ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ពិធីបុណ្យសព «ដំរីសំបូរ» ត្រូវប្រារព្ធឡើងតាមបែបខ្មែរផង និងជនជាតិដើមភាគតិចព្នងផង

ពិធីបុណ្យសព «ដំរីសំបូរ» ត្រូវបានប្រារព្ធឡើងនាព្រឹកថ្ងៃទី២០ តុលា ឆ្នាំ២០២៣នេះ តាមបែបប្រពៃណីខ្មែរផង និងជនជាតិដើមភាគព្នងផង ដើម្បីឧទ្ទិសកុសលបុណ្យជូនវិញ្ញាណក្ខន្ធដំរីរបស់កម្ពុជាមួយនេះ។ ពិធីបុណ្យសពនេះដែរត្រូវបានរៀបចំដោយអង្គការ ELIE ដែលជាអង្គការមើលថែទាំដំរីសំបូរកាលនៅមានជីវិត នាភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ករណីឃាតកម្មបាញ់សម្លាប់មនុស្សនៅកណ្តាលក្រុងបាត់ដំបង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ តាមអំណាចតុលាការ

(បាត់ដំបង) កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលមានលោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ជាស្នងការ និងមានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលមានលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ជាស្នងការនិងមានការសម្របសម្រួលនីតិវីធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទឃាតកម្មគឹតទុកជាមុន។ លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងខេត្តបាត់ដំបង ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានអោយដឹងថា កិច្ចប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ០៥និង១៥ នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាបង្គាប់អោយចាប់ខ្លួនលេខ ៧៧៤ ត.ព្រ របស់លោក គា សីហា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន ជនសង្ស័យ ឈ្មោះ វ៉េង ចិត្រា ហៅ ធី ភេទប្រុស មានទីលំនៅភូមិអូរបាក់ត្រា […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសុខភាពនិងសម្រស់

ប្រជាពលរដ្ឋរិៈគន់រឿងទុកសំរាមចោលគរស្អុយរលួយ អាជ្ញាធរយកអ៊ែស្កាវ៉ាទ័រកាយយកទៅចោល បន្ទាយមានជ័យ៖ ក្រោយប្រជាពលរដ្ឋរិៈគន់ទុកសំរាមចោលគំនរស្អុយរលួយប៉ះពាល់បរិស្ថាន និងសុខភាពត្រូវបានអាជ្ញាធរយកអ៊ែស្កាទ័រកាយដឹកឡានទៅចោល

នៅថ្ងៃទី១៧ ខែតុលាឆ្នាំ២០២៣ នៅភូមិប៉ាលិលេយ្យមួយសង្កាត់.ក្រុងប៉ោយប៉ែត។ ប្រជាពលរដ្ឋបានកោតសសើរចំពោះអាជ្ញាធរសង្កាត់/ក្រុងប៉ោយប៉ែតដែលបានយកគ្រឿងចក្រប្រភេទអ៊ែស្កាទ័រមកកាយសំរាមចេញដឹកតាមរថយន្តយកទៅចោលកន្លែងទីលានចាក់សំរាមនៅក្រុងប៉ោយប៉ែត ក្រោយប្រជាពលរដ្ឋរងការរិៈគន់យ៉ាងចាស់ដៃចំពោះអាជ្ញាធរដែលមិនបានមើលទុកសំរាមចោលស្អុយប៉ៈពាល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋនៅក្បែរ។ ប្រជាពលរដ្ឋបានបញ្ជាក់ថា៖ គំនរសំរាមនេះត្រូវបានទុកចោលឲ្យស្អុយរលួយប៉ះពាល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋនៅក្បែរខាងមានរយៈពេលជិតកន្លះខែមកហើយមិនឃើញមានក្រុមហ៊ុនស៊ីនទ្រីប្រមូលសំរាមចេញទុកចោលនៅកណ្តាលក្រុងប៉ោយប៉ែតជាច្រើនកន្លែងសម្រាប់បង្អួតភ្ញៀវធ្វើអោយបាតបង់សោភ័ណភាព និងបរិស្ថានអរគុណចំពោះអាជ្ញាធរសង្កាត់/ក្រុងប៉ោយប៉ែតដែលបានយកគ្រឿងចក្រកាយសំរាមដឹកទៅចោល។ ក្រោយរងការរិៈគន់ពីសំណាក់ប្រជាពលរដ្ឋឃើញវត្តមានអភិបាលក្រុងប៉ោយប៉ែតលោក គាត ហ៊ុល និង ចៅសង្កាត់ប៉ោយប៉ែតបានដឹកនាំមន្ត្រីក្រោមឱវាទចុះមកពិនិត្យឃើញថាគំនរសំរាមមានក្លិនស្អុយដល់ប្រជាពលរដ្ឋបានយកគ្រឿងចក្រកាយសំរាមដឹកទៅចាក់ចោលនៅទីលានចាក់សំរាមក្រុងប៉ោយប៉ែត។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានសំណូមពរដល់ប្រជាពលរដ្ឋក្រុងប៉ោយប៉ែតត្រូវចូលរួមសំអាត និងអនាម័យបរិស្ថានមិនត្រូវចោលសំរាមក្រៅធុង និងទីតាំងបើឃើញបុគ្គលណាយកសំរាមចោលក្រៅធុង និងបោះសំរាមចោលពាសវាលពាសកាលធ្វើប៉ះពាល់បរិស្ថានត្រូវមានវិធានការអប់រំ និងណែនាំមិនស្តាប់ត្រូវមានចំណាត់ការហើយសុំអោយចូលរួមទាំងអស់គ្នាដើម្បីទីក្រុងស្អាតនិងបរិស្ថានល្អ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បាញ់សំលាប់នៅខេត្តបាត់ដំបងកាលពីចុងឆ្នាំ២០២២រត់គេចខ្លួនស្នាក់នៅផ្សារ៉ូងក្លឿប្រទេសថៃចាប់បាននៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖បាញ់សំលាប់នៅខេត្តបាត់ដំបងកាលពីចុងឆ្នាំ២០២២រត់គេចខ្លួនស្នាក់នៅផ្សារ៉ូងក្លឿប្រទេសថៃហើយចាប់បាននៅក្រុងប៉ោយប៉ែតកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ជនសង្ស័យមានឈ្មោះ វ៉េង ចិន្ត្រា ហៅធី ភេទប្រុសអាយុ២០ឆ្នាំស្នាក់នៅផ្សាររ៉ូងក្លឿប្រទេសថៃ។ លោកបានបញ្ជាក់ថា៖ ជនសង្ស័យឈ្មោះ វ៉េង ចិន្ត្រា ត្រូវបានឃាត់ខ្លួនករណីបាញ់សំលាប់ជនរងគ្រោះម្នាក់កាលពី០៧ ខែធ្នូ ឆ្នាំ២០២២នៅខេត្តបាត់ដំបង ហើយបានរត់គេចខ្លួនទៅស្នាក់នៅផ្សាររ៉ូងក្លឿប្រទេសថៃដែលជាប់ព្រំដែនកម្ពុជា.ថៃនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យហើយមិនបានទទួលព័ត៌មានច្បាស់ការករណីបាញ់សំលាប់អ្វីដែរគ្រាន់តែសហការជួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា៖ ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យកម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងផ្នែកបង្ក្រាបរាល់បទល្មើសពិសេសព្រហ្មទណ្ឌ និងក្មេងទំនើងបានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបាននៅក្រុងប៉ោយប៉ែតបាននាំយកមកសាកសួរហើយរៀបចំនីតិវិធីប្រគល់ជូនកម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងទទួលយកទៅអនុវត្តតាមច្បាប់៕(សៅនៅ)

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្ម សម្លាប់សង្សានៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ, ជនដៃដល់ត្រូវចាប់ខ្លួនបាននៅក្រុងបាវិត ខេត្តស្វាយរៀង

កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៣ ម៉ោងប្រហែល ១៩:៣០នាទី មានករណីឃាតកម្មមួយកើតឡើង បង្កដោយឈ្មោះ លឿង ផល្លី ហៅ លឹប ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ (សង្សារជនរងគ្រោះ) បានធ្វើសកម្មភាពយកកាំបិតបុង័តោ កាប់ទៅលើសម្លាប់ទៅលើឈ្មោះ ជឿន ស្រីហុង ភេទស្រី អាយុប្រហែល ៣៤ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុ ហើយរត់គេចខ្លួនបាត់ ។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវតាមជំនាញនីតិវិធី និងកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ ។ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្នុងនោះមានទាំងតារា TikTok ម្នាក់ដែរ ជាប់ពាក់ព័ន្ធករណីលួ.ច

យោងតាមការលោករវសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានបើកការ ស្រាវជ្រាវករណី៖ អំពើលួច(ទូរស័ព្ទដៃ នាឡិកាដៃ និងខ្សែជើងប្លាទីន) -កើតហេតុ.នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០៤:០០នាទីទាបភ្លឺ ស្ថិតក្នុងភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់៖ ១/ឈ្មោះ គាំ ដា ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនកៀនស្វាយ ខេត្តកណ្តាល ។ ២/ឈ្មោះ ចាន់ តុលា ហៅក្រៅ វិន ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងជួសជុសទូរសព្ទ័ ស្នាក់នៅបន្ទប់ជួលស្ថិតនៅភូមិ តាងួន សង្កាត់កាកាប ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ ។ បច្ចុប្បន្ន […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធរក្រុងខេមរភូមិន្ទ នឹងចាត់វិធានការតឹងរឹងទៅលើម្ចាស់សត្វក្របី បើនៅរកមិន ឃើញម្ចាស់សត្វក្របីបង្កហេតុ

កោះកុង÷ លោកប្រាក់ វិចិត្រ អភិបាល ក្រុងខេមរភូមិន្ទ ចាត់វិធានការតឹងរឹងហើយទៅលើម្ចាស់ចិញ្ចឹមសត្វគោ-ក្របី ក្រោយពីលោកបញ្ជាឱ្យស៊ើបរកម្ចាស់សត្វហ្វូងក្របី ដែលលេងពាសវាលពាសកាល បង្កគ្រោះថ្នាក់វ័ធមនុស្សម្នាក់បណ្តាលអោយរងរបួសធ្ងន់ កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៣ ដើម្បីឲ្យមកទទួល ខុសត្រូវ  ខណៈពេលជនរងគ្រោះកំពុងបើកបរម៉ូតូ នៅចំណុចជិតសាលាគួយវ៉េត ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ។ ករណីសត្វក្របីវ័ធមនុស្សខាងលើនេះ លោក យស់ ចាន់វិចិត្រ អធិការក្រុងខេមរភូមិន្ទ បានឲ្យដឹងដែរថា ក្រោយពីកើតហេតុ លោកបានស្រាវជ្រាវស្វែងរកម្ចាស់ចិញ្ចឹមសត្វក្របីបង្កខាងលើនេះដែរ តែរហូតដល់ពេលនេះ នៅមិន ទាន់រកឃើញនៅឡើយទេ ដោយម្ចាស់ចិញ្ចឹម សត្វក្របីម្នាក់ៗ នៅពេលសួរនាំចេះតែប្រឡោយពាក្យសង្ស័យថា ក្របីអ្នកនេះ ឯអ្នកនេះសង្ស័យថាក្របីអ្នកនោះ។ លោកបន្តថា ក្របីបើមិនទាន់មានរឿង ងាយរកម្ចាស់ក្របីឃើញ ដោយគេអះអាងទទួលស្គាល់ថា ក្របីគាត់ហ្វូងនេះ ឬក្របីគាត់ហ្វូងនោះ តែបើនៅពេលមានរឿងកើតឡើង ម្ចាស់ក្របីទាំងអស់នោះ មិនទទួលស្គាល់ថា ក្របីគាត់បង្កហេតុនោះឡើយ។ លោកអធិការបន្តទៀតថា អ្វីដែលជាផលពិបាកក្នុងការស្រាវជ្រាវរកម្ចាស់សត្វក្របីដែលបង្កហេតុខាងលើ ដោយក្រោយពីកើតហេតុ ហ្វូងសត្វក្របីទាំងនោះបានទៅបាត់ពីរកន្លែងកើតហេតុអស់។ ឯខាងសាច់ញាតិជនរងគ្រោះក៏នៅមិនទាន់បានមកដាក់ពាក្យបណ្ដឹងនៅឡើយដែរ តែបើគាត់មកដាក់ពាក្យបណ្ដឹង សមត្ថកិច្ចនិងអាចកំណត់មុខសញ្ញាបានខ្លះ។ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធរខេត្តកំពង់ស្ពឺបន្តផ្អាកចរាចរណ៍រថយន្តធន់ធ្ងន់គ្រប់ប្រភេទលើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះគ.ម៤៧-៤៨

អាជ្ញាធរខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ បន្តផ្អាកចរាចរណ៍រថយន្តធន់ធ្ងន់គ្រប់ប្រភេទលើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះគ.ម៤៧-៤៨ និងគ.ម៥១-៥២ ក្នុងស្រុកគងពិសី បន្ទាប់ពីស្ថានភាពទឹកជំនន់នៅមិនទាន់ថមថយ និងប៉ះពាល់ដល់ឃុំចំនួន៣ ស្មើនឹងប្រជាពលរដ្ឋចំនួនជិត៤០០គ្រួសារ..

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រុមក្មេងទំនើងចំនួន០៦នាក់ ដែលបង្កសម្លេងរំខានដល់អ្នកជិតខាង (ដុតផាវ) ត្រូវកម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល ឃាត់ខ្លួន

នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល៤:០០ នាទីទៀបភ្លឺ នៅចំណុចផ្លូវជាតិលេខ៤ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល ឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ៦នាក់ ពាក់ព័ន្ធករណីបង្កសម្លេងរំខានដល់អ្នកជិតខាង (ដុតផាវ)។ ក្រុមក្មេងទំនើងឃាត់ខ្លួនចំនួន០៦នាក់៖ ១-ឈ្មោះ សំអាន ថុនា ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិកំរៀង សង្កាត់កន្ទោក។ ២-ឈ្មោះ កុយ វ៉ាន់នាថ ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិត្រពាំងគល់ សង្កាត់កន្ទោក។ ៣-ឈ្មោះ អឿន វឌ្ឍនា ភេទប្រុស មុខរបរសិស្ស អ្នកនៅភូមិត្រពាំងគល់ សង្កាត់កន្ទោក។ ៤-ឈ្មោះ រុន ភារុណ ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិកំរៀង សង្កាត់កន្ទោក។ ៥-ឈ្មោះ ថា បញ្ញា ភេទប្រុស ស្នាក់នៅភូមិកំរៀង សង្កាត់កន្ទោក។ ៦-ឈ្មោះ យុក រ៉ាយុទ្ធ ភេទប្រុស មុខរបរសិស្ស […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មុននេះបន្តិច! ទទួលព័ត៌មានថា ស្វាមីស្រីអូនសម្រស់ធម្មជាតិ ទទួលមរណភាព

ភ្នំពេញ៖ ឧកញ៉ា ឈាង រ័ត្ន ស្វាមីអ្នកស្រី នួន ស៊ុន្ទរី ដែលគេស្គាល់ជាទូទៅថា ស្រីអូន សម្រស់ធម្មជាតិនោះ បានទទួលមរណភាពហើយនៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ។ ប៉ុន្តែពាក់ព័ន្ធមូលហេតុ ដែលនាំឱ្យមរណភាពនេះ មិនទាន់ត្រូវបានទម្លាយនៅឡើយទេ។ សូមបញ្ជាក់ថា ឧកញ៉ា ឈាង រ័ត្ន និងអ្នកស្រី នួន សុន្ទរី បានលរៀបអាពាហ៍ពិពាហ៍នឹងគ្នា កាលពីឆ្នាំ២០១៧ និងមានកូនស្រីម្នាក់ជាចំណងដៃ៕