ខ្មាន់កាំភ្លើងដែលមានគ្នា៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ បានសម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ ដែលមន្ដ្រីពន្ធនាគារបញ្ជូនទៅពេទ្យធ្មេញ បង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ ចំណុចគ្លីនិចធ្មេញជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ បើតាមសេចក្តីរាយការណ៍ នៅព្រឹកមិញនេះ មន្ដ្រីពន្ធនាគារចំនួន៤នាក់ បានបញ្ជូនពិរុទ្ធជនជនជាតិចិនជនជាតិចិនទៅគ្លីនិចធ្មេញ លុះពេលកំពុងអង្គុយចាំពេទ្យធ្វើធ្មេញ ស្រាប់តែមានជនមិនស្គាល់មុខ៥នាក់ មានពាក់ស្រោមមុខ ស្រោមដៃ និងប្រដាប់ដោយអាវុធដែលតកាណុង បានភ្ជង់ទៅកាន់មន្ដ្រីពន្ធនាគារ ហើយជនសង្ស័យបានចូលទៅរំដោះអ្នកទោសចេញទៅបាត់។ ពេលធ្វើសកម្មភាពនោះ ក្រុមខ្មាន់កាំភ្លើងបានយកខ្សែរូតចងរឹតដៃមន្ដ្រីពន្ធនាគារ ចំនួន៤នាក់ថែមទៀត។ ក្រោយរំដោះក្រុមខ្មាន់កាំភ្លើង បានឡើងជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 330 ពណ៌ផ្សេងបារី ពាក់ផ្លាកលេខភ្នំពេញ2AA-4315 គេចខ្លួន។ រំលងបានប៉ុន្មានម៉ោងក្រោយ រថយន្ដដែលជិះធ្វើសកម្មភាពនោះ ត្រូវបានគេប្រទះឃើញយកទៅផ្លុងចោល។ ក្នុងនោះសមត្ថកិច្ចជំនាញប្រទះឃើញ កាំភ្លើងខ្លីចំនួន៥ដើម និងសម្ភារមួយចំនួនទៀត។ បើតាមមន្រ្តីអគ្គនាយកដ្ឋានពន្ធនាគារ បានឲ្យដឹងថា ពិរុទ្ធជនឈ្មោះ Chen hsin han អាយុ៤៥ឆ្នាំជនជាតិចិន ជាប់ទោសពាក់ព័ន្ធករណីគ្រឿងញៀន ដែលចំនួនទោសជាង៥០ឆ្នាំ៕
Tag: ព័ត៌មានសន្តិសុខសង្គម
កាប់សម្លាប់ប្រពន្ធរួចចងកសម្លាប់ខ្លួនឯងតាមក្រោយ
កាប់សម្លាប់ប្រពន្ធរួចចងកសម្លាប់ខ្លួនឯងតាមក្រោយ ហេរុការនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភូមិក្រាំងតាចរ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោយសារតែភ្លើងប្រច័ណ្ឌធ្វើឱ្យបុរសជាប្តីដាច់ចិត្តទាញពូថៅ ផ្តាច់ជីវិតប្រពន្ធពេលកំពុងសម្រាកលង់លក់ក្នុងដំណេក បុរសជាប្តីព្យាយាមរត់គេចប៉ុន្តែកម្លាំងសមត្កិច្ចឡោមព័ទ្ធជាប់ ក៏សម្រេចចិត្តចងកសម្លាប់ខ្លួននៅលើដើមឈើតែម្ដងទៅ បច្ចុប្បន្នសាកសពទាំងពីរត្រូវបានសមត្ថកិច្ចប្រគល់ថាឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី…
អាវុធ១៣ដើម ប្រជាពលរដ្ឋពួកគាត់បានយល់ដឹង ការរក្សាទុកអាវុធកែច្នៃ ក្នុងភូមិរហាល ឃុំលំទង ស្រុកអន្លង់វែង ពួកគាត់បានប្រគល់ជូនសមត្ថកិច្ច
ឧត្តរមានជ័យ ៖ អាវុធ១៣ដើមក្រោយពីក្រុមអាជ្ញាធរស្រុកអន្លង់វែងនិងសមត្តកិច្ចប៉ូលីសអធិការស្រុកអន្លង់វែងបានចុះធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពួកគាត់បានយល់ដឹងការរក្សាទុកអាវុធកែច្នៃ ក្នុងភូមិរហាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យពួកគាត់បានប្រគល់ជូនសមត្ថកិច្ច ។ នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ លោកងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែង បានឲ្យដឹងថា ក្រោយពីបានបើកការប្រជុំគណៈបញ្ជាការឯកភាពស្រុក លោកបានដាក់វិធានការដល់មន្ត្រីសាលាស្រុក រួមទាំងមន្ត្រីភូមិឃុំ និងកំលាំងប៉ូលីសអធិការស្រុកធ្វើការចុះធ្វើការសហការណ៍កំលាំងមូលរដ្ឋានភូមិឃុំដើម្បីផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋយល់ដឹងការរក្សាអាវុធកែច្នៃត្រូវប្រគល់ជូនសមត្តកិច្ចបើនៅតែរក្សាទុក្ខគឺខុសនិងច្បាប់ ។ លោកបានបញ្ចាក់ថាអាវុធដែលកែច្នៃទាំងនេះវាអាចបង្កដល់អសន្តិសុខភូមិឃុំមិនមានសុវត្តិភាពក៏អាចថាបានដែរ ។ ទាក់ទិននឹងអាវុ.ធកែច្នៃនេះលោកវរៈសេនីយ៍ឯកស៊ូ នូវ អធិការស្រុកអន្លង់វែង បន្ទាប់ពីបានទទួលផែនការលោកអភិបាលស្រុកអន្លង់វែង យោងតាមបទបញ្ជាពីស្នងការដ្ឋាន នគបាលខេត្តឧត្តរមានជ័យលោកបានដឹកនាំកំលាំងចុះធ្វើការសហការណ៍កំលាំងប៉ុស្គិលំទង រួមទាំងកំលាំងក្រុមអាជ្ញាធរមូលរដ្ឋានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងភូមិរហាល ឃុំលំទង ខណៈនោះប្រជាពលរដ្ឋបានយល់ហើយយកអាវុធកែច្នៃចំនួន១៣ដើមប្រគល់ឲ្យសមត្តកិច្ច ។ អាវុធកែច្នៃប្រភេទនេះវាអាចបង្កមនុស្សអត្តឃាត់គ្នានៅក្នុងក្រុមគ្រួសារឬបង្កបាញ់សម្លាប់ដល់អ្នកដ៍ទៃទៀតលើសពីនោះយកទៅបរបាញ់សត្វព្រៃ ខណៈភូមិរហាលនេះស្ថិតក្នុងតំបន់ក្បែព្រៃសហគមន៍សង្សរុក្ខវ័នផងដែរ។ អាវុធទាំង១៣ដើមដែលបានដកហូតពីប្រជាពលរដ្ឋយកមកប្រគល់ឲ្យ មានប្រភេទកាំភ្លើងស្នប់២ដើម កាំភ្លើងឆ្នុកដូងចំនួន៥ដើម និងកាំភ្លើងប្រភេទស្នាតេសចំនួន៦ដើមលោកបានយកមករក្សាទុក្ខនៅអធិការស្រុករង់ចាំបទបញ្ជាត្រូវកម្ទេចចោល ៕
ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមធ្វេីការបំភ្លឺជូនបងប្អូនសាធារណជន អ្នកសារព័ត៌មាន ពិសេសអ្នកនិយមប្រេីប្រាស់នូវបណ្ដាញសង្គម ពាក់ព័ន្ធនឹងការចុះស្រាវជ្រាវទីតាំងលួចលេងល្បែងសុីសង ក្នុងភូមិសាស្ត្រស្រុកកងមាស
នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២៣ បន្ទាប់ពីទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាឲ្យកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកងមាស , កម្លាំងរបស់ប៉ុស្តិ៍នគរបាល និងសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះធ្វើការស្រាវជ្រាវ រកទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់តាមទូរទស្សន៍) ចំនួន១២ទីតាំង ក្នុងភូមិសាស្រ្តស្រុកកងមាស ។ ជាលទ្ធផល កម្លាំងសមត្ថកិច្ចយើង បានចុះដល់ទីតាំងលក់បាយ គុយទាវ កាហ្វេ និងភេសជ្ជៈ ក្នុងនោះ ពួកគាត់បានបំភ្លឺជូនសមត្ថកិច្ចយើងឲ្យដឹងថា ជារៀងរាល់ថ្ងៃ ពួកគាត់បានបើក ទូរទស្សន៍ ដាក់បញ្ចាំងជល់មាន់ តាមកញ្ចក់ទូរទស្សន៍ អោយភ្ញៀវដែលមកផឹកកាហ្វេ និងភេសជ្ជ:មើលកម្សាន្ត ពិតប្រាកដមែន តែពុំមានសកម្មភាពលេងភ្នាល់ដាក់ប្រាក់ឡើយ គ្រាន់តែបញ្ចាំងឲ្យភ្ញៀវមើលកម្សាន្ត ដើម្បីឲ្យលក់កាហ្វេ និងភេសជ្ជ: ដាច់ប៉ុណ្ណោះ។ បន្ទាប់ពីធ្វើការសាកសួររួច សមត្ថកិច្ចយើង បានធ្វើកិច្ចសន្យាអប់រំមិនឲ្យមានការលួចលាក់លេងល្បែងស៊ីសងខុសច្បាប់ជាដាច់ខាត និងបានចាត់ឲ្យសមត្ថកិច្ចមូលដ្ឋាន មានការឃ្លាំមើលជាប់ជាប្រចាំ ។ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណចំពោះសារព័ត៌មាន ក៏ដូចជាប្រជាពលរដ្ឋ ដែលបានផ្តល់ជាតម្រុយ ដើម្បីជាមូលដ្ឋានពង្រឹងការអនុវត្តវិធានការជំនាញក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពលួចលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យបានទាន់ពេលវេលា។ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ស្នើសុំកិច្ចសហការបន្តពីភ្នាក់ងារសារព័ត៌មាន […]
បង្រ្កាបទីតាំងហាងកាហ្វេចំនួន៥កន្លែងជាប់ៗគ្នា ដែលបង្កប់សេវាផ្លូវភេទ ឃាត់ខ្លួនបុរសស្ត្រី៤នាក់ដែលជាម្ចាស់ទីតាំង និងរំដោះនារីរងគ្រោះបានចំនួន១២នាក់
ភ្នំពេញ៖ នៅ យប់ថ្ងៃទី១៤ខែសីហាឆ្នាំ២០២៣ នៅចំណុចត្រឡោកបែក តាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ បង្រ្កាបទីតាំងហាងកាហ្វេចំនួន៥កន្លែងជាប់ៗគ្នាដែលបង្កប់សេវាផ្លូវភេទ ដោយធ្វើការឃាត់ខ្លួនបុរសស្ត្រី៤នាក់ដែលជាម្ចាស់ទីតាំង និងរំដោះនារីរងគ្រោះបានចំនួន១២នាក់ ។ ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៦នាក់ក្នុងនោះមានម្ចាស់ទីតាំងចំនួន៤នាក់(ស្រី៣នាក់) និង១២នាក់ទៀតជានារីរងគ្រោះ រួមទាំងវត្ថុតាងស្រោមអនាម័យប្រេីប្រាស់រួចមួយចំនួន និងមិនទាន់ប្រេីប្រាស់មួយចំនួន។ មុននឹងកម្លាំងសមត្ថកិច្ចធ្វើការចុះបង្ក្រាបទីតាំងនេះ គឺដោយមានការរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋថា ហាងកាហ្វេទាំង៥ទីតាំងនេះ គឺបេីកលក់ទាំងយប់ទាំងថ្ងៃនិងមានបង្កប់សេវាផ្លូវភេទផង ធ្វើឱ្យកម្លាំងជំនាញចុះធ្វើការស៊ើបអង្កេតរហូតនៅយប់កេីតហេតុ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃអគ្គស្នងការដ្ឋាននគរបាលជាតិបានសហការជាមួយអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះបង្ក្រាបនិងឆែកឆេររកឃើញវត្ថុតាងមានស្រោមអនាម័យប្រេីប្រាស់រួចមួយចំនួននិងមិនទាន់ប្រេីប្រាស់មួយចំនួន ហើយបានរំដោះនារីរងគ្រោះចំនួន១២នាក់ព្រមធ្វើការឃាត់ខ្លួនម្ចាស់ទីតាំងចំនួន៤នាក់ក្នុងនោះមានស្ត្រីចំនួន៣នាក់ ។ នារីរងគ្រោះទាំង១២នាក់ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ច ចំណែកឯម្ចាស់ទីតាំងចំនួន៤នាក់រួមទាំងវត្ថុតាំងត្រូវបានបញ្ជូនទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃអគ្គស្នងការដ្ឋាននគរបាលជាតិដេីម្បីចាត់ការបន្តតាមនីតិវិធី រីឯហាងកាហ្វេទាំងប្រាំទីតាំងត្រូវបានប៊្លុមបេបិទជាបណ្តោះអាសន្ន៕
បក្សពួកជនសង្ស័យ ២នាក់ គឺជាបក្សពួកចោរ ដែលនៅសេសសល់ពីការបាញ់សម្លាប់ កាលពី៤ខែមុន
ភ្នំពេញ ៖ ចាប់ខ្លួនជនសង្ស័យទាំង២នាក់នេះ បានធ្វើឡើងជាក់ស្ដែងកាលពី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ PTT តាមផ្លូវព្រៃ.ស ស្ថិតក្នុងភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនសង្ស័យចំនួន២នាក់ ត្រូវប្រជាពលរដ្ឋដេញតាមចាប់ខ្លួនបាន រួចនាំគ្នាវាយទាត់ធាក់ម្នាក់១ដៃ១ជើងយ៉ាងទ្រមខ្លួនតែម្ដង ខណៈពេលធ្វើសកម្មភាពលួចម៉ូតូសិស្សសាលាបានសម្រេច ហើយព្យាយាមជិះរត់គេចខ្លួន តែរត់មនរួច។ មិនត្រឹមតែប៉ុណ្ណោះ ជន២នាក់នេះ ត្រូវបានគេដឹងថា គឺជាបក្សពួករបស់ចោរ២នាក់ ដែលជាមុខសញ្ញាលួ.ចម៉ូតូ និងរថយន្តយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញទៀតផង ហើយក៏ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បា.ញ់ស្លា.ប់កាលពី៤ខែមុន ខណៈពេលដែលក្រុមនេះ បា.ញ់ត.ដៃ បណ្ដាលឲ្យនគរបាលម្នាក់រងរបួស និងត្រូវរថយន្តនគរបាលធ្លុះធ្លាយជាច្រើនកន្លែង។ ជនសង្ស័យទាំង២នាក់ ដែលត្រូវចាប់ខ្លួននោះ ពុំទាន់ស្គាល់ឈ្មោះនៅឡើយទេ ហើយកំពុងស្ថិតក្នុងការសួរនាំពីសំណាក់កម្លាំងនគរបាលប៉ុស្តិ៍ព្រៃ និងនគរបាលខណ្ឌដង្កោ។ ហើយជននេះ បានធ្វើសកម្មភាពកាច់.កម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1IY-7038 ជាកម្មសិទ្ធិរបស់យុវតីសិស្សសាលាម្នាក់។ នៅមុនពេលកើតហេតុ សិស្សនេះបានជិះម៉ូតូចូលទៅចាក់សាំងនៅស្ថានីយប្រេងឥន្ធនៈ PTT បន្ទាប់ពីចាក់សាំងរួច នាងបានចាក់សោ.កម៉ូតូ រួចដើរចូលទៅបន្ទប់ទឹក។ ខណៈពេលនោះ ជនសង្ស័យទាំង២នាក់បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាប៊ីត ពណ៌ស ពាក់ស្លាកលេខ […]
កម្លាំងមូលដ្ឋានស្រុកគងពិសី ឃាត់ខ្លួនបុរសម្នាក់ក្រិយធ្វើសកម្មភាពវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ
(កំពង់ស្ពឺ)៖ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ការិយាល័យព្រហ្មទណ្ឌ បានទទួលជនសង្ស័យម្នាក់ពីមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី ក្នុងករណីធ្វើឲ្យខូចខាតដោយចេតនា ប្រព្រឹត្តកាលវេលាម៉ោង ០១ :៣០នាទី ឆ្លងចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នៅចំណុចក្រុមហ៌ុន អារ៉ូម៉ា ៩៩៩៩(ភោជនីយដ្ឋាន និងខារ៉ាអូខេ) ស្ថិតនៅក្នុងភូមិស្វាយ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ កម្លាំងបានឃាត់ជនសង្ស័យឈ្មោះ ដោក វន្នី ភេទប្រុស អាយុ៣៨ មុខរបរ បុគ្គលិកក្រុមហ៊ុន អារ៉ូម៉ា៩៩៩៩ រស់នៅភូមិត្រពាំងឫស្សី ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ខណៈបានផឹកស្រាស្រវឹង វាយកញ្ចក់ទ្វារ បន្ទប់ធ្វើការ ទ្វារបន្ទប់ទឹក និងសម្ភារះមួយចំនួនទៀត ។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យត្រូវបានតំណាងក្រុមហ៊ុន អារ៉ូម៉ា៩៩៩៩ ឈ្មោះអាត ម៉ានិច ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល មកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី ។ ក្រោយពីទទួលពាក្យបណ្តឹង កម្លាំងបានធ្វើការឃាត់ខ្លនជនសង្ស័យ នៅចំណុចក្រុមហ៊ុន […]
ពិតជាសា..ហា..វ..មែន ខ្មាន់កាំ..ភ្លើង..បា.ញ់..ស..ម្លា…ប់..ទាំងប្ដីនិងប្រពន្ធ នៅស្រុកខ្សាច់កណ្ដាលដោយមិនដឹងមូលហេតុ.!!.
(កណ្ដាល)៖ ប្ដីប្រពន្ធ២នាក់ ត្រូវបានខ្មាន់កាំភ្លើង លួចបា.ញ់បណ្ដាលឱ្យស្លា.ប់ ក្នុងថ្លុ.កឈាម នៅក្រោមផ្ទះតែម្ដង។ ហេតុការណ៍នេះ បានកើតឡើង នៅផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីវេលាម៉ោង៣.៣០នាទីព្រឹកទី១២.០៨.២០២៣។ ជនរងគ្រោះត្រូវបានស្គាល់ថា«ប្ដីឈ្មោះ ម៉ុច ម៉ៅ និងប្រពន្ធឈ្មោះ គល់ ហាន់»។ លោក ម៉ែន សុខឃឿន អធិការស្រុកខ្សាច់កណ្ដាល បានថ្លែងប្រាប់«សារព័ត៌មាន»ថាៈ ពិតជាមាន ករណីឃាតក.ម្មបា.ញ់សម្លា.ប់ទាំងប្ដីនិងប្រពន្ធ ប្រាកដមែន ដោយបច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវ..!។ ទាក់ទិនករណីឃាតក.ម្មនេះដែរ កាលពីកន្លងទៅថ្មីៗ ក្រុមគ្រួសារជនរងគ្រោះ ក៏ត្រូវបានគេកា.ប់សុះសា.ច់ ទាំងយប់ស្ទើរស្លា.ប់ នៅក្នុងទ្រុងទា របស់ជនរងគ្រោះ ស្ថិតនៅភូមិ-ឃុំខាងលើ។ រហូតមកដល់ពេលនេះ ពុំទាន់រកមុខជនដៃដល់ ឃើញនៅឡើយទេ។ លុះឥឡូវ ស្រាប់តែខ្មា.ន់កាំភ្លើង មកបា.ញ់ស..ម្លា.ប់ ប្ដីប្រពន្ធខាងលើបន្ថែមទៀត ជារឿងរន្ធ.ត់បំផុត ៕
អាជ្ញាធរដុតបំផ្លាញគ្រឿងញៀន ដែលបង្ក្រាបបាននៅខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ ពិធីដុតបំផ្លាញថ្នាំញៀននេះ ដោយមានការចូលរួមលោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, លោក ខេង ស៊ុម ប្រធានក្រុមព្រឹក្សាខេត្ត, លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត ព្រះរាជអាជ្ញា ប្រធានសាលាដំបូង ប្រធានមន្ទីរ អង្គភាព កងកម្លាំងទាំងបីប្រភេទ បុគ្គលិកមន្ត្រីរាជការ ភ្ញៀវជាតិ និងអន្តរជាតិ និងមានតំណាងរដ្ឋបាលខេត្តឧត្តមានជ័យ, ប៉ៃលិន និងសិស្សានុសិស្ស ប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធជាច្រើននាក់ទៀត។ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ គ្រឿងញៀនចម្រុះប្រភេទ ដែលបង្ក្រាបបានក្នុងខេត្តបន្ទាយមានជ័យនាពេលកន្លងមក ត្រូវអាជ្ញាធររៀបចំដុតបំផ្លាញចោលនៅក្នុងបរិវេនសាកលវិទ្យាល័យមានជ័យ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោមប្រធានបទ «អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ»។ លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ កន្លងមកខេត្តបន្ទាយមានជ័យ រឹបអូសថ្នាំញៀនបាន ម្សៅក្រាមសថ្លា (ICE) ៣,០៨៧.២៣ក្រាម, ថ្នាំគ្រាប់ […]
នគរបាលចរាចរណ៍រាជធានីភ្នំពេញ ចំនួន៣នាក់ ត្រូវដកបញ្ឈរជើងបណ្ដោះអាសន្ន ក្រោយកំហែងយកប្រាក់ពីជនបរទេសនៅស្ដុបវត្តស្លែង ខណ្ឌដង្កោ
(ភ្នំពេញ)៖ នគរបាលនៃការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៣រូប ត្រូវបានផ្អាកការងារជាបណ្ដោះអាសន្ន ក្រោយកំហែងយកប្រាក់ពីជនជាតិចិន ដែលបើកបរហួសភ្លើងស្ដុប នៅគោលដៅស្ដុបវត្តស្លែង តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងខណ្ឌដង្កោ។ នេះបើតាមលិខិតបង្គាប់ការរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។ យោងតាមលិខិតបង្គាប់ការដដែលនេះ បានឲ្យដឹងថា មន្ដ្រីនគរបាលចំនួន៣នាក់ ចំណុះការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដែលត្រូវផ្អាកការងារបណ្ដោះអាសន្ន ហើយតម្រូវឲ្យទៅបង្ហាញមុខនៅការិយាល័យអន្ដរាគមន៍ និងតម្រួតបទបញ្ជានោះរួមមាន៖ *ទី១៖ លោកអនុសេនីយ៍ឯក សុខ គឹមលី ឋានៈនាយរងផ្នែក *ទី២៖ លោកអនុសេនីយ៍ឯក សួន ផាន់ណា ឋានៈនាយរងផ្នែក *ទី៣៖ លោកអនុសេនីយ៍ឯក លន លីហូវ ឋានៈមន្ដ្រី។ ប្រភពព័ត៌មានផ្សេងទៀត បានអះអាងថា មូលហេតុដែលមន្ដ្រីនគរបាលទាំង៣នាក់នេះ ត្រូវបានផ្អាកការងារបណ្ដោះអាសន្នដោយសារតែកំហែងយកប្រាក់ពីជនជាតិចិនម្នាក់ ដោយសារតែបើកបរហួសភ្លើងស្ដុប នៅគោលដៅស្ដុបវត្តស្លែង និងធ្វើឡើងតាមបណ្ដឹងរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា៕










