ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៦ និង០០នាទី កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីទទួលផលចោរកម្ម ស្ថិតនៅចំណុចផ្ទះទទួលផលចោរកម្ម ក្នុងភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ តាមការបំភ្លឺរបស់ឈ្មោះ សឿង គឹមស៊ុន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅក្នុងភូមិទី២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានមុខរបរជាបុគ្គលិក ក្រុមហ៊ុនវីរ: ប៊ុនថាំ ដែលជាជនរងគ្រោះ បានឲ្យដឹងថា កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ នៅវេលាម៉ោងប្រហែល១០ និង ០០នាទីព្រឹក នៅចំណុចមុខសាលា សកលវិទ្យាល័យន័រតុន ស្ថិតក្នុងភូមិទី២ សង្កាត់ជ្រោយចង្វារ ខណ្ខជ្រោយចង្វារ រាជធានីភ្នំពេញ ជនរងគ្រោះ ឈ្មោះ សឿង គឹមស៊ុន បានដាក់ម៉ូតូរបស់ខ្លួននៅមុខសកលវិទ្យាល័យ ហើយយកអីវ៉ាន់អោយអតិថិជន លុះត្រឡប់មកវិញស្រាប់តែបាត់ម៉ូតូ។ ជនរងគ្រោះ បានបន្តទៀតថា ដោយខ្លួនបានដាក់ប្រព័ន្ធGPS ក្នុងម៉ូតូហើយបានតាមសញ្ញាGPS រហូតមកដល់ […]
Tag: ព័ត៌មានសន្តិសុខសង្គម
បុរសចិត្តខ្លាំងខឹងព្រោះប្រចណ្ឌប្រពន្ធ បាញ់អស់០៣គ្រាប់ រត់បានមួយយប់ ត្រូវអាវុធហត្ថភ្នំពេញចាប់ខ្លួនបាន!
បុរសម្នាក់បានឆែកឆាតប្រពន្ធមើលឃើញមានសារឆ្លងឆ្លើយគ្នាជាមួយបុរសផ្សេងដែលជាកូនចៅធ្វើការជាមួយគ្នា ក៏កើតចិត្តខឹង បានទៅរកបុរសផ្សេងនោះដល់ផ្ទះ រួចដកកាំភ្លើងបាញ់ចូលផ្ទះជនរងគ្រោះ អស់០៣គ្រាប់ តែមិនបណ្តាលឲ្យមានអ្នកណាត្រូវរបួសទេ ហើយជនដៃដល់ ក៏បានបើករថយន្តគេចខ្លួនទៅបាត់ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ មនុស្សម្នាជុំវិញកន្លែងកើតហេតុ កាលពីវេលាម៉ោង០៨និង៤០នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចផ្លូវបេតុងស្ថិតនៅក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោយពេលកើតហេតុប្រមាណជាង១០ម៉ោង ជនដៃដល់ដែលបានបាញ់ប្រហារនោះ ក៏ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួននៅចំណុចផ្ទះសំណាក់បៃតង ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញតែម្តង។ ជនដៃដល់មានឈ្មោះថា វង្ស ប៊ុនហាក់ អាយុ៤៣ឆ្នាំ មុខរបរអ្នកបង្កើតវីដេអូក្នុង You Tube កំពុងត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕
ឆ្លងចរន្តអគ្គីសនី ឆាបឆេះផ្ទះគ្រូទាយ មួយកន្លែង នៅខណ្ឌសែនសុខ និងបណ្តាលឲ្យឆេះសម្ភារៈអស់ទាំងស្រុង, នគរបាលប្រើប្រាស់រថយន្ត០៥គ្រឿង ទើបរលត់
ភ្នំពេញ៖ អគ្គិភ័យបានលេបត្របាក់ផ្ទះគ្រូទាយ មួយកន្លែង រងការខូចខាតសម្ភារៈប្រេីប្រាស់អស់ទាំងស្រុង នៅជាន់ទី០៣ ក្នុងនោះមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡេីង។ ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៤៖០០នាទីទៀបភ្លឺ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដែលស្ថិតនៅចំណុចភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកថា មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះ មួយកន្លែងនៅជាន់ទី៣ ភ្លាមៗនោះ លោកវរសេនីយ៍ឯក ក៏បានបញ្ជារថយន្តពន្លត់អគ្គិភ័យនៅគោលដៅខណ្ឌសែនសុខ និងរថយន្តពន្លត់អគ្គិភ័យនៅការិយាល័យ ជួយចេញអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៥គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់០៥ឡាន ស្មេីរនឹង ២០ម៉ែត្រគូប។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ជាប្រភេទសំណង់ ថ្មបេតុង ទំហំ(០៤ម៉ែត្រ គុណ ១៦ម៉ែត្រ) បានឆាបឆេះនៅជាន់ទី៣ ចំនួន […]
ឃាត់ខ្លួនឈ្មោះ មូល រតន ដែលជាអ្នកក្លែងអត្តសញ្ញាណជាបុគ្គលិកសារព័ត៌មានទូរទស្សន៍បាយ័នដើម្បីសុំ និងជម្រិតទារប្រាក់ ពីថ្នាក់ដឹកនាំ អង្គភាពនានា
នៅព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៣ អនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញាអមសាលារាជដំបូងរាជធានីភ្នំពេញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ បានឃាត់ខ្លួនឈ្មោះ មូល រតន: ដែលជាអ្នកក្លែងអត្តសញ្ញាណជាបុគ្គលិកសារព័ត៌មានទូរទស្សន៍បាយ័នដើម្បីសុំ និងជម្រិតទារប្រាក់ ពីថ្នាក់ដឹកនាំ អង្គភាពនានា។ បន្ទាប់ពីការសាកសួរជនសង្ស័យ បានសារភាពពីការប្រព្រឹត្តបទល្មើសខាងលើពិតប្រាកដមែនចាប់តាំងពីឆ្នាំ២០២១ មក បន្ថែមពីនោះក៏ធ្លាប់បានក្លែងបន្លំជាអ្នកសារព័ត៌មានមកពីបណ្តាសារព័ត៌មានផ្សេងៗ ជាច្រើនផងដែរ ក្នុងគោលបំណងឆបោកប្រាក់។ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នាយកដ្ឋានបានបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់។
ប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច លើស្ពានអាកាសស្ទឹងមានជ័យ
ភ្នំពេញ ៖ កាលពី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចលើស្ពានអាកាសស្ទឹងមានជ័យខាងត្បូង តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឋមានជ័យ រាជធានីភ្នំពេញ។ ជនងគ្រោះមានឈ្មោះ លី វ៉ាន់ដា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកាត់កញ្ចក់ ស្នាក់នៅក្នុងភូមិសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានស្រុកកំណើតនៅឯស្រុកឆ្លូង ខេត្តក្រចេះ។ ប្រភពព័ត៌មានបានបញ្ជាក់ថា ម៉ូតូដែលជនសង្ស័យប្លន់យកទៅបាត់នោះម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពណ៌ក្រហមបិទពណ៌ខ្មៅពាក់ស្លាកលេខក្រចេះ1F-0039។ មុនកើតហេតុរូបគេបានជិះម៉ូតូមួយគ្រឿងចេញពីម្ដុំផ្លូវសឡា ទៅទិញអីហូបនៅម្ដុំផ្សារសុវណ្ណា ដោយធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុនេះ ក៏លេចមុខក្រុមជនសង្ស័យមួយក្រុមមានគ្នា៥នាក់ជិះម៉ូតូបីគ្រឿងដេញមកពីក្រោយ បានធ្វើសកម្មភាពកៀរផ្តួលម៉ូតូរូបគេបណ្តាលឱ្យដួល ហើយក្រុមជនសង្ស័យបានវាយទៅលើរូបគេថែមទៀត រួចជនសង្ស័យប្លន់យកម៉ូតូជិះគេចខ្លួនបាត់ស្រមោលតែម្តង។ ប្រជាពលរដ្ឋបានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចបាននាំជនងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ដើម្បីងាយស្រួលឱ្យសមត្ថកិច្ចកំណត់មុខសញ្ញា និងធ្វើការស្រាវជ្រាវតាមចាប់សង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ករណីជួញដូរសារធាតុញៀន
ខេត្តប៉ៃលិន ៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បង្ក្រាបជាក់ស្ដែង ករណីជួញដូរ រក្សាទុក និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចរោងចំការទុកចោល ស្ថិតនៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ មានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ ម៉េង ស៊ូហ្វីយ៉ាន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន(មានផ្ទុកនូវសារធាតុញៀន+)ឆែកឆេររកឃេីញម្សៅក្រាម ពណ៌សថ្លាសង្ស័យម៉ាទឹកកក ចំនួន០១កញ្ចប់ទម្ងន់១,៩៧ក្រាម សាច់ថ្នាំសុទ្ធ។ ២-ឈ្មោះ ម៉េង វិណៃ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (មានផ្ទុកនូវសារធាតុញៀន+) ។ ៣-ឈ្មោះ សារី មូសេី ភេទប្រុសអាយុ២២ឆ្នាំ មុខរបរកសិករ រស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន(មានផ្ទុកនូវសារធាតុញៀន+)។ ៤-ឈ្មោះ នាក់ ម៉ានិត ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ […]
អាជ្ញាធរស្រុក ស្ទោង អំពាវនាវដល់ប្រជាពលរដ្ឋសូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតខ្យល់កន្ត្រាក់ និងភ្លៀងផ្គររន្ទះ!
កំពង់ធំ: នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង និងសហការីបានអញ្ជើញ នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ មួយចំនួន ចុះសួរសុខទុក្ខដល់គ្រួសារប្រជាពលរដ្ឋដែលរងគ្រោះខ្យល់កន្ទ្រាក់ រលំផ្ទះនិងរបើកជញ្ជាំង ដំបូលកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ នៅភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។ ក្នុងឱកាសនោះដែរ លោកប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សូមមានការប្រុងប្រយ័ត្ននិងត្រៀមលក្ខណៈឱ្យបានខ្ពស់ ក្នុងការការពារក៏ដូចជាបញ្ជៀសពីបាតុភូតខ្យល់កន្ត្រាក់ភ្លៀងរលឹម ផ្គររន្ទះនិងបាតុភូតផ្សេងៗជាដើម។ ជាមួយនេះផងដែរលោក សាយ គឹមឡម ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងចូលរួមសោកស្ដាយ ពីសំណាក់ឯកឧត្តម ងួន រតនៈ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន សម្តេចតែងតែមានការយកចិត្តទុកដាក់ខ្ពស់ដល់សុខុមាលភាពបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈជាពិសេសនៅក្នុងគ្រាមានលំបាកផ្សេងៗ។ លើសពីនេះលោក សាយ គឹមឡម បានណែនាំដល់អាជ្ញាធរឃុំកំពង់ចិនជើង សូមបន្តការយកចិត្តទុកដាក់ដល់សុខុមាលភាពនិងទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសនៅក្នុងគ្រាលំបាក។ និងសូមបន្តជួយជួសជុលផ្ទះបងប្អូនបានខូចខាត និងរងគ្រោះដោយខ្យល់កន្ត្រាក់ ធ្វើឱ្យខូចខាតបាត់បង់ទីជម្រក […]
មានហេតុការណ៍មួយចំឡែក ស្រ្តីម្នាក់ប្រសូតបានកូនប្រុសមួយមានកាសម្បទាខុសប្រក្រតី គឺជើង៤ដៃ៤ ក្នុងស្រុកសំពៅលូន..!!!
(បាត់ដំបង)÷ស្រុកសំពៅលូន ថ្ងៃអាទិត្យ ១៤ រោច ខែបឋមាសាឍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ នៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិការសំពៅលូនមន្ទីរពេទ្យបង្អែកសំពៅលូនស្ថិតក្នុងភូមិសាស្ដា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ មាកករណីដ៏ភ្ញាក់ផ្អើលនិងគួរឱ្យស្រណោះពន់ពេក ខណៈពេលស្ត្រីម្នាក់ ឈ្មោះសាំង ឃីម អាយុ៣២ឆ្នាំបានប្រសូតកូនប្រុសម្នាក់ ឈ្មោះសំ ណាង។ អ្វីដែលគួរអោយចម្លែកនិងភ្ញាក់ផ្អើលតក់ស្លុតគួរឱ្យអាណិតសង្វែកជាពន់ពេកទៅលើទារកដែលកើតមកហើយមានកាយសម្បទាខុសប្រក្រតី គឺជើងបួន ដៃបួន។ ប្តីឈ្មោះសុខ ខេន អាយុ៣៤ឆ្នាំ ដែលមាន ទីលំនៅភូមិអូកណ្ដុរ ឃុំសន្តិភាព ស្រុកសំពៅលូនខេត្តបាត់ដំបង ឯស្រុកកំណើត នៅភូមិបារាយណ៍ឃុំបារាយណ៍ ស្រុកកំពង់ធំ ខេត្តកំពង់ធំ។ ស្ត្រីខាងលើបាននិយាយរៀបរាប់ប្រាប់ថាគាត់មានកូនចំនួន ៥ នាក់ហើយក្នុងនោះកូនប្រុស ៣ កូនស្រី២ គឺមានលក្ខណៈជាធម្មតា ចំឡែកតែកូនប្រុសចុងក្រោយកើតមកមានមានលក្ខណៈខុសប្លែកពីកូនឯទៀត។អ្វីដែលគួរឲ្យចាប់អារម្មណ៍ហើយអាណិតនោះគឺក្រុមគ្រួសារកំពុងតែជួបនូវការខ្វះខាត។
ករណីអគ្គីភ័យបានឆេះហាងលក់សម្ភារៈផ្ទះបាយអស់ទាំងស្រុង រាលដាលដល់ហាងលក់គ្រឿងអេឡិចត្រូនិច និងហាងលក់ជ័រការពារជំរាបទឹក
នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះបានអោយដឹងថា នៅវេលាម៉ោង ០៥និង១០នាទីព្រឹក ថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២៣ មានករណីអគ្គីភ័យមួយកន្លែងកើតឡើងចំណុចផ្សារអន្តរជាតិ លក់ សម្ភារះសំណង់ចិន ស្ថិតនៅ ផ្លូវ ១០១៩ ក្រុមទី៤ ភូមិឧកញ៉ាវាំង សង្កាត់ភំ្នពេញថី្ម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ម្ចាស់ទីតាំងឈ្មោះ: វក ស្រីឡេង ភេទស្រី អាយុ៣៥ ឆ្នាំ ជនជាតិខែ្មរ មុខរបរជាអាជីវករ។ ករណីឆេះនេះបណ្តាលមកពី ឆ្លង់ចរន្តអគិ្គសនី ប្រភេទសំណង់: ដែកប្រក់សង្ក័សី ទំហំ ០៥ម៉ែត្រ X ២៥ម៉ែត្រ។ ខូចខាតសម្ភារៈ ឆេះហាងលក់សម្ភារៈផ្ទះបាយអស់ទាំងស្រុងនឹងរាលដាលដល់ហាងលក់គ្រឿងអេឡិចត្រូនិចនឹងហាងលក់ជ័រការពារជំរាបទឹកខូចខាតសំភារះមួយចំនួន ។ ក្នុងករណីខាងលើនេះបានប្រើបា្រស់រថយន្តការិ.អគ្គិភ័យ : ចំនួន ២២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤៤ឡាន ស្មើរនឹង ១៧៦ម៉ែត្រគូប ។ -រថយន្តជំនួយ: -រថយន្តទីក្រុងជ្រោយចង្វារចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៦ឡានស្មើនឹង២៤ម៉ែត្រគូប ។ -រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន […]









