ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស ៣៧នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានជនសង្ស័យចំនួន ៣៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មាន ឱ្យដឹងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង ៣៧នាក់នោះ មាន ២៥នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសគ្រឿងញៀន ១៩ករណី និងជនសង្ស័យ ១២នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសព្រហ្មទណ្ឌ ០៧ករណី។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ដុតធូបបង្កជាអគ្គិភ័យឆាបឆេះផ្ទះ​អស់ ១៣ខ្នងអស់ទាំងស្រុង និង២ខ្នងទៀត ខូចខាត១៥% នៅខណ្ឌដូនពេញ, នគរបាលប្រើប្រាស់ទឹក​ជិត១០០គ្រឿង​

ករណីអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅអស់ចំនួន ១៣ខ្នងអស់ទាំងស្រុង និង២ខ្នងទៀត ខូចខាត១៥% បានបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ៧និង៣៥នាទីយប់ ថ្ងៃទី២៩ ខែមករា​ ឆ្នាំ២០២៤ ដែលស្ថិតនៅចំណុចផ្លូវសុធារស ភូមិ១ ក្រុមទី៥ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានប្រាប់ឲ្យដឹងថា​ ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ដោយទទួលបានបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាល និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់​ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។ ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៤៣គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បង្ក្រាបសង្វៀនបញ្ជល់ ឃាត់ខ្លួនបានអ្នកញៀនល្បែង ៤នាក់ និងអាគក២ក្បាល

ខេត្តកំពង់ស្ពឺ៖ ការបង្ក្រាបសង្វៀនបញ្ជល់មាន់នេះបានធ្វើឡើងកាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅក្នុងភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ អ្នកញៀនល្បែងជល់មានចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលសហការបង្ក្រាបបាន ខណៈដែលអ្នកញៀនល្បែងជាច្រើននាក់បានរត់គេចខ្លួនបាតជើងសព្រាត ក្រោយប្រមូលផ្ដុំគ្នាលេងល្បែងជល់មាន់ ហើយកម្លាំងនគរបាលសហការបង្ក្រាបសង្វៀនបញ្ជល់មាន់នោះតែម្តង។ នៅមុនពេលបង្ក្រាបសង្វៀនបញ្ជល់មានខាងលើបានគឺ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសំរោងទង បាន សហការជាមួយកម្លាំងនគរបាលរដ្ឋបាលប៉ុស្ដិ៍ឃុំត្រពាំងគង បានធ្វើការបង្ក្រាបទីតាំងលេងល្បែងស៊ីសង( ជល់មាន់ ) នៅដីវាលស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នៅក្នុងការបង្ក្រាបសង្វៀនបញ្ជល់មាន់នោះ ឃាត់ខ្លួនអ្នកញៀនល្បែងបានចំនួន ៤នាក់ទី០១- ឈ្មោះ ឱ សំណាង ភេទប្រុស អាយុ ៥៨ឆ្នាំ (ម្ចាស់សង្វៀន)ទី០២- ឈ្មោះ ខាត់ ចាន់ធឿន ភេទប្រុស អាយុ ៤៤ឆ្នាំ ទាំង២នាក់ រស់នៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទី០៣- ឈ្មោះ ហយ ហាន ភេទប្រុស អាយុ ៤១ឆ្នាំ នៅភូមិត្រពាំងរកា ឃុំត្រពាំងរកា […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

នគរបាលក្រុងបាត់ដំបងឃាត់ខ្លួនជនបែកថ្នាំម្នាក់ក្រោយអុកឡុករំខានដល់ក្រុមគ្រួសារនិងអ្នកជិតខាង

(បាត់ដំបង) កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង  បានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនបែកថ្នាំម្នាក់ក្រោយធ្វើសកម្មភាពគំរាមអុកឡុករំខានដល់ក្រុមគ្រួសារនិងអ្នកជិតខាង។ កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១០និង៤០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅចំណុចភូមិនំក្រៀប សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ពុទ្ធ សុវណ្ណរិទ្ធី ភេទប្រុស អាយុជាង២០ឆ្នាំ រស់នៅចំណុចភូមិនំក្រៀប សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ដែលជនសង្ស័យរូបនេះតែងបានធ្វើសកម្មភាពបង្ករហឹង្សាគំរាមសម្លាប់ម្តាយ និងរំខានប៉ះពាល់ដល់អ្មកជិតខាងផងដែរ។ ក្រោយពីឃាត់ខ្លួន ជនសង្ស័យបែកថ្នាំខាងលើ ត្រូវបានកម្លាំងនគរបាលជំនាញបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ដោយ៖ភ្នំខៀវ

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អគ្គីភ័យឆេះអាគារស្នាក់នៅបុគ្គលិកមួយកន្លែងក្រុងព្រះសីហនុ.!

ខេត្តព្រះសីហនុ៖ មានករណីអគ្គីភ័យបានឆាប់ឆេះអាគារស្នាក់ ឌី ហាវ អណ្ដើតភ្លើងចេញពីបន្ទប់ជាន់ទី៦ ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង ៨:៣០នាទីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចក្រោយ សាលាកម្មករ ស្ថិតក្នុង ភូមិ ៣ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ។ ភ្លាមៗនោះអគ្គីភ័យខាងលើត្រូវបានសមត្ថកិច្ចចម្រុះបានសហការគ្នាចុះជួយអន្តរាគមន៍ជុំវិញករណីខាងលើ បានទាន់ពេលវេលាមិនបណ្ដាលឱ្យរងរបួសគ្រោះថ្នាក់ដល់មនុស្សឡើយ គ្រាន់តែរងការខូចខាតសម្ភារៈក្នុងបន្ទប់ទាំងស្រុង។ ពាក់ព័ន្ធករណីខាងលើនេះបើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងជា(បឋម)ថាក្នុងករណីអគ្គីភ័យខាងលើនេះបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចគោលដៅចរាចរណ៍ផ្លូវបំបែកសន្លុង ស្ថិតក្នុងភូមិថ្នល់បំបែក ឃុំជីខ្មា ស្រុកទ្រាំង

ខេត្តតាកែវ ៖ នៅថ្ងៃពុធ១៤កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និង មានការសម្របសម្រួលពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ។ កម្លាំងនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ត តាកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចគោលដៅចរាចរណ៍ផ្លូវបំបែកសន្លុងស្ថិតក្នុង ភូមិថ្នល់ បំបែក ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ១-ឈ្មោះ សុង នីឡា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិថ្នល់បំបែក ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ(ដឹកជញ្ជូន-ជួញដូរ-ប្រើប្រាស់)។ ២-ឈ្មោះ យន់ នីត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

លទ្ធផលការអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល នៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ តាមបណ្តាខណ្ឌ ក្នុងរាជធានីភ្នំពេញ

លទ្ធផលការអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖ ឃាត់យានយន្តល្មើស សរុបចំនួន ២៣៤គ្រឿង (រថយន្ត ០៥គ្រឿង, ម៉ូតូ ចំនួន២២៩គ្រឿង) ១. ល្មើសជាតិស្រវឹង ចំនួន២៣គ្រឿង +កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន០៧គ្រឿង -អ្នកបើកបរម៉ូតូ ចំនួន០៤នាក់ -អ្នកបើកបររថយន្ត ចំនួន០៣នាក់ +កម្រិត ០.៤៩ mg/L ឡើង ចំនួន១៦គ្រឿង -អ្នកបើកបរម៉ូតូ ចំនួន១៤នាក់ -អ្នកបើកបររថយន្ត ចំនួន០២នាក់ ២. បទល្មើសផ្សេងៗ ចំនួន២១១គ្រឿង -អត់មួកសុវត្ថិភាព ចំនួន២០៤គ្រឿង […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្នុងឆ្នាំ២០២៣ កន្លងទៅ លេខ 1291 កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទទួលបណ្តឹង និងព័ត៌មានផ្សេងៗ ពីប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាង ១០០០ករណី!

១២៩១ គឺជាលេខទូរស័ព្ទបន្ទាន់ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលផ្តួចផ្តើមបំពាក់ឡើងដោយលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបានទទួលការអនុញ្ញាតឲ្យដាក់ដំណើរការ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងគោលបំណងបម្រើជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ធ្វើការទំនាក់ទំនងផ្តល់ព័ត៌មានអំពីហេតុការណ៍បន្ទាន់ ឬ បទល្មើសគ្រប់ប្រភេទ ជាពិសេសសម្រាប់ប្រជាពលរដ្ឋធ្វើការប្តឹងបន្ទាន់ចំពោះបញ្ហាដែលពួកគាត់ជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃ។ ក្នុងរយៈកាលកន្លងមក ពេលបានទទួលសេចក្តីរាយការណ៍ និងបណ្តឹងប្រចាំថ្ងៃ តាមរយៈលេខទូរស័ព្ទបន្ទាន់១២៩១ ហើយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចុះជួយដោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗ ទាន់សភាពការណ៍ប្រកបដោយភាពកក់ក្តៅបំផុត។ ជាក់ស្តែង ហេតុការណ៍បន្ទាន់ដែល អាវុធហត្ថរាជធានីភ្នំពេញ បានជួយសម្របសម្រួល និងដោះស្រាយជូនពលរដ្ឋតាមរយៈ សេចក្តីរាយការណ៍ និងបណ្តឹងតាមលេខទូរស័ព្ទបន្ទាន់១២៩១ ក្នុងឆ្នាំ២០២៣ កន្លងទៅ សរុបចំនួន ១៧៥២ករណី ក្នុងនោះមានដូចជា៖ ករណីហិង្សា, ករណីបែកថ្នាំអុកឡុកគ្រួសារ, ករណីដេញកាប់ប្លន់យកម៉ូតូ, ករណីគ្រោះថ្នាក់ចរាចរណ៍, ករណីអគ្គិភ័យ, ករណីចាក់ធុងបាសរំខានអ្នកជិតខាងនាពេលអាធ្រាត, ករណីលួច, ករណីទំនាស់អ្នកជិតខាង, ករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀន និងមានករណីផ្សេងៗទៀតជាច្រើន ដែលជាកង្វល់របស់ ប្រជាពលរដ្ឋ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនជាតិថៃ ២៩នាក់ បញ្ជូនទៅប្រទេសវិញ ក្រោយលួចឆ្លងដែន និងស្នាក់នៅធ្វើការខុសច្បាប់ នៅកម្ពុជា

(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានសហការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសកម្ពុជានូវជនជាតិថៃ ចំនួន ២៩នាក់ ស្រី១៤នាក់ ក្រោយលួចឆ្លងដែន និងស្នាក់នៅធ្វើការខុសច្បាប់នៅកម្ពុជា។ ការប្រគល់-ទទួល បានធ្វើឡើងចំនួន ២លើក រួមមាន៖ * លើកទី១៖ វេលាម៉ោង០៩៖៥០នាទី ជាមួយស្នាក់ការត្រៀមបណ្តេញចេញខេត្តសៀមរាប ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយដ្ឋាន មនុស្សចំនួន២៥នាក់ ស្រី១៣នាក់។ * លើកទី២៖ វេលាម៉ោង១១៖២០នាទី ជាមួយនាកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោក កៅ គីមលី នាយរងផ្នែក មនុស្សចំនួន០៤នាក់ ស្រី០១នាក់។ យោងតាមបញ្ជាលោកឧត្តមសេនីយ៍ទោប្រធាននាយកដ្ឋានច្រកទ្វារទី១ ប៉ុស្តិ៍បានប្រថាប់ត្រាហាមចូលប្រទេសរយៈពេល ០៥ឆ្នាំ ចំនួន២៦នាក់ ស្រី១៤នាក់ និង០៣ឆ្នាំចំនួន ០៣នាក់ បន្ទាប់មកប្រគល់ជូនលោកស្រីអនុសេនីយ៍ឯក PRAPHARAT PINPRADUB នាយរងផ្នែក នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីអនុវត្តនីតិវិធីបន្ត៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បង្ក្រាបទីតាំងលួចលេងល្បែងប្រជល់មាន់ចល័ត មួយកន្លែងដកហូតបានតែវត្ថុតាងសម្ភារៈដោយឡែកមនុស្សរត់ចែកជើងគ្នាអស់

(ឧត្តរមានជ័យ) សមត្ថកិច្ចចុះបង្ក្រាបទីតាំងលួចលេងល្បែងប្រជល់មាន់ចល័តមួយកន្លែង ស្ថិតនៅ ចំណុចផ្ទះទុកចោលក្នុងចម្ការស្វាយចន្ទីក្នុងភូមិអភិវឌ្ឍន៍ ឃុំត្រពាំងសាទ ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ នេះបើតាមការដឹងពីលោកវរសេនីយ៍ទោលោកជ័យវាសនាអធិការ នគរបាលស្រុកត្រពាំងប្រាសាទ នៅថ្ងៃទី ២៥ខែមករាឆ្នាំ២០២៤នេះ។ កិច្ចប្រតិបត្តិការ ចុះបង្ក្រាបសង្វៀនប្រជល់មាន់មួយកន្លែងនេះផងដែរធ្វើឡើង តាមបទបញ្ជា ផ្ទាល់របស់លោកឧត្តមសេនីយ៍ទោហួតសុធីស្នងការនៃស្នងការនគរបាលខេត្តឧត្តរមានជ័យ បានចាត់ឲ្យលោកវរសេនីយ៍ទោជ័យវាសនាអធិការ នគរបាលស្រុកត្រពាំងសាបដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋានស្រុកនិងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលជាច្រើននាក់ចុះធ្វើការបង្ក្រាបទីតាំងជល់មាន់ចល័តមួយកន្លែងស្ថិតនៅ ត្រង់ចំណុចខាងលើ។ គួររំលឹកថា កាលពីអំឡុងថ្ងៃទី២១ខែមករាឆ្នាំ២០២៤កន្លងទៅថ្មីៗនេះបន្ទាប់ពីមានពត៌មានផុសនៅលើបណ្តាញសង្គមថា មានការលួចលេងល្បែងប្រជល់មាន់ខុសច្បាប់មួយកន្លែងស្ថិតនៅក្នុងភូមិសាស្ត្រស្រុកត្រពាំងប្រាសាទ ភ្លាមៗនោះលោកស្នងការដាក់បទបញ្ជាឲ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវបង្ក្រាបតែម្តង។ នៅចំពោះមុខ កម្លាំងជំនាញបង្ក្រាបនិងដកហូតវត្ថុតាងរួមមាន ជញ្ជីងថ្លឹងមាន់ចំនួន១ ការុងហ៊ុមព័ទ្ធធ្វើជារង្វង់មូលដើម្បីប្រជល់លេងមាន់និងស៊ុុម ២២ការុង ការុងដាក់មាន់ចំនួន០៣ ដាក់កត់បក្សីកីឡាចំនួន០៨ ទ្រុងដែកសម្រាប់ក្រុងដាក់មាន់ចំនួន០១ ស្កុតរុំខ្នាយមាន់ជាច្រើនទៀត។ បច្ចុប្បន្នវត្ថុតាង ដែលដកហូតបានត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការ នគរបាលស្រុកត្រពាំងប្រាសាទដោយឡែក ក្រុមអ្នកលេងបានរត់ បាតជើងសព្រាតអស់នៅមុនពេលសមត្ថកិច្ចចុះទៅដល់ទីតាំងផងដែរ។ឈឹម.កុសល។