ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ២ ឃាត់ខ្លួន

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ម៉ោង២២និង១០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ២ ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅមុខផ្ទះគ្មានលេខ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ពីបទ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន។ ជនសង្ស័យឈ្មោះ អេង សុភី ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ (មានសារធាតុញៀន)។ វត្ថុតាងដកហូត៖ ក្រាមពណ៌សថ្លា សង្ស័យគ្រឿងញៀន ១០កញ្ចប់ថង់តូច។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

នារីម្នាក់ធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួនឯងដោយមិនទាន់ដឹងមូលហេតុ​

នារីម្នាក់ធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួនឯង ក្នុងបន្ទប់ជួលដោយមិនទាន់ដឹងមូលហេតុ​ … ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងនៅចំណុចផ្លូវ​ទ្រុងមាន់​ សង្កាត់​ស្ទឹង​មានជ័យ​ទី៣​ ខណ្ឌមានជ័យ​ រាជរាជធានីភ្នំពញ នៅម៉ោង៩យប់ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០២៣ ។ នគរបាលបានធ្វើកោសល្យវិច័យ រួចបានប្រគល់សពជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ស្រាវជ្រាវរកជនសង្ស័យមួយក្រុម ដែលបានវាយសម្លាប់សត្វឈ្លូស ដែលកំពុងហែលទឹកសមុទ្រ នៅចំណុចឆ្នេរកុកហាវ ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ

ខេត្តកោះកុង ៖ លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ នៅរសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ បានប្រាប់ឲ្យដឹងថា លោកបានចាត់តាំងលោក ទួន ឪទី អភិបាលរងស្រុក និងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកគិរីសាគរ ឲ្យដឹកនាំកម្លាំង និងសហការជាមួយមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្ត ចុះធ្វើការស្រាវជ្រាវរកជនសង្ស័យមួយក្រុម ដែលបានវាយសម្លា.ប់សត្វឈ្លូស ដែលកំពុងហែលទឹកសមុទ្រ នៅចំណុចឆ្នេរកុកហាវ ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ។ យោងតាមវីដេអូ ដែលគេបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក នាពេលថ្មីៗនេះ បានបង្ហាញអោយឃើញថា សត្វឈ្លូសមួយក្បាល មិនដឹងវង្វេងមកពីទីណាទេ វាបានហែលទឹកសមុទ្រ មកដល់ឆ្នេរកុកហាវ ស្ថិតក្នុងភូមិ-ឃុំ ដូចខាងលើ ត្រូវបានមនុស្សមួយក្រុម យកកំណាត់ឈើ មកសំពងទាល់តែឈ្លូសនោះងា.ប់ រួចហើយនាំគ្នាលើកយកទៅបាត់ ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តមួយរូប និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ព្រមទាំងមន្ត្រីអាវុធហត្ថចំនួន០៤រូបទៀតសង្ស័យពាក់ព័ន្ធទទួលផលបទល្មើសគ្រឿងញៀន

ខេត្តកំពង់ស្ពឺ៖ លោក វរសេនីយ៍ឯក ទិត្យ វណ្ណៈ មេបញ្ជាការរងកងរាជអាវុធហត្ថលេខេតកំពង់ស្ពឺ លោកវរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច និងមន្ត្រីកងរាជអាវុធហត្ថចំនួន០៤រូបទៀតត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះសីហនុធ្វើការឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ សង្ស័យពាក់ព័ន្ធរឿងទទួលផលបទល្មើសគ្រឿងញៀន។ បើយោងតាមសេចក្តីប្រកាស ព័ត៌មានរបស់លោកឧត្តមសេនីយ៍ត្រីអេង ហុី អ្នកនាំពាក្យកងរាជ អាវុធហត្ថលើផ្ទៃប្រទេសបានឱ្យដឹងថាកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមធ្វើការប្រកាសព័ត៌មានជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបដូចតទៅ៖ ១- កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន និងបានធ្វើការស្រាវជ្រាវបន្តរកឃើញបុគ្គលពាក់ព័ន្ធមួយចំនួន។ កម្លាំងជំនាញ ក៏បានធ្វើការពន្លាតដែនសមត្ថកិច្ចដល់ខេត្តកំពង់ស្ពឺតាមនីតិវិធី ដោយរាយការណ៍ជូនឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ និងតាមឋានានុក្រម។ ២- នៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ដដែល កម្លាំងមន្ត្រីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការស្តាប់ចម្លើយបុគ្គលពាក់ព័ន្ធនឹងបទល្មើសចំនួន០៦រូប ដែលជានាយទាហាននៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ តាមការសារភាព បុគ្គលទាំង៦រូប […]

គ្រោះថ្នាក់ចរាចរណ៍ ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ចាប់បានហើយ ជនដែលបើកឡានបុក នគរបាលចរាចរម្នាក់កំពុងឈររង់ចាំសម្រួលចរាចរ នៅក្រុងស្វាយរៀង

នៅវេលាមុននេះបន្តិច ព្រឹកថ្ងៃទី៣១ ខែតុលា សមត្ថកិច្ច ចាប់បានហើយ ជនដែលបើកឡានបុក នគរបាលចរាចរម្នាក់កំពុងឈររង់ចាំសម្រួលចរាចរហើយកាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នះ ស្ថិតនៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង​ ។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យចំនួន០៦នាក់ ដែលធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ ត្រូវបានកម្លាំងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ស្រាវជ្រាវបង្ក្រាបឃាត់ខ្លួន

ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ ធ្វើការស្រាវជ្រាវឈានដល់បង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ដែលធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០៤និង៣០នាទី នៅចំណុចខាងមុខបុរីភ្នំពេញថ្មី ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីធាក់ប្លន់យកម៉ូតូ។ ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់៖ ១-ឈ្មោះ លួង វិនសុខហាន ភេទប្រុស មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិបឹងទំពន់២ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ។ ២-ឈ្មោះ គឹម ហាក់ ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ៣-ឈ្មោះ ស្រ៊ុន ម៉េងលាង ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ៤-ឈ្មោះ វឿន […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃ និងកាបូប ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ស្រាវជ្រាវឃាត់ខ្លួន

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ម៉ោង១៣និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃ និងកាបូប នៅចំណុចផ្លូវជាតិ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ។ ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង បន្ទាប់ពីសមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះកាលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ប្រព្រឹត្តល្មើសនៅចំណុចផ្ទះលេខ១៣៧ ផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជនសង្សយ័ឈ្មោះ ម៉េត វៀន ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះលេខ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សម្ភារៈបាត់បង់៖ ទូរស័ព្ទដៃម៉ាកអាយហ្វូន១១ប្រូមែក និងកាបូបយួរចំនួន០១ ជារបស់ជនរងគ្រោះ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី  

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ចូលគាស់ផ្ទះមន្រ្តីនគរបាលម្នាក់ លួចបានទ្រព្យសម្បត្តិ យ៉ាងច្រើន តែរត់មិនរួច ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន០៥នាក់

ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងស្រាវជ្រាវឈានដល់បង្ក្រាបពាក់ព័ន្ធគាស់ទ្វារផ្ទះលួចទ្រព្យសម្បត្តិ និងឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ នៅថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៣​ វេលាម៉ោង​០០និង​១៥នាទី នៅចំណុចផ្ទះលេខ១៦២៦E1 ផ្លូវជាតិលេខ៥ ក្រុមទី១ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​ ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធគាស់ទ្វារផ្ទះលួចទ្រព្យសម្បត្តិ។ ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់៖ ១​- ឈ្មោះសេង ប៊ុនធឿន ហៅឈឹម​ ភេទប្រុស​ មុខរបរ​ មិនពិតប្រាកដ​ ទីលំនៅ​ផ្ទះជួលភូមិ ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ (មានសារធាតុញៀន)។ ២​- ឈ្មោះសៀន សីលា ហៅអាហួរ​ ភេទប្រុស​ មុខរបរ​ មិនពិតប្រាកដទីលំនៅ​ជាមួយគ្នា (មានសារធាតុញៀន)។ ៣- ឈ្មោះសោម ពិសិដ្ឋ ហៅ អាស្វិត ភេទប្រុស មុខរបររត់ម៉ូតូឌុប មានទីលំនៅ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បុរស់រងគ្រោះម្នាក់ត្រូវបានគេចាក់ចំនួន៧កាំបិតលើដងខ្លួននិងភ្លៅបណ្តាលរបួសធ្ងន់នៅក្នុងបន្ទប់ផ្ទះសំណាក់ក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ បុរសរងគ្រោះម្នាក់ត្រូវបានគេចាក់ចំនួន៧កាំបិតលើដងខ្លួននិងភ្លៅបណ្តាលរបួសធ្ងន់នៅក្នុងបន្ទប់ផ្ទះសំណាក់នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ស្ថិតភូមិប៉ាលិលេយ្យពីរ សង្កាត់.ក្រុងប៉ោយប៉ែត។ ក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែតបានប្រាប់ថា៖មានម្ចាស់ផ្ទះសំណាក់វិមានសួរបានទូរស័ព្ទប្រាប់ថាមានជនរងគ្រោះម្នាក់ត្រូវបានគេចាក់ហូរឈាមលើពូកសន្លប់ស្តូកស្តឹង នៅពេលទៅដល់ឃើញជនរងគ្រោះត្រូវបានហូរឈាមមានស្នាក់ស្នាមត្រូវបានចាក់ចំនួន៧កាំបិតចំដងខ្លួននិងភ្លៅរបួសធ្ងន់ត្រូវបានសង្គ្រោះបន្ទាន់កាន់មន្ទីរពេទ្យក្រុងប៉ោយប៉ែត។ ក្រុមសង្គ្រោះបានបញ្ជាក់ថា៖ ជនរងគ្រោះដែលត្រូវបានគេចាក់បណ្តាលរបួសធ្ងន់មានអាយុប្រមាណ១៨ទៅ១៩ឆ្នាំជាអ្នកសាក់រូបនៅក្រុងប៉ោយប៉ែត តែឪពុកម្តាយនៅរាជធានីភ្នំពេញ ហើយបានដឹងថាជនរងគ្រោះទើបចេញពីពន្ធនាគារបានរយៈពេល២ខែ ត្រូវបានគេចាក់បណ្តាលរបួសធ្ងន់។ ក្រុមអ្នកសង្គ្រោះបានបញ្ជាក់ថា៖តាមការពិនិត្យការសន្និដ្ឋានជនរងគ្រោះអាចមិត្តភក្តិចាក់ព្រោះនៅក្នុងបន្ទប់ផ្ទះសំណាក់ដែលជនរងគ្រោះដេកមានគ្រែ២មានស្នាក់ស្នាមមានអ្នកដេកគ្រែមួយទៀតនិងគ្រែជនរងគ្រោះមានឈាមហូរជាប់លើពូកដែលត្រូវបានជនសង្ស័យចាក់ទៅលើជនរងគ្រោះរបួសធ្ងន់រហូតដល់សន្លប់មិនអាចសាកសួរព័ត៌មានអត់បានដឹង៕សៅនៅ

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួន

នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៣និង៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចផ្លូវលំ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសលួចម៉ូតូ ប្រព្រឹត្តនៅចំណុចការដ្ឋានសំណង់ ផ្លូវលេខ៣៣៩ ក្រុម១៥ ភូមិ៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣។ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ១-ឈ្មោះ ហេង ជា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ រើសអេតចាយ ទីលំនៅផ្ទះគ្មានលេខ ផ្លូវរថភ្លើង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ២-ឈ្មោះ ហួន ដា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ រើសអេតចាយ ទីលំនៅផ្ទះគ្មានលេខ ផ្លូវរថភ្លើង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ […]