ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យ៣នាក់ត្រូវនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនក្នុង២ករណីផ្សេងគ្នា (លួចនិងឆក់)

ភ្នំពេញ ៖ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣នេះ មានជនសង្ស័យ៣នាក់ត្រូវនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនក្នុង២ករណីផ្សេងគ្នា(លួចនិងឆក់) ។ ជាក់ស្ដែងលោក ផល មេសា អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងបង្ក្រាបជាក់ស្តែងករណីលួចម៉ូតូមួយករណីនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២១ៈ០០នាទីយប់នៅចំណុច ក្រុម៧ ផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។ ជនរងគ្រោះឈ្មោះ ពៅ សុភ័ក្រ្ត ភេទប្រុស អាយុ៤៣ឆាំ្ន មុខរបររត់ម៉ូតូឌុប មានទីលំនៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ ។ ជនសង្ស័យមានឈ្មោះ សុខ ភ័ក្រ្ត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំវត្តនាគវ័ន សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (មានសារធាតុញៀន) ។ សម្ភារដកហូតរួមមាន ៖ សោខ្សៀលេខ៨ចំនួន០១, ដែកសំប៉ែតចុងស្រូចចំនួន០១, ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ1C.0492 ( របស់ជនរងគ្រោះ ) និងបានប្រគល់ជូនមា្ចស់វិញហើយ។ សមត្ថកិច្ចបានបញ្ចាក់ថា នៅមុនពេលកើតហេតុ នៅថ្ងៃខែឆ្នាំខាងលើ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បង្ក្រាបជនសង្ស័យជាច្រើននាក់ និងរំដោះជនរងគ្រោះ ២នាក់ សង្ស័យករណីបង្ខាំងមនុស្សខុសច្បាប់

ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ សំឡេងផ្ទុះអាវុធជាច្រើនគ្រាប់ បង្កការភ្ញាក់ផ្អើលកណ្តាលរាត្រី គេឃើញវត្តមានកម្លាំងអាវុធហត្ថ បំពាក់ទៅដោយអាវក្រោះជាច្រើននាក់ ចុះធ្វើការឡោមព័ទ្ធទីតាំងផ្ទះវីឡាមួយកន្លែង ព្រមទាំងរំដោះមនុស្ស និងឃាត់ខ្លួនជនបរទេសដែលជាជនសង្ស័យច្រើននាក់ទៀតផងដែរ។ ទីតាំងកើតហេតុ ស្ថិតនៅត្រង់ចំណុចបរិវេណដីឡូត៍ និងផ្ទះវីឡាមួយកន្លែង ស្ថិតនៅលើកំណាត់ផ្លូវកែវចិន្តា ស្ថិតក្នុងមូលដ្ឋានសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ មុនពេលកើតហេតុ គេបានឮសំឡេងឆ្កែព្រុស និងមានមនុស្សស្រែកឆោឡោ នៅចំណុចកើតហេតុខាងលើ បន្ទាប់មកគេបានអើតមើលតាមបង្អួច ឃើញវត្តមានរបស់សមត្ថកិច្ចមួយក្រុម ប្រដាប់ទៅដោយអាវុធគ្រប់ដៃ ជាមួយនិងឯកសណ្ឋានអាវុធហត្ថ រួមទាំងពាក់អាវក្រោះ ជាច្រើនរថយន្ត បានចុះធ្វើការឡោមព័ទ្ធទីតាំងដីឡូត៍ក្បែរផ្ទះវីឡាមួយកន្លែងលើផ្លូវកែវចិន្តាទាំងកណ្តាលអធ្រាត្រ។ ប្រភពព័ត៌មានបានបញ្ជាក់ថា បន្ទាប់ពីឮសំឡេងស្រែក គាត់ក៏បានទាញទូរស័ព្ទថតវីដេអូ ស្រាប់តែឮសំឡេងបាញ់កាំភ្លើង ប្រមាណ៧ ទៅ៨គ្រាប់ ដោយគាត់សង្ស័យសមត្ថកិច្ចចុះចាប់ចោរ នៅតំបន់នោះ ព្រោះមានមនុស្សរត់ប្រសេចប្រសាច និងត្រូវសមត្ថកិច្ចរត់ដេញតាមចាប់ រុញឡើងទៅលើរថយន្ត។ បន្ទាប់ពីបង្កការភ្ញាក់ផ្អើល គេឃើញមានវត្តមានអ្នកយកព័ត៌មានចុះទៅដល់ទីតាំងកើតហេតុខាងលើ ព្រមទាំងបានផ្តិតរូបភាព ឃើញកម្លាំងអាវុធហត្ថ ឃាត់ខ្លួនជនបរទេសជាច្រើននាក់ ក្នុងនោះមាននារីម្នាក់ផងដែរ។ សមត្ថកិច្ចឃាត់ខ្លួន រុញឡើងទៅលើរថយន្ត និងបញ្ជូនទៅកាន់ការិយាល័យអាវុធហត្ថ ដោយសង្ស័យជាប់ពាក់ព័ន្ធករណីបង្ខាំងមនុស្សដោយខុសច្បាប់។ សមត្ថកិច្ចបានរំដោះមនុស្សចំនួន២នាក់ ដោយសង្ស័យជាជនរងគ្រោះ បន្ទាប់ពីទទួលបានដំណឹងពីការខលសុំជំនួយតាមរយៈប្រព័ន្ធទូរស័ព្ទ HOT […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចរថយន្ត ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បង្រា្កបឃាត់ខ្លួន

ដោយអនុវត្តតាមបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០៨:៣០នាទី ត្រង់ចំណុចស្ថានីយ៍ប្រេងសាំងតេលា ផ្សារសារឿនយាន្នី ផ្លូវ២១៧ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដឹកនាំដោយ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បានធ្វើការបង្រា្កបឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចរថយន្ត។ ជនសង្ស័យឈ្មោះ គង់ វិច្ឆ័យ ភេទប្រុស ជនជាតិជាតិខ្មែរ មុខរបរមិនពិតប្រាកដ មាន ទីលំនៅផ្ទះ៥៩ ផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យក៖ រថយន្តម៉ាក LAND ROVER RANGEROVER VOGUE ពណ៌ខ្មៅ សេរីឆ្នាំ២០១៣។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មន្ត្រីជំនាញ ពេទ្យសត្វ ខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកហ៊ុយ ទូច ឃាត់រថយន្ត នីសាន់ មួយ គ្រឿង ដឹកមាន់រស់ ជាង ២០០ ក្បាល គ្មានការត្រួតពិនិត្យ និងច្បាប់អនុញ្ញាត

បន្ទាយមានជ័យ៖មន្ត្រីពេទ្យសត្វឃាត់រថយន្តនីសាន់១គ្រឿងដឹកមាន់រស់ជាង២រយក្បាលដែលគ្មានច្បាប់លួចនាំចូលពីប្រទេសថៃកាលពីថ្ងៃទី២៧ ខែវិច្ឆិការ ឆ្នាំ២០២៣នៅចំណុចភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ក្រោយពីមន្ត្រីជំនាញសហការជាមួយមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ បានឃាត់រថយន្តនីសាន់ចង្កូតស្តាំពាក់ផ្លាក់លេខបន្ទាយមានជ័យ2A.8809ដែលដឹកមានរស់ចំនួន២១៥ក្បាលដែលជាប្រភេទមាន់ជម្រុះពងរឺមាន់ជជុះដែលឈ្មួញលួចនាំចូលពីប្រទេសថៃតាមច្រករបៀងខុសច្បាប់ក្នុងភូមិសាស្គ្រស្រុកស្វាយចេកបម្រុងនាំចូលមកក្រុងសិរីសោភ័ណត្រូវបានកម្លាំងចម្រុះឃាត់បញ្ជូនមកការិយាល័យជំនាញ។ លោកបានបញ្ជាក់ថា៖ម្ចាស់ឡានដែលដឹកមាន់ជជុះគ្មានច្បាប់មានឈ្មោះ សោម សូសា ភេទស្រី អាយុ៣៤ឆ្នាំរស់នៅភូមិ.សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ក្រោយឃាត់រថយន្ត១គ្រឿងដឹកមាន់រស់ដែលលួចនាំចូលពីប្រទេសថៃគ្មានច្បាប់ទំលាប់ហើយជាការព្រួយបារម្មឆ្លងជំងឺផ្តាសាយបក្សទើបឃាត់បញ្ជូនមកការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យដើម្បីយកសំណាក់សត្វទៅពិនិត្យនៅនាយកដ្ឋានផលិតកម្មនិងបសុព្យាបាលហើយបើគ្មានរោគសញ្ញាអ្វីទេនិងផាវិន័យជាទឹកប្រាក់ប្រមាណ១០ទៅ១៥លានរៀលតាមច្បាប់កំណត់ហើយប្រគល់ជូនម្ចាស់វិញ។ លោក ហ៊ុយ ទូច បានបញ្ជាក់ថា៖ចំពោះវត្ថុតាងរថយន្ត១គ្រឿងនិងមាន់រស់ជាង២០០ក្បាលដែលមន្ត្រីចម្រុះឃាត់កំពុងរក្សាទុកនៅការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត រងចាំលទ្ធផលសំណាក់សត្វបើគ្មានរោគសញ្ញាណាមួយទេនិងផាវិន័យហើយប្រគល់ជូនម្ចាស់ហើយធ្វើកិច្ចសន្យាអោយបញ្ឈប់សកម្មភាពលួចនាំចូលមាន់គ្មានច្បាប់អនុញ្ញាតិដោយខុសច្បាប់៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អភិបាលខេត្តព្រះសីហនុអញ្ជើញចុះពិនិត្យនិងយកនូវថវិការមួយចំនួនលើកទឹកចិត្តដល់សមត្ថកិច្ចដែលបាន បង្រ្កាបបានជនសង្ស័យរកឃើញសារជាតិញៀនមួយចំនួនធំ..!

(ព្រះសីហនុ)៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុនិងជា ប្រធានគណបញ្ជាការឯកភាពខេត្ត នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យសារជាតិញៀនដែលកម្លាំងគណៈបញ្ជាការឯកភាពខេត្ត សហការជាមួយកម្លាំងចំរុះ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កម្លាំងកងរាជអាវុធហត្ថខេត្ត និងអាជ្ញាធរពាក់ពន្ធ័ បានស្រាវជ្រាវការបង្ក្រាប ឈានដល់ឃាត់ខ្លួនជនសង្សយ័ជនជាតិចិនចំនួន២នាក់ ព្រមទាំងដកហូតថ្នាំញៀនជាង៥គីឡូក្រាម កាលពីយប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ ក្នុងប្រតិបត្តិការណ៍ចុះបង្រាបនេះ លោកឧតម្តសេនីយ៍ឯក សរ រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុបានប្រាប់បណ្តាញព័ត៌មានឲ្យដឹងនៅល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ថា បន្ទាប់ពីកំណត់គោលដៅបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ធ្វើការយ៉ាងយកចិត្តទុកដាក់រួមគ្នា រហូតឈានដល់ការឃាត់ខ្លួនជនជាតិចិនចំនួន២នាក់ និងវត្ថុតាងមួយចំនួនយកមកស្នងការនគរបាលខេត្ត ក្នុងនោះជនសង្ស័យមានឈ្មោះ៖ *ទី១. ឈ្មោះ Song Jing Gen ភេទប្រុស ឆ្នាំកំណើត ១៩៩៤ ជនជាតិចិន មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ មានស្រុកកំណើតប្រទេសចិន។ *ទី២. ឈ្មោះ SHEN ZHEN HOU ភេទប្រុស ឆ្នាំកំណើត ១៩៨៤ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចនាំខ្លួនជនសង្ស័យ០១នាក់ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(បណ្តាលឲ្យមរណៈភាពជនរងគ្រោះ )

(បាត់ដំបង) កម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ ដែលដឹកនាំដោយលោក វរសេនីយ៍ទោ សំ វីរៈ ជាអធិការ បានសហការជាមួយកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប និងកម្លាំងអធិការដ្ឋាននគរបាលស្រុកបវេល ដែលដឹកនាំដោយលោកវរសេនីយ៍ឯក សុខ សារិន ជាអធិការ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង ដែលដឹកនាំដោយលោកវរសេនីយ៍ទោ វេ គឹមចត់ ជាអធិការ បានចុះប្រតិបត្តិការបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( បណ្តាលឲ្យមរណៈភាពជនរងគ្រោះ)មួយករណីនិងបាននាំខ្លួនជនសង្ស័យ០១នាក់។ កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៥និង០៦នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង និងបានធ្វើការនាំខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ គឹម សុវ៉ាត់ ហៅ តូច ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។ សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ២២និង៣០នាទី ស្ថិតនៅចំណុចក្រុមទី៩ ភូមិកំប៉ូវ ឃុំភ្នំសំពៅ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធករណីទទួលផលចោរកម្មក្នុងអំពើលួច (ម៉ូតូ)

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០៤:០០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ ធ្វើការស្រាវជ្រាវឈានដល់បង្ក្រាបករណីទទួលផលចោរកម្មក្នុងអំពើលួច (ម៉ូតូ) និងឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ នៅចំណុចមុខរោងលក់ដូរលើទឹក ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ឆេង ចាន់ដេត ភេទប្រុស ជនជាតិខ្មែរ មុខរបរទិញលក់ម៉ូតូ ទីលំនៅបុរីរុងរឿង ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យក៖ រថយន្ត ០១គ្រឿង ,ម៉ូតូ ០៤គ្រឿង ,ទូរស័ព្ទដៃចំនួន០២គ្រឿង ។ បច្ចុប្បន្ន​ជន​សង្ស័យ​ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដេីម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការ​បន្តតាមនីតិវិធី៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជន​សង្ស័យ​ចំនួន​០៣នាក់​ ពាក់ព័ន្ធករណី​ហឹង្សា​មាន​ស្ថានទម្ងន់ទោស ត្រូវបានកម្លាំង​អធិការ​ដ្ឋាននគរបាលខណ្ឌ​ពោធិ៍សែនជ័យ ឃាត់ខ្លួន

នៅ​ថ្ងៃទី​១៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​២៣:៣០នាទី​យប់​ ស្ថិត​នៅ​ភូមិ​គោក​ព្រិច​ សង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ពោធិ៍​សែនជ័យ​ កម្លាំង​អធិការ​ដ្ឋាននគរបាលខណ្ឌ​ពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន​ វុធី​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​០៣នាក់​ ពាក់​ព័ន្ធ​នឹង​ករណី​ហឹង្សា​មាន​ស្ថានទម្ងន់ទោស (យក​កាំបិត​បុ័ង​តោ .​កា.*ប់​. ជន​រងគ្រោះ)។ វត្ថុ​តាំង​ដក​ហូត​រួម​មាន​ ៖​ កាំបិត​បុ័ង​តោ​ចំនួន​២ដេីម​ និង​សម្ភារៈមួយ​ចំនួន​ទៀត​។ បច្ចុប្បន្ន​ជន​សង្ស័យ​ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដេីម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការ​បន្តតាម​ផ្លូវ​ច្បាប់​៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឃើញក្នុងបណ្ដាញព័ត៌មានសង្គម បង្ហោះផ្សព្វផ្សាយថា “មានមន្ត្រីPMមិនដែលចូលកន្លែងរវល់ចែកចាយគ្រឿងញៀនព្រោះឮថាខ្នងគេធំណាស់!” សូមគោរពអនុញ្ញាតជម្រាបជូនសាធារណជននិងអ្នកសារព័ត៌មានជ្រាបថា៖

តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបញ្ជាក់ថា “កាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងនគរបាលខេត្តកំពង់ចាម បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន នៅចំណុចភូមិស្ពឺ(ក) ឃុំជ័យយោ ស្រុកចំការលើ ខេត្តកំពង់ចាម។ ឃាត់ខ្លួនបានជនសង្ស័យចំនួន០៥នាក់ ក្នុងនោះក៏មានឈ្មោះ នួន បញ្ញា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅរស់នៅភូមិពែងមាសត្បូង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ ករណីមួយទៀត កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ឈ្មោះ នួន បញ្ញា បានប្រព្រឹត្តសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិពេងមាសត្បូង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ពេលនោះកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានធ្វើការចុះបង្រ្កាបតែបុគ្គលនេះ រត់គេចខ្លួនបាត់ ហើយកម្លាំងជំនាញកងរាជអាវុធហត្ថ ក៏បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម។ ក្រោយមក ឈ្មោះ នួន បញ្ញា មានដីកាចាប់ខ្លួនចំនួន០២ដីកា ក្នុងឆ្នាំ២០១៨ចំនួន០១ដីកា និងក្នុងឆ្នាំ២០២០ចំនួន០១ដីកាទៀត  ហើយក្នុងឆ្នាំ២០២០ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ចាម ធ្វើការឃាត់ខ្លួនតាមដីកា បុគ្គលនេះត្រូវបានអនុវត្តដាក់ពន្ធនាគារម្តងរួចហើយ។ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រ.ន្ធ..ត់ណាស់ ឪពុក បីកូនស្រី ធ្លាក់ពីលេី អគារ ចុះមកក្រោម បណ្តាលឱ្យ ស្លា..ប់យ៉ាង អ.ណោ.ចអ.ធ័.ម ទាំង២នាក់

កេីតហេតុនៅម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។