កាលពីថ្ងៃចន្ទ១០រោចខែភទ្របទឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០២៣ វេលាម៉ោង ២៣និង១៨នាទីនៅចំណុច មាត់ ស្ទឹងសង្កែ ស្ថិតនៅក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការងផែនការងារនគរបាលព្រហ្មទ័ណ្ឌ និង ដោយមានការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល មាន លោក វរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រួមគ្នាជាមួយលោក វរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាបសហការស្រាវជ្រាវនិងបង្ក្រាបករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( ប្រើប្រាស់កាំ-ភ្លើ-ងខ្លី […]
Tag: ព័ត៌មានសន្តិសុខសង្គម
ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីបន្លំឯកសាដកលុយធនាគារ ABA ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា ឃាត់ខ្លួន
នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៤:០៦នាទី នៅចំណុចធនាគារABA បុរីកីឡា ផ្លូវ១៦៩ កែង១៣៤ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីបន្លំឯកសាដកលុយធនាគារABA តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះគ្រេង សុខជាតា ភេទ ស្រី អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកធនាគារABA សាខាបុរីកីឡា (តំណាងធនាគារABA) ស្នាក់នៅសង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ សារ សុគន្ធី ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ប្រធានឥណទានធនាគារABA សាខាបុរីកីឡា មានទីលំនៅបន្ទប់លេខ១២C ជាន់ទី១២ ខុនដូររ៉ូយ៉ាល់ផាកសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ វត្ថុតាងចាប់យក៖ កិច្ចសន្យាសងប្រាក់៩០,៣៧៦,៩៤ ចំនួន១សន្លឹក (ថតចំលង) ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣, លិខិតទទួលស្គាល់ប្រាក់ដែលដកប្រាក់ពីធនាគារ ០១សន្លឹក (ថតចំលង) ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣, របាយការណ៍គណនេយ្យ […]
ជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ខណ្ឌសែនសុខ ស្រាវជ្រាវឃាត់ខ្លួន
កាលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៧:១០នាទីល្ងាច កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការបង្រ្កាបករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្ទះគ្មានលេខ ផ្លូវវាលខ្សាច់បឹងឈូក ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់។ ១. ឈ្មោះ សៀង សំណាង ហៅក្រៅ ភ័ក្រ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ។ ២. ឈ្មោះ អៀង សេងជា ហៅក្រៅ អាម៉ាប់ជី ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ។ សម្ភារៈដកហូតរួមមាន៖ ក្រាមពណ៌សថ្លា ចំនួន០២កញ្ចប់ថង់ (០១កញ្ចប់ថងធំ និង០១កញ្ចប់ថង់តូច), ទូរស័ព្ទដៃចំនួន០៣គ្រឿង (ម៉ាក vivo ចំនួន០១គ្រឿង, ម៉ាក អិនចុចពិល ចំនួន០២គ្រឿង)។ ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងបន្ដស្រាវជ្រាវ ឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់បន្ថែមទៀត នៅចំណុចផ្ទះជួលលេខ៥៥៨B ផ្លូវលេខ៦៣Sony ភូមិឬស្សីទី១ សង្កាត់ស្ទឹងមានជ័យ៣ […]
ស្រ្តីម្នាក់ត្រូវបានគេសម្លាប់ដាក់សពចូលវ៉ាលី យកទៅកប់នៅតំបន់ឃុំរាមដោយពុំទាន់បានពីមូលហេតុ.!
(ព្រះសីហនុ)៖ ស្រ្តីម្នាក់បានឃាតកសម្លាប់ យកសពដាក់ចូលវ៉ាលី រួចយកទៅកប់ក្នុងដី នៅតំបន់សមុទ្ររាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សពស្រ្តីរងគ្រោះត្រូវបានប្រទះឃើញ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ។ សេចក្តីរាយការណ៍បានឲ្យដឹងថា សពស្រ្តីរងគ្រោះត្រូវបានគេប្រទះឃើញនៅចំណុចក្នុងព្រៃ ផ្លូវចូលព្រែកចាក ស្ថិតនៅក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តាមសេចក្តីរាយការណ៍ ស្រ្តីរងគ្រោះអាចឃាតកសម្លាប់ពាក់ព័ន្ធនឹងករណីចាប់ជំរិតនៅសណ្ឋាគារប្លូបេ ក្រុងព្រះសីហនុ។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅកាន់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវបន្តទៀត៕
ឈាមស្រែកស្បែកហៅ ៖ ចាប់បានហេីយប្តីដែលអាករសម្លាប់ប្រពន្ធនិងកូន
ភ្នំពេញៈ ឈាមស្រែកស្បែកហៅ សមត្ថកិច្ចចាប់បានហេីយបុរសដែលកាប់សម្លាប់ប្រពន្ធ និងកូន នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ ករណីឃាតកម្មសម្លាប់ប្រពន្ធនិងកូន បានកេីតឡេីងកាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិ ពោធិ៍ស្មាត ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ជនសង្ស័យជាប្តីឈ្មោះ ម៉ែន សំអាង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករ រស់នៅភូមិឃុំកើតហេតុខាងលើ។ ជនរងគ្រោះជាប្រពន្ធឈ្មោះឃឿន ស្រីវលក្ខណ៍ ភេទស្រី អាយុ៣០ឆ្នាំ ចំណែកកូនស្រីឈ្មោះ អឿន ចន្ទសីម៉ា ភេទស្រី អាយុ ២ឆ្នាំ។
ម្តាយនិងកូន បានស្លាប់នៅក្នុងថ្លុកឈាមក្នុងបន្ទប់ គេសង្ស័យថា ជាអំពើឃាតកម្មដ៏សាហាវយង់ឃ្នង់នេះ ប្រព្រឹត្តដោយសារប្តី
ខេត្តកណ្តាល : ស្ត្រីនឹងកូន បានស្លាប់នៅក្នុងថ្លុកឈាមក្នុងបន្ទប់ ដែលគេសង្ស័យថា ជាអំពើឃាតកម្មដ៏សាហាវយង់ឃ្នង់នេះ ប្រព្រឹត្តដោយប្តី ឪពុក ជនរងគ្រោះ ហើយសាកសព ត្រូវបានគេប្រទះឃើញនៅក្នុងបន្ទប់ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅចំណុច ភូមិពោធិ៍ស្មាត ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ រន្ធត់ចិត្តណាស់ ! ប្រជាពលរដ្ឋឃើញស្ត្រីម្នាក់បានស្លាប់ក្នុងថ្លុកកឈាមជាមួយកូន សង្ស័យអំពីឃាតកម្មប្រព្រឹត្តដោយប្តីរបស់ខ្លួន ! មុនពេលកើតហេតុ កាលពីម្សិលមិញ ស្ត្រីរងគ្រោះដែលត្រូវជាប្រពន្ធ បានទៅដាក់ពាក្យសុំលែងលះគ្នានៅសាលាឃុំ ប៉ុន្តែមន្ត្រីសាលាឃុំជាប់រវល់ ក៏បានត្រឡប់មកផ្ទះវិញ ។ ទើបនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ សាកសពប្រពន្ធនឹងកូន ត្រូវបានគេប្រទះឃើញស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអាធម្ម ។ បន្ទាប់ពីប្រព្រឹត្តអំពើឃាតកម្មរួច ជនដៃដល់ជាប្ដីនិងជាឪពុក បានរត់គេចខ្លួន ។ សមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន កំពុងចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ កុសលវិច្ច័យ ទៅលើសាកសព និងកំពុងតាមប្រមាញ់ជនដៃដល់ជាឃាតករដែលកំពុងរត់គេចខ្លួន ៕
ស្រ្តីម្នាក់ អារ ក សម្លាប់ សង្ស័យប្លន់យកទ្រព្យសម្បត្តិ ហើយគេចបាត់
ភ្នំពេញ ៖ ស្ត្រីម្នាក់ ត្រូវអារ ក សម្លាប់ សង្ស័យជាករណីប្លន់យកទ្រព្យសម្បត្តិ លុយកាក់ ហើយជនសង្ស័យរត់គេចខ្លួនបាត់ បង្កឱ្យភ្ញាក់ផ្អើល គ្រាដែលកូនប្រុសស្រី២នាក់វិលមកពីរៀន ចូលដល់ក្នុងផ្ទះបានប្រទះឃើញម្តាយដេកស្លាប់ កាលពីម៉ោងជាង១១ព្រឹក ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ នៅក្នុងផ្ទះជនរងគ្រោះ តាមផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។ ស្ត្រីរងគ្រោះ ឈ្មោះ ឈឹម ស្រីមុំ អាយុ៤០ឆ្នាំ មុខរបរ លក់ដូរនៅផ្ទះកើតហេតុ មានប្តីជាជាងជួសជុលបរិក្ខាអគ្គសនី មានកូន២នាក់ ប្រុស១នាក់ ស្រី១នាក់ នៅក្នុងបន្ទុក រស់នៅផ្ទះកើតហេតុ មានស្រុកកំណើតនៅភូមិព្រៃតាមូ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង៕
ស.ពយុវជនម្នាក់ កែម ប៊ុនសំណាង ដែលលោ.តទឹកស.ម្លា.ប់ខ្លួន ពីលើស្ពានជ្រោយចង្វារកាលពីយប់ថ្ងៃអាទិត្យបានអណ្តែតហើយ.!!.
ភ្នំពេញ៖ យុវជនម្នាក់ ដែលបានជិះម៉ូតូមួយគ្រឿងទៅលោ..តទឹកស.ម្លា..ប់ខ្លួន ពីលើស្ពានជ្រោយចង្វារកាលពីយប់ថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២៣បន្សល់ទុកតែស្បែកជើង, ម៉ូតូ ,និងទូរស័ព្ទ នៅលើស្ពានកាលពីយប់ថ្ងៃអាទិត្យ ទី០១ ខែតុលា ឆ្នាំ២០២៣ សពបានអណ្តែតឡើង ហើយ កាលពីវេលាម៉ោង១០នឹង៣០នាទីព្រឹកថ្ងៃអង្គារ ទី០៣ ខែ តុលាឆ្នាំ ២០២៣នេះនៅក្រោមស្ពានជ្រោយចង្វារ នៅឡើយ តែសពបុរសម្នាក់ជាអ្នកដឹកអីវ៉ាន់តាមអនឡាញរកពុំទាន់ឃើញ នៅឡើយ ។ ស..ពយុរជនដែល គិតខ្លីរូបនោះ ត្រូវបានក្រុមគ្រួសារអោយដឹងថា ឈ្មោះ កែម ប៊ុនសំណាង ភេទប្រុស អាយុ១៦ឆ្នាំជាកម្មករសំណង់ មានទីលំនៅ នៅម្តុំថ្មដា ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ទាក់ទិនការលោតទឹកសម្លាប់ខ្លួននេះ ត្រូវបានក្រុមគ្រួសារអោយដឹងថា ដោយសារតែ តូច ចិត្តខ្លួនឯងឃាត់ឪពុកកុំអោយផឹកស្រាព្រោះពេលផឹកស្រាស្រវឹងតែងតែរករឿងឈ្លោះប្រកែកគ្នាជាម្តាយ ហើយឪពុកមិនស្តាប់ក៍បានជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួន តែម្តង។ គួរបញ្ជាក់ថា កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅចំណុច លើស្ពានជ្រោយចង្វារចាស់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញបន្ទាប់ពី យុវជនខាងលើ បានជិះម៉ូតូ […]
កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុឃាត់ខ្លួនបុរសម្នាក់ក្នុងករណីអារក ហើយព្យាយាមរត់គេចខ្លួន
(ព្រះសីហនុ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បើកប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីហឹង្សា មានស្ថានទម្ងន់ទោសដោយអារកទៅលើបុរសម្នាក់ នៅក្រុងព្រះសីហនុ។ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មានឲ្យដឹងនៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះថា នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៩ មានករណីហឹង្សាមានស្ថានទម្ងន់ទោស ត្រង់ចំណុចផ្លូវបេតុងចូលទៅវត្ត ជោតញ្ញាណ ហៅវត្តលើ មុខហាងមីហុឹ ស្ថិតភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ។










