រាជធានីភ្នំពេញ៖ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចនៃនាយកដ្ឋាបនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចមូលដ្ឋានខណ្ឌឫស្សីកែវ បានចុះបង្ក្រាបទីតាំងកែច្នៃ វេចខ្ចប់ ស្តុក ចែកចាយ ប្រេងម៉ាស៊ីនម៉ាក TOTAL និង TRA CHANG ក្លែងក្លាយ នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ក្រោមការបញ្ជាផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា ដោយមានការសម្របសម្រួលនីតិវិធីផ្ទាល់ដោយលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងគ្មានលេខផ្លូវ១០០៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីកែច្នៃ វេចខ្ចប់ ស្តុក ចែកចាយ ប្រេងម៉ាស៊ីនម៉ាក TOTAL និង TRA CHANG ក្លែងក្លាយ ។ ក្រោយពីការឆែកឆេរត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចបានរកឃើញនូវសម្ភារបំរើឲ្យការងារវេចខ្ចប់ប្រេងម៉ាស៊ីនក្លែងក្លាយជាច្រើន ដូចជាសំបកពុយ សំបកធុង សំបកកេស សំបកដប […]
Tag: ព័ត៌មានសន្តិសុខសង្គម
សមត្ថកិច្ចបានបញ្ជូនខ្លួនស្ដ្រីអ្នកជំនួញម្នាក់ ដែលប្រើប្លង់ដីក្លែងក្លាយ ឆបោកលុយម្ចាស់បំណុលជិត២០ម៉ឺនដុល្លារ
នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចបានបញ្ជូនខ្លួនស្ដ្រីអ្នកជំនួញម្នាក់ដែលប្រើប្លង់ដីក្លែងក្លាយឆបោកលុយម្ចាស់បំណុលជិត២០ម៉ឺនដុល្លារទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី។ ជនសង្ស័យមានឈ្មោះ ជា សុផល្លា អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរពាណិជ្ជករ មានអាសយដ្ឋានផ្ទះលេខ៥ (បុរីពិភពថ្មីសំរោងអណ្តែត) ផ្លូវលេខ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ កន្លងមក ប្តីប្រពន្ធមួយគូនេះបានយកឈ្មោះអ្នកមានឥទ្ធិពលមកប្រើប្រាស់ធ្វើជាខ្នងបង្អែកដើម្បីដាក់សម្ពាធនិងតទល់ជាមួយម្ចាស់បំណុលក្នុងគោលដៅមិនទទួលខុសត្រូវ ហើយប្តីប្រពន្ធជើងខ្លាំងមួយគូនេះល្បីឈ្មោះខាងមានជំនាញធ្វើប្លង់ក្លែងក្លាយ ដែលបានឆបោកលុយប្រជាពលរដ្ឋច្រើនលានដុល្លារអាមេរិកមកហើយ។
ជនជាតិចិនបេីករថយន្តដេញបាញ់គ្នា ទាំងព្រឹកនៅព្រះសីហនុ ដូចឈុតក្នុងរឿងហុងកុង
ព្រះសីហនុ÷(ព័ត៌មានបឋម) នៅវេលាម៉ោង៩:២៥ នាទីព្រឹកថ្ងៃទី ២២ ខែសីហាឆ្នាំ ២០២៣ នៅចំណុចរង្វង់មូលតោពីរស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងនិងខេត្តព្រះសីហនុ មានករណីភ្ញាក់ផ្អើលមួយកើតឡើងបង្កដោយជនជាតិចិនចំនួនពីរក្រុមបានជិះរថយន្តទំនើបពីរគ្រឿង ប្រដេញបំបុកគ្នានិងផ្ទុះអាវុធមួយគ្រាប់។ ករណីផ្ទុះអាវុធនេះ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ ក៏ដូចជាសមត្ថកិច្ចក៏បានចុះទៅដល់ទីតាំងកើតហេតុ និងស្រាវជ្រាវរកឃើញ ភាគីជនរងគ្រោះដែលត្រូវភាគីជនជាតិចិនមួយក្រុមទៀត ជិះរថយន្តដេញបំបុកនិងបាញ់មួយគ្រាប់ នៅចំណុចកាស៊ីណូឆាងឆឹងស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងនិងខេត្ត ក្រោយទទួលព័ត៌មានថា មានរថយន្តដេញបាញ់គ្នានេះផងដែរ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ឋ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាកម្លាំង ស្ទាក់តាមគោលដៅសំខាន់ៗ នៅក្នុងក្រុងព្រះសីហនុរហូត ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ និងរថយន្តចំនួនមួយគ្រឿងម៉ាក mercedes ពណ៌ខ្មៅ។ ប៉ុន្តែយុទ្ធនាការនេះ នៅមិនទាន់បិទបញ្ចប់នៅឡើយទេ ដោយកម្លាំងសមត្ថកិច្ចកំពុងបន្តតាមប្រមាញ់បក្សពួកដែលនៅសេសសល់បន្ថែមទៀត។ ជុំវិញករណីផ្ទុះអាវុធនេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅពុំទាន់បង្ហាញពីមូលហេតុ ឬដើមចមនៃការផ្ទុះអាវុធរវាងជនជាតិចិនទាំងពីរភាគីនេះនៅឡើយទេ។ ករណីនេះដែរ គេឃើញមានវត្តមានអភិបាលក្រុងព្រះសីហនុ និងស្នងការនគរបាលខេត្ត ព្រមទាំងតំណាងអយ្យការ បានសហការគ្នា ដឹកនាំកម្លាំង ចុះតាមដានយ៉ាងយកចិត្តទុកដាក់៕
កម្លាំងពាក់ព័ន្ធបានចុះរុករកយកគ្រាប់នៅចំណុចភូមិកោះពាមរាំងបាន៤៦១គ្រាប់ សំបកគ្រាប់២៩សំបក បំណែកដែក ទម្ងន់២៦០ គីឡូក្រាម គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែសីហានេះ
កម្លាំងក្រុមឯកទេសមុជទឹក និងកងប្រតិបត្តិការរុករកសង្គ្រោះគ្រោះមហន្តរាយលេខ៩១១ចំនួន១៥នាក់ដឹកនាំដោយឧត្តមសេនីយ៍ត្រី ស៊ុំ សំណាង មេបញ្ជាការរង និងជានាយសេនាធិការបញ្ជាការដ្ឋានទ័ពពិសេសរួមសហការជាមួយក្រុមការ ងារស៊ីម៉ាក(CMAC)បានចុះយកគ្រាប់នៅចំណុចភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែងគិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ចុះយកគ្រាប់បាន មានប្រភេទគ្រាប់155mm.105mm .DKZ75mm .MT81m .MT60 mm និគ្រាប់បែក។សរុបចំនួន ៤៦១គ្រាប់ សំបកគ្រាប់ចំនួន២៩សំបក បំណែកដែក ទម្ងន់២៦០ គីឡូក្រាម។ សូមបញ្ជាក់ថា កងកម្លាំងបោសសម្អាតមីន កងទ័ពជើងគោក ដើម្បីចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន«ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ព្រមទាំងចាត់ទុកថាការរួមរបស់កងទ័ពក្នុងការងារមនុស្សធម៌ គឺមានតម្លៃវិសេសវិសាល់ណាស់សម្រាប់ប្រទេសមួយដែលមានសន្តិភាពពេញលេញ ៕
ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ និង ចូលរួមបរិច្ចាគឈាម ជួយសង្គ្រោះសមាជិក ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា (១៧៩)!
នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខលោកព្រិន្ទបាលឯក អ៊ុក ពុធកក្កដា សមាជិក វរអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានជំងឺរបេងឆ្អឹងត្រគាកខាងស្ដាំ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា (ហៅពេទ្យ ១៧៩) ហើយត្រូវការអ្នកស្ម័គ្រចិត្ត បរិច្ចាគឈាម ដើម្បីធ្វើការវះកាត់ជាបន្ទាន់ និងបានបញ្ជូនមន្រ្តីអាវុធហត្ថរាជធានីភ្នំពេញ ចំនួន០៣នាក់ ដែលបានស្ម័គ្រចិត្តទៅចូលរួមបរិច្ចាគឈាម ជួយដល់ លោកព្រិន្ទបាលឯក អ៊ុក ពុធកក្កដា ភ្លាមៗផងដែរ។ ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក សៀ ទីន ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកថវិការបស់លោកមេបញ្ជាការ និងថវិកាដែលប្រមូលបានពី នាយ-នាយរង នៃ កម្លាំងវរអន្តរាគមន៍ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ៣លាន ២សែនរៀល, […]
ក្រុមឧក្រិដ្ឋជនពាក់ព័ន្ធករណីប្លន់ទណ្ឌិតគ្រឿងញៀន ចំនួន៧នាក់ ត្រូវបានចាប់ខ្លួន
នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចូលរួមសន្និសីទសារព័ត៌មាន ដែលដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ពាក់ព័ន្ធប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋប្លន់ទណ្ឌិតគ្រឿងញៀន នៅខេត្តសៀមរាប។ សូមជម្រាបថា រហូតមកដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ ក្រុមឧក្រិដ្ឋជនពាក់ព័ន្ធករណីនេះ ចំនួន៧នាក់ ត្រូវបានចាប់ខ្លួន ក្នុងនោះ បុរស៦នាក់ ជាជនជាតិខ្មែរសញ្ជាតិអាមេរិក និងស្ដ្រីជនជាតិចិន សញ្ជាតិអាមេរិកម្នាក់។
បុរសជនជាតិចិនម្នាក់ ប្រើហ្គាសធ្វេសប្រហែសរហូតដល់ផ្ទុះធុងហ្គាស បណ្ដាលអោយស្លា..ប់ភ្លាមៗ
បុរសជនជាតិចិនម្នាក់ ខណៈពេលកំពុងបើកចង្ក្រានហ្គាសធ្វេីម្ហូប ស្រាប់តែផ្ទុះ..ប..ណ្តា..ល..ឲ្យ..ស្លា…ប់..ភ្លា..មៗ..នៅក្នុងផ្ទះតែម្តង។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ៧:២៥នាទីព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ដែលស្ថិតនៅចំណុចក្នុងផ្ទះល្វែង មួយកន្លែង ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធបានចុះមកដល់ទីតាំងកេីតហេតុ នឹងបានហ៊ុំព័ទ្ធជុំវិញទីតាំង ដេីម្បីរង់ចាំឲ្យកម្លាំងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ។
នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឱ្យកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ និងកម្លាំងជំនាញពាក់ព័ន្ធ តាមចាប់ខ្លួនអ្នកទោសជនជាតិចិន និងក្រុមខ្មាន់កាំភ្លើង
(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឱ្យកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំង នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ កម្លាំងអគ្គនាយកដ្ឋានពន្ធនាគារ និងគ្រប់បណ្តាស្នងការដ្ឋានគរបាលរាជធានី-ខេត្តទាំងអស់ ពិសេសខេត្តជាប់ព្រំដែន បើកប្រតិបត្តិការស្វែងរកចាប់ខ្លួនអ្នកទោសគ្រឿងញៀនជនជាតិចិនម្នាក់ ដែលត្រូវក្រុមខ្មាន់កាំភ្លើងរំដោះ នៅក្រុងសៀមរាប ពេលមន្ដ្រីពន្ធនាគារបញ្ជូនទៅពេទ្យធ្មេញ។ នេះបើតាមការបញ្ជាក់របស់ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនប្រាប់បណ្តាញព័ត៌មាន ។ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ មេក្លោងជួញដូរគ្រឿងញៀនជនជាតិចិន ដែលកំពុងរត់គេចខ្លួននេះ ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនចាប់ខ្លួន តាំងពីឆ្នាំ២០០៩មកម្ល៉េះ ហើយតុលាការរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគារព្រៃស តែក៏ត្រូវប្តូរទៅដាក់ពន្ធនាគារនៅខេត្តសៀមរាបវិញ។ សូមជម្រាបថា ខ្មាន់កាំភ្លើងមួយក្រុមមានគ្នា៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ និងមានតកាណុង បានសម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ ដែលមន្ដ្រីពន្ធនាគារបញ្ជូនទៅពេទ្យធ្មេញមួយកន្លែង។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ ចំណុចគ្លីនិចធ្មេញជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ពិរុទ្ធជនឈ្មោះ Chen hsin han អាយុ៤៥ឆ្នាំជនជាតិចិន ជាប់ទោសពាក់ព័ន្ធករណីគ្រឿងញៀន […]
សមត្ថកិច្ចបន្តចុះធ្វើការរុះរើបំផ្លាញចោលរបាំងសាច់អួន៦កន្លែង របាំងស្បៃមុង១៨កន្លែង
កំពង់ឆ្នាំង: នៅថ្ងៃទី១៧ខែសីហាឆ្នាំ២០២៣នេះកម្លាំងគណ:បញ្ជាការឯកភាពស្រុកជលគីរីនៅតែបន្តចុះធ្វើការរុះរើនិងកាប់បំផ្លាញចោលរបាំងស្បៃមុងនិងរបាំងសាច់អួននៅស្រុកជល់គីរីខេត្តកំពង់ឆ្នាំង នៅក្នុងរដូវទឹកឡើងនិងជារដូវត្រីពងកូនផងដែរ។ លោកមុតម៉េងអភិបាលរងស្រុកជលគីរីដែលដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពស្រុកបានអោយដឹងថា កម្លាំងគណ:បញ្ជាករឯកភាពស្រុកមាននគបាលស្រុកនិងជលផលស្រុកជលគីរីនៅតែបន្តចុះធ្វើការបង្ក្រាបនៅថ្ងៃនេះដោយប្រើប្រាស់កាណូតបាឡាស្មាច់៦គ្រឿងប្រើប្រាស់កម្លាំងចម្រុះ២០នាក់ចុះធ្វើសកម្មភាពរុះរើកាប់បំផ្លាញចោលឧបករណ៍នេសាទេបាំងស្បៃមុងខុសច្បាប់ចំនួន១៨កន្លែងនិងរបាំងសាច់អួន៦នៅចំណុចព្រែកសេះក្នុងឃុំជលសានិងបឹត្រាំក្របីក្នុងឃុំព្រៃគ្រី ស្រុកជលគីរីខេត្តកំពង់ឆ្នាំង។ ប្រតិបត្តិការបង្ក្រាបបទល្មើសក្នុងរដូវបិទនេសាទខាងលើនេះសមត្ថកិច្ចចម្រុះបានធ្វើការរុះរើនិងបំផ្លាញចោលរបាំងស្បៃមុង១៨កន្លែងប្រវែងម៉ែត្រ៧០០ម៉ែ លបលូស្បៃមុង១៨គ្រឿងបង្គោល៧៥០ដើមនីងរបាំងសាច់អួន៦កន្លែងប្រវែង៦០០ម៉ែត្រ លប៨គ្រឿងនិងកាប់បំផ្លាញបង្គោលចោលហើយបានចាក់លែងកូនត្រីទៅក្នុងបឹងវិញផងដែរ។ បើទោះជាក្នុងកិច្ចប្រតិបត្តការការបង្ក្រាបបទល្មើសនេសាទក្នុងរដូវទឹកទន្លេឡើងត្រីពងកូនខាងលើនេះគេនៅតែមិនដែលឃើញសមត្ថកិច្ចខាងណាមួយឃាត់ខ្លួនជនល្មើសបានម្តងណាឡើយហើយក្រុមជនល្មើសរកស៊ីនេសាទតែងតែដឹងខ្លួនមុនហើយបានគេច ខ្លួនបាត់ពីកន្លែងរបាំងទាំងនោះរហូត ។ លោក មុត ម៉េង ក៏បានធ្វើការអំពាវនាវតាមរយ:ប្រព័ន្ធផ្សព្វផ្សាយដល់បងប្អូនប្រជានេសាទទាំងអស់កុំធ្វើកានេសាទដោយឧបករណ៍ណាដែលច្បាប់ជលផលហាមឃាត់និងកុំធ្វើការនេសាទនៅក្នុងរដូវទឹកបិតនេសាទហើយក៍ជារដូវត្រីពងកូនពិសេសកុំកាប់បំផ្លាញព្រៃលិចទឹកដែលជាជម្រកត្រីនិងថនិកសត្វពងកូននិងរក្សានីរន្តរភាពពូជត្រីសម្រាប់កូនចៅជំនាន់ក្រោយ ៕










