នៅថៃ្ងទី១៧ខែវិច្ចិកាឆាំ្ន២០២៣ វេលាម៉ោង ១០:៣០នាទី កំលាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្នាននគរបាលខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ជាក់សែ្តង ដែលបានប្រព្រឹត្តបទលើ្មសៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្លូវលេខ៣៣៦ ក្រុមទី២៨ ភូមិ១០ សង្កាត់បឹងសាឡាងខណ្ឌទួលគោក រាជធានី ភ្នំពេញ ៕ ជនសង្ស័យ ១.ឈោ្មះ គង់ ភារុនហៅរុន ភេទប្រុស អាយុ៣០ឆាំ្ន ជនជាតិខែ្មរ មុខរបរអូសបន្លែ ស្នាក់នៅក្នុងផ្សារដើមគរខណ្ឌទួលគោក រាជធានីភ្នំពេញ ។ *វត្តុតាងចាប់យក (ក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀនចំនួន០៤កញ្ចប់តូច) បច្ចុប្បន្នជនសង្ស័យ០១នាក់ខាងលើកំពុងធ្វើការឃាត់ខ្លួនជាបណ្តុះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕
Tag: ព័ត៌មានសន្តិសុខសង្គម
សមត្ថកិច្ចជំនាញឃាត់ទុកផលិតផលសាច់បង្កកមួយកន្លែងជិត ៥,០០០គីឡូក្រាមស្ថិតនៅខណ្ឌមានជ័យក្រោយរកឃើញថាគ្មានប្រភពច្បាស់លាស់
ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. លោក ប៊ុន ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. បានដឹកនាំកម្លាំងជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយតំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងអាជ្ញាធរដែនដីនៃខណ្ឌមានជ័យបានចុះឆែកឆេរទីតាំងឃ្លាំងស្ដុកទុកនិងចែកចាយផលិតផលសាច់បង្កកដែលពុំមានប្រភពច្បាស់លាស់ និងឯកសារត្រឹមត្រូវចំនួន ៤,៧១០គីឡូក្រាម ។ ផលិតផលសាច់បង្កកទាំងអស់នោះត្រូវបានមន្រ្តីជំនាញឃាត់ទុកនៅនឹងកន្លែង ដោយតម្រូវឱ្យម្ចាស់ចូលខ្លួនមកបំភ្លឺនៅអគ្គនាយកដ្ឋាន ក.ប.ប. ជាមួយនឹងឯកសារបញ្ជាក់ឱ្យបានត្រឹមត្រូវផងដែរ ៕
ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច (ដែក) ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកថ្មី ឃាត់ខ្លួន
នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង០៤:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកថ្មី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច (ដែក) នៅចំណុចផ្ទះគ្មានលេខ ផ្លូវ១១៤ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ខណៈកម្លាំងកំពុងល្បាតក្នុងមូលដ្ឋាន។ ជនសង្ស័យឈ្មោះ យូ ប៊ុនណា ភេទ ប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ (មានសារធាតុញៀន)។ វត្ថុតាងដកហូត៖ រុឺម៉កម៉ូតូ១គ្រឿង, ដែកទីប៣ដើម, ប៉ែល ចំនួន១, ទួណឺវ៉ីស ចំនួន១, ញញួរ ចំនួន១, ដង្កាប់ ចំនួន១, កូនសោ ចំនួន៤, កន្រ្តៃ ចំនួន១ និងឧបករណ៍កាត់ទុយោរ ចំនួន១។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕
ជនសង្ស័យជាជនជាតិចិនចំនួន០២នាក់ ពាក់ព័ន្ធករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ និងជំរិតទារប្រាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួន
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៦:៤៥នាទី នៅចំណុចកែងផ្សាររតនាផ្លាហ្សា ផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវតាមរយៈការពិនិត្យកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ក្នុងចំណោមបក្ខពួកចំនួន០៣នាក់ ពាក់ព័ន្ធករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ និងជំរិតទារប្រាក់ ប្រព្រឹត្តនៅចំណុចបុរីញូថោន ផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣។ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ១-ឈ្មោះ WENG SHENGFENG ភេទ ប្រុស ជនជាតិ ចិន មុខរបរ អាជីវករ ស្នាក់នៅផ្ទះឃ្លាំងជួលគ្មានលេខ ផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ។ ២-ឈ្មោះ ZHANG YAN ភេទ ប្រុស ជនជាតិ […]
ករណីបាញ់លើភ្នំគីរីរម្យ នគរបាល០៤នាក់ត្រូវបានសំរេចដកក្របខណ្ឌតែម្តង , សម្ដេចធិបតីបញ្ជាចាត់ការបែបនេះបន្ត ឈប់យោគយល់
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់ករណីបាញ់បោះនៅលើភ្នំគីរីរម្យ គឺមាន០៤នាក់ហើយ ដែលសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន ហើយគួរឱ្យស្ដាយដែរ ដោយអ្នកទាំង០៤នោះជាមន្រ្តីរាជការ (នគរបាល) ដូចនេះយើងត្រូវលុបក្របខណ្ឌតែម្ដង ដើម្បីកុំឱ្យអ្នកផ្សេងយកគម្រូអាក្រក់នេះតាម ។ សម្តេចធិបតី បានជំរុញឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវចាត់វិធានការករណីបែបនេះ ឲ្យដូចជាភ្លៀងរលឹម ដោយមិនអនុញ្ញាតយោគយល់ទៀតឡើយ អ្នកប្រព្រឹត្តខុសត្រូវទទួលទោសតាមកម្រិតដែលខ្លួនប្រព្រឹត្ត ហើយត្រូវចាត់ការភ្លាមៗតែម្ដង ។
បញ្ជូនខ្លួនក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជនជាតិថៃ-ឡាវ ៣នាក់ ថ្នាំញៀនជាង ១០០គីឡូក្រាមទៅកាន់តុលាការ
ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជនជាតិថៃ-ឡាវសរុប ៣នាក់ រឹបអូសបានថ្នាំញៀនជាង ១០០គីឡូក្រាម រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ។ ដោយអនុវត្តន៍តាមបទបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ការដឹកនាំបញ្ជារបស់នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងការដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួច (បើកទ្វាររថយន្តចូលលួចយកទ្រព្យសម្បត្តិ) ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវឃាត់ខ្លួន
នៅថ្ងៃទី១០ ខែវិច្ជិកា ឆ្នាំ២០២៣ វេលាម៉ោង១១និង០៤នាទីកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវជនសង្ស័យចំនួន០២នាក់ នៅចំណុចផ្លូវ២០០៤ ខាងមុខក្រុមហ៊ុនផ្ញើអីវ៉ាន់យីហោវីរៈប៊ុនថាំ ស្ថិតនៅភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួច (បើកទ្វាររថយន្តចូលលួចយកទ្រព្យសម្បត្តិ)។ ឃាត់ជនសង្ស័យចំនួន០២នាក់៖ ១- ឈ្មោះ សុខ ជា ភេទប្រុស ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ២- ឈ្មោះ យិន ស៊ីវម៉ី ភេទប្រុស មុខរបររើសអេតចាយ ស្នាក់នៅបន្ទប់ជួល ភូមិថ្មគោល៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ សម្ភារៈដកហូត៖ ទូរស័ព្ទចំនួន២គ្រឿង (Iphone ១៤ pro max, សាំងសុងបត់ ពណ៌ប្រផេះ), អាយផេត ពណ៌ស្វាយ, កូនកាបូប, កាតចាក់វ៉ាត់សាំង និង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ,កាតបង់ពន្ធឡាន។ បន្ទាប់មកសមត្ថកិច្ចបានប្រគល់ជូនរងគ្រោះវិញតាមការស្នើសុំ។ […]
ការឃាត់ខ្លួនលោកផ្កាយពីរ វ៉ាន់ កុសលនិងបក្ខពួក គឺពាក់ព័ន្ធបទកំហែងយក លុយចំនួន៣ម៉ឺនដុល្លារ!
ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកបង្ក្រាបបទល្មើសគ្រឿងញៀន បានលើកឡើងថាៈ ករណីឃាត់ខ្លួនលោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល អនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងបក្ខពួក៤នាក់ទៀត មិនមានពាក់ព័ន្ធ បទល្មើសគ្រឿងញៀនទេ! ប៉ុន្តែពាក់ព័ន្ធ បទៈ ល្មើសកំហែងយកលុយពីជនសង្ស័យគ្រឿងញៀនចំនួន៣ម៉ឺនដុល្លារ ជាថ្នូរនឹងដោះលែងវិញ។ តាមដំណេីររឿង នៅពាក់កណ្ដាល ខែ តុលា ឆ្នាំ២០២៣ លោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល បានស្នេីសុំគោលការណ៍ពីលោកឧត្ដមសេនីយ៍ឯក ឃីង សារ៉ាត់ ប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។ ដើម្បីចុះបង្ក្រាបជនជាតិចិន សង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀន ។ លុះចាប់ឃាត់ខ្លួនមក ជនជាតិចិនទាំងនោះ គ្មានភស្តុតាង ពាក់ព័ន្ធបទល្មើសគ្រឿងញៀនទេ! ។ បន្ទាប់ពីឆែកឆេរគ្មានភស្តុតាង បទល្មើសគ្រឿងញៀន លោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល បានសុំគោលការណ៍លោកប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។ ដើម្បីអនុញ្ញាតអោយពួកគេត្រលប់ទៅវិញ ដោយលោកប្រធានមន្ទីរ បានឯកភាពតាមការស្នេីសុំ តែមិនបានអោយ លោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល យកលុយជនជាតិចិននោះឡើយ។ តែផ្ទុយទៅវិញលោកឧត្ដមសេនីយ៍ទោ […]
កម្លាំងចំរុះចុះបង្ក្រាបករណីសញ្ចារកម្មចំនួន០៤ទីតាំង ខណ្ឌច្បារអំពៅ
នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង២០និង០០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះបង្ក្រាបករណីសញ្ចារកម្ម ចំនួន០៤ទីតាំង៖ ១-ហាងម៉ាស្សាកោសជប់ (៩៩៩) ផ្ទះគ្មានលេខ ផ្លូវ ១១៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ឆែកឆេររកឃើញជនរងគ្រោះ ០៥នាក់ (ស្រី ៤នាក់) និងជនសង្ស័យ ០១នាក់ (ស្រី)។ ២-ហាងម៉ាស្សា (៧៧៧) ផ្ទះគ្មានលេខ ផ្លូវ ១១៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌ ច្បារអំពៅ ឆែកឆេររកឃើញជនរងគ្រោះ ០៤នាក់ (ស្រី)។ ៣-ហាងម៉ាស្សា (៩៩៩៩) ផ្ទះលេខ១១០០ ផ្លូវ ១១៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ឆែកឆេររកឃើញជនរងគ្រោះ ០៣នាក់ (ស្រី) និងជនសង្ស័យ ០១នាក់ (ស្រី)។ ៤-ហាងម៉ាស្សាកោសជប់ (៩៩៩៩) ផ្ទះលេខ០១ […]
ឯកឧត្តម គួច ចំរើន លើកទឹកចិត្តដល់កងកម្លាំងអធិការដ្ឋានគរបាលក្រុងព្រះសីហនុ ក្នុងកិច្ចសហប្រតិបត្តិការបង្ក្រាបករណីអំពើលួច និងទទួលផលចោរកម្ម
ព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទៅលើកទឹកចិត្តដល់កងកម្លាំងអធិការដ្ឋានគរបាលក្រុងព្រះសីហនុ ក្នុងកិច្ចសហប្រតិបត្តិការបង្ក្រាបករណីអំពើលួច និងទទួលផលចោរកម្មនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ នៅអធិការដ្ឋានគរបាលក្រុងព្រះសីហនុ។ ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញការងារស្រាវជ្រាវ និងបង្ក្រាបអំពើលួច និងទទួលផលចោរកម្មកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលក្រុម៣៧ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ជនជាតិចិន ២នាក់ និងដកហូតម៉ូតូចម្រុះចំនួន ៤៨គ្រឿង។ ឯកឧត្តម អភិបាលខេត្ត បានបន្តថា ម៉ូតូទាំងនេះមិនមែនជាផលនៃអំពើរចោរកម្មទាំងអស់នោះទេ មានករណីស្ម័គ្រចិត្តយកម៉ូតូទៅបញ្ចាំដោយខ្លួនឯងក្នុងចំណោមម៉ូតូ ៤៨គ្រឿង ក្នុងនោះឯកឧត្តម ក៏បានធ្វើការណែនាំដល់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ទី១.ពិនិត្យមើលឯកសារកាតគ្រីម៉ូតូ ក្នុងករណីអ្នកយកមកបញ្ចាំមានចុងសន្លឹកត្រឹមត្រូវ គឺយើងនឹងធ្វើការប្រគល់ជូនម្ចាស់វិញ ចំណែកបំណុលត្រូវទូទាត់គ្នាផ្សេង ហើយការសងនៅតាមពេលវេលាណាមួយតាមតំណាក់កាល ២.ម៉ូតូទាំងនេះ ថាតើមានស្លាកលេខត្រឹមត្រូវ ឬមិនត្រឹមត្រូវ ព្រោះម៉ូតូទាំងនេះខ្លះមានស្លាកលេខ ខ្លះទៀតអត់ស្លាកលេខ ដូច្នេះម្ចាស់ម៉ូតូដែលមានការពាក់ព័ន្ធ ឬអ្នកបាត់បង់ម៉ូតូដោយផលចោរកម្ម សុំមកធ្វើការទំនាក់ទំនងជាមួយអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ […]










