ភ្នំពេញ ៖ ឃាត់ខ្លួនបុគ្គលមួយរូប ពាក់ព័ន្ធនឹងការគំរាមនារីដែលជាអតីតគូស្នេហ៍ចាស់របស់ខ្លួនថានឹងចែកចាយរូបភាពវីដេអូអាក្រាតកាយដែលខ្លួនធ្លាប់បានថតក្នុងកំឡុងពេលរួមដំណេកជាមួយគ្នា។ ប្រតិបត្តការណ៍នេះ ប្រព្រឹត្តទៅកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ក្រោមការសម្របសម្រួលពី លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយបានចុះទៅឃាត់ខ្លួនជនសង្ស័យភ្លាមៗក្រោយពីជនសង្ស័យរូបនេះបានគំរាមកំហែងជនរងគ្រោះជាច្រើនលើកច្រើនសារថានឹងបង្ហោះចែកចាយរូបភាពវីដេអូអាក្រាតកាយរបស់ជនរងគ្រោះតាមបណ្តាញសង្គមនានាប្រសិនបើជនរងគ្រោះមិនអនុវត្តតាមបញ្ជារបស់ខ្លួន។ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ សូមជម្រាបជូនថា, ជនសង្ស័យ គំរាមអតីតគូរស្នេហ៍ចាស់របស់ខ្លួនថានឹងចែកចាយរូបភាព វីដេអូអាក្រាតកាយរួមដំណេកជាមួយគ្នា ជាបទល្មើសផង ជាអំពើបាត់បង់សីលធម៌ក្នុងសង្គមយ៉ាងធ្ងន់ធ្ងរបំផុត។ ខ្លួនបានប្រព្រឹត្ត ទៅលើរូបរាងកាយរបស់ដៃគូ ដោយតណ្ហាសប្បាយរីករាយ ទីបំផុត ! មានគំនិតទុច្ចរិត គំរាមអតីតគូរស្នេហ៍ចាស់របស់ខ្លួនថានឹងចែកចាយរូបភាព វីដេអូអាក្រាតកាយរួមដំណេកជាមួយគ្នា ។ ដូច្នេះសូមសមត្ថកិច្ច មេត្តាជួយផ្ដល់ភាពយុត្តិធម៌ ដល់ស្ត្រីរងគ្រោះ តាមនីតិវិធី ៕
Tag: ព័ត៌មានសន្តិសុខសង្គម
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរសម្ភារៈមួយកន្លែងនៅក្រុងព្រះសីហនុ
(ព្រះសីហនុ)៖ មានករណីអគ្គីភ័យ ឆាបឆេះនៅហាងលក់សម្ភារៈប្រើប្រាស់ផ្ទះបាយគ្រប់ប្រភេទមួយកន្លែង បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩:៣៥នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ត្រង់ផ្លូវបំបែកស្តុបផ្សារលើស្ថិតក្នុងក្រុម១០ភូមិ២ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។ បន្ទាប់ពីទទួលបានព័ត៌មានប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចស្នងការនគរបាល ខេត្តព្រះសីហនុ កម្លាំងអធិការនគរបាល ក្រុង កម្លាំងនគរបាលប៉ុស្តិ៍ កម្លាំងកងរាជអាវុធហត្ថខេត្ត/ក្រុងរួមនឹងមន្ត្រីអាជ្ញាធរមូលដ្ឋាន ចម្រុះបានសហការយ៉ាងយកចិត្តទុកដាក់រួមគ្នាចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលាមិនបណ្ដាលឲ្យមានការរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះឡើយ។ តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថាដោយប្រើឡានទឹកអស់ចំនួន០៦ គ្រឿង រួមមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន៣គ្រឿង រថយន្តរបស់កងរាជអាវុធហត្ថខេត្តចំនួន១គ្រឿង រថយន្តមូលដ្ឋានអាវុធហត្ថក្រុង ចំនួន ០១គ្រឿង និងរថយន្តរបស់កំពង់ផែស្វាយយ័តក្រុងព្រះសីហនុចំនួន១គ្រឿង។ សមត្ថកិច្ចបានបន្ថែមទៀតថា អគ្គិភ័យនេះបង្កឡើងដោយសារម្ចាស់ផ្ទះបានសាកអាគុយទៅលើកង់ប្រើអគ្គិសនីរបស់គាត់តាំងពីយប់រហូតដល់ព្រឹក ប៉ុន្តែម្ចាស់ផ្ទះពុំបានដកភ្លើងចេញនោះទេ រហូតឈានដល់ធ្វើឲ្យអាគុយផ្ទុះបែកផ្កាភ្លើងជះមកលើសម្ភារៈដែលនៅក្បែរនោះ ក៏បណ្តាលឲ្យមានការឆាបឆេះភ្លាមៗ ក្នុងករណីនេះមិនមានអ្នកគ្រោះថ្នាក់នោះទេ តែត្រូវខូចខាតសម្ភារៈមួយចំនួននៅក្នុងផ្ទះ រួមទាំងកង់បីប្រើអគ្គិសនី១គ្រឿងផងដែរ។ ជុំវិញករណីនេះអគ្គីភ័យខាងលើត្រូវបានសមត្ថកិច្ចបាញ់ទឹកពន្លត់គ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង១០:១៥នាទីដោយប្រើទឹកអស់ចំនួន២ឡាន៕
កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញចុះបង្ក្រាប ទីតាំងលេងល្បែងស៉ីសងខុសច្បាប់(ប្រើម៉ាស៊ីនអេឡិចត្រូនិចកត់កន្ទុយលេខឆ្នោតវៀតណាម ជ្រកក្រោមអាជីកម្មឆ្នោត យីហោ ម៉ូឌែន ឡូថូរី)
ភ្នំពេញ : នៅថ្ងៃទី៧ខែសីហាឆ្នាំ២០២៣ វេលាម៉ោង១៥.៥០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងប៉ុស្តិ បានបេីកការស្រាវជ្រាវឈានដល់ការបង្ក្រាបជាក់ស្តែងក្នុងករណី បេីកទីតាំងលេងល្បែងស៉ីសងខុសច្បាប់ឆ្នោតវៀតណាម (កន្ទុយលេង)។ ក្នុងនោះដែលកម្លាំងសមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់រួមមាន៖ ១/ឈ្មោះ សួស ដានី ភេទស្រី អាយុ៥៦ឆ្នាំ ស្នាក់នៅផ្ទះលេខ១២ ផ្លូវលេខ៩៣ ភូមិ៦ សង្កាត់ស្រះចក ជាភ្នាក់ងារកត់ឆ្នោតវៀតណាម។ ២/ឈ្មោះ ឆន ចាន់គឿន ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅបន្ទប់ជួល សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ (ជាបុគ្គលិកក្រុមហ៊ុនឆ្នោត ម៉ឌែន ឡូតូរី)។ ៣/ឈ្មោះ សុង ច័ន្ទណារត្ន័ ភេទស្រី អាយុ២១ ស្នាក់នៅផ្ទះលេខ២៧២ ផ្លូវលំ ភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ (ជាបុគ្គលិកក្រុមហ៊ុនឆ្នោត ម៉ឌែន ឡូតូរី)។ ៤/ឈ្មោះ ទឹម លីតា ភេទស្រី អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ១៦ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ជាបុគ្គលិកក្រុមហ៊ុនឆ្នោត ម៉ឌែន […]
ក្រសួងទេសចរណ៍កម្ពុជា ចេញសេចក្តីថ្លែងការណ៍ប្រតិកម្មចំពោះបុគ្គលឈ្មោះ Nigel Ng (Uncle Roger) ដែលវាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ និងតម្រូវឱ្យសុំទោសប្រជាជនកម្ពុជា
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍កម្ពុជា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍ ប្រតិកម្មចំពោះបុគ្គលឈ្មោះ Nigel Ng (Uncle Roger) ដែលបានអធិប្បាយលើបណ្តញសង្គមរបស់ខ្លួន វាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ។ សេចក្តីថ្លែងរបស់ក្រសួងទេសចរណ៍ បានបញ្ជាក់ដូច្នេះថា៖ ក្រសួងទេសចរណ៍ សូមជម្រាបជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ផ្នែកឯកជនក្នុងឧស្សាហកម្មទេសចរណ៍ និងសាធារណជនទូទៅ មេត្តាជ្រាបថា ក្រសួងទេសចរណ៍ មានការសោកស្តាយជាយ៉ាងខ្លាំង ក្រោយពីបានឃើញវីដេអូ ដែលវាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ នៅលើបណ្តាញសង្គម Channel YouTube ឈ្មោះថា Nigel Ng ចុះផ្សាយកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ មានចំណងជើងថា «Uncle Roger Make Adobo»។ ការវាយតម្លៃរបស់បុគ្គលខាងលើនេះ បានប្រាសចាកទាំងស្រុង ពីតថភាពនៃកិត្យានុភាព និងអត្តសញ្ញាណម្ហូបអាហារខ្មែរ ជាពិសេសបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់ទេសចរណ៍ម្ហូបអាហារ ដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងទេសចរណ៍ បានខិតខំជំរុញការផ្សព្វផ្សាយ នៅលើឆាកអន្តរជាតិ ឱ្យពិភពលោកទាំងមូលបានស្គាល់ យ៉ាងទូលំទូលាយថា «កម្ពុជាមានវប្បធម៌ដ៏ល្អផូរផង់ និងមានម្ហូបអាហារដ៏សម្បូរបែប» ជាក់ស្តែងកាលពីឆ្នាំ២០២២ […]
ឃាត់ខ្លួនម្ចាស់PassAppម្នាក់ក្រោយបង្កអោយស្រ្តីទេសចរណ៍ជនជាតិបារាំងម្នាក់មានការភ័យខ្លាច
(បាត់ដំបង) សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យជាម្ចាស់ PassAppម្នាក់ក្រោយមានបំណងមិនល្អបង្កអោយស្រ្តីភ្ញៀវទេសចរណ៍ជនជាតិបារាំងម្នាក់ភ័យលោតចុះពីលើPassAppបណ្តាលអោយរងរបួសបាក់ឆ្អឹងបាតដៃ និងដាច់រលាត់មុខមាត់។ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានអោយដឹងតាមផេកហ្វេសប៊ុកផ្លូវការ របស់ខ្លួនថាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះមានឈ្មោះ ទេព ភាឡី ហៅលីញ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបររត់ម៉ូតូ(PassApp) មានទីលំនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ពាក់ព័ន្ធនឹងបទល្មើសប៉ុនប៉ងលួចទៅលើស្រ្តីជនជាតិបារាំងម្នាក់។ គួបញ្ជាក់ថា ស្ត្រីជនជាតិបារាំងរូបនេះ មានឈ្មោះ អេលែន ដីតឈី (Helene Dietschy) អាយុ ២១ឆ្នាំ ជានិស្សិតពេទ្យជនជាតិបារាំង បានធ្វើដំណើរពី ភ្នំពេញមកខេត្តបាត់ដំបងក្នុងបំណងទេសចរណ៍ ដោយគាត់បានជិះរថយន្តពេលយប់មកដល់ខេត្តបាត់ដំបងនៅម៉ោង៤ភ្លឺ ឈានចូលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ហើយបានឡើងជិះPass App ខាងលើ ដោយប្រាប់អោយដឹកខ្លួនមកសណ្ឋាគារឡាក់គី ប៉ុន្តែមកដល់មុខសណ្ឋាគារហើយ ម្ចាស់ PassApp ខាងលើមិនព្រមដាក់គាត់ចុះនោះទេ ទោះបីគាត់ព្យាយាមអោយឈប់ក្តី ក៏មិនព្រមឈប់ ហើយបន្តដឹកពង្រ្វៀងគាត់ទៅកន្លែងស្ងាត់ ឃើញស្ថានភាពមិនស្រួលគាត់ក៏លោតចុះពីលើ PassApp បណ្តាលអោយរបួសមុខមាត់ និងបាក់ម្រាមដៃកណ្តាលមួយផងដែរ។ ក្រោយកើតហេតុស្រ្តីភ្ញៀវទេសចរណ៍ជនជាតិបារាំងខាងលើបានដាក់ពាក្យបណ្តឹងមកកាន់សមត្ថកិច្ច ហើយភ្លាមនោះកម្លាំងព្រហ្មទ័ណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគបាលខេត្តបាត់ដំបងសហការជាមួយមន្រ្តីពាក់ព័ន្ធធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានយកមកសាកសួរនៅថ្ងៃទី០៧ […]
រថយន្តដឹកអីវ៉ាន់សំពីងសំពោង និងធ្ងន់លើសប្រមាណ បណ្ដាលឲ្យបាក់ត្រង់ក្បាល នៅទួលរថយន្ត បង្កឲ្យមានការភ្ញាក់ផ្អើល
ក្រុងប៉ោយប៉ែត : ជាក់ស្ដែង ! នៅក្រុងប៉ោយប៉ែត មានករណីរថយន្តដឹកអីវ៉ាន់សំពីងសំពោងនិងធ្ងន់លើសប្រមាណបណ្ដាលឲ្យបាក់ត្រង់ក្បាលនៅទួលរថយន្ត បង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្ដាលថ្ងៃត្រង់ ស្ថិតនៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១២និង០០នាទី ថ្ងៃ ទី០៤ ខែសីហា ឆ្នាំ២០២៣។ សកម្មភាពដឹកជញ្ជូន ផ្ទុកលើសទម្ងន់ យ៉ាងសំពីងសំពោង លើផ្លូវសាធារណៈ ចំកណ្ដាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាមរយៈឡាន កែច្នៃខុសបច្ចេកទេស មានគ្រោះថ្នាក់បំផុត ប្រសិនបើសមត្ថកិច្ចមន្ត្រីនគរបាលចរាចរណ៍ និងជំនាញខាងមន្ទីរសាធារណការនិង ដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ មិនបានគិតគូរ ចាត់វិធានការណ៍ លុបបំបាត់ ហាមឃាត់ ឃាត់ទុកយកមកអប់រំ នោះបញ្ហាគ្រោះថ្នាក់ ប្រាកដណាស់ នឹងកើតមាន សម្រាប់អ្នកបើកបរខ្លួនឯង និងអ្នកដទៃ ។ មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ សូមឱ្យសមត្ថកិច្ច យកចិត្តទុកដាក់ក្នុងរឿងនេះផង ជៀសវាងការ បង្កឲ្យមានគ្រោះថ្នាក់កើតឡើង ពីព្រោះថាការដឹកជញ្ជូនបែបនេះ មិនស្របច្បាប់ ដោយសារផ្ទុកលើកទម្ងន់ ហើយរថយន្តក៏កែច្នៃខុសបច្ចេកទេស ថែមទៀតផង ៕
កងរាជអាវុធហត្ថខេត្តបានបញ្ជូនជនសង្ស័យម្នាក់ទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ ករណីឆបោក (តាមប្រព័ន្ធហ្វេសប៊ុក)
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ កងរាជអាវុធហត្ថខេត្តបានបញ្ជូនជនសង្ស័យម្នាក់ទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ ករណីឆបោក (តាមប្រព័ន្ធហ្វេសប៊ុក) ។ ឃាត់ខ្លួនជនសង្ស័យ ហើយនាំមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អនុវត្តតាមដីការបស់តុលាការខេត្ត ករណីឆបោក (តាមប្រព័ន្ធហ្វេសប៊ុក) ប្រព្រឹត្តកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ។ យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ស៊ិន រ៉ាស៊ី ភេទប្រុស អាយុ ៥៣ឆ្នាំ មានទីលំនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា ជនសង្ស័យឈ្មោះ សូ សុផាត ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិអ្នកតាហាង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ វត្ថុតាងចាប់យករួមមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឈ្មោះ សូ សុផាត លេខ040075791(01) ចំនួន ០១សន្លឹក។ លោកវរសេនីយ៍ទោ […]
ជនសង្ស័យ ១០នាក់ ពាក់ព័ន្ធករណីបាញ់ជនជាតិវៀតណាមម្នាក់ ស្លាប់ ត្រូវបានបញ្ជូនទៅតុលាការ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន
(ភ្នំពេញ)៖ ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការបង្ក្រាបបានជាបន្ដបន្ទាប់ ជនសង្ស័យប្រុសស្រីចំនួន១០នាក់ ក្នុងនោះជនជាតិវៀតណាម៩នាក់ ខ្មែរម្នាក់ ពាក់ព័ន្ធករណីបាញ់ប្រហារបុរសជនជាតិ វៀតណាមម្នាក់ បណ្ដាលឲ្យស្លាប់ទាំងកណ្ដាលថ្ងៃ នៅខណ្ឌបឹងកេងកង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ។ ប្រតិបត្តិការជាបន្ដបន្ទាប់នេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ព្រមទាំងក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ គួរជម្របថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០១៖៣០នាទីថ្ងៃត្រង់ មានករណីឃាតកម្មមួយកើតឡើង បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ប្រើប្រាស់រថយន្តមួយគ្រឿង និងម៉ូតូមួយគ្រឿង ប្រដាប់ដោយអាវុធខ្លីចំនួន២ដើម បានធ្វើសកម្មភាពបាញ់ទៅលើជនរងគ្រោះឈ្មោះ ង្វៀន ទុនហ៊ុង អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម នៅចំណុចលើផ្លូវលេខ ៣៦០ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ដែលជននេះក៏ជាមុខសញ្ញាមេជួញដូរគ្រឿងញៀនផងដែរ។ ក្រោយពីទទួលបានព័ត៌មានភ្លាម នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការដោយ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក […]
រុះរើនិងបំផ្លាញចោលបាំងសាច់អួនរាំងពោះព្រែកអោម៉ាល់ចំនួន៣កន្លែង នៅចំណុចព្រែកអោម៉ាល់ស្ថិតក្នុងភូមិអោម៉ាល់ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាចនៅរដូវទឹកទន្លេកំពង់ឡើង និងរដូវត្រីពងកូន
កំពង់ឆ្នាំង: កម្លាំងសមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទសហការជាមួយសង្កាត់ជលផលកំពង់ត្រឡាចបានបន្តចុះធ្វើការរុះរើនិងបំផ្លាញចោលបាំងសាច់អួនរាំងពោះព្រែកអោម៉ាល់ចំនួន៣កន្លែងនៅចំណុចព្រែកអោម៉ាល់ស្ថិតក្នុងភូមិអោម៉ាល់ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាចនៅរដូវទឹកទន្លេកំពង់ឡើងនិងរដូវត្រីពងកូន នៅថ្ងៃទី៣ខែសីហាឆ្នាំ២០២៣ ។ លោក ខៀវ សុផានរិទ្ធ នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទបានអោយដឹងថា កម្លាំងផ្នែករដ្ឋបាលជលផលកំពង់ប្រសាទសង្កាត់ជលផលកំពង់ត្រឡាចបានបន្តចុះសហការជាមួយសង្កាត់ជលផលកំពង់ត្រឡាច៨នាក់ជាមួយនឹងមធ្យោបាយធ្វើសកម្មភាពការណូតបាឡាស្មាច់២គ្រឿងនៅចំណុចខាងលើ ។ បង្ក្រាបនេះ បានធ្វើការរុះរើនិងបំផ្លាញចោលរបាំងសាច់អួនរាំងពោះព្រែក៣កន្លែងប្រវែង៤៥ម៉ែត្របង្គោល៣០ដើមលប៦គ្រឿង ហើយនៅថ្ងៃទី២ខែសីហាឆ្នាំ២០២៣វិញ សមត្ថកិច្ចជលផលស្រុកជលគីរីបានធ្វើការរុះរើនិងបំផ្លាញចោលរបាំងស្បៃមុងនៅចុងព្រែកប្រចាន់ក្នុងភូមិកោះធំបានបំផ្លញចោលចុះនួន១០កន្លែងប្រវែង៣០០ម៉ែត្រ លបលូស្បៃមុង១០មាត់បង្គោល១២០ដើមនិងបានចាកលែងត្រីល្អិតៗទៅក្នុងទន្លេវិញផងដែរ ប៉ុន្តែនៅក្នុងការបង្ក្រាបបទល្មើសនេសាទក្នុងរដូវទឹកទន្លេឡើងនេះម្តងៗត្រូវគេមើលឃើញថាមិនដែលឃាត់ខ្លួនជនល្មើសបានឡើយដោយក្រុមជនល្មើសហាក់ដឹងខ្លួនមុនហើយបានគេច ខ្លួនបាត់រហូត ។ នាយផ្នែករដ្ឋបាលកំពង់ប្រាសាទបានធ្វើការអំពាវនាវម្តងហើយម្តងទៀត ដល់បងប្អូនប្រជានេសាទទាំងអស់កុំធ្វើកានេសាទដោយឧបករណ៍ណាដែលច្បាប់ជលផលហាមឃាត់និងកុំធ្វើការនេសាទនៅក្នុងរដូវទឹកឡើងត្រីពងកូន ពិសេសកុំកាប់បំផ្លាញព្រៃលិចទឹកដែលជាជម្រកត្រីនិងថនិកសត្វពងកូនដើម្បីរក្សានីរន្តរភាពពូជត្រីសម្រាប់កូនចៅជំនាន់ក្រោយ ៕
ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀន
ខេត្តកោះកុង ៖ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១២ និង០០នាទី ដោយមានការចង្អុលបង្ហាញពីលោឧត្តមសេនីយ៍ទោ ស្នងការ លោកវរសេនីយ៍ឯក លឹម សែងច័ន្ទ អធិការ បានដឹកនាំកម្លាំង នៃអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ាក់ខ្លង ចុះបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀន នៅចំណុចព្រែក២ ភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ (ស្រី ០១នាក់)។ មន្រ្តីនគរបាលស្រុកមណ្ឌលសីមា បានឲ្យដឹងថា ៖ ជនសង្ស័យចំនួន ០២នាក់ ១-ឈ្មោះ ហ៊ុន សុភា ហៅ ហ៊ិន ម៉ាប់ ភេទប្រុស អាយុ៤៣ ឆ្នាំ ជនជាតិខ្មែរ។ ២-ឈ្មោះ ធី ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិ វៀតណាម។ វត្ថុតាងដកហូតរួមមាន ៖ -ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន ចំនួន ០៤កញ្ចប់ធំ -ទូរស័ព្ទ ០១គ្រឿង […]










