ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃ ត្រូវបានកម្លាំងចំរុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួន

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៥:៣៥នាទី កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ និងប៉ុស្ដិ៍នគបាលរដ្ឋបាលពផ្សារថ្មី៣ បានធ្វើការ​ឃាត់ខ្លួនជនសង្ស័យ​ចំនួន០២នាក់ ពីបទលួចទូរស័ព្ទដៃ និងសមគំនិតក្នុងអំពើលួច នៅចំណុចក្នុងគ្លីនិចខេមរា អគារលេខ១០ ផ្លូវ១១៧ ភូមិ៧ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង ​រាជធានីភ្នំពេញ។ ជនរងគ្រោះ០១នាក់ឈ្មោះ លឹម មុយលី ភេទស្រី ​ជនជាតិខ្មែរ ទីលំ​នៅបច្ចុប្បន្ន សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ១- ឈ្មោះ ចាន់ នីនហៅពេជ្រ ភេទស្រី ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នស្នាក់នៅ ខេធីវី៧៨៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរ បគ្គលិកម៉ាស្សា។​ ២- ឈ្មោះ សុខ ភក្ដីហៅទី ភេទប្រុស ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នស្នាក់នៅ មិនពិតប្រាកដ មុខរបរ កម្មករសំណង់ (មានសារធាតុញៀន)។​ វត្ថុតាងចាប់យក៖ ទូរស័ព្ទដៃ ចំនួន០៣គ្រឿង (ទូរស័ព្ទម៉ាក […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្នុងមួយយប់កម្លាំងនគរបាលរាជធានីភ្នំពេញបង្រ្កាបករណីក្មេងទំនើងបានជិត២០នាក់នៅ២ទីតាំងផ្សេងគ្នាក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖កម្លាំងអន្តរាគមន៍នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយជាកម្លាំងនគរបាលខណ្ឌដូនពេញ និងកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញបានចេញល្បាតត្រួតពិនិត្យពង្រឹងសន្តិសុខ បានធ្វើការបង្រ្កាបក្មេងទំនើងប្រុសស្រីជិត២០នាក់នៅទីតាំង០២ផ្សេងគ្នាគឺនៅក្នុងខណ្ឌជ្រោយចង្វារ និង ខណ្ឌដូនពេញ ។ ការបង្រ្កាបពីសំណាក់កងកម្លាំងនគរបាលរាជធានីភ្នំពេញធ្វើឡើងអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ករណីទី១នៅខណ្ឌជ្រោយចង្វារ៖ ក្មេងទំនើងជាស្រ្តីវ័យក្មេងចំនួន ៧ នាក់ដើរផឹកស៊ីត្រូវបានបង្រ្កាបនៅចំណុចសួនសុខា កាលពីវេលាម៉ោង ១២កន្លះអធ្រាត្រថ្ងៃទី០៨ខែកញ្ញា ឆ្នាំ២០២៣ ខណៈដែលពួកគេបានបង្កភាពអនាធិបតេយ្យ ក្រោមរូបភាព វៃគ្នានៅលើសួនសុខាធ្វើឱ្យមានការភ្ញាក់ផ្អើល។ បច្ចុប្បន្នក្មេងទំនើងទាំង០៧នោះត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាររៀបចំនីតិវិធី។ ដោយឡែកករណីទី២ក្មេងទំនើង ចំនួន១២នាក់ត្រូវបានកម្លាំងសមត្ថកិច្ច បង្រ្កាបបាន ក្នុងករណីទំនាស់ ជិះម៉ូតូដេញវាយគ្នា ដែលប្រព្រឹត្តនៅចំណុចផ្លូវលេខ៥៦៦(បឹងកក់) ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១ និង៣០នាទីទៀបភ្លឺ។ លោកឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរងទទួលដឹកនាំអង្គភាពកម្លាំងអន្តរាគមន៍ពិសេសបានឱ្យដឹងថា៖នៅមុនពេលកើតហេតុ មានក្មេងទំនើងចំនួន០២ក្រុម ដោយក្រុមទី១មានម៉ូតូ២គ្រឿង មានគ្នាចំនួន៤នាក់ និងក្រុមទី២មានម៉ូតូចំនួន៤គ្រឿង គ្នាចំនួន៨នាក់ ដែលមានទំនាស់ដេញធាក់ម៉ូតូគ្នាបណ្តាលអោយដួលនៅម្តុំអង់តែនទួលគោក នៃខណ្ឌទួលគោក ហើយបានបន្តជិះម៉ូតូដេញវាយគ្នាមកដល់ចំណុចផ្លូវលេខ៥៦៦(បឹងកក់) ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក៏ត្រូវបានកម្លាំងជំនាញខណ្ឌ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនបានជនសង្ស័យចំនួន​ ០២នាក់​ ចំណែក០១នាក់ទៀតរត់គេចខ្លួនបាត់ ករណី​លួច​ម៉ូតូ​

នៅថ្ងៃទី០៥​ ខែកញ្ញា​ ឆ្នាំ២០២៣ វេលា ម៉ោង២១ :៥០ នាទីយប់ មានករណី​ អំពេីលួច​(លួចម៉ូតូ​) ស្ថិតនៅចំណុចខាងក្រោយកាស៊ីណូលីហាវ ក្រុម០៤​  ភូមិ០១​ សង្កាត់លេខ៣ ក្រុងព្រះសីហនុ  ខេត្តព្រះសីហនុ បង្កឡេីងដោយជនសង្ស័យចំនួន០៣នាក់​  បានធ្វើសកម្មភាព​ ដោយនាំគ្នាហៅម៉ូតូ​ ផាស់អាប់តាមផ្លូវអោយដឹកពីម្តុំរង្វង់មូលភូមិថ្មី​ ទៅក្រោយកាស៉ីណូ​ លីហាវ​ ភូមិ​ ១​ សង្កាត់​លេខ៣​ ដេីម្បីទៅលួចយកម៉ូតូចំនួន០១ គ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ឆ្នាំផលិត២០១៨​  លេខតួ-ម៉ាសុីន ND125M-5164799​ ផ្លាកលេខ​ ព្រះសីហនុ​ 1F-5532 ដែលជនរងគ្រោះចតទុកក្រោយកាស៉ីណូ​ លីហាវ​ ពេលលួចបានជនសង្ស័យនិងបក្ខពួក បាននាំគ្នាបណ្តេីរម៉ូតូចេញពីកន្លែងកេីតហេតុដេីរចេញមកតាមផ្លូវ​តុលាការចាស់​ សង្កាត់​លេខ៣ ក៏​ជួបសមត្ថកិច្ចកំពុងល្បាតតាមផ្លូវ​ ឃាត់ខ្លួនបានជនសង្ស័យចំនួន​ ០២នាក់​ ចំណែក០១នាក់ទៀតរត់គេចខ្លួនបាត់។ -ជនរងគ្រោះឈ្មោះ ព្រហ្ម​ ចំរើ​ន​ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កាស៊ីណូស៊ីហ៊ូ -ស្រុកកំណើត ភូមិចុងអូ​ ឃុំសំរុង​ស្រុកព្រៃនប់​ខេត្តព្រះសីហនុ​ ​       […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

លោក ឃ្លាំង ហួត ចុះដកហូតម៉ូតូចំនួន២៦២គ្រឿងពីឃ្លាំងបញ្ចាំប្រគល់ជូនពលរដ្ឋបានដាក់បណ្ដឹងដែលមានឯកសារត្រឹមត្រូវ.!!.

ភ្នំពេញ ៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០២៣ បានចុះត្រួតពិនិត្យឃ្លាំងបញ្ចាំនូវឃ្លាំងរំសេវ ដែលបានខ្លុំប៉េបិទបណ្ដោះកន្លងមក ដើម្បីដកហូតម៉ូតូចំនួន ២៦២ គ្រឿងជូនដល់ពលរដ្ឋវិញដែលបានដាក់ពាក្យបណ្ដឹងនិងមានឯកសារត្រឹមត្រូវនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ប្រតិបត្តិការនេះ មានការចូលរួមលោក ប៊ុត សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក លីម ប៊ុនហេង ព្រះអាជ្ញារងនៃអយ្យអមសាលាដំបូងរាជធានីភ្នំពេញ និងកម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក។ លោក ឃ្លាំង ហួត បានអំពាវនាវដល់ប្រជាពលរដ្ឋផ្សេងទៀតដែលបានបាត់ម៉ូតូឬបានដាក់បញ្ចាំម៉ូតូ ត្រូវមកលួសយកម៉ូតូវិញ បើរកម៉ូតូមិនឃើញនោះ ត្រូវប្រញាប់រួតរះដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីឲ្យអាជ្ញាធរបានរៀបចំធ្វើការត្រួតពិនិត្យឯកសារ និងប្រគល់ម៉ូតូជូនទៅពួកគាត់វិញ។ លោកបញ្ជាក់ថា ក្នុងរង្វង់ប្រតិបត្តិការចុះត្រួតពិនិត្យមើលទីតាំងឃ្លាំងបញ្ចាំគឺធ្វើជាប់ជាប្រចាំដូចភ្លៀងរលឹម ប៉ុន្តែដែលមានការផ្អាកមួយរយៈនេះដោយសារតែពុំមានកន្លែងគ្រប់គ្រាន់សម្រាប់ស្តុកម៉ូតូដែលត្រូវបានដករហូត។ ដូច្នេះលោកបានបញ្ជាក់ថាសូមធ្វើការឲ្យចប់មួយករណីនេះសិននិងបន្តចុះត្រួតពិនិត្យនៅទីតាំងផ្សេងៗទៀតនៅក្នុងរាជធានីភ្នំពេញ។ លោកអភិបាលរង បានបន្ថែមទៀតថាប្រតិបត្តិការកន្លងមកកម្លាំងអាជ្ញាធរបានដកហូតម៉ូតូបានជាង១០០០គ្រឿង។ ដូច្នេះនៅព្រឹកថ្ងៃនេះបានដកហូតម៉ូតូចំនួន ២៦២ គ្រឿងប្រគល់ជូនប្រជាពលរដ្ឋដែលបានដាក់ពាក្យបណ្ដឹង និងនៅសល់ម៉ូតូជាង ៩០០ គ្រឿងបន្តទៀត រក្សារទុកនៅឃ្លាំង OCIC។ សូមឲ្យប្រជាពលរដ្ឋប្រញាប់ដាក់ពាក្យបណ្ដឹងបន្តដើម្បីអាជ្ញាធរបានត្រូវពិនិត្យនិងប្រគល់ម៉ូតូជូន៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចបង្ក្រាបបានក្រុមជួញដូរគ្រឿងញៀនឃាត់ជនសង្ស័យ៥នាក់ រកឃើញគ្រឿងញៀនជិត៥គីឡូក្រាមនិងកាំភ្លើងខ្លីមួយដើម.!

ប្រតិបត្តិការនេះបានធ្វើក្រុមការអនុវត្តតាមបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំផ្ទាល់របស់នាយកមន្ទីរប្រឆាំងគ្រឿងញៀន កម្លាំងជំនាញបានចុះបង្ក្រាបករណី ដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅទីតាំងចំនួន២កន្លែងផ្សេងៗគ្នា នៅខេត្ដកំពង់ស្ពឺ និងខេត្ដព្រះសីហនុ រកឃើញគ្រឿងញៀនជិត៥គីឡូ និងឃាត់ខ្លួនជនសង្ស័យបាន៥នាក់ ខណៈដែលអាជ្ញាធរទើបទម្លាយចេញនៅថ្ងៃទី០៧កញ្ញានេះ…។ ប្រតិបត្ដិការនេះ ធ្វើឡើងនៅថ្ងៃទី០៥កញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២ៈ៣០នាទី ដោយមានការសម្របសម្រួលពីលោកស្រី ចាតសូ រស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងជំនាញការិយាល័យ (ក១០) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងកម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ ចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណី ដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅទីតាំងចំនួន២កន្លែងផ្សេងៗគ្នា៖ ទីតាំងទី១ នៅចំណុចផ្លូវល្បឿងលឿនK27+ (+100)ភូមិរំលោង ឃុំវល្លិ៍-ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទីតាំងទី២ នៅចំណុចផ្លូវលេខ១១៥ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្នុងការបង្ក្រាបនោះ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ រួមមាន ទី១៖ ឈ្មោះ គ័ង ហ្ស៊ូសៀន KUANG ZUXIAN ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន, […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ករណីហិង្សាយកដបស្រាវាយក្បាល លើយុវជនម្នាក់ នៅមុខក្លឹបកម្សាន្ត នឹកEX ឃាត់ខ្លួនបានអស់ហេីយ

ភ្នំពេញ៖ ករណីហិង្សា យកដបស្រាវាយក្បាលលើយុវជនម្នាក់ នៅមុខក្លឹបកម្សាន្ត នឹកEX ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ លេខ៥៥កែងផ្លូវលេខ២៤២ សង្កាត់ បឹងរាំង ខណ្ឌដូនពេញ ត្រូវបានសមត្ថកិច្ចជំនាញខណ្ឌដូនពេញ សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញរាជធានីភ្នំពេញឃាត់ខ្លួនបានអស់ហេីយ ។ នៅពេលនេះសមត្ថកិច្ចជំនាញកំពុងអនុវត្តនីតិវិធីច្បាប់ ។ សូមរំលឹកព័ត៌មាន ! កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវរកឃាតកដែល ជាក្រុមក្មេងទំនើង បានយកដបរឹង ព្រួតវាយយុវជនម្នាក់ កាលពី យប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នៅទល់មុខហាងមានស្លាកយីហោ [ នឹក EX ] មូលដ្ឋានខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមការបញ្ជាក់ថា ផ្តើមឡើងដោយសារ ចាក់ចម្រៀងឌឺដងគ្នា រហូតបង្កជាជម្លោះពាក្យសម្ដី ក្លាយជាហិង្សា ស្រីវាយស្រី ពេលនោះយុវជនរងគ្រោះបានដើរចូលក្នុងគោលបំណងទៅឃាត់ស្រីៗនោះ តែយុវជនរងគ្រោះត្រូវបានក្រុមក្មេងទំនើងជាបក្សពួកស្រីម្នាក់នោះ ដែលកំពុងវាយគ្នា ហើយយកដបស្រាព្រួតវាយរហូតរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។ សមត្ថកិច្ចកំពុងស៊ើបអង្កេតយ៉ាងយចិត្តទុកដាក់ ដើម្បីរកមុខដែលជាក្រុមក្មេងទំនើងទាំងនោះ យកមកផ្តន្ទាទោស៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អគ្គិភ័យបានឆាបឆេះពិដានផ្ទះមួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ

ភ្នំពេញ ៖ កាលពី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ទីតាំងកើតហេតុស្ថិតនៅលើកំណាត់ផ្លូវ៣៤៨ មូលដ្ឋានសង្កាត់បឹងកេងកង៣ ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ នៅមុនពេលកើតហេតុ ពួកគាត់បានលឺសម្លេងផ្ទុះលាន់ខ្លាំងដូចបែកផ្កាភ្លើងអ៊ីចឹង លុះមួយសន្ទុះក្រោយមកក៏ធុំក្លិនផ្សែង ហើយពួកគាត់ក៏នាំគ្នាចេញមកមើល ស្រាប់តែឃើញផ្សែង និងអណ្តាតភ្លើងហ៊ុយចេញពីទីតាំងផ្ទះកើតហេតុតែម្ដង។ បន្ទាប់មកពួកគាត់ក៏នាំគ្នាយកបំពង់ឧស្ម័ន និងទុយោមកបាញ់ទឹកពន្លត់ដែរ ប៉ុន្តែមិនរលត់សោះ ក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំជំនួយពីរថយន្តពន្លត់អគ្គិភ័យតែម្ដង។ បន្ទាប់ពីទទួលដំណឹងខាងលើភ្លាម ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបញ្ចេញរថយន្តចំនួន២គ្រឿងទៅកាន់ទីតាំងកើតហេតុ ដើម្បីធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗផងដែរ។ មន្ត្រីជំនាញ បានសន្និដ្ឋានជាបឋមថា ករណីអគ្គិភ័យនេះ សង្ស័យថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ទើបបង្កឱ្យក្លាយជាអណ្តាតភ្លើងពណ៌ក្រហម ឆាបឆេះបែបនេះ ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឆក់កាបូបប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស

នៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៨ និង ៥០នាទី នៅចំណុចផ្លូវផ្ទះតាឆេរ ស្ថិតនៅ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) មួយកើតឡើង បង្កដោយជនសង្ស័យ ០១នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ គ្មានផ្លាកលេខ បានធ្វើសកម្មភាពឆក់កាបូបប្រជាពលរដ្ឋ ក្នុងខណៈពេលដែលជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវជាមួយកូនស្រី អាយុ ០៨ឆ្នាំ បណ្តាលឲ្យដួលម៉ូតូ ធ្វើឲ្យកូនស្រីរបស់គាត់រងរបួស ពកក្បាល ផ្នែកថ្ងាសមុខចំហៀងខាងស្តាំ និងដាច់រលាត់ស្បែកនៅលើផ្ទៃមុខ និង ផ្នែក ក ។  បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះទៅដល់ទីតាំងកើតហេតុ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងបានដាក់កម្លាំងតាមស្វែងរកជនសង្ស័យ រហូតដល់វេលាម៉ោង ១៩ និង ០០នាទី ក៏ប្រទះឃើញជនសង្ស័យ នៅផ្លូវមុខផ្សារចិន សមត្ថកិច្ចយើងក៏ស្ទាក់ឃាត់ឲ្យជនសង្ស័យឈប់ម៉ូតូ តែជនសង្ស័យបានព្យាយាមបើកម៉ូតូរត់គេចខ្លួន កម្លាំងសមត្ថកិច្ចយើងបានដេញប្រផាត់ចាប់ប្រភីង រហូតដល់ផ្លូវចំណោទហាងតាផលលើភ្នំ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កាច់កម៉ូតូបានសម្រេចភ្លាម កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេញតាមបង្ក្រាបបានភ្លាមៗ នៅខណ្ឌទួលគោក

នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣​ វេលាម៉ោង​១៩៖០៥នាទី​  លោកឧត្តមសេនីយ៍ត្រី ប៊ុត​ វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញការិយាល័យ​ព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម​ វ៉ន ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោក​វរសេនីយ៍ទោ ប៊ុត ស៉ីម៉េង ចុះល្បាតតាមផ្លូវ​លេខ២៦១ កែងផ្លូវលេខ២០៤​ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ ក៏ប្រទះឃេីញជនសង្ស័យ​​ ជិះម៉ូតូចំនួន០១គ្រឿង មានគ្នាចំនួន០២នាក់ បានធ្វេីសកម្មភាព​កាច់កម៉ូតូ ដែលចតទុកចោលបានសម្រេច។ ភ្លាម​នោះកម្លាំងជំ​នាញ​ការិយាល័យធ្វេីការប្រដេញដល់ចំណុចផ្លូវលេខ២៦៥កែងផ្លូវលេខ១៥០​ ក្នុងសង្កាត់ទឹកល្អក់ទី២​ បានឃាត់ខ្លួនជនសង្ស័យបានទាំង០២នាក់ ដែលមាន៖ *ទី១៖ ឈ្មោះ​ ម៉ៅ​ រតនះ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វេីសំណង់ ទីកន្លែងស្នាក់នៅផ្ទះមិនពិតប្រាកដ (អ្នកចុះកាច់)។ *ទី២៖ ឈ្មោះ​ ហៀង​ លីហ័ង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅភូមិរកាធំ ឃុំបែកចាន​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល (អ្នកបេីក)។ សំភារះដកហូតមាន៖ ១.​ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ស្នងការនរគបាលរាជធានីភ្នំពេញបង្ហាញមុខ ក្រុមអ្នកគុននិយម BK Team – ICE T Team – Mlock 0 Team ដែលនិយមលេងដាវកាំបិតកាប់គេកាប់ឯងកាត់សាញយកស្ទាវពេលរាត្រីក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រុមក្មេងទំនើងចំនួន០៧នាក់ បង្កហិង្សា និងឲ្យធ្វើខូចខាតទ្រព្យសម្បត្តិអ្នកដទៃ ចំនួន០៣ករណីកន្លងមក ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៦:១០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៧នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតម៉ូតូ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ចំនួន០៣ករណី។ ករណីទី១៖ ហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតម៉ូតូ ចំនួន០៣គ្រឿង ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២៧ ផ្លូវលេខ៤១០ ក្រុម០៣ ភូមិ០១ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ២២:០០នាទី។ ជនរងគ្រោះឈ្មោះ ច្រិច សុខរីម ភេទ ប្រុស ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ៣២ ផ្លូវលេខ៤៣២ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ករណីទី២៖ ព្រួតគ្នាយកដាវកាប់ បណ្តាលឲ្យខូចខាតម៉ូតូចំនួន […]