ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អ្នកស្រុករើសបានទារកម្នាក់ដែលគេយកមកប្លុងចោលក្នុងចម្ការដំឡូងមីមួយកន្លែង មានទម្ងន់២,៧គីឡូក្រាម មានច្រមុះស្រួច សម្បុរសណ្តែកបាយ

ខេត្តប៉ៃលិន ៖ មនុស្សក្នុងលោកមានវិចារណញ្ញាញ ដឹងខុស ដឹងត្រូវ ចេះយំស្រែក សើច សប្បាយ ស្នេហា ប៉ុន្តែអ្នកខ្លះមានស្នេហា ខ្វះឧត្តមគតិ ជាឪពុក ម្តាយ ហាក់ចាញ់សត្វផង បង្កើតកូនហើយ យកទៅបោះចោល ឯណាទៅតម្លៃជាអ្នកផ្តល់កំណើត ? ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅចំណុចចម្ការដំឡូងមី ក្នុងភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីធ្វើឱ្យខូចខាតទ្រព្យសម្បត្តិដទៃ ត្រូវបានកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រះចក ឃាត់ខ្លួន

នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០១:៣០នាទី កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រះចក បានធ្វើការឃាត់ជនសង្ស័យចំនួន០២នាក់ ជិះកង់បីឥណ្ឌា ផ្លាកលេខ ភ្នំពេញ ១IE -7056 បានធ្វើសកម្មភាព វា ..;យ កញ្ចក់រថយន្តម៉ាកCorolla ពណ៌ទឹកប្រាក់ ផ្លាកលេខភ្នំពេញ ២AZ-៤៧២៣ បណ្តាលឱ្យខូចខាត នៅចំណុចផ្លូវ៩៣ កែង៧០ ភូមិ១៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់រួមមាន៖ ១.ឈ្មោះ តាំង ឆាយហុង ភេទប្រុស ជនជាតិខ្មែរ មុខរបររត់កង់បី មានទីលំនៅ ផ្ទះលេខ២៦ ផ្លូវ១៤១ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា។ ២.ឈ្មោះ តាំង ឆាយហាក់ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះលេខ២៦ ផ្លូវ១៤១ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

យុវជនម្នាក់មកពីដើរលេង បុណ្យឆ្លងឆ្នាំសកលវិញ ត្រូវ ក្មេងទំនើងពីរនាក់ កាប់ បណ្តាលឲ្យ របួស ត្រូវចំកយ៉ាងធ្ងន់ធ្ងរ

(ឧត្តរមានជ័យ)យុវជនម្នាក់ជិះម៉ូតូ មកពីដើរលេង បុណ្យឆ្លងឆ្នាំសកល នៅមុខ សួនច្បារវិមានឯករាជ្យ វិញខណៈដែល ឈប់ ម៉ូតូបត់ជើងតូចក៏ត្រូវយុវជន ជាក្មេងទំនើងចំនួនពីរនាក់ យកកាំបិតផ្គាក់មកកាប់ចំក បណ្ដាលឲ្យរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានសាច់ញាតិដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។ដែលហេតុការណ៏ ករណីយុវជនដែលត្រូវគេកាប់ឲ្យរបួសធ្ងន់ធ្ងរនេះបានកើតឡើង នៅវេលាម៉ោងប្រហែលជាម៉ោង១១យប់ ថ្ងៃទី ៣១ខែធ្នូឆ្នាំ២០២៣កន្លងទៅស្ថិតនៅចំណុចវាលបឹងកណ្តែក ក្នុងសង្កាត់សំរោង ក្រុងសំរោងខេត្តឧត្តរមានជ័យ ។ បើតាមការបញ្ជាក់ពីម្តាយជនរងគ្រោះ បានឲ្យដឹងនៅថ្ងៃទី២ខែមករាឆ្នាំ២០២៤ថា នៅមុនពេលកើតហេតុកូនរបស់គាត់ជិះម៉ូតូជាមួយមិត្តភ័ក្ត្រ២ទៅ៣ម៉ូតូ ត្រឡប់ ពីរ មកគេរាំស្គរបុកក្នុងថ្ងៃបុណ្យឆ្លងឆ្នាំសកលវិញ ហើយខណ:ពេលនោះកូនគាត់បានឈប់ បត់ជើងតូចនៅម្តុំបឹងកណ្តែកក៏ត្រូវក្រុមក្មេងទំនើង ១ក្រុមមានគ្នាពីរនាក់ជិះម៉ូតូ១គ្រឿង ម៉ាកឌ្រីមពណ៌ខ្មៅសេរីឆ្នាំ២០២២បានយកកាំបិតផ្គាក់កាប់មកលើកូនរបស់គាត់បណ្ដាលឲ្យរបួសធ្ងន់តែម្ដង។ ជនរងគ្រោះដែលត្រូវគេកាប់ឲ្យរបួសមានឈ្មោះ ម៉ោនរីន ភេទប្រុសអាយុ១៨ឆ្នាំរស់នៅ ភូមិចំប៉ាសុខ សង្កាត់កូនក្រៀល ក្រុងសំរោងខេត្តឧត្តរមានជ័យ ជិះម៉ូតូ១គ្រឿងម៉ាកវ៉េវពណ៌ខ្មៅពាក់ស្លាកលេខ ឧត្តរមានជ័យ 1E.4615ក៏ត្រូវគេកាប់ខ្ទេចខ្ទីដែរ។ បើតាមការឲ្យដឹងពីលោកគ្រូពេទ្យបង្អែកខេត្តឧត្តរមានជ័យបានឲ្យដឹងថា នៅអំឡុងយប់ ទី៣១ខែធ្នូឆ្នាំ២០២៣កន្លងទៅ ពិតជាមានយុវជនម្នាក់របួសធ្ងន់ត្រូវបានសាច់ញាតិដឹកទៅកាន់មន្ទីរពេទ្យពិតប្រាកដមែនដោយឡែកនៅព្រឹកថ្ងៃទី០១ខែមករាឆ្នាំ២០២៤ម្សិលមិញនេះដោយសារ ស្ថានភាពជំងឺជនរងគ្រោះធ្ងន់ធ្ងរពេកក៏ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាបបន្តទៀត។ គួររំឭកថាកាលពីកំឡុងថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៣កន្លងទៅក្នុងថ្ងៃបុណ្យឆ្លងឆ្នាំសកលរដ្ធបាលខេត្តឧត្តរមានជ័យបានរៀបចំការប្រគុំតន្ត្រៃរាំស្គរបុកដើម្បីឲ្យបងប្អូនសប្បាយលុះដល់ម៉ោងប្រហែលជា១១យប់ក៏មាន យុវជនម្នាក់ត្រូវបានគេកាប់ឲ្យ របួសធ្ងន់ ក្រោយពេលកើតហេតុរួចគិតត្រឹមថ្ងៃទី០២ខែមករាឆ្នាំ២០២៤នេះសមត្ថកិច្ចជំនាញខេត្តបានបង្ហើបប្រាប់ថា បានកំណត់អត្តសញ្ញាស្លាកលេខម៉ូតូជនដៃដល់បានខ្លះហើយ នឹងកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីស្វែងរកតាមចាប់ជនបង្កយកមកអនុវត្តតាមនីតិវិធីច្បាប់។ឈឹម.កុសល។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បន្តជួយដល់គ្រួសារអតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា!

បន្ទាប់ពី លោក ម៉ែន មក់រ៉ុន ហៅ វណ្ណ សុផាត ដែលជាអតីតអ្នកធ្លាប់រួមការងារនាសម័យរដ្ឋកម្ពុជា បានទទួលមរណៈភាព កាលពីពេលកន្លងទៅ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានសន្យាបន្តជួយឧបត្ថម្ភជីវភាពប្រចាំខែដល់គ្រួសារលោក ម៉ែន មក់រ៉ុន នូវថវិកាចំនួន ២០ម៉ឺនរៀល រួមជាមួយអង្ករ ០២ការុង ជារៀងរាល់ខែ។ ជាក់ស្តែង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្តចាត់ឲ្យក្រុមការងារ នាំយកអំណោយរួមមាន៖ អង្ករ និងថវិកា សម្រាប់រយៈពេល ០៣ខែ តាមការសន្យាទៅប្រគល់ជូនដល់គ្រួសារ លោក ម៉ែន មក់រ៉ុន ហៅ វណ្ណ សុផាត នៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យបើករថយន្ដ Hammer បានចូលខ្លួនសារភាព និងទទួលស្គាល់កំហុស ចំពោះមុខសមត្ថកិច្ច

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងថយន្ដ Hammer បុ ..;ក ម៉ូតូប្តីប្រពន្ធកូនប្រុស០៣នាក់ ស្លា ..;ប់ ចំនួន០២នាក់ របួសធ្ងន់០១នាក់ នៅខណ្ឌដូនពេញ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ពេលនេះជនសង្ស័យបានចូលសារភាព និងទទួលស្គាល់កំហុសរបស់ខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់នូវរាល់កំហុសរបស់ខ្លួន។ ក្រោយពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យសាម៉ីខ្លួន ក៏ដូចជាក្រុមគ្រួសារ ឱ្យនាំជនសង្ស័យមកសារភាព និងទទួលស្គាល់កំហុស ដើម្បីអនុវត្តតាមនីតិវិធី នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ជនសង្ស័យឈ្មោះយ៉េត ចន្ទ័គ្រឹះស្នា ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៤១ ផ្លូវបេតុង ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មុខរបរនៅផ្ទះ បានចូលសារភាព និងទទួលស្គាល់កំហុសរបស់ខ្លួន ដើម្បីអនុវត្តតាមនីតិវិធី បន្ទាប់ពីគេចវេសមិនទទួលខុសត្រូវ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ឲ្យអ្នកដទៃស្លា .;ប់។ សូមបញ្ជាក់ថា «ករណីរថយន្ដ Hammer បុ ..;ក […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ទករណីលួចយកម៉ូតូ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់

នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៤:៤០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៥នាក់ ពាក់ព័ន្ទករណីលួចយកម៉ូតូ ប្រព្រឹត្តនៅចំណុចបន្ទប់ជួល ផ្លូវលេខ១០១៣ ភូមិពោងពាយ សង្កាត់ភ្នំពេញ ខណ្ឌសែនសុខ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។ ជនសង្ស័យឃាត់ខ្លួនចំនួន០៥នាក់៖ ១-ឈ្មោះ សុខ ហេង ភេទប្រុស ជនជាតិ ខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មុខរបរ មិនពិតប្រាកដ។ ២-ឈ្មោះ សុខ កុសល់ ភេទប្រុស ជនជាតិ ខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មុខរបរ ចុងភៅ។ ៣-ឈ្មោះ ផុន ណារិទ្ធ ភេទប្រុស ជនជាតិ ខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ផ្ទុះសេខ្សែភ្លើងបង្កជាអគ្គិភ័យឆេះផ្ទះ០១ខ្នងនៅស្រុកបវេល

(បាត់ដំបង) ផ្ទះឈើ០១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៩និង៤០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភូមិត្រពាំងក្បាលស្វា ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ។ សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គិភ័យ ខាងលើនេះបង្កឡើងដោយសារផ្ទុះសេខ្សែភ្លើងខណៈដែលម្ចាស់ផ្ទះមិនបាននៅ ហើយផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះមានទំហំ ៤ម៉ែត្រx៥ម៉ែត្រ សង់អំពីឈើ ជញ្ជាំងក្តារ ដំបូលប្រក់ស័ង្កសី ឆេះអស់ស្ទើទាំងស្រុង រួមជាមួយសម្ភារៈខូចខាតដូចជា ,ពោតចំនួន ៥០០គីឡូក្រាម ,លុយចំនួន ២ម៉ឺនរៀល ,អង្ករចំនួន ៥០គីឡូក្រាម , ចានឆ្នាំងនិងសម្លៀកបំពាក់មួយចំនួន សរុបជាទឹកប្រាក់ចំនួនប្រហែល ៤,០០០,០០០រៀល(បួនលានរៀល) ដែលម្ចាស់ផ្ទះមានឈ្មោះ ចាន់ រឹទ្ធ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរសមត្ថកិច្ចមិនបានចេញរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍បាញ់ទឹកពន្លត់នោះទេ ដោយសារពីស្ថានីយ័អគ្គីភ័យពន្លត់អគ្គីភ័យនៃអធិការដ្ឋាននគរបាលស្រុកទៅកន្លែងកើតហេតុ ចំងាយប្រហែល២៩គីឡូម៉ែត្រ ហើយក្រោយពីទទួលបានព័ត៌មានពីមេភូមិ ផ្ទះនោះត្រូវបានភ្លើងឆេះទាំងស្រុងទៅហើយ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យម្នាក់ ពាក់ព័ន្ធលួចយកម៉ូតូ (កាច់សោកម៉ូតូ) ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ ឃាត់ខ្លួន

នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធលួចយកម៉ូតូ (កាច់សោកម៉ូតូ) នៅចំណុចផ្លូវ១០៥K ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យ ឈ្មោះចាន់ សំអូន ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ប្រព្រឹត្តល្មើសនៅចំណុចផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យចំនួន០២នាក់ ដែលនិយាយពាក្យសម្តីមិនសមរម្យប៉ះពាល់ដល់ថ្នាក់ដឹកនាំ នៅលើបណ្តាញសង្គម ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ស្រាវជ្រាវឃាត់ខ្លួន ដើម្បីចាត់ការតាមនីតិវិធី

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីជនសង្ស័យប្រុសស្រីចំនួន០២នាក់ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Ly Leap បង្ហោះវីដេអូនិយាយពាក្យសម្តីមិនសមរម្យប៉ះពាល់ដល់ថ្នាក់ដឹកនាំ នៅលើបណ្តាញសង្គម។ បន្ទាប់មក ឯកឧត្តមស្នងការ បានបញ្ជាឱ្យមន្រ្តីជំនាញស្រាវជ្រាវរកម្ចាស់គណនី LY Leap និងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១.ឈ្មោះ​ សុខ លា (ប្តី), ២.ឈ្មោះសុខ លីដា (ប្រពន្ធ) នៅចំណុចផ្ទះសំណាក់គ្រីនផាក ផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ដើម្បីយកមកធ្វើការសាកសួរ និងធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផលពួកគេមានវិជ្ជមានសារធាតុញៀន។ បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចកាត់សោរផ្ទះយកសម្ភារៈ និងទទួលផលចោរកម្ម ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមិត្តភាព ស្រាវជ្រាវឃាត់ខ្លួន

នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមិត្តភាព ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ពាក់ព័ន្ធករណីលួចកាត់សោរផ្ទះយកសម្ភារៈ និងទទួលផលចោរកម្ម ប្រព្រឹត្តល្មើសចំណុចផ្ទះលេខ324E4 ផ្លូវ១២៨ សង្កាត់មិត្តភាពខណ្ឌ៧មករា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ១-ឈ្មោះប៉ែន សាវណ្ណដា ភេទប្រុស មុខរបរ គ្មាន មានទីលំនៅផ្ទះលេខ328E5 ផ្លូវលេខ១២៨ សង្កាត់មិត្តភាព ខណ្ឌ៧មករា។ ២-ឈ្មោះ វង្ស សុខយ៉ាន ភេទប្រុស មុខរបរ ជាងជួសជុលគ្រឿងអេឡិចត្រូនិច ទីលំនៅផ្ទះលេខ៤៧ (៣០៤) ផ្លូវលំភូមិភ្នៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (ទទួលផលចោរកម្ម)។ សម្ភារៈដកហូត៖ ទូរទឹកក ចំនួន០១ ប្រគល់ឲ្យម្ចាស់ដើមវិញ។ សម្ភារៈបាត់បង់មាន៖ ទូរទស្សន៍ ចំនួន០១, ចង្គ្រានហ្គាស់ ចំនួន០១, នាឡិការព្យួរជញ្ជាំង ចំនួន០១។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕