នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១២:៤០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ទកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ក្នុងចំណោមបក្ខពួកចំនួន១០នាក់ ដែលមានរហ័សនាមក្រុមឈ្មោះ NY3 ពាក់ព័ន្ធករណីអំពើហិង្សាដោយចេតនា ( យកកាំ ..;បិត បុ័ងតោ កា ..;ប់ឱ្យរង របួ ..;ស ធ្ង ..;ន់ និងខូចខាតទ្រព្យសម្បត្តិម៉ូតូ ) ប្រព្រឹត្តល្មើសកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២៣:៣០នាទី នៅចំណុចក្រោយសាលាបឋមសិក្សាពញាក្រែក ផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។ ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់រួមមាន៖ ១-ឈ្មោះ សុខ ហ៊ុនណារិទ្ធ ហៅក្រៅ ដេមបូ ភេទប្រុស មុខរបរមិនពិតប្រាកដ ផ្ទះលេខJ៣ ផ្លូវKJ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ។ ២-ឈ្មោះ សុខ លឿនឧត្ដម ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិទួលថ្ងាន់ […]
Tag: ព័ត៌មានសន្តិសុខសង្គម
មួយករណីទៀតហេីយ! សង្ស័យបា-ញ់សម្លា.ប់សង្សារហេីយបា.ញ់សម្លា.ប់ខ្លួនឯងផ្អេីលក្រុងព្រះសីហនុ…
ក្រុងព្រះសីហនុ-(ដំណឹងបឋម) សមត្ថកិច្ចឲ្យដឹងជាបឋមថា បុរសម្នាក់និងស្ត្រីម្នាក់ជាជនជាតិខ្មែរ ទំនងជាគូសង្សារនឹងគ្នា បានស្លា..ប់ ដោយគ្.រាប់កាំ.ភ្លើ.ង ដែលជាបឋមសមត្ថកិច្ចសន្និដ្ឋានថាទំនងជាអំពើអត្តឃា..ត (ម្នាក់អាចបា.ញ់សម្លា.ប់ម្នាក់ទៀតហើយ បា.ញ់សម្លា.ប់ខ្លួនឯងតាមក្រោយ) ។ ហេតុការណ៍នេះកើតឡើងនារសៀលថ្ងៃ១៦មករា២០២៤នេះ នៅផ្ទះមួយកន្លែង ម្តុំអូរ៣ ក្រុងព្រះសីហនុ។ ទោះជាយ៉ាងនេះក្តី សមត្ថកិច្ចកំពុងបើកការស្រាវបន្ថែមតាមនិតិវិធីដើម្បីបញ្ជាក់ពីមរ.ណៈភាពនេះ៕ ផ្សាយបន្ត ប្រភពពីពូ Huy Bunleng
យកក្រវិលកំប៉ុងឆូតក្បាលខ្លួនឯងហូរឈាមនិងប្រឌិតរឿងចោរប្លន់ម៉ូតូ បោកបញ្ឆោតសមត្ថកិច្ចខណ្ឌដូនពេញរវល់មួយយប់ទល់ភ្លឺ
បុរសម្នាក់ ឈ្មោះលី រ៉ូហ្សា ភេទប្រុស អាយុ៣២ឆ្នាំ បានប្រឌិតរឿង សម្តែងធ្វេីជាចោរប្លន់ម៉ូតូ ធ្វេីអោយផ្អេីលប្រជាពលរដ្ឋ អ្នកសារព័ត៌មាន ជាពិសេសគឺសមត្ថកិច្ចជំនាញខណ្ឌដូនពេញ រវល់មួយយប់ទល់ភ្លឺ តាមស៊េីបរកមុខសញ្ញា ដែលធ្វេីសកម្មភាពនេះ ។ រហូតដល់ព្រឹកថ្ងៃទី១១ខែមករា ឆ្នាំ២០២៤ ទេីបសមត្ថកិច្ចយេីងស្រាវជ្រាវដឹងថា គ្មានករណីប្លន់ម៉ូតូកេីរឡេីងទេ ហេីយនៅម៉ោងកេីតហេតុ បុរសឈ្មោះ លី រ៉ហ្សា បានជិះម៉ូតូយកទៅផ្ញេីរក្នុងសណ្ឋាគារភ្នំពេញ ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង២០ម៉០០នាទី បុរសឈ្មោះ លី រ៉ូហ្សា ភេទប្រុស អាយុ៣២ឆ្នាំ បាបប្រឌិតថា រូបគេបានជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JM-4567 ឌុបកូនស្រីនៅខាងមុខ ជិះចេញពីផ្ទះក្នុងសង្កាត់បឹងកក់២ តាមផ្លូវស្រែផ្ទះសំណាក់លាភ ដេីម្បីដេីរលេង ពេលជិះមកដល់ចំណុច ខាងលិចរដ្ឋករទឹក ក៏ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកADV ពណ៌ខ្មៅបិទគ្រឿម ជិះមកអែបខាងឆ្វេងដៃ គៀរអោយចូលខាង ហេីយស្រែកថា ហែងចុះពីលេីម៉ូតូ […]
បំបែកសំណុំរឿងគប់កញ្ចក់រថយន្ដ បណ្ដាលឲ្យអ្នកបើកបរស្លាប់ ក្រោមការគិតថា ជារឿងគ្រោះថ្នាក់ចរាចរណ៍, ជនបង្ក២នាក់ រត់គេចខ្លួនជាង៧ខែ ត្រូវបានបង្ក្រាប
(ព្រៃវែង)៖ សំណុំរឿងគប់កញ្ចប់រថយន្ដបណ្ដាលឲ្យអ្នកបើកបរស្លាប់ កាលពី៧ខែមុន ដែលបានកើតឡើងនៅស្រុកព្រះស្តេច ខេត្តព្រៃវែង កាលពីចុងខែមេសា ឆ្នាំ២០២៣កន្លងទៅ នៅពេលនេះត្រូវបានកម្លាំងនគរបាលខេត្ត ក្រោមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការខេត្ត ស្រាវជ្រាវបង្ក្រាបបានដោយជោគជ័យ ជាមួយនឹងការឃាត់ខ្លួនជនដៃដល់ចំនួន២នាក់។ ចំពោះករណីនេះ ក្រោយកើតហេតុគេគិតថាជារឿងគ្រោះថ្នាក់ចរាចរណ៍ ដោយជនរងគ្រោះបើករថយន្តធ្លាក់ចូលប្រឡាយស្លាប់ ប៉ុន្តែធាតុពិតជារឿងគប់កញ្ចក់រថយន្ត។ នេះបើបំបែកសំណុំរឿងមិនបានទេ ជនរងគ្រោះស្លាប់ដោយអយុត្តិធម៌ជាទីបំផុត និងលាក់បាំងជារៀងរហូត។ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានឲ្យដឹងថា នេះជាស្នាដៃក្នុងការបំបែកសំណុំរឿងមួយរបស់កម្លាំងនគរបាលខេត្ត ដែលដឹកនាំប្រតិបត្តិការផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរង និងសម្របសម្រួលពីលោកព្រះរាជអាជ្ញា ដែលបានខិតខំលះបង់កម្លាំងកាយ ចិត្តថាមពលសព្វគ្រប់បែបយ៉ាង ជិះទូកឆ្លងសមុទ្រតាមចាប់ដល់លើកោះរ៉ុង ឆ្លងកាត់៥ខេត្ត-ក្រុងផ្សេងទៀត ទម្រាំតែអាចចាប់ខ្លួនបាន។ លោកស្នងការបានអះអាងថា ដោយគោរពតាមបទបញ្ជាពីថ្នាក់លើ កម្លាំងបានដាក់ចិត្តដាក់កាយតាមប្រមាញ់ឲ្យខានតែបាន ដែលផ្ដើមចេញពីសំណុំរឿងដ៏ស្មុគស្មាញនេះ កម្លាំងនគរបាលបានបំបែកសំបុក បក្ខពួកក្រុមជនអន្ធពាលទាំងនេះ ជាហូរហែរចាប់ខ្លួនបានជាង១០នាក់ផ្សេងទៀតករណីផ្សេងគ្នា ប៉ុន្តែពួកគេជាបក្ខពួកខ្សែស្រឡាយជនអន្ធពាលជាមួយគ្នា និយាយរួមគឺបំបែកបានមួយសំបុកតែម្ដង។ ជនសង្ស័យបាននិយាយថា តាមពិតពួកគេមិនមានបំណងចង់គប់កញ្ចក់ឡានទេ ដោយសារតែកុងឡានកុងទីន័រ បើកភ្លើងហ្វាចាំងភ្នែកពេក ពួកខ្លួនក៏គប់ដុំថ្មឲ្យចំកញ្ចក់តែម្ដងទៅទុកជាការព្រមាន ដោយមិនបានដឹងថា គប់ចំតៃកុងឡាន ធ្លាក់ផ្លូវស្លាប់នោះឡើយ។ រីឯដុំថ្មដែលពួកខ្លួនរក្សាទុកនោះ គឺទុកការពារខ្លួនពីសត្រូវរបស់ខ្លួនដែលជាជនអន្ធពាលដូចគ្នាតែប៉ុណ្ណោះ។ […]
ជនសង្ស័យចំនួន០២នាក់ ក្នុងចំណោមបក្ខពួកចំនួន០៤នាក់ពាក់ព័ន្ធករណីប្លន់យកម៉ូតូ ត្រូវបានកម្លាំងចំរុះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួន
នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ និងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ក្នុងចំណោមបក្ខពួកចំនួន០៤នាក់ ពាក់ព័ន្ធករណីប្លន់យកម៉ូតូ ប្រព្រឹត្តល្មើសនៅចំណុចកាំកូលសុីធី ផ្លូវលេខ១០០៣ ក្រុមទី០៩ ភូមិគង្គាផូស សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ។ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់រួមមាន៖ ១-ឈ្មោះ រ៉ាយ រ៉ាវុធ ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួល សង្កាត់បឹងកក់១ ខណ្ឌទួលគោក (មានសារធាតុញៀន)។ ២- ឈ្មោះ ធី សុបញ្ញារិទ្ធ ភេទប្រុស មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) ។ សម្ភារៈបាត់បង់រួមមាន៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IN- 8015។ សម្ភារៈដកហូតរួមមាន៖ ម៉ូតូម៉ាកធូដេ ពណ៌ប៉ៃតង ពាក់ផ្លាកលេខ ភ្នំពេញ 1AC-7327។ បច្ចុប្បន្នជនសង្ស័យខាងលើ […]
ជនសង្ស័..យជនជាតិចិនម្នាក់ ត្រូវបានទៅកងរាជអាវុធហត្ថខេត្តព្រះសីហនុបញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងករណីកាន់កា..ប់អាវុ..ធខុសច្បាប់
ខេត្តព្រះសីហនុ-នៅវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញ នៃការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័..យជនជាតិចិន ចំនួន ១នាក់ និងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីកាន់កា..ប់អាវុ..ធដោយគ្មានការអនុញ្ញាត ដែលប្រព្រឹត្តិក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងតាមការបញ្ជានាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ កម្លាំងជំនាញ បានចាប់ដកហូតយកវត្ថុតាងរួមមាន៖ ១៖ កាំភ្លើ..ងខ្លី ចំនួន ០១ ដើម ម៉ាកCF98 លេខ: 00542007236 ២៖ កាំភ្លើ..ងវែង ចំនួន ០១ ដើម ម៉ាក BLOW លេខ: B14I2-21060103 ៣៖ បង់កាំភ្លើ..ង ចំនួន ០៥ (ខូចបង់ ចំនួន០១) […]
បញ្ជូនខ្លួនក្រុមក្មេងទំនេីងចំនួន ០៥នាក់ ដែលប្រេីប្រាស់អំពេីហិង្សា ទៅសាលាដំបូងរាជធានីភ្នំពេញ
ភ្នំពេញ ៖ បញ្ជូនខ្លួនក្រុមក្មេងទំនេីងចំនួន ០៥នាក់ ដែលប្រេីប្រាស់អំពេីហិង្សា ទៅសាលាដំបូងរាជធានីភ្នំពេញហើយ ។ ដោយមានបទបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គ ស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ អធិការដ្ឋាននគរបាលខណ្ឌកំបូល បានធ្វេីការបញ្ជូនខ្លួនក្រុមក្មេងទំនេីងចំនួន ០៥នាក់ ដែលប្រេីប្រាស់អំពេីហិង្សា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមនីតិវិធីច្បាប់៕
ក្រុមក្មេងដែលបានប្រើអំពើ:.ហិ.ង្សា លើក្មេងស្រីម្នាក់នៅខណ្ឌកំបូល ឃាត់ខ្លួនបានហើយ នៅចំណុចរង្វង់មូលវាលរេញ ស្រុកព្រៃនប់
នៅយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ នគរបាលខណ្ឌកំបូលអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានទៅឃាត់ខ្លួនក្រុមក្មេងដែលបានប្រើអំពើ:.ហិ.ង្សា លើក្មេងស្រីម្នាក់នៅខណ្ឌកំបូល នៅចំណុចរង្វង់មូលវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មកកាន់អធិការដ្ឋាននគរបាលខណ្ឌកំបូលដើម្បីយកមកអនុវត្តតាមនីតិវិធី។ សូមបញ្ជាក់ថាក្រុមក្មេងស្រីបង្កហិ,ង្សា ទាំងនេះបានជិះម៉ូតូគេចខ្លួនដល់ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោយបានធ្វើសកម្មភាពវាយក្មេងស្រីម្នាក់ ហើយបានបង្ហោះវីដេអូហិ.ង្សា,នេះតាមបណ្តាញាង្គមនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤៕
ម៉ូតូដឹកសាំងបុកជាមួយម៉ូតូរ៉ឺម៉កកង់បី ផ្ទុះឆេះ បណ្ដាលឱ្យរងរបួសមនុស្ស ២នាក់
ព្រះសីហនុ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតមានឡើង លើផ្លូវជាតិលេខ៤ មុខការ៉ាស់ហ្គាស់ LPG 24h ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ បុរសជនជាតិចិនម្នាក់ ត្រូវភ្លើងឆេះរបើកស្បែកទាំងផ្ទាំងៗរងរបួសធ្ងន់ធ្ងរមើលទៅញាក់សាច់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូដឹកប៊ីដុងសាំង បើកបុកជាមួយម៉ូតូរ៉ឺម៉កកង់បីក្នុងទិសដៅស្របគ្នា។ យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបាននិយាយថា ម៉ូតូទាំង២គ្រឿងនេះបើកបរទិសដៅស្របគ្នាពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុភាគីខាងម៉ូតូរ៉ឺម៉កកង់បីដែលបើកដោយបុរសជនជាតិចិន បានបត់ស្តាំចូលការ៉ាស់ហ្គាស់ ស្របពេលនោះដែរក៏ឃើញមានម៉ូតូដឹកសាំងមួយគ្រឿងទៀតបើកមកពីក្រោយ ហើយក៏បុកជាមួយម៉ូតូកង់បីនៅខាងមុខបណ្តាលឱ្យបែកប៊ីដុងហូរសាំងប៉ើងស្រោចពីលើជនរងគ្រោះហើយផ្ទុះចេញជាផ្កាភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។ ករណីនេះបង្កឲ្យមានមនុស្សប្រុស២នាក់រងរបួស ក្នុងនោះបុរសជនជាតិចិនម្នាក់រងរបួសធ្ងន់ធ្ងរនិងបុរសម្នាក់ជនជាតិខ្មែររងរបួសមធ្យម។ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់នេះមានឈ្មោះ ១. អ្នកបើកបរម៉ូតូរ៉ឺម៉កកង់បីឈ្មោះ HE CAIDAO ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិចិន មុខរបរ កម្មករ នៅក្រុមហ៊ុន ស៊ីអិន ហ្ស៊ីយ័ន ដរ អ៊ិនដាសស្ទ្រី ឯ.ក (លក់គ្រឿងសង្ហារឹម) បច្ចុប្បន្នស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (រងរបួសធ្ងន់ឆេះដងខ្លួន សម្រាកព្យាបាលនៅមន្ទីរពេទ្យចិន យីហោ ថុងជិ)។ ២.អ្នកបើកបរម៉ូតូឈ្មោះ អ៊ុំ ណៃស៊ាត ភេទប្រុស អាយុ […]
បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៣ ខែមករា៖ បង្ក្រាប១៦ករណី ឃាត់ខ្លួន៣២នាក់
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៦ករណី ឃាត់ខ្លួនជនសង្ស័យ ៣២នាក់។ * ករណីដឹកជញ្ជូន រក្សាទុក១៣ករណី ឃាត់ខ្លួន២១នាក់ * ករណីប្រើប្រាស់៣ករណី ឃាត់ខ្លួន១១នាក់។ លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៣៣ករណី ឃាត់ខ្លួន ៧៤នាក់ (ស្រី៣នាក់)៕










