ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ កើតឡើងនៅព្រឹកថ្ងៃទី៣០សីហា២០២៣ ស្ថិតនៅចំណុច មុខមន្ទីរពហុព្យាបាល នឹងសម្ភពឥន្ត្រទេវី១ ក្នុងសង្កាត់ទួលសង្កែ១ ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ យុវជនដែលជាម្ចាស់ម៉ូតូបានឲ្យដឹងថា៖ ត្រឹម៥០០ដុល្លារ ខ្លួនមានសមត្ថភាពសង តែហេតុអី ទះគាត់៥កំផ្លៀង រួចជេរប្រមាថគាត់ ហើយយកសោរច្រវ៉ាក់ទៅចាក់ម៉ូតូគាត់ ព្រមទាំងដកសោរម៉ូតូចេញ និងមិនដោះស្រាយជាមួយគាត់អ៊ីចឹង? ខណៈម្តាយយុវជនខាងលើបានប្រាប់ថា៖ នឹងសង៥០០ដុល្លារ តែសុំដាក់ពាក្យបណ្តឹងទារ ៣០០០ដុល្លារវិញ ក្រោយទះកូនគាត់៥កំភ្លៀង។ ក្រោយកើតហេតុ សមត្ថកិច្ចមកដល់ ក៏ភាគីខាងរថយន្ត នៅតែមិនព្រមចុះមកដោះស្រាយជាមួយម្ចាស់ម៉ូតូដែរ៕
Tag: ព័ត៌មានសន្តិសុខសង្គម
នគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យម្នាក់ជួញដូរគ្រឿងញៀនរួមថ្នាំញៀនជាច្រើនកញ្ចប់
បន្ទាយមានជ័យ៖ នគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនរួមថ្នាំញៀនជាច្រើនកញ្ចប់ បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចាត់វិធានការបន្តនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា៖ ជនសង្ស័យម្នាក់ ឈ្មោះ ណូត បារាំង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅមិនពិតប្រាកដ។ លោកអធិការបញ្ជាក់ថា៖ នៅវេលាម៉ោង១៤ និង៣៥នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅពេលដែលកម្លាំងសមត្ថកិច្ចចុះល្បាតការពារសន្តិសុខសណ្នាប់ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ដល់ភូមិសាស្រ្តដល់ចំណុចម្តុំកាស៊ីណូ(ទីហាវ)ដែលស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ភ្លាមៗនោះកម្លាំងនគរបាលបានជួបមុខសញ្ញាជនសង្ស័យខាងលើរួចសុំធ្វើការត្រួតពិនិត្យរកឃើញសម្ភារះនិងវត្ថុតាង រួមមាន៖១.ម្សៅក្រាម ស ថ្លាសង្ស័យជាសារធាតុញៀនចំនួន៣៣កូនថង់ ២.ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ(WY)សង្ស័យជាសារធាតុញៀនចំនួន២៣៥គ្រាប់ ៣.ទូរស័ព្ទដៃ ចុចពិល ០១គ្រឿង ៤.កាបូបដៃខ្មៅមួយ ៥.បំពង់សំរាប់ចូកគ្រឿងញៀនមួយ។ ក្រោយពីឃាត់ខ្លួនយកមកសួរនាំនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបន្តធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនលទ្ធផលវិជ្ជមាន(+) ជំនាញសុំធ្វើការឃាត់ខ្លួនជនសង្ស័យដើម្បីកសាងសំណុំរឿងបញ្ជូនតាមនិតិវីធីច្បាប់៕
សមត្ថកិច្ចឃាត់ជនសង្ស័យចំនួន៤នាក់ពាក់ព័ន្ធរក្សាទុកសារធាតុញៀន និងអាវុធខុសច្បាប់នៅក្រុងព្រះសីហនុ.!
កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់បានឲ្យដឹងថាកាលពីរំលងអាធ្រាតឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣បានឆ្មក់ឆែកឆ្នេរឃាត់រថយន្ត១គ្រឿង និងឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ព្រមទាំងដកហូតសម្ភារល្មើសមួយចំនួន នៅចំណុរង្វង់មូលវាលរេញ លើដងផ្លូវជាតិលេខ៤ នៅចន្លោះគីឡូមែត្រលេខ ១៨០-១៨១ ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កំឡុងពេលកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ធ្វើការល្បាតនៅពេលយប់ ក៏បានឆ្មក់ឃាត់រថយន្ត ១គ្រឿងម៉ាក Camary ឆ្នាំ២០០៧ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U-1102 (ស្លាកលេខក្លែងក្លាយ) និងឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ព្រមទាំងដកហូតសម្ភារមួយចំនួន ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់។ បន្ទាប់ពីធ្វើការឆែកឆេរ កម្លាំងជំនាញបានកំណត់មុខសញ្ញាបានថា ជនសង្ស័យទាំងបួននាក់ដែលជិះក្នុងរថយន្តជាមួយគ្នានោះមានឈ្មោះ ទី១.ឈ្មោះ គ្រី ស្ទាន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ។ ទី២. ឈ្មោះ អេង តិចឡុង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ […]
ស្នងការនគរបាលខេត្ដព្រះសីហនុបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជនជាតិចិន បន្ថែមទៀត
(ខេត្តព្រះសីហនុ)៖លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ដព្រះសីហនុឱ្យដឹងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ បានឲ្យកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយនឹងកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត និងមានការសម្របសម្រួលនិតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ធ្វើការបង្រ្កាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៤ នាក់ ជនជាតិចិន នៅចំណុចសណ្ឋាគារ ស៊ីងសាវ័ន ជាន់ទី២៧ បន្ទប់លេខ ២៧០៥ ស្ថិតក្នុងក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ របាយការពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់មានឈ្មោះ៖ ទី១.ឈ្មោះ TOU NI GE ER ភេទប្រុស ជនជាតិចិន មុខរបរ មិនពិតប្រាកដ ទី២.ឈ្មោះ WU YUN BI LI GE ភេទប្រុស ជនជាតិចិន មុខរបរ មិនពិតប្រាកដ ទី៣.ឈ្មោះ FANG SHOU ភេទប្រុស ជនជាតិចិន […]
បង្ក្រាបករណីជួញដូរថ្នាំញៀន ឃាត់ខ្លួនជនសង្ស័យ៣នាក់ និងវត្ថុតាង
ខេត្តប៉ៃលិន៖ បង្ក្រាបកន្លែងជួញដូរសារធាតុញៀននិងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់នៅ ថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញពីលោក សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងមានការសម្របសម្រួលនីតិវិធីពី លោក សេង គីមឡាក់ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន និងដឹកនាំបញ្ជាដោយលោក មាឃ សារ៉ន អធិការ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានចាត់ឲ្យផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ ធ្វើការបង្រ្កាបជាក់ស្តែងករណី ជួញដូរ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះជួល ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ បើតាមប្រភពបានឲ្យដឹងថា÷ការឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់មាន ៖ ទី១-ឈ្មោះ មាន រ៉ាទី ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ ទីលំនៅបច្ចុប្បន្ន ភូមិផ្សារព្រំជើង ឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ២-ឈ្មោះ មាន ចន្ថា […]
ប្រទះឃើញជនសង្ស័យ០២នាក់ ឃាត់សួរនាំ និងឆែកឆេររកឃើញម្សៅក្រាមសថ្លា
ខេត្តតាកែវ ៖ ល្បាតក្នុងភមិសាស្ត្រស្រុកបាទី មកដល់ចំណុចភូមិឃ្លាំងសម្បិត្ត ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ បានប្រទះឃើញជនសង្ស័យចំនួន០២នាក់ ឃាត់សួរនាំ និងឆែកឆេររកឃើញម្សៅក្រាមសថ្លា ចំនួន ០១កញ្ចប់ នៅ ថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣ ។ ជនសង្ស័យទាំង២នាក់ ដែលត្រូវឃាត់ខ្លួនរួមមាន ៖ ១. ឈ្មោះ ឌីម សំអ៊ីម ភេទប្រុស អាយុ៣២ឆ្នាំ មុរបរមិនពិប្រាកដ មានទីលំនៅភូមិត្រកៀត ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ជាមុខសញ្ញាជួញដូរសារធាតុញៀនខុសច្បាប់ ។ ២. ឈ្មោះ ផាន់ ណារាជ ភេទប្រុស អាយុ ២៣ឆ្នាំ មុរបរមិនពិតប្រាកដ មានទីលំនៅភូមិពានមាសកើត ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ជាមុខសញ្ញាជួញដូរសារធាតុញៀន ខុសច្បាប់។ វត្ថុតាងដកហូតបានរួមមាន ៖ -ម៉ូតូចំនួន ០១គ្រឿង -ទូរសព្ទចំនួន ០៣គ្រឿង -ម្សៅក្រាមពណ៌សថ្លា […]
ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម៣នាក់ ពាក់ព័ន្ធករណីលួចគោ រួចកាប់យកសាច់
ខេត្តរតគិរី៖ ជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកកូនមុំឃាត់ខ្លួន កាលពី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធីពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី។ សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៦ និង០៥នាទី នៅចំណុចមាត់ទន្លេក្បែរការដ្ឋានទី២ថ្មី (ក្រុមហ៊ុនចម្ការចេកហ័ងអញ់អណ្ដូងមាស )ស្ថិតក្នុងភូមិ៣ ឃុំស្រែអង្ក្រង ស្រុកកូនមុំ ខេត្តរតនគិរី សមត្ថកិច្ចរកឃើញគោលមួយក្បាលត្រូវគេពន្លះយកសាច់។ ក្រោយពីបានទទួលសេចក្ដីរាយការណ៍តាមទូរស័ព្ទពីម្ចាស់គោ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែអង្ក្រង បានចុះទៅស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបានប្រគល់ជូនមន្ត្រីជំនាញ ដើម្បីចុះឃាត់ខ្លួន។ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ កែវ ធារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានស្រុកកំណើតភូមិត្រដក់ពង ឃុំពង្រ ស្រុកបារាយ ខេត្ត កំពង់ធំ និងមានទីលំនៅបច្ចុប្បន្នភូមិ៣ ឃុំស្រែអង្ក្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ចំណែកម្ចាស់សត្វគោឈ្មោះ ញឹម សំអុល ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិ២ ឃុំស្រែអង្រង […]
បញ្ជូនក្រុមឧក្រិដ្ឋជនគ្រឿងញៀន និងក្រុមរំដោះអ្នកទោស ១១នាក់ ទៅតុលាការ
សមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជូនខ្លួនឧក្រិដ្ឋជនមេក្លោងគ្រឿងញៀនដែលក្រុមប្រដាប់អាវុធរំដោះនៅក្នុងគ្លីនិកធ្មេញ ជុំ ចិន្តា ខេត្តសៀមរាប រួមទាំងមេក្លោងរៀបចំផែនការរំដោះ និងបក្ខពួក សរុបចំនួន ១១នាក់ ក្នុងនោះមានទាំងជនជាតិចិន ខ្មែរអាមេរិក ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ។ ចំពោះមេក្លោងគ្រឿងញៀន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣៕
កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកភ្នំស្រួច បង្ក្រាបករណីចែកចាយគ្រឿងញៀន ឃាត់ខ្លួនបានមនុស្សម្នាក់
(កំពង់ស្ពឺ)៖ ដោយទទួលបានបទបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ដឹកនាំដោយលោកវរសេនីត្រី យស ឌីណា មេបញ្ជាការ មូលដ្ឋានស្រុកភ្នំស្រួច បានបង្ក្រាបករណីចែកចាយគ្រឿងញៀន នៅចំណុចស្ថឹតក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយឃាត់ខ្លួនបានជនសង្សយ័ បានចំនួន ០១នាក់ ឈ្មោះ ស៊ុំ សារត្ន័ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំកើតហេតុខាងលើ ។ កងកម្លាំងបានដកហូតសម្ភារះរួមមាន៖ ១ ម្សៅក្រាមពណ៌សរ ចំនួន ២កញ្ចប់ ២ ទូរសព្ទ័ដៃ ចំនួន ០១គ្រឿង ៣ ដបជក់ថ្នាំ ចំនួន ០១ ៤ កាំភ្លើងកែឆ្នៃ ចំនួន ០១ ដើម ៥ រថយន្ត ប្រភេទ TUNTRA ពណ៌ប្រផេះ […]










