នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១២និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ បានស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីលួចកាច់ផ្លាកលេខរថយន្ត ប្រព្រឹត្តនៅចំណុចផ្ទះលេខ៥៩ ផ្លូវ៣៥៥ សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖ ១-ឈ្មោះគៀង ចៅសំ ភេទប្រុស មានទីលំនៅបន្ទប់ជួល ផ្លូវកា៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ មុខរបរមិនពិតប្រាកដ។ ២-ឈ្មោះសុខ វណ្ណ ភេទប្រុស មានទីលំនៅបន្ទប់ជួល ផ្លូវកា៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ មុខរបរមិនពិតប្រាកដ។ ៣-ឈ្មោះឌីន ប៉ូលី ភេទប្រុស មានទីលំនៅបន្ទប់ជួល ផ្លូវកា៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ មុខរបរមិនពិតប្រាកដ។ វត្ថុតាងដកហូត៖ សោសៀរលេខ៨ ចំនួន០១ដើម, ដែកសំប៉ែតកែច្នៃចុងស្រួច ចំនួន០៤ដើម, សរសៃលួសកែច្នៃ ចំនួន០១ដើម, ផ្លាកលេខរថយន្តចំនួន០២សន្លឹក ភ្នំពេញ 2AU2068។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន […]
Tag: ព័ត៌មានសន្តិសុខសង្គម
ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ឃាត់ខ្លួន
នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ នៅចំណុចភូមិទី១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ខណៈកម្លាំងកំពុងល្បាតក្នុងមូលដ្ឋាន។ ជនសង្ស័យឈ្មោះ កូយ ជីវ័ន ភេទ ប្រុស ជនជាតិខ្មែរ មុខរបរទីលំនៅមិនពិតប្រាកដ (មានសារធាតុញៀន)។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕
ស្រ្តីដែលលេងល្បែងស៊ីសងខុសច្បាប់ (ឆ្នោតវៀតណាម) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីអប់រំណែនាំ និងធ្វើកិច្ចសន្យា
នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២០:១៥នាទីយប់ក្រោយពីទទួលបានព័ត៌មានថាមានករណីទំនាស់គ្នានៅក្នុងផ្សាររន្ទះបាញ់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្លាមនោះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បាននាំស្រ្តីចាក់ឆ្នោតឈ្មោះ វណ្ណលី ហេង មកសាកសួរ និងអប់រំណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសងខុសច្បាប់ (ឆ្នោតវៀតណាម) បន្ទាប់ពីស្ត្រីនោះក៏ធ្វើសម្ភាសន៍ជាមួយសារព័ត៌មាន ដើម្បីផ្សព្វផ្សាយអំពីការតវ៉ាចាក់ឆ្នោតត្រូវចំនួន២០០០រៀល តែមេកន្ទុយលេខមិនបើកលុយឱ្យ ទើបខឹងធ្វើការផ្សព្វផ្សាយព័ត៌មាននេះ ចំណែកមេកន្ទុយលេខដែលលួចកត់កន្ទុយលេខ បានរត់គេចខ្លួនបាត់ និងចាក់សោរទ្វារផ្ទះ មុនពេលសមត្ថកិច្ចចុះត្រួតពិនិត្យដល់ទីកន្លែង៕ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកម្ចាស់ផ្ទះខាងលើ ដើម្បីអនុវត្តតាមនីតិវិធី៕
សមត្ថកិច្ចចុះបង្ក្រាបករណីគ្រឿងញៀនចំនួន៥ទីតាំងនៅក្នុងក្រុងព្រះសីហនុឃាត់ខ្លួនមនុស្សជាច្រើននាក់ដកហូតវត្ថុតាងមួយចំនួនធំ.!
ខេត្តព្រះសីហនុ៖ សមត្ថកិច្ចស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងនៅព្រឹកថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២៣នេះថា កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្រ្កាបករណីគ្រឿងញៀនចំនួន៥ទីតាំងផ្សេងផ្សេងគ្នាឃាត់ខ្លួនបានមនុស្សប្រុសស្រីជាច្រើននាក់និងបានដកហូតវត្ថុតាងបានមួយចំនួននៅក្នុងមូលដ្ឋានក្រុងព្រះសីហនុ។ យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថាកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដោយមានការដឹកនាំបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្រ្កាបករណីគ្រឿងញៀនចំនួន ០១ករណី ដែលប្រព្រឹត្ដនៅចំនួន៥គោលដៅ ដែលនៅក្នុងសង្កាត់លេខ២ សង្កាត់លេខ៣ និងសង្កាត់លេខ៤ ។ ក្នុងនោះដែរបានដកហូតវត្ថុតាងរួមមាន សារធាតុញៀនសរុបទម្ងន់ ៥៩៦.៦៧ ក្រាម (ទម្ងន់សុទ្ធ) ទូរស័ព្ទដៃចំនួន ១៩គ្រឿង ថេបផ្លេតចំនួន ០១គ្រឿង ម៉ូតូចំនួន ០១គ្រឿង ឧបករណ៍ចាក់ភ្លេងចំនួន ០២គ្រឿង ជ្រុញសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ០៩ និងជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង ។ របាយការណ៍ដដែតបានបញ្ជាក់បន្ថែមទៀតថាក្នុងនោះកម្លាំងសមត្ថកិច្ចនគរបាលជំនាញឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២១ នាក់ (ស្រី ០៦ នាក់) ជនជាតិខ្មែរនិងដករហូតសម្ភារៈវត្ថុតាងបានមួយចំនួន ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន […]
មុខសញ្ញាវ៉ៃធាក់ប្លន់យកម៉ូតូ ០១នាក់ត្រូវបានឃាត់ខ្លួន ខណៈកម្លាំងអាវុធហត្ថ ០២នាក់រងរបួស!
នៅយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ រាជធានីភ្នំពេញ បានធ្វើការចុះល្បាតប្រចាំថ្ងៃ និងពួនស្ទាក់ក្នុងភូមិសាស្រ្ត ពីម៉ោង១៨និង០០នាទីយប់ ដល់ម៉ោង០៦និង០០នាទីព្រលឹម ដូចធម្មតា រហូតដល់ម៉ោង ២១និង១០នាទី ត្រង់ចំណុចស្តុបឫស្សីសាញ់ ក៏បានប្រទះឃើញ យុវជនចំនួន ០៥នាក់ ជិះម៉ូតូ ០៣គ្រឿង ជាមុខសញ្ញាចាស់ សង្ស័យពាក់ព័ន្ធករណីធាក់ប្លន់យកម៉ូតូប្រជាពលរដ្ឋតាមដងផ្លូវ កម្លាំងល្បាត ក៏បានហៅឱ្យក្រុមទាំងនោះអែបខាងផ្លូវ ដើម្បីត្រួតពិនិត្យនិងសួរនាំ ស្រាប់តែពួកគេទាំង ០៣ម៉ូតូ មិនព្រមឈប់ ហើយព្យាយាមបន្ថែមល្បឿនរត់គេច ឃើញដូចនេះក្រុមល្បាត បានប្រដេញតាមរហូតដល់ចំណុចមុខឃ្លាំងអេតចាយជិតស្តុបបាគូ ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឱ្យរថយន្តសារ៉ែនសមត្ថកិច្ច មានគ្រោះថ្នាក់រងការខូចខាតទាំងស្រុង ព្រមទាំងកម្លាំងល្បាតចំនួន ០២នាក់ រងរបួសបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈភ្លាមៗ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ បានចំនួន ០២នាក់ ៖ ១.ឈ្មោះ យុំ រតនៈ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិស្វាយមានលក្ខណ៏ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ (មុខសញ្ញាវ៉ៃធាក់ប្លន់យកម៉ូតូ)។ ២.ឈ្មោះ […]
ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆក់យកទូរសព្ទ័ដៃ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួន
កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៣និង៥០ នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចផ្លូវលេខ៤៧ កែងផ្លូវលេខ៨២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆក់យកទូរសព្ទ័ដៃ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២៧៧សេ ផ្លូវព្រះស៊ីសុវត្ថិ ក្រុម២៧ ភូមិ៦ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ១-ឈ្មោះ ណា អូនយូ ភេទ ប្រុស ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួលលេខ០៧១ ផ្លូវលេខ៥៨ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។ ២-ឈ្មោះ ចាន់ ហួរ ភេទ ប្រុស ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួលលេខ០៧១ ផ្លូវលេខ៥៨ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។ វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខកណ្តាល១AL-៦៥៣០។ […]
បង្ក្រាបក្លិបកម្សាន្តមួយកន្លែង នៅខណ្ឌចម្ការមន ឃាត់ខ្លួនមនុស្សជាង១០០នាក់ពាក់ព័ន្ធករណីប្រេីប្រាស់គ្រឿងញៀន
(ភ្នំពេញ)៖ សមត្ថកិច្ចបានចុះឆែកឆេរក្លិបកម្សាន្តមួយ ដោយបានឃាត់ខ្លួនខ្មែរនិងបរទេសជាង១០០នាក់ សង្ស័យពាក់ព័ន្ធគ្រឿងញៀន។ការបង្រ្កាបនេះបានធ្វើឡើងនៅក្លិបយីហោ NUMBER9 BASSAC LIVE DJS–DANCEFLOOR ស្ថិតនៅផ្លូវ៣០៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន កាលពីរំលងអធ្រាត្រចូលថ្ងៃ៤ ខែវិច្ឆិកា។ មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា កម្លាំងប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ ជាមួយកម្លាំងមូលដ្ឋានបានសហការ ចុះឡោមព័ទ្ធក្លិបកម្សាន្តខាងលើ និងឃាត់ខ្លួនមនុស្សខ្មែរប្រុសស្រី រួមមានជនបរទេសសរុបប្រមាណ១០៣នាក់។ ប្រភពដដែលបានបន្តថា ពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតគ្រឿងសម្ភារពាក់ព័ន្ធ ដូចជាប៉ោងប៉ោងរីករាយទំហំធំចំនួន៤ និងតូចៗជាច្រើនទៀត និងបំពង់ខ្យល់សម្រាប់បញ្ចូលទៅក្នុងHAPPY BALLONS ចំនួន១២បំពង់ រួមទាំងបំពង់ឧស្ម័នសប្បាយៗចំនួន៤បំពង់ធំ។ បន្ទាប់មកសមត្ថកិច្ចបានបញ្ជូនមនុស្សទាំង១០៣នាក់ តាមរថយន្តធំ២គ្រឿងទៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបន្តនិតិវិធីច្បាប់។
ការនេសាទដោយដាក់របាំងធ្នស់ផ្ចិតព្រែក និងប្រឡាយក្នុងខេត្តកំពង់ឆ្នាំងនិងត្រូវបិទបញ្ចប់មិនឱ្យមានចាប់ពីឆ្នាំ២០២៣ នេះតទៅ
(កំពង់ឆ្នាំង)៖ជារៀងរាល់ឆ្នាំក្នុងរដូវសម្រក ខណៈទឹកទន្លេត្រៀមហូរចេញពីតំបន់ឡូនេសាទ,បឹងបួរ,និងវាលទំនាបផ្សេងៗដោយហូរតាមព្រែក,ប្រឡាយ, ឬចង្អូ ចូលមកទន្លេវិញ បើតាមទម្លាប់ដល់រដូវនេះ គឺក្រុមឈ្មួញធំៗក៏ត្រូវចាប់ ផ្តើមរៀបចំនូវឧបករណ៍នេសាទសម្រាប់ធ្វើធ្នស់ដាក់របាំងផ្ជិតព្រែក,ប្រឡាយ,និងចង្អូរទាំងនោះ ដោយពួកគេបានប្រើឧបករណ៍របាំងសាច់អួនក្រឡាញឹក, ឬរបាំងស្បៃមុងជាដើម ដើម្បីត្រៀមស្ទាក់ចាប់ត្រី ដែលហ្វូងត្រីទាំងនោះ កាលពីរដូវទឹកឡើង ទឹកហូរចូលទីវាលទំនាប បឹងបួរផ្សេងៗ ហ្វូងត្រីក៏បាននាំគ្នីគ្នាឡើងតាមទឹក ដើម្បីរកទីកន្លែងព ងកូន នៅពេលរដូវសម្រកទឹកហូរចូលទន្លេវិញ ហ្វូងត្រីទាំ ងនោះក៏បាននាំបណ្ដើរ កូនចៅរបស់វាចុះតាមទឹកហូរ តាមប្រឡាយ ព្រែក ចង្អូរ សំដៅមកកាន់ទន្លេវិញដើម្បីរកទីទឹក ជ្រៅសម្រាប់ចិញ្ចឹមកូនចៅឲ្យរស់រានមានជីវិតបន្តពូជពង្សផងដែរ។ ប៉ុន្តែជាអកុសលហ្វូងត្រីទាំងតូចទាំងធំ ដែលបានឡើងតាមទឹកពងកូនរួចហើយ នៅពេលបណ្ដើរកូនចៅចុះមកទន្លេវិញ ដើម្បីរកទីទឹកជ្រៅចិញ្ចឹមកូនចៅតែត្រូវមកជាប់របាំងស្បៃមុងដែលក្រុមឈ្មួញដាក់ស្ទាក់រង់ចាំនៅមាត់ទ ន្លេទាំងមេបា និងកូនចៅ គឺមានតិចតូចណាស់ដែលអាចមានវាសនាឆ្លងផុតពីឧបករណ៍ស្បៃមុងរបស់ក្រុមឈ្មួញបានរស់រានមានជីវិតបន្តពូជពង្ស។ នៅក្នុងខេត្តកំពង់ឆ្នាំង ការនេសាទដោយដាក់របាំងធ្នស់ភ្ជិតព្រែកខាងលើនេះគឺក្រុមឈ្មួញបានធ្វើសកម្មភាពស្ទើជារៀងរាល់ឆ្នាំនៅតាមបណ្ដាព្រែក ប្រឡាយ ចង្អូរជាច្រើនទូទាំងខេត្តកំពង់ឆ្នាំង។ទើបតែនៅឆ្នាំ២០២៣នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្តីជូនដំ ណឹងមកដល់សហគមន៍នេសាទ និងសហព័ន្ធសហគមន៍ក្នុងខេត្តកំពង់ឆ្នាំង ដែលលិខិតជូនដំណឹងនោះចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៣ ដោយក្រសួង និងមិនអនុញ្ញាតឱ្យក្រុមឈ្មួញធ្វើការនេសាទដោយដាក់របាំងធ្នស់ភ្ជិតព្រែ ក ប្រឡាយ ចង្អូរផ្សេងៗស្ទាក់ចាប់ត្រី ចាប់ពីរដូវសម្រកឆ្នាំ២០២៣នេះតទៅ លិខិតជូនដំណឹងរបស់ក្រសួងខាង លើនេះ ក៏បានចម្លងជូនរដ្ឋបាលជលផល […]
ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆបោក និងរំលោភលើទំនុកចិត្ត ចំនួន៤៧២,០០០ដុល្លារ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួន
នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៤និង៤៥នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចមុខហាងឌឺធឺរ៉េស ផ្លូវលេខ៥៩៨ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពីបទឆបោក និងរំលោភលើទំនុកចិត្ត សរុបចំនួន៤៧២,០០០ដុល្លារ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ១-ឈ្មោះ នួន សារី ភេទ ប្រុស ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្នស្នាក់ផ្ទះលេខ៥១C បុរីវិមានភ្នំពេញ ផ្លូវលេខ៣៥០អា ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ យោធា។ ២-ឈ្មោះ អ៊ុត យាវម៉ី ភេទ ស្រី ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្នស្នាក់ផ្ទះលេខ៥១C បុរីវិមានភ្នំពេញ ផ្លូវលេខ៣៥០A ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ។ បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញការិយាល័យបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿន ទៅជួយសង្គ្រោះបុរសម្នាក់ នៅក្រុងកោះរ៉ុង និងឧបត្ថម្ភថវិកាចំនួន ៤លានរៀល សំរាប់ការព្យាបាល
ក្រុងកោះរ៉ុង-កាលពីយប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលបុរសមួយរូប ជាប្រជាពលរដ្ឋ ក្នុងក្រុងកោះរ៉ុង បានជួបគ្រោះថ្នាក់រងរបួ…សធ្ងន់ធ្ងរ ពេលកំពុងធ្វើការ យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បុរសខាងលើមានឈ្មោះ ទិត្យ សូរិយា អាយុ ១៨ឆ្នាំ រស់នៅ ភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង។ អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជាក់បន្ថែមថា ដោយក្តីអាណិត ដោយដឹងថា ជនរ…ងគ្រោះ រងរបួ…សធ្ងន់ ហើយពុំមានលទ្ធភាពព្យាបាល នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ អ្នកឧកញ៉ា នឹងចាត់បញ្ជូនក្រុមការងារនាំយកថវិកា ចំនួន ៤លានរៀល របស់អ្នកឧកញ៉ា និងលោកជំទាវ ទៅជូនបុរសជាអ្នកជំងឺខាងលើ និងក្រុមគ្រួសារ សំរាប់ព្យាបាលជំងឹឲ្យទាន់ពេលវេលា៕










