ្ទាល់ផ្ទាល់មាត់ ឱ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់តាមស្រាវជ្រាវនិងជួយស្វែងរកម៉ូតូមកវិញ។ រហូតដល់ថ្ងៃទី ០៦ ខែ មីនា ឆ្នាំ២០២៤ កម្លាំងប្រជាការពារភូមិឡាក់៦២ ក៏បានប្រទះឃើញភិនភាគមុខសញ្ញាសង្ស័យ និងម៉ូតូ ដែលបានបាត់កាលពីថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០២៤ រួចប្រជាការពារក៏បានកាក់សួរនាំ ហើយបានតេទូរសព្ទរាយការណ៍មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ភ្លាម បន្ទាប់មកក៏បានឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងយកមកធ្វើការសួរនាំ នៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ ក្រោយពីបានសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាព ថាខ្លួនពិតជាបានលួចម៉ូតូពិតប្រាកដមែន។ បន្ទាប់មកជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្ដឹងនៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ធបាលស្ទឹងកាច់ ដើម្បីអនុវត្តតាមនីតិវិធីផ្លូវច្បាប់ ។ សមត្ថកិច្ចបានបន្តថា ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ណាត់ វីរៈ ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មួយ រស់នៅបណ្ដោះអាសន្នភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ចំណែកជនសង្ស័យឈ្មោះ ភិន ដារ៉ា ភេទប្រុស អាយុ ៣៣ ឆ្នាំ(វិជ្ជមាន+)សារធាតុញៀន រស់នៅបន្ទប់ជួលក្បែរកាសុីណូផ្លាមីហ្គូ ភូមិផ្សារព្រំ ឃុំ […]
ស្ត្រីជើងខ្លាំងចិត្តដាច់ម្នាក់យកកាំបិតចុងស្រួចអារកស្ត្រីជាម្ចាស់បំណុលបណ្តាលឱ្យស្លាប់ នៅខេត្តឧត្តរមានជ័យ
(ឧត្តរមានជ័យ)៖ ពិតជាសាហាវមែនស្ត្រីជើងខ្លាំងដែលជាជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលក្រុងសំរោង នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានចាប់ខ្លួន ក្រោយស្ត្រីរូបនេះបានធ្វើសកម្មភាពឃាតកម្មដោយអារ-ក ស្ត្រីម្នាក់ ជាម្ចាស់បណុលបណ្តាលឱ្យស្លាប់នៅហ្នឹងកន្លែង។ ដែលករណីឃោរឃៅនេះ បានកើតឡើងនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ២០៖២០នាទីយប់ នៅចំណុចក្នុងប្រឡាយស្របតាមបណ្ដោយផ្លូវលេខ១ ស្ថិតក្នុងភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានឱ្យដឹងនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះ ឈឿន កុម្ភៈ អាយុ២៧ឆ្នាំ មានទីលំនៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ចំណែកជនរងគ្រោះមានឈ្មោះ ហឹ សុវណ្ណចរិយា (ហៅ អឿន) អាយុ៤១ឆ្នាំ។ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងបរិវេណផ្សារថ្ម ស្ថិតក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មុខរបរ ជាបុគ្គលិកក្រុមហ៊ុនអូរស្មាច់រីសត។ លោកអធិការក្រុងសំរោង បានបន្តថា ក្រោយពីទទួលបានព័ត៌មានភ្លាមៗ និងដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ […]










