ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ខឹងកូនយំមិនបាត់ទំលាក់កូនចោលបណ្តាលអោយបាក់ ក ស្លា..ប់ភ្លាមនៅនឹងកន្លែង

ខេត្តតាកែវ : កាលពីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៥.១០ នាទីចំណុចភូមិព្រៃស្បាតឃុំត្រពាំងធំខាងជើងមានករណីឃាតកម្មមួយបង្កឡើងដោជនសង្ស័យម្នាក់មានឈ្មោះ សោម ហុកហេងភេទប្រុសអាយុ 24 ឆ្នាំប្រពន្ធឈ្មោះនាង ស្រស់អាយុ 20 ឆ្នាំទីលំនៅភូមិព្រៃស្បាត ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ។ ជនសង្ស័យដែលជាឪពុកបានទម្លាក់កូនរបស់ខ្លួន ឈ្មោះ ហេង គឹមហៀង ភេទប្រុស អាយុទើបតែបាន40 ថ្ងៃ ដែលកំពុងបីនៅនឹងដៃទៅលើគ្រែបណ្ដាលឱ្យបាក់ ក ស្លា..ប់ភ្លាមៗ ។ មូលហេតុដោយសាខឹងកូនយំពេកលួងមិនបាត់យំ នៅពេលដែលម្ដាយចេញទៅធ្វើការនៅរោងចក្រ ហើយទុកកូនអោយរូបខ្លួន(ប្ដី)ជាអ្នកមើល។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមរៀបចំសណ្តាប់ធ្នាប់និងការពារសន្តិសុខជូនដំណើរបំពេញបេសកកម្មលើកដំបូងបង្ហាញមុខលើឆាកអន្តរជាតិ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមរៀបចំសណ្តាប់ធ្នាប់និងការពារសន្តិសុខជូនដំណើរបំពេញបេសកកម្មលើកដំបូងបង្ហាញមុខលើឆាកអន្តរជាតិ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានាយករដ្ឋមន្រ្តីវ័យក្មេងមានសក្តានុពលខ្ពស់ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី០៤-០៧ ខែកញ្ញា ឆ្នាំ២០២៣។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យប្រុសស្រី១៣នាក់ បញ្ជូនទៅតុលាការជាបន្តបន្ទាប់ ពាក់ព័ន្ធករណីគ្រឿងញៀន!

ចាប់ពីថ្ងៃទី២៩ ដល់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យប្រុសស្រី សរុបចំនួន១៣នាក់ ទៅតុលាការ ជាបន្តបន្ទាប់ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន៥ករណីផ្សេងគ្នា។ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង៥ករណីរួមមាន៖ *ករណីទី១៖ កាលពី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យចំនួន០៦នាក់ (ស្រី០១នាក់) ជាបន្តបន្ទាប់ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចបន្ទប់ជួលលេខ២០ ផ្លូវបេតុង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជយទី២ ខណ្ឌមានជ័យ និងបន្តទៅមួយកន្លែងទៀត នៅចំណុចផ្លូវបេតុង ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ជនសង្ស័យទាំង៦នាក់ រួមមាន ៖ ១.ឈ្មោះ លឹម ទ្រី ហៅក្រៅ ទ្រី ភេទប្រុស អាយុ៤០ឆ្នាំ។ ២.ឈ្មោះ ភិន ចន្ទតារា ហៅក្រៅ តួ ភេទប្រុស អាយុ៣០ឆ្នាំ។ ៣.ឈ្នោះ ឯក សូណា […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រុមក្មេងទំនើងដេញវាយគ្នា នៅសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ត្រូវបានកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួនបានចំនួន០៤នាក់

ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៨:០០នាទី សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការស្រាវជ្រាវរហូតឃាត់បានជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា (ប្រើកាំបិតប៉័ងតោ,ដុំថ្ម កាប់ និងវាយ) នៅចំណុចផ្លូវ១២បេតេ ក្រុម៤ ភូមិសន្សំកុសល៤ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រព្រឹត្តកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៦:១០នាទី។ ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់៖ ១-ឈ្មោះ សែម ពន្លឺ ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិកំបូលមាស សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរសិស្ស។ ២-ឈ្មោះ ផុន សឹង ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ភូមិសន្សំកុសល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរសិស្ស។ ៣-ឈ្មោះ សំអាង រក្សា ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្លាំងសមត្ថកិច្ច ខេត្តតាកែវ កំពុងធ្វើការស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុត ជុំវិញករណីជនមិនស្គាល់អត្តសញ្ញាណគប់ដុំថ្ម រថយន្តបណ្ដាលឱ្យរងបួសនៅភូមិសាស្រ្តឃុំខ្វាវ ស្រុកសំរោង.!!!

ខេត្តតាកែវ : បន្ទាប់បានពីរទទួលដំណឹងតាមបណ្ដាញសង្គមថាមានជនមិនស្គាល់អត្តសញ្ញាណ បានយកដំថ្មគប់កញ្ចក់រថយន្ត បណ្ដាលឲ្យតាកុងឡានរងរបួសនោះ តាមការបញ្ជាក់ពី លោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការង និងជាអ្នកនាំពាក្យស្នងការនគរបាលខេត្តតាកែវ បានឱ្យដឹងនៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣នេះថា តាមការណែនាំរបស់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត បានណែនាំដល់សមត្ថកិច្ចនគរបាលពាក់ព័ន្ធទាំងអស់ ត្រូវចុះស្រាវជ្រាវបន្ទាន់ ជុំវិញករណីជនមិនស្គាល់អត្តសញ្ញាណបានគប់ដុំថ្ម មកលើរថយន្តអ្នកធ្វើដំណើរ បណ្ដាលឱ្យរងរបួស កាលពីយប់ថ្ងៃទី០១ ខែកញ្ញា ស្ថិតនៅភូមិសាស្រ្តផ្លូវជាតិលេខ៣ ស្ថិតនៅឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។ លោកឧត្តមសេនីយ៍ត្រី អ្នកនាំពាក្យស្នងការនគរបាលខេត្ត បានលើកឡើងថា ករណីគប់នេះដែរ គឺបានកើតឡើងនៅបណ្ដាយផ្លូវជាតិលេខ៣ ដោយជនមិនស្គាល់អត្តសញ្ញាណ បានគប់ចេញមកពីខាងលិចផ្លូវជាតិលេខ៣ ស្ថិតនៅភូមិសាស្រ្តខេត្តកំពង់ស្ពឺ ត្រង់ចំណុចគីឡូម៉ែត្រលេខ៥៣ បណ្ដាលឱ្យត្រូវរថយន្តមួយគ្រឿង ដែលធ្វើដំណើរពីទិសខាងត្បូង ឆ្ពោះទៅទិសខាងជើង ខាងកើតផ្លូវជាតិលេខ៣ ស្ថិតនៅភូមិសាស្រ្តឃុំខ្វាវ ស្រុកសំរោង បណ្ដាលឱ្យបែកកញ្ចាក់ឡាន និងអ្នកបើកបររងរបួសបែកក្បាល ។ លោកឧត្តមសេនីយត្រី សៅ សារុន បានបញ្ជាក់ថា សមត្ថកិច្ចពាក់ព័ន្ធ ដឹកនាំចុះធ្វើការស្រាវជ្រាវដោយ លោកឧត្តមសេនីយ៍ត្រី […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

យ៉ាងហោចណាស់មនុស្ស២៣នាក់រងរបួស​ បន្ទាប់ពីធ្លាយបំពង់ឧស្ម័នអាល់ម៉ូញ៉ាក់ ក្នុងរោងចក្រផលិតទឹកកកយីហោ «លោកស្រី ឈាង មួ» នៅខណ្ឌឫស្សីកែវ

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ មានករណីធ្លាយបំពង់ឧស្ម័នអាល់ម៉ូញាក់ ក្នុងរោងចក្រផលិតទឹកកក យីហោ «លោកស្រី ឈាង មួ» ដែលមានទីតាំងស្ថិតនៅផ្លូវបេតុង ក្រុមទី៥ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ឈាង ប៉ោ អាយុ៥៦ឆ្នាំ មានទីលំនៅចំណុចកើតហេតុ។ ក្នុងហេតុការណ៍នេះ បណ្តាលឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋរស់នៅក្បែរ ទីតាំងកើតហេតុ ចំនួន២៣នាក់ ស្រី១៧នាក់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរកាល់ម៉ែត និងមន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ។ ក្នុងនោះ មន្ទីរពេទ្យកាល់ម៉ែត ចំនួន៤នាក់ ស្រី៣នាក់ (ស្ថានភាពធ្ងន់) និងមន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ ចំនួន១៩នាក់ (ស្ថានភាពស្រាល)។ បច្ចុប្បន្ន ក្រុមគ្រូពេទ្យបានជួយសង្គ្រោះ និងព្យាបាល។ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ បានដឹកនាំមន្ដ្រីជំនាញ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី ឧត្តមសេនីយ៍ឯក នន្ទ សុខា អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបំប៉នជំនាញការងារកសាងកម្លាំង!

ភ្នំពេញ៖ ដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ អនុវត្តតួនាទី ភារកិច្ច កងរាជអាវុធហត្ថឱ្យមានប្រសិទ្ធភាព តាមផែនការកំណែទម្រង់ជាក់លាក់ និងស៊ីជម្រៅ ព្រឹកថ្ងៃសុក្រ ទី០១ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំ Video Conference នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារកសាងកម្លាំងនិងទំនាក់ទំនងកិច្ចការសាធារណៈ និងលោកឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារគោលនយោបាយ អញ្ជើញជាគណៈអធិបតីបើកវគ្គបំប៉នជំនាញការងារកសាងកម្លាំង កងរាជអាវុធហត្ថ ។ ពិធិនេះមានការចូលរួមពីស្នងការ ស្នងការរង នាយ នាយរងការិយាល័យ នាយផ្នែក អង្គភាពជំនាញ កងរាជអាវុធហត្ថចល័ត និងមេបញ្ជាការរង ប្រធាន អនុប្រធានមន្ទីរកសាងកម្លាំង នាយការិយាល័យ ចំណុះមន្ទីរកសាងកម្លាំងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានី-ខេត្ត ចូលរយំតាមរយៈ (Video Conference) ។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ដាច់ខ្សែកន្ត្រកយោង បណ្តាលឱ្យធ្លាក់មកលើដី នៅអគារមួយកន្លែងក្នុងឆៃណាថោន បណ្ដាលឲ្យបុរសជនជាតិខ្មែរម្នាក់បាត់បង់ជីវិត និងម្នាក់ទៀតជាជនជាតិចិនរងរបួសធ្ងន់

ខេត្តព្រះសីហនុ ៖ ហេតុការណ៍ដ៏រន្ធត់ដោយកម្មករ២នាក់បានជួបគ្រោះថ្នាក់ដាច់ខ្សែកន្ត្រកយោង បណ្តាលឱ្យធ្លាក់មកលើដី ខណៈពេលកំពុងតែធ្វើការនៅអគារមួយកន្លែងក្នុងឆៃណាថោនបណ្ដាលឲ្យបុរសជនជាតិខ្មែរម្នាក់បាត់បង់ជីវិត និងម្នាក់ទៀតជាជនជាតិចិនរងរបួសធ្ងន់ ។ហេតុការណ៍នេះ ស្ថិតនៅក្នុងសង្កាត់លេខ 4 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា កម្មករចំនួនពីរនាក់ ខណៈពេលកំពុងតែធ្វើការ បានជិះកន្ត្រកយោងចុះពីជាន់លើ (នៅពុំទាន់កំណត់បានជាន់ដែលធ្លាក់នៅឡើយទេ) ស្រាប់តែដាច់ខ្សែយោងធ្លាក់ចុះមកលើកដីបានបណ្ដាលឲ្យបុរសជាកម្មករជនជាតិខ្មែរម្នាក់..បា..ត់.ប.ង់..ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះ888ដឹកយកទៅសម្រាកព្យាបាល។ ក្រោយមានហេតុការណ៍នេះក៏បានរាយការណ៍ជូនសមត្ថកិច្ចក៏បានចុះមកដល់បានធ្វើការពិនិត្យ នឹងឱ្យរថយន្តសង្គ្រោះបន្ទាន់យកអ្នករបួសទៅសម្រាកព្យាបាល ឯសពយកមករក្សាទុកដើម្បីធ្វើកោសលវិច្ច័យនឹងធ្វើការស្រាវជ្រាវបន្តតាមនីតិវិធី។ មូលហេតុដែលបណ្ដាលហើយកន្ត្រកយោងនេះ គេនៅពុំទាន់សន្និដ្ឋាននិងវាយតម្លៃបាននៅឡើយទេ។ដោយឡែក អត្តសញ្ញាណរបស់ជនរងគ្រោះទាំងពីរក៏ពុំទាន់ដឹងនៅឡើយ ប៉ុន្តែម្ចាស់ការដ្ឋាននិងមេការ ត្រូវបានសមត្ថកិច្ចហៅយកមកសាកសួរហើយនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អ្នកលេងកាំបិតផ្គាក់៣នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបបានពាក់ព័ន្ធករណីហិង្សាដោយចេតនា!

កាលពីវេលាម៉ោង១៨:៣០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋាន អាវុធហត្ថកំបូល បានទទួលបណ្ដឹងផ្ទាល់មាត់ពីជនរងគ្រោះ ថាមានករណីក្មេងស្ទាវមួយក្រុមបានយកកាំបិតកាប់ និងយកដុំថ្មគប់មកលើជនរងគ្រោះ តែមិនបណ្តាលឲ្យរងរបួសនោះទេ រីឯម៉ូតូ ០១គ្រឿងម៉ាកសង់ស៊េរី២០២២ ស្លាកលេខ ភ្នំពេញ 1DG-1728 ខូចខាតយ៉ាងដំណំ ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវលំ ភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ភ្លាមៗនោះ កម្លាំងជំនាញអាវុធហត្ថខណ្ឌកំបូល បានធ្វើការចុះអន្តរាគមន៍ ឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះបានចំនួន០៣នាក់ និងចាប់យកវត្ថុតាងកាំបិតផ្គាក់ចំនួន០១ដើមផងដែរ។ ជនទាំង០៣នាក់ រួមមាន ៖ ១/ ឈ្មោះ សន ពិសិដ្ឋ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ។, ២/ ឈ្មោះ យុិន ពិសិដ្ឋ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មកររោងចក្រ។, ៣/ ឈ្មោះ ឡុង សំណាង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មកររោងចក្រ។ […]

គ្រោះថ្នាក់ចរាចរណ៍ ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ក្រឡាប់រថយន្តមួយគ្រឿង ខ្ជាក់ចេញឈើប្រណិតជាង២០ដុំ និងសន្លឹក នៅកំពង់ធំ

ខេត្តកំពង់ធំ៖ ហេតុការណ៍ដែលបានកើតឡើងនៅ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ រថយន្តស៊េរីទំនើបមួយគ្រឿង បានរងការក្រឡាប់ជាច្រើនត្រឡប់ផ្ងារជើងឡើងលើ ខ្ជាក់ចេញសុទ្ធតែឈើប្រណិតជាង ២០ដុំ និងសន្លឹក ។ រថយន្តម៉ាក RANGER ពណ៌ស មួយគ្រឿង បានរងការក្រឡាប់ជាច្រើនត្រឡប់ និងផ្ងារជើងឡើងលើ ដោយសារបែកកង់ទៅមុខលែងរួច និងនៅក្នុងរថយន្តនោះ ត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញ ឈើប្រណិតជាង ២០ដុំ និងសន្លឹក ចំណែកអ្នកបើកបររថយន្តដឹកឈើល្មើសច្បាប់ បានរត់គេចខ្លួនដោយសុវត្ថិភាព។ រថយន្តនេះបានធ្វើសកម្មភាពដឹកជញ្ជូនផល-អនុផលព្រៃឈើ (ឈើប្រណិត) ដោយខុសច្បាប់ ចេញពីខេត្តព្រះវិហារ ដោយឆ្លងកាត់ស្នាក់ការសមត្ថកិច្ចជាច្រើនស្ថាប័ន ដែលសង់នៅប្របនឹងដងផ្លូវ ចូលមកខេត្តកំពង់ធំ ហើយបានបែកកង់មុខ និងកង់ក្រោយ នៅផ្នែកខាងឆ្វេង បណ្តាលឲ្យក្រឡាប់ផ្ងារជើងឡើងលើ។ ក្រោយហេតុការណ៍គ្រោះថ្នាក់នោះ កម្លាំងអធិការដ្ឋាននគរបាលស្រុកសណ្តាន់ បានចុះពិនិត្យ ហើយបាននាំយករថយន្ត និងឈើទាំងនោះទៅរក្សាទុក ដោយរង់ចាំដោះស្រាយជាក្រោយ៕