កាលពីពេលកន្លងទៅ មានករណីជនសង្ស័យម្នាក់បានក្លែងបន្លំជាអាវុធហត្ថ ដើរប្រមូលលុយតាមកន្លែងម៉ាស្សាកោសជប់ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ កាលពី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ហើយក្រោយមកនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ មានជនស៊ីវិល០២នាក់ ជិះម៉ូតូ ០១គ្រឿង គ្រឿងម៉ាក ណៃហត ដោយមានម្នាក់ដោះអាវ និងម្នាក់ទៀតស្លៀកខោខ្លី បានធ្វើការចុះឃាត់និងឆែកឆេរពលរដ្ឋ រកគ្រឿងញៀន នៅតាមដងផ្លូវ ដោយតាំងខ្លួនជាសមត្ថកិច្ច ថែមទាំងថ្លើមធំហ៊ានក្លែងរហូតដល់ លើកស្លាកមូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅផ្ទះរបស់ខ្លួនទៀតផង ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវរហូតឃាត់ខ្លួនបានបក្សពួកម្នាក់ បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០២៣។ ករណីថ្មីទៀត មានជនសង្ស័យម្នាក់ទៀត មិនត្រឹមតែក្លែងបន្លំជាសមត្ថកិច្ចអាវុធហត្ថ ប៉ុណ្ណោះទេ ថែមទាំងក្លែងជានគរបាលផង និងមេធាវី ថែមទៀតផង ដើម្បីឆបោកប្រាក់ពីជនរងគ្រោះ ជាអាជីព តាមរយៈបណ្តាញសង្គម តេឡេក្រាម និងហ្វេសបុក ត្រូវបាន កម្លាំងការិយាល័យប្រឆាំងបទល្មើស ព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង និងកម្លាំងជំនាញអាវុធហត្ថខណ្ឌទួលគោក ចុះឃាត់ខ្លួនជាក់ស្តែង កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ […]
Tag: ព័ត៌មានសន្តិសុខសង្គម
ឃាត់ខ្លួនជនសង័្សយ០៣នាក់ក្នុងករណីលួចទ្រព្យសម្បត្តិរបស់អ្នកដទៃ
(បាត់ដំបង) កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ពាក់ព័ន្ធក្នុងករណីលួចទ្រព្យសម្បត្តិរបស់អ្នកដទៃ។ កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោងប្រមាណ១៥និង៤០នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចរោងផ្សិត មួយកន្លែង ស្ថិតក្នុងក្រុមទី១៤ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ជនសង្ស័យត្រូវបានឃាត់ខ្លួនទី១-ឈ្មោះ ឈៀង ពិសិដ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ (ជាម្ចាស់ម៉ូតូ) ទី២-ឈ្មោះរ៉ុង ចំណាប់ ភេទប្រុស អាយុ២៨ឆ្នាំ និងទី៣-ឈ្មោះ អាត សំអាន ភេទប្រុស អាយុ៣៨ឆ្នាំ ទាំងបីនាក់មានទីលំនៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលជនសង្ស័យខាងលើនេះបានធ្វើសកម្មភាពកាច់និងដកដែកទីបជ្រុងនិងដែកទីបមូលពីរោងបណ្ដុះផ្សិតរបស់ជនរងគ្រោះឈ្មោះ អ៊ូ សុផល ភេទប្រុសអាយុ ៥៤ឆ្នាំ មានទីលំនៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ សម្ភារះដកហូតរួមមាន៖-ម៉ូតូ០១គ្រឿងម៉ាស៊ូស៊ុយគីវីវ៉ាពណ៌ខ្មៅពាក់ផ្លាកលេខកំពត1B-2645 -ដែកទីបមូលប្រវែង២.២០ម៉ែត្រចំនួន១១ដេីម -ដែកទីបជ្រុង៣០x៣០ប្រវែង ២.៥០ម៉ែត្រចំនួន០៧ដេីម បន្ទាប់មកបានប្រគល់ជូនម្ចាស់វិញ ចំំណែកជនសង្ស័យត្រូវបានរៀបចំបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់ ៕
នគរបាលជំនាញព្រហ្មទណ្ឌបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្តាលឲ្យនារីម្នាក់ក្នុងផ្ទះសំណាក់មួយនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ
ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១២ និង ០០ នាទី បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់នៅចំណុចមុខផ្សារព្រែកតូច ឃុំព្រែកតាគង់ ស្រុកស្អាង ខេត្តកណ្តាល ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកដៃ និងជើង វាយ និងទាត់ធាក់លើជនរងគ្រោះបណ្តាលឲ្យរងរបួសឈឺចុកចាប់ពេញដងខ្លួន និងក្នុងពោះ) ប្រព្រឹត្តនៅចំណុចផ្ទះសំណាក់លេខ៣៤២ ផ្លូវលេខ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៦ និង០០ នាទី បញ្ជូនមកការិយាល័យដើំម្បីសាកសួរចាត់ការតាមនីតិវិធី ៖ -ឈ្មោះ គ្រុយ ស្រីលាភ ភេទ […]
កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនជនសង្ស័យម្នាក់ បានភ្លាមៗក្រោយពីធ្វើសកម្មភាពប៉ុនប៉ងលួចទូរសព្ទ័ដៃ
នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៤:០០នាទី កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនជនសង្ស័យម្នាក់ បានភ្លាមៗក្រោយពីធ្វើសកម្មភាពប៉ុនប៉ងលួចទូរសព្ទ័ដៃ ស្ថិតនៅចំណុចក្នុងតូបលក់អីវ៉ាន់ ផ្លូវជាតិលេខ៦ ក្រុម១០ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ញាន សូចាន់នី ភេទស្រី មុខរបរលក់ដូរ មានទីលំនៅ ផ្លូវជាតិលេខ៦ ក្រុម១០ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ សាន សាមឌី ភេទប្រុស មុខរបរ និងទីលំនៅមិនពិតប្រាកដ ។ វត្តុតាងដកហូត៖ ម៉ូតូម៉ាក SuzuKi Let ពណ៌ខៀវ+ស ពាក់ផ្លាកលេខ កំពង់ចាម 1Q-5509។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕
គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បង្ក្រាបទីតាំងបើកហាងកាហ្វេ បង្កប់សេវាកម្ម;ផ្លូវ;ភេទ ៣ទីតាំង ឃាត់ជនសង្ស័យ១២នាក់
ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក ចាប ឌីណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ បានចុះរដ្ឋបាលពិនិត្យទីតាំងតាមហាងកាហ្វេ បង្កប់សេវាកម្ម;ផ្លូវ;ភេទ នៅចំណុចម្តុំផែថ្ម ចំនួន៣ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់។ គោលដៅទី១៖ ទីតាំងបើកហាងកាហ្វេ ផ្លូវ៨២ ផ្ទះ១ ភូមិ១៤ សង្កាត់ស្រះចក បានឃាត់ខ្លួនជនសង្ស័យ ចំនួន០៥នាក់ (ស្រី៤) ក្នុងនោះ ម្ចាស់ទីតាំង១នាក់ នារីបំរើ ៣នាក់និងអ្នកទួលសេវាកម្ម;ផ្លូវ;ភេទ ១នាក់។ គោលដៅទី២៖ ផ្លូវ៨០ ផ្ទះលេខ២៣E០ ភូមិ១៤ សង្កាត់ស្រះចក ឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់នារី ជាអ្នកបំរើសេវាកម្ម;ផ្លូវ;ភេទ។ គោលដៅទី៣៖ ផ្ទះលេខ១៣E០ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១៥ សង្កាត់ស្រះចក បានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ (ស្រី៤) ក្នុងនោះមានអ្នកអនាម័យម្នាក់ អ្នកយាមម៉ូតូម្នាក់ និងនារីបំរើការសេវាកម្ម;ផ្លូវ;ភេទ ចំនួន៣នាក់។ វត្ថុតាងចាប់យករួមមាន៖ […]
ព្រោះតែគំនុំចាស់បុរសម្នាក់យកកាំភ្លេីងខ្យល់បាញ់ទៅលើជនរងគ្រោះ០២នាក់និងធាក់បំផ្លាញទ្រព្យសម្បត្តិ ចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួន
(បាត់ដំបង) កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តតាមិម បានធ្វេីការបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយយកកាំភ្លេីងខ្យល់កែឆ្នៃបាញ់ទៅលើជនរងគ្រោះ០២នាក់និងធាក់បំផ្លាញទ្រព្យសម្បត្តិខូចខាតអស់ជាច្រើនផងដែរ។ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានអោយដឹងថា កិច្ចប្រតិបត្តិការចុះឃាត់ខ្លួនករណីខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៩និង៣០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០៥ ភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ក្រោយពីទទួលបានបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះថាមានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដែលបង្កឡើងដោយជនសង្ស័យម្នាក់។ លោកអធិការបានបញ្ជាក់បន្តថា ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ឆាយ បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វេីសកម្មភាពដោយយកកាំភ្លេីងខ្យល់កែឆ្នៃបាញ់ទៅលេីជនរងគ្រោះចំនួន០២នាក់ ដែលម្នាក់.ឈ្មោះ អឿ ជន ភេទស្រី អាយុ៥៣ឆ្នាំ មានទីលំនៅចំណុចកេីតហេតុខាងលេី រងរបួសសាច់ដុំដៃមួយកន្លែង ហេីមជាំ និងម្នាក់ទៀតឈ្មោះ រួម ចំរេីន ភេទស្រី អាយុ២៦ឆ្នាំ មានទីនៅចំណុចកេីតហេតុខាងលេី របួសកដៃខាងឆ្វេងមួយកន្លែងបែកហូរឈាម និងធ្វេីអោយខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះរបស់ជនរងគ្រោះរួមមាន៖ -ទូរទឹកកកចំនួន០១ ,ទូរសំលៀកបំពាក់ចំនួន០១ និងកញ្ចក់ឆ្លុះមុខចំនួន០១ ខូចខាតទាំងស្រុង។ ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់ការិយាល័យជំនាញចាត់ការតាមនីតិវិធីច្បាប់៕ភ្នំខៀវ
ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជូញដូរនិងប្រេីប្រាស់គ្រឿងញៀន
ខេត្តតាកែវ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនជាប់ពាក់ព័ន្ធករណីប្រេីប្រាស់និងជូញដូរគ្រឿងញៀន។ ឃាត់ខ្លូននេះបានធ្វេីឡេីងកាលពី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅភូមិសំរ៉ង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។ សមត្ថកិច្ចបានឱ្យដឹងថា ដោយមានបទបញ្ជារយ៉ាងមើងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីលោក ឯក ឆេងហ៊ួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រពាំងធំខាងជើង បានល្បាតតាមគោលដៅសំខាន់ៗ លុះមកដល់ចំនុចផ្លូវលំ ស្ថិតក្នុងភូមិសំរ៉ង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ : ឈ្មោះ ឡេង ឡី ភេទប្រុស អាយុ ៤៤ឆ្នាំ នៅភូមិសំរ៉ង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ នឹងបានធ្វើការឆែកឆេរក៏ប្រទះឃើញមានម្សៅក្រាមពណ៏សថ្លាសង្ស័យថាជាសារធាតុញៀនចំនួន០៦កញ្ចប់(០៤កញ្ចប់ធំ ០២កញ្ចប់តូច) ជញ្ជីងថ្លឹងថ្នាំញៀន ០១គ្រឿង ទូរស័ព្ទ ០១គ្រឿង ម៉ូតូ០១គ្រឿង និងសម្ភារៈប្រើប្រាស់សម្រាប់ជក់មួយចំនួន ភ្លាមនោះសមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនជនសង្ស័យរួចក៏បញ្ជូនជនសង្ស័យរួមនិងវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួកចំនួន០៣នាក់ ដែលសកម្មភាពឆក់ទូរស័ព្ទដៃ តារាសម្តែងស្រី នៅខណ្ឌបឹងកេងកង ត្រូវបានកំម្លាំងជំនាញ ស្រាវជ្រាវឃាត់ខ្លួន
ដោយអនុវត្តតាមបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៥:៣០នាទី កំម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការនគរបាលខណ្ឌបឹងកេងកង បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួកចំនួន០៣នាក់ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ចាន់ សុខពៅ ហៅ ពៅម៉ាប់ ភេទប្រុស ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មុខរបរ មិនពិតប្រាកដ (មានសារញៀន) ប្រព្រឹត្តល្មើសនៅចំណុចSKY ម៉ាស្សា ផ្លូវលេខ៣១០ ភូមិ១ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។ វត្ថុតាងចាប់យក៖ ផ្លាកលេខម៉ូតូ០១សន្លឹង (ភ្នំពេញ ១KG-3260), មួកសុវត្ថិភាព ពណ៌ស […]
ជនសង្ស័យ២នាក់ សមត្ថកិច្ចស្រាវជ្រាវតាមបក្ខពួក បន្ទាប់ពីលួចកាច់ ក ម៉ូតូនៅផ្ទះសំណាក់មួយកន្លែង ហើយទៅដេកនៅផ្ទះសំណាក់មួយកន្លែងទៀត បង្កឱ្យមានការភ្ញាក់ផ្អើល
ភ្នំពេញ ៖ កាលពី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅផ្ទះ សំណាក់ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ម៉ូតូជនសង្ស័យលួចម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ កំពង់ធំ 1S-9945។ ជនសង្ស័យទី១-ឈ្មោះ សៀង រ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ មានស្រុកកំណើតនៅភូមិឃុំអង្គទ្រីត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ ទី២-ឈ្មោះ ធូ ទិត្យ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ រោងចក្រ ស្នាក់នៅផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិអំពិល ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ នៅមុនពេលកើតហេតុ ជនរងគ្រោះ២នាក់ស្រីប្រុសបាននាំគ្នា ទៅដេកផ្ទះសំណាក់នៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ […]
ជនសង្ស័យចំនួន០៣នាក់ ក្រោយពីធ្វើសកម្មភាពប៉ុនប៉ងលួចម៉ូតូ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ឃាត់ខ្លួន
នៅយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចក្បែរស្ពាននាគកោះពេជ្រ សង្កាត់ចតុមុខ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ក្រោយពីធ្វើសកម្មភាពប៉ុនប៉ងលួចម៉ូតូ។ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖ ១- ឈ្មោះ ហ៊ូវ ឬទ្ធី ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ២- ឈ្មោះ ហៀង វិសាល ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៦ សង្កាត់ទន្លេបាសាក ខណ្ឌចំការមន។ ៣- ឈ្មោះ ថេន រដ្ឋា ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ។ +វត្ថុតាងដកហូត៖ ម៉ូតូម៉ាកSMASH.V ១១៥Fi ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ១CG-៣៦២៨ (ដកហូតពីឈ្មោះ ហ៊ូវ ឬទ្ធី ), សោរ អក្សរJ លេខ៨ ចំនួន០១ដើម នឹងដែក សម្រាប់ កាច់កម៉ូតូចំនួន០១ដើម (ដកហូតពីឈ្មោះ […]










