កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៤ វេលាម៉ោង ២០ និង ៣០ នាទីយប់ កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌបានសហការជាមួយកម្លាំងកងអន្តរាគមន៍ពិសេស អធិការដ្ឋាននគរបាលក្រុងបានលុង បានឃាត់ជនសង្ស័យចំនួន ០១ នាក់ ពាក់ព័ន្ធករណី លួចគ្មានស្ថានទម្ងន់ (លួចម៉ូតូ) ត្រង់ចំណុចបន្ទប់ជួល ភូមិភ្នំស្វាយ សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ដោយមានការសម្របសម្រួលនីតិវិធី ពីលោក លាង អ៊ូ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត។ បានធ្វើការឃាត់ខ្លួនជឿនសង្ស័យចំនួន ១នាក់ ឈ្មោះ សួស វ៉ាន់នី (ហៅអាម៉ូ) ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្ន ភូមិ អូរមៀត សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ ជនរងគ្រោះឈ្មោះ សាំ ធាវី ភេទ ស្រី […]
Tag: ព័ត៌មានសន្តិសុខសង្គម
ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គីភ័យឆាបឆេះខ្ទេចខ្ទីអស់គ្មានសល់បង្កាកាភ្ញាក់ផ្អើលនៅក្រុងព្រះសីហនុ
ព្រះសីហនុ៖ មានករណីអគ្គីភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធូបង្កការភ្ញាក់ផ្អើល នៅរសៀល ថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ២០២៤ ស្ថិតក្នុងក្រុម៣៣ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ/ ខេត្តព្រះសីហនុ។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចជាច្រើននាក់ចម្រុះតែម្ដង ជាមួយគ្នានោះក៏មានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងរថយន្តកងរាជអាវុធហត្ថខេត្តរថយន្ត ៩១១ បានបានសហការរួមគ្នាចុះទៅពន្លត់ទាន់ពេលវេលាមិនមិនបណ្ដើរឲ្យចេះរាលដៅដល់ផ្ទះប្រជាពលរដ្ឋផ្សេងឡើយ។ បើយោងតាមសេចក្ដីរាយការណ៍ពីពលរដ្ឋបានឲ្យដឹងថា បានបង្កឲ្យមានជាអណ្ដាតភ្លើងការពីវេលាម៉ោងជាង៤រសៀលខែថ្ងៃខាងលើបណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋ ១ខ្នងដែលធ្វើអំពីថ្មក្រោមឈើលើ ដំបូលសង់អំពីដែកប្រក់ស័ង្កសី បណ្ដាលឲ្យឆេះខ្ទេចខ្ទីអស់ខូចខាតសម្ភារៈទាំងស្រុង តែសំណាងល្អមិនបណ្ដាលឲ្យម្ចាស់ផ្ទះរងរបួសទេ។ ជុំវិញករណីអគ្គីភ័យខាងលើនេះបើយោងតាមសមត្ថកិច្ចជំនាញបានឲ្យដឹងបន្ថែមទៀតថា ម្ចាស់ផ្ទះមាន ឈ្មោះ សៀង សុភា ភេទស្រី អាយុ៤៨ ឆ្នាំ ជនជាតិ ខ្មែរ មុខលក់ដូរ ហើយករណីអគ្គីភ័យខាងលើនេះបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ភ្លាមៗនោះរថយន្តស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចេញនៅរថយន្តអគ្គីភ័យចំនួន ២គ្រឿង កងរាជរដ្ឋហាត់នាយគ្រឿងយប់យន្ត៩១១ ២គ្រឿង ក្នុងនោះក៏បានប្រើប្រាស់ទឹកពន្លត់អគ្គីភ័យចំនួន ៣គ្រឿង៕ដោយ៖ វ៉ាន់នី
រត់ផាស្អាប់ពុំសូវកាក់កបចង់មានឆាប់ពេកបែកគំនិតនាំមិត្តភ័ក្ត្រជាអ្នកកាប់ជ្រូកលក់ថ្នាំញៀនវិញម្តងតែត្រូវអស់លក្ខជាប់អន្ទាក់កម្លាំងអាវុធហត្ថចាប់ដាក់ខ្នោះបានទាំង២នាក់រួមទាំងដកហូតបានwyយ៉ាម៉ាទឹកកក៤ថង់ធំ
(ឧត្តរមានជ័យ)បញ្ជូនជនសង្ស័យចំនួន២នាក់ទៅកាន់សាលាដំបូងខេត្តឧត្តរមានជ័យអនុវត្តតាមនីតិវិធីច្បាប់ដោយជាប់ពាក់ព័ន្ធទៅនឹងករណីជួញដូរនិងរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកអនុសេនីយ៏ឯក ប៊ុតសាវុទ្ធ នាយការិយាល័យប្រឆាំងទប់ស្កាត់បង្ក្រាបបទល្មើស គ្រឿងញៀននៅរសៀលថ្ងៃទី១៥ខែកុម្ភ:ឆ្នាំ២០២៤នេះ។ កិច្ចប្រតិបត្តិការនេះដែរធ្វើឡើងក្រោមការចង្អុលបង្ហាញនឹងតាមបទបញ្ជាជាប្រចាំថ្ងៃរបស់លោកឧត្តមសេនីយ៏ត្រី លីដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ហើយជាក់ស្តែងនៅវេលាម៉ោង១៤និង៣០នាទីថ្ងៃទី១៣ខែកុម្ភះ ឆ្នាំ២០២៤កន្លងទៅនេះកម្លាំង មូលដ្ឋាន កងរាជអាវុធហត្ថស្រុកបន្ទាយអំពិលនិងកម្លាំងកងរាវុធហត្ថខេត្តសរុបចំនួន០៥នាក់ រថយន្តចំនួន០១គ្រឿង អាវុធ០២ ដេីមវិទ្យុទាក់ទង០៣គ្រឿង ដឹកនាំដោយលោកអនុសេនីយ៍ឯក ប៊ុត សាវុទ្ធ នាយការិយាល័យគ្រឿងញៀនចុះស្រាវជ្រាវសុើបអង្កេតរហូតឈានដល់ការបង្រ្កាប ករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ វិ វណ្ណនី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កាប់ជ្រូក មានទីលំនៅភូមិពងទឹក ឃុំអពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ នៅចំពោះមុខវត្ថុតាងចាប់យករួមមាន ១/ថ្នាំញៀនប្រភេទ យ៉ាម៉ា (wy) ០៦គ្រាប់ ទម្ងន់ ០.៧៦ក្រាមទាំងទូយ៉ូ ២/ថ្នាំញៀនប្រភេទម៉ាទឹកកក ០៤ថង់(ថង់ធំ១ ថង់តូច៣) ទម្ងន់៥៧.៦០ក្រាមទាំងថង់ ៣/ទូរស័ព្ទ ០១គ្រឿង ៤/ជញ្ជីងថ្លឹង ០១ ៥/សម្ភារ:វិចខ្ចប់ មួយចំនួន ៦/សម្ភារ:ប្រើប្រាស់ មួយចំនួន គួររំលឹកថា […]
ឃាត់ខ្លួនជនស-ង្ស័យម្នាក់ក្រោយប្រើកាំ-បិ-តផ្គាក់កា-ប់ទៅលើយុវជនម្នាក់បណ្តាលអោយស្លា-ប់ភ្លាមៗគួរអោយអា-ណោ-ចអា-ធ័ម
បាត់ដំបង៖ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំបានបើកកិច្ចប្រតិបត្តិការចុះបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យ០១នាក់ ក្រោយប្រើប្រាស់កាំបិតផ្គាក់កាប់ទៅលើយុវជនម្នាក់បណ្តាលអោយស្លាប់ភ្លាមៗនៅនិងកន្លែង។ កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ៧និង៥០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចក្រុមទី១៧ ស្ថិតក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមានឈ្មោះ ឃន ចំរើន ហៅ ងិត ភេទប្រុស អាយុ៣០ឆ្នាំ ជាមនុស្សប្រើប្រាស់គ្រឿងញៀន(បែកថ្នាំ)រស់នៅក្រុមទី១៧ ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ដែលជនសង្ស័យខាងលើបានប្រើប្រាស់កាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះឈ្មោះ សោម មេសា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅក្រុមទី១៦ ភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បណ្តាលអោយត្រូវចំសៀតផ្កាលើត្រចៀកខាងឆ្វេងស្លាប់ភ្លាមខណះពេលជនរងគ្រោះកំពុងអង្គុយលេងក្រោមផ្ទះមិត្តភ័ក្រ្ត កាលពីវេលាម៉ោង ២៣និង០០នាទីយប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិសាស្ត្រខាងលើ។ ក្រោយពីឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកឯកភ្នំ ធ្វើការសាកសួរដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនបន្តទៅការិយាល័យជំនាញចាត់ការតាមនីតិវិធីច្បាប់៕រូបភាព និងអត្ថបទ៖ ភ្នំខៀវ
មុខសញ្ញាគាស់បន្ទប់ខុនដូ នៅខណ្ឌទួលគោក ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌស្រាវជ្រាវបង្ក្រាបបានហើយ
ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រង់ចំណុចភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (គាស់បន្ទប់ខុនដូ)។ ជនសង្ស័យដែលបង្ក្រាបបានជាមុខសញ្ញាចាស់ និងមិនរៀងចាល ឈ្មោះ កែវ បញ្ញារិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលលេខ៤០z បន្ទប់លេខ១៣ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះ មានការសម្របសម្រួលពី លោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ក្រោយឃាត់ខ្លួនកម្លាំងជំនាញ បាននាំខ្លួនជនសង្ស័យទៅឆែកបន្ទប់ស្នាក់នៅ ហើយបានរកឃើញឯកសារសំខាន់ៗ មួយចំនួនរបស់ជនរងគ្រោះដែលលួចបាននាពេលកន្លងទៅ ក្នុងនោះ មានដូចជាអត្តសញ្ញាណប័ណ្ណ សញ្ញាបត្រ និងឯកសារមួយចំនួនទៀត។ កម្លាំងជំនាញបានព្យាយាមទាក់ទងទៅជនរងគ្រោះ ហើយបានប្រគល់ជូនម្នាក់ផងដែរ។ បន្ទាប់ពីបញ្ចប់ការសួរនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីលួចខ្សែភ្លើង និងអាគុយនៅក្នុងឃ្លាំងដាក់សម្ភារ របស់នាយកដ្ឋានបញ្ជូនអគ្គិសនី
ខេត្តកំពង់ស្ពឺ ៖ ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៤ នៅភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កម្លាំងមន្ទីស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ត ស្រុកគងពិសីនិងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកណ្តាលស្ទឹង បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីលួចខ្សែភ្លើង និងអាគុយនៅក្នុងឃ្លាំងដាក់សម្ភារ:របស់នាយកដ្ឋានបញ្ជូនអគ្គិសនី មានទីតាំងភូមិព្រៃទទឹង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៤ ។ ប្រតិបត្តិការស្រាវជ្រាវបង្ក្រាជំនាញបានឃាត់ខ្លួនបាន៖១-ឈ្មោះរស់ សំណាង (ហៅចឺម) ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំបច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិឫស្សី ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ២-ឈ្មោះរ័ត្ន ឧត្តម ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅផ្ទះជួលភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ៣-ចិន កុសល ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ យោងតាមរបាយការណ៍របស់ជំនាញអគ្គីសនីបានឲ្យដឹងថា […]
ជនសង្ស័យ២នាក់ សមត្ថកិច្ចឃាត់ខ្លួន ក្រោយពីឆក់ទូរស័ព្ទពីជនរងគ្រោះបានសម្រេច តែរត់មិនរួច
ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចធ្វេីការឃាត់ខ្លួនក្រោយពីធ្វេីសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះបានសម្រេចតែរត់មិនរួច។ ហេតុការណ៍នេះបានកេីតឡេីង នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅ ភូមិព្រៃ ព្រីងខាងជើង សង្កាត់ ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យទី១/ ឈ្មោះ ចេង សុខជាវុទ្ធី ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ស្ថិតនៅ ភូមិ ជ្រៃកោង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ២/ ឈ្មោះ ណន សុវណ្ណនី ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ ឈ្មោះ គឺ និមលកន្និកា ភេទ […]
ជនសង្ស័យ២នាក់ បានជិះម៉ូតូឌុបគ្នាធ្វើសកម្មភាពឆក់ទូរស័ព្ទ ខណ្ឌបឹងកេងកង រួចព្យាយាមជិះម៉ូតូគេចខ្លួន ប្រជាពលរដ្ឋជិះដេញតាម រហូតដល់ខណ្ឌឫស្សីកែវ បង្កការភ្ញាក់ផ្អើល
ភ្នំពេញ ៖ កាលពី ថ្ងៃទី័៦ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តមទល់មុខហាងកាហ្វេ យីហោ លូណាកាហ្វេ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ហើយជនសង្ស័យទាំង២នាក់ក៏ត្រូវឃាត់ខ្លួនបានក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ។ ជនសង្ស័យឈ្មោះ សេង ឡៅ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យម្នាក់ទៀត ដែលជាដៃគូបានជិះម៉ូតូឌុបគ្នាទៅធ្វើសកម្មភាពឆក់ទូរស័ព្ទពីប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមមហាវិថីព្រះនរោត្ដមដោយជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IT-3797 ។ លុះឌុបគ្នាដល់ចំណុចផ្លូវបំបែកលេខ៣៨០ ទល់មុខហាងកាហ្វេ១កន្លែង ក៏បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ១គ្រឿងពីបុរសម្នាក់ ដែលកំពុងជិះលើកង់បីឥណ្ឌាបានសម្រេច ដោយទូរស័ព្ទដៃនោះ ជាប្រភេទស្មាត ហ្វូន ម៉ាកអាយហ្វូន បន្ទាប់ពីឆក់បានសម្រេច ក៏ព្យាយាមរត់គេច តែត្រូវបានប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរក្បែរនោះឃើញ ក៏បានដេញតាម ។ បន្ទាប់ពីត្រូវបានគេដេញតាមក៏ជិះឌុបគ្នារត់គេចតាមបណ្តោយផ្លូវ៣៨០ បត់ទៅផ្លូវ៥១ រួចបត់ឆ្វេងទៅតាមផ្លូវលេខ៣៧០ បន្ទាប់មកក៏បានប្លុងទូរស័ព្ទចោលនៅក្បែរគុម្ពស្មៅផើងផ្កាទល់មុខផ្ទះប្រជាពលរដ្ឋមួយកន្លែង ហើយក៏បានបន្តជិះរត់គេចខ្លួន ពីមូលដ្ឋានខណ្ឌបឹងកេងកងរហូតដល់ មូលដ្ឋានខណ្ឌឫស្សីកែវ។ នៅមុនពេលឃាត់ខ្លួនជនសង្ស័យ កម្លាំងព្រហ្មទ័ណ្ឌខណ្ឌឫស្សីកែវ កំពុងល្បាតក្នុងមូលដ្ឋានរបស់ខ្លួន ស្រាប់តែឮសម្លេងគេស្រែកថា ចោរៗ និងមានសម្លេងម៉ូតូស៊ីផ្លេ ហើយឃើញប្រជាពលរដ្ឋប្រមាណ៤ […]
រកឃើញថ្នាំញៀន ចំនួន៣០៤កញ្ចប់ នៅជាប់របងប៉ុស្តិ៍នគរបាលឃ្មួញ ខណ្ឌសែនសុខ
(ភ្នំពេញ)៖ នៅ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានរកឃើញថង់ចំនួន (០៣) ដោយសង្ស័យជាគ្រឿងញៀន ពេលហែកថង់ឃើញ កញ្ចប់ពណ៌ខៀវ ទំពាំងបាយជូ ចំនួន១៩៤កញ្ចប់ និងកញ្ចប់ពណ៌ក្រហមស្តូប៊ូរី ចំនួន១១០កញ្ចប់ ទុកនៅជាប់របងប៉ុស្តិ៍នគរបាលឃ្មួញ ខណ្ឌសែនសុខ ដោយជនសង្ស័យ បានយកមកផ្លុងចោល។ ក្រោយមកបានសហការ ជាមួយការិយាល័យប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ រកឃើញថ្នាំញៀនប្រភេទ អ៉ិចស្តាស៊ី (MDMA) ចំនួន៣០៤កញ្ចប់ ទំងន់ ២,៤៤១.៧៨ក្រាម។ កម្លាំងសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវបន្ត។ តាមការសន្និដ្ឋាន គឺជនសង្ស័យភ័យខ្លាច ដោយមានគោលដៅសមត្ថកិច្ច ចុះអនុវត្តត្រួតពិនិត្យជាតិស្រវឹង និងអាវុធជាតិផ្ទុះ៕
ជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ឃាត់ខ្លួន
នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ នៅចំណុចមុខផ្ទះលេខ ១២៤E0 ផ្លូវ ៦៣កែង២២៨ ភូមិ០៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ពាក់ព័ន្ធករណីហិង្សាដោយចេតនា (យក កា ..;បិត បុ័ងតោ កា ..;ប់ បណ្តាលឱ្យរងរបួ ..;ស ធ្ងន់)។ ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់៖ ១.ឈ្មោះ ប្រាក់ កក្តដា ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៦៩E០ ផ្លូវ៦៣ ភូមិ០៤ សង្កាត់បឹងរាំង។ ២.ឈ្មោះប្រាក់ សីហា ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៦៩E០ ផ្លូវ៦៣ ភូមិ០៤ សង្កាត់បឹងរាំង។ ៣.ឈ្មោះ ហៀង រិទ្ធសុវណ្ណវិសាល ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះមិនចាំលេខ ផ្លូវ១៤៤ សង្កាត់ផ្សារកណ្តាល២។ ៤.ឈ្មោះ សុខ បញ្ញា ភេទប្រុស ជនជាតិខ្មែរ […]










