កាលពីពេលថ្មីៗកន្លងទៅនេះ មានករណីបុរសម្នាក់បានប្រើល្បិចឆបោកយកប្រាក់ពី ជនរងគ្រោះ ត្រូវជាសាច់ញាតិរបស់ជនសង្ស័យ ដែលត្រូវបានសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន។ តាមការរៀបរាប់របស់ជនរងគ្រោះ បានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ខ្លួន និងកូនស្រី បានជួបនឹងជនសង្ស័យ នៅមុខបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយរូបគេបានដើរមកប្រាប់ថាគេជាអ្នករត់ការដោះលែងអ្នកទោសជាប់ពាក់ព័ន្ធករណីគ្រឿងញៀន បន្ទាប់មកខ្លួនក៏ពឹងពាក់ជនសង្ស័យនោះឲ្យជួយដោះស្រាយរឿង កូនប្រុសខ្លួនម្នាក់ ដែលត្រូវសមត្ថកិច្ច ការិយាល័យប្រឆាំងគ្រឿញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ដោយជនសង្ស័យបានសួរខ្លួនថា មានលទ្ធភាពប៉ុន្មានសម្រាប់ធ្វើការដោះស្រាយជាមួយសមត្ថកិច្ច។ បន្ទាប់មកខ្លួនបានប្រគល់លុយឲ្យទៅជនសង្ស័យចំនួន ៦សែនរៀល សិន និងក្រោយមកក៏ធ្វើការផ្ញើលុយចំនួន ១លាន ៤សែន រៀល និងផ្ញើជាបន្តបន្ទាប់ទៀត តាមរយៈលេខរបស់ជនសង្ស័យ ដោយជនសង្ស័យសន្យាថានឹងជួយដោះស្រាយជាមួយតុលាការ ដើម្បីជួយឲ្យកូនខ្លួនរួចទោសចេញមកវិញ។ បន្ទាប់ពីទទួលបានលុយរួចហើយ ជនសង្ស័យបានបិទទូរស័ព្ទមិនអាចទំនាក់ទំនងបាន ពេលនោះទើបខ្លួនដឹងថាបានចាញ់បោកជនសង្ស័យ។ រហូតមកដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ខ្លួនរួមជាមួយសាច់ញាតិ ក៏បានប្តឹងទៅកាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរសព្ទបន្ទាន់ ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយបានធ្វើការណាត់ជួបជាមួយជនសង្ស័យតាមរយៈបណ្តាញសង្គម តេឡេក្រាម ដោយឲ្យមកជួបគ្នានៅណុចស្ថានីយ៍ប្រេងឥន្ធនៈ […]
Tag: ព័ត៌មានសន្តិសុខសង្គម
ជនសង្ស័យ០៥នាក់ ពាក់ព័ន្ធករណីលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!
កាលពីវេលាម៉ោង ១៩ និង ៣០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ មានករណីជនសង្ស័យមួយក្រុមបានចូលលួចសម្ភារមួយចំនួននៅក្នុងដីឡូតិ៍មួយកន្លែង នៅចំណុចភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ បន្ទាប់ពីទទួលបានបណ្តឹងផ្ទាល់មាត់របស់ជនរងគ្រោះ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានចុះដល់ទីតាំងកើតហេតុធ្វើការឃាត់ខ្លួនជាក់ស្តែងបានជនសង្ស័យចំនួន០៥នាក់ និងចាប់យកវត្ថុតាងសម្ភារសម្រាប់ធ្វើសកម្មភាពមួយចំនួនផងដែរ។ ជនទាំង០៥នាក់ រួមមាន ៖ ១-ឈ្មោះ សៅ សិលា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ជាងសំណង់ ។ ២-ឈ្មោះ សៅ ហ៊ុយ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ៣-ឈ្មោះ ហ៊ុយ រតនៈ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ជាងសំណង់។ ៤-ឈ្មោះ នៅ ចាន់នី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ៥-ឈ្មោះ សម្បត្តិ សាវេត ហៅ ខ្មៅ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ […]
កម្លាំងសមត្ថកិច្ចផ្នែកប្រឆាំងគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យមួយក្រុមជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន
រតនៈគីរី៖ កាលពីថ្ងៃទី 16 ខែកញ្ញាឆ្នាំ 2023 វេលាម៉ោង 11:និង 30 នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបក់ញ៉ៃ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអូយ៉ាដាវ ផ្នែកប្រឆាំងគ្រឿងញៀន បានចុះល្បាតតាមភូមិសាស្ត្រ ឃុំបក់ញ៉ៃ ក៏បានជួបនឹងមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ចាស់គួរឱ្យសង្ស័យ ភ្លាមនោះ កម្លាំងសមត្ថកិច្ចក៏បានឃាត់សួរនាំ នឹងធ្វើការឆែកឆេខ្លួន រកឃើញម្សៅក្រាម ស ថ្លា ចំនួន 1 ថង់តូច សង្ស័យជាសារធាតុញៀន ជាមួយគ្នានោះដែរ ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន 6 នាក់ រួចកម្លាំងក៏បន្តទៅឃាត់ខ្លួនជនសង្ស័យចំនួន 1 មុខសញ្ញាបន្ថែមទៀត និងបានចុះទៅឆែកឆេរលំនៅឋានឈ្មោះ ខេត្រ ម៉េងហេង ដែលជាមុខសញ្ញាចាស់ ប៉ុន្តែពុំបានរកឃើញវត្ថុតាងដែលពាក់ព័ន្ធនឹងគ្រឿងញៀននោះទេ។ ដោយមានការសម្របសម្រួលនិតិវិធីពីលោក ហាងសម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ជនសង្ស័យដែលមានឈ្មោះ ១ .ឈ្មោះខេត្រ ម៉េងហេង ភេទប្រុសអាយុ 17 ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ ប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី ២ […]
កម្លាំងនគរបាលចុះរៀបចំសណ្ដាប់ធ្នាប់នៅចំណុចផ្លូវឡេីងភ្នំគីរីរម្យ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច
នាព្រឹកថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ ពៅ នឿន អធិការរង ទទួលការងារសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដោយបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពី លោកវរសេនីយ៍ឯក សាយ ប៊ុនថន អធិការ នគរបាលស្រុកភ្នំស្រួច ដឹកនាំមន្រ្ដីនគរបាលចំណុះផ្នែក ចុះរៀបចំសណ្ដាប់ធ្នាប់ណែនាំដល់បងប្អូនអាជីវករលក់ដូរនៅជាប់ចិញ្ចេីមថ្នល់កៅស៊ូឡេីងគីរីរម្យ(លេខ៤៦) ។ ផ្លូវលេខ៤៦ ជាផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅរមណីយដ្ឋានទឹកធ្លាក់ និងកំពូលភ្នំគីរីរម្យ ដែលជាផ្លូវបម្រេីអោយវិស័យទេសចរណ៍ លក្ខណៈធម្មជាតិ និងមានការធ្វេីចរាចរណ៍មមាញឹកស្អេកស្កះមីមាដេរដាស់ អ្នកទេសចរណ៍ច្រើនឆ្លងកាត់ឥតឈប់ឈរ ដូច្នេះ ហេីយក្នុងនាមមន្រ្ដីមូលដ្ឋាន ដើម្បីសម្រួលចរាចរណ៍ ជៀសវាងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍កេីនឡេីងជាយថាហេតុ ។ 🙏 សំណូមពរ ដល់ពលរដ្ឋបងប្អូនអាជីវករលក់ដូរ ទាំងអស់ចូលរួមរក្សាបរិស្ថានអនាម័យនិងសណ្ដាប់ធ្នាប់ជាចម្បង ..,
អ្នកឧកញ៉ា ទៀ វិចិត្រ ចាត់តាំងក្រុមការងារគណបក្ស នាំយករទេះសម្រាប់ជនពិការ និងអំណោយជាគ្រឿងឧបភោគបរិភោគ ទៅឧបត្ថមជូនលោកពូឈ្មោះ ព្រីង មាស អាយុ ៦១ ឆ្នាំ (ពិការជេីង)
ខេត្តព្រះសីហនុ-នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានចាត់តាំងក្រុមការងារគណបក្ស នាំយករទេះសម្រាប់ជនពិការ និងអំណោយជាគ្រឿងឧបភោគបរិភោគ ទៅឧបត្ថមជូនលោកពូឈ្មោះ ព្រីង មាស អាយុ ៦១ ឆ្នាំ (ពិការជេីង) មុខរបរ លក់លៀសហាល និងមានចៅ ០២ នាក់ក្នុងបន្ទុក រស់នៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ សម្ភារៈ និងគ្រឿងឧបភោគបរិភោគរួមមាន: ១.រទេះសម្រាប់ជនពិការ១ ២.អង្ករ ៥០គីឡូ ៣.មី មី ១កេស ៤.ត្រីខ ១យួរ ៥.ប្រេងឆា ២ដប ៦.ទឹកត្រី ១យួរ ៧.ទឹកសុីអុីវ ១យួរ ៨.អំបិល ១គីឡូ ៩.ប៊ីចេង ១គីឡូ ១០.ស្ករស ១គីឡូ ១១.ទឹកសុទ្ធ ១កេស ១២.កាតាបសិស្ស ចំនួន២ ១៣.សៀវភៅ ចំនួន […]
ឃាត់ខ្លួនជនសង្ស័យ ករណីអំពើលួច នៅចំណុច មាត់បឹង ភូមិព្រែកលួង សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល
ខេត្តកណ្ដាល៖ នៅថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៩នឹង៣០នាទី នៅចំណុច មាត់បឹង ភូមិព្រែកលួង សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។ ជនរងគ្រោះ ចំនួន ០១នាក់ ១-ឈ្មោះ នឹម ធឿន ភេទប្រុស អាយុ៥០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្ន ភូមិព្រែកលួង សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។ ជនសង្ស័យ : ចំនួន០២ នាក់ ១-ឈ្មោះ រិន សុវណ្ណារាជ ភេទប្រុស អាយុ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិអន្លង់ ឃុំព្រែកតាម៉ាក ស្រុកខ្សាច់កណ្តាល […]
រថយន្ត Lexus RX 330 មួយគ្រឿង បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រា បានរេចង្កូតទៅបុកបង្កាន់ដៃស្ពានព្រែកជ្រៃ
ភ្នំពេញ៖ កាលពី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ រថយន្ត Lexus RX 330 មួយគ្រឿង ដែលបើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រា បានរេចង្កូតទៅបុកបង្កាន់ដៃស្ពានព្រែកជ្រៃយ៉ាងពេញទំហឹង បណ្ដាលឱ្យរថយន្តដាច់កាឡេកង់មុខផ្នែកខាងស្ដាំទៅមុខលែងរួច រងការខូចខាតយ៉ាងដំណំ នៅតាមបណ្ដោយផ្លូវលេខ២១៧ ត្រង់ចំណុច ស្ពានថ្មព្រែកជ្រៃក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ មុនពេលកេីតហេតុ គេបានឃេីញបុរសម្នាក់បេីករថយន្តមួយគ្រឿងម៉ាក Lexus RX 330 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ស្ពឺ 2C-5989 ធ្វេីដំណេីរក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកេីតហេតុខាងលេី ស្រាប់តែរេចង្កូតទៅបុកបង្កាន់ដៃស្ពានព្រែកជ្រៃយ៉ាងពេញទំហឹង បណ្ដាលឱ្យរថយន្តដាច់កាឡេកង់មុខផ្នែកខាងស្ដាំ ទៅមុខលែងរួច បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ ។ ប៉ុន្តែសំណាងល្អអ្នកបេីកបរគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ ។ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទាក់ទងទៅខាងជំនាញចរាចរណ៍ខណ្ឌដង្កោឱ្យចុះមកវាស់វែងយករថយន្ត ទៅរក្សាទុកបណ្ដោះអាសន្នរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕
ក្រុមការងារ អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចូលរួមរំលែកទុក្ខដល់គ្រួសារអតីតសមាជិក ដែលឪពុករបស់លោកទទួលមរណៈភាព!
នាព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ជឹម ឬទ្ធី មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានចាត់តំណាងនាំយកថវិកាចំនួន ២,៥២០,០០០៛ (ពីរលានប្រាំសែនពីរម៉ឺនរៀល), អង្ករ៥០គីឡូក្រាម ទឹកសុទ្ធ២កេស ទឹកក្រូច២កេស ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកអនុសេនីយ៍ទោ អនុសេនីយ៍ទោ ហ៊ុន សុភ័ក្រ្ត ជំនួយការខណ្ឌ ដែលឪពុករបស់លោកទទួលមរណៈភាព ដោយរោគាពាធ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
ជនសង្ស័យម្នាក់ ពាក់ព័ន្ធពីបទហិង្សាដោយចេតនា (យកចំពាមកៅស៊ូបា_ញ់_បណ្តាលឲ្យរបួស) ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេលឃាត់ខ្លួន
នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១២:៣០នាទី កម្លាំងជំនាញផ្នែកយុត្តិធម៌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទហិង្សាដោយចេតនា (យកចំពាមកៅស៊ូបា_ញ់_បណ្តាលឲ្យរបួស) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៤ ផ្លូវបេតុង ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៨:២៧នាទី។ ជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងងី ហៅ ហេង ផល្លា ភេទប្រុស ជនជាតិវៀតណាម មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៤ ផ្លូវជាតិលេខ៥ ភូមិ១៦ សង្កាត់ស្រះចក។ វត្ថុតាងចាប់យក៖ ចំពាមកៅស៊ូ ដងឈើមួយ។ សមត្ថកិច្ចជំនាញបន្តឲ្យដឹងថា មុនពេលកើតហេតុថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៨:២៧នាទី ជនរងគ្រោះ ឈ្មោះ សួន វ៉ាន់នី ត្រូវជាកូនបង្កើតឈ្មោះ តាំង សុវណ្ណ បានជិះកង់ស្គីលេងនៅលើផ្លូវបេតុង ក្នុងភូមិ១៦ សង្កាត់ស្រះចក ទៅវិញទៅមក ស្រាប់តែជនរងគ្រោះខ្ទប់មុខស្រែកយំថាឈឺណាស់ៗ រត់ទៅប្រាប់ឪពុក ក្រោយពីបានឃើញមានរបួស […]
ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចសម្ភារៈពលរដ្ឋពីស្រុកសូទ្រនិគម
ខេត្តសៀមរាប៖ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ប្រទះឃើញ ជនសង្ស័យ០១ នាក់ កំពុង បើកម៉ូតូ សណ្ដោងរ៉ឺម៉ក មានដឹកម៉ាស៉ីន និង សម្ភារៈ គួរអោយសង្ស័យ ក៏បានធ្វើការស្ទាក់ និងនាំមក ធ្វើការសាកសួរនាំ ។ ជនសង្ស័យ មាន ឈ្មោះ ស៊ុំ សិត (ហៅសាំង) ភេទប្រុស អាយុ ៣១ឆ្នាំ ទីកន្លែងកំណើត នៅភូមិស្ពានជ្រាវ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប មានអាសយដ្ឋានបច្ចុប្បន្ន នៅភូមិវាល ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។បន្ទាប់ពីបានធ្វើការសាកសួរនាំ ជនសង្ស័យ បានសារភាពថាសម្ភារ និងម៉ាស៊ីន ដែលខ្លួនកំពុងដឹកនេះ គឺបានលួចចេញពីចំណុចមាត់ស្រះទឹកក្នុងវាលស្រែ ស្ថិតក្នុងភូមិរុនខាងត្បូង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ។ នគរបាលស្រុកសូទ្រនិគម ដើម្បីស្រាវជ្រាវរកជនរងគ្រោះ នៅក្នុងភូមិសាស្ត្រឃុំដានរុន ទើបដឹងថាម៉ាស៊ីនដែលជនសង្ស័យកំពុងដឹកនេះ ជារបស់ជនរងគ្រោះឈ្មោះ ជុច […]










