ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មានហេតុការណ៍មួយចំឡែក ស្រ្តីម្នាក់ប្រសូតបានកូនប្រុសមួយមានកាសម្បទាខុសប្រក្រតី គឺជើង៤ដៃ៤ ក្នុងស្រុកសំពៅលូន..!!!

(បាត់ដំបង)÷ស្រុកសំពៅលូន ថ្ងៃអាទិត្យ ១៤ រោច ខែបឋមាសាឍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ នៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិការសំពៅលូនមន្ទីរពេទ្យបង្អែកសំពៅលូនស្ថិតក្នុងភូមិសាស្ដា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ មាកករណីដ៏ភ្ញាក់ផ្អើលនិងគួរឱ្យស្រណោះពន់ពេក ខណៈពេលស្ត្រីម្នាក់ ឈ្មោះសាំង ឃីម អាយុ៣២ឆ្នាំបានប្រសូតកូនប្រុសម្នាក់ ឈ្មោះសំ ណាង។ អ្វីដែលគួរអោយចម្លែកនិងភ្ញាក់ផ្អើលតក់ស្លុតគួរឱ្យអាណិតសង្វែកជាពន់ពេកទៅលើទារកដែលកើតមកហើយមានកាយសម្បទាខុសប្រក្រតី គឺជើងបួន ដៃបួន។ ប្តីឈ្មោះសុខ ខេន អាយុ៣៤ឆ្នាំ ដែលមាន ទីលំនៅភូមិអូកណ្ដុរ ឃុំសន្តិភាព ស្រុកសំពៅលូនខេត្តបាត់ដំបង ឯស្រុកកំណើត នៅភូមិបារាយណ៍ឃុំបារាយណ៍ ស្រុកកំពង់ធំ ខេត្តកំពង់ធំ។ ស្ត្រីខាងលើបាននិយាយរៀបរាប់ប្រាប់ថាគាត់មានកូនចំនួន ៥ នាក់ហើយក្នុងនោះកូនប្រុស ៣ កូនស្រី២ គឺមានលក្ខណៈជាធម្មតា ចំឡែកតែកូនប្រុសចុងក្រោយកើតមកមានមានលក្ខណៈខុសប្លែកពីកូនឯទៀត។អ្វីដែលគួរឲ្យចាប់អារម្មណ៍ហើយអាណិតនោះគឺក្រុមគ្រួសារកំពុងតែជួបនូវការខ្វះខាត។

ព័ត៌មានសន្តិសុខសង្គម

ស្ត្រីម្នាក់ដើរសុខៗត្រូវជនសង្ស័យកាប់ពីក្រោយជាច្រើនកាំបិតបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ

ព័ត៌មានបឋម ÷ ស្ត្រីម្នាក់ដើរសុខៗត្រូវជនសង្ស័យកាប់ពីក្រោយជាច្រើនកាំបិតបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ សពជនរងគ្រោះដែលស្លាប់មានឈ្មោះមីង សុខជា ភូមិតាព្រះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង…

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ សំរេចចិត្តចង ក សម្លាប់ខ្លួនរហូតស្អុ__យរលួយ ទេីបគេដឹង

ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែក្កដា ឆ្នាំ២០២៣ បុរសម្នាក់ក្រោយពីទាស់ពាក្យសម្តីជាមួយប្រពន្ធកូន ប្រពន្ធបាននាំកូនទៅស្នាក់នៅបន្ទប់ជួលផ្សេងអស់រយៈពេល៣ខែមកហេីយ ស្រាប់តែសម្រេចចិត្តចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួលរបស់ខ្លួន នៅបន្ទប់ជួលក្រោយផ្សារកាណាស៊ីធី ក្នុងភូមិចោមចៅទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះឈ្មោះតែម សុវុទ្ធី ភេទប្រុសអាយុ៤០ឆ្នាំ មុខរបរបេីកបរនៅផែស្ងួតសូងួន ស្នាក់នៅភូមិចោមចៅទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ប្រពន្ធបានឱ្យដឹងថា រូបគាត់និងប្តីបានរស់នៅបែកគ្នាតាំងពីខែ៣មកម្ល៉េះដោយសារការរស់នៅមិនចុះសម្រុងគ្នា។ លុះមកដល់ថ្ងៃកេីតហេតុក៏មានគេតេមកប្រាប់ថា ប្តីបានស្លាប់នៅក្នុងបន្ទប់ជួលដោយសភាពស្អុយរលួយបាត់ទៅហេីយ។ បេីតាមប្រជាពលរដ្ឋនៅក្បែរខាងបានឱ្យដឹងថា បុរសនេះ បាត់មិនឃេីញចេញពីក្នុងបន្ទប់អស់រយៈពេល៤ថ្ងៃមកហេីយ លុះមកដល់ព្រឹកថ្ងៃកេីតហេតុមានក្លិនស្អុយនិងមានរុយរោមចេញពីចន្លោះប្រហោងទ្វារទេីបរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែងតែម្តង។ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារចងកដោយយកខ្សែចងភ្ជាប់នឹងធ្នឹមបន្ទប់ជួល។ សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

ព័ត៌មានជាតិ

សមត្ថកិច្ចស្នងការនគរបាលខេត្តព្រះសីហនុឃាត់ខ្លួនជនជាតិចិន០២​នាក់ពាក់ព័ន្ធជួញដូរគ្រឿងញៀន​.!

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យ កម្លាំងសមត្ថកិច្ចការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន​ នៃស្នងការនគរបាលខេត្តព្រះសីហនុ សហការជាមួយនឹងកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន​ ក១ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ​អ៉ិន​ សុង​ នាយរងមន្ទីរ​ប្រឆាំងគ្រឿងញៀនដោយមានការសម្របសម្រួលនីតិវិធី​ពីលោក​ ពេញ​ ពិសិដ្ឋ​ ព្រះរាជអាជ្ញារង​ អយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ​បានចុះបង្រ្កាបករណី​ ជួញដូរគ្រឿងញៀន​ មួយកន្លែង​ កាលពីថ្ងៃទី០៩​ ខែកក្កដា​ ឆ្នាំ២០២៣​ ស្ថិតនៅចំណុច​ ក្រុមទី២​ ភូមិ១​ សង្កាត់៣​ កកក្រុងនិងខេត្ដព្រះសីហនុ។ របាយការណ៍ពីរ សមត្ថកិច្ចបានឱ្យដឹងបន្ថែមថា ពាក់ព័ន្ធករណីខាងលើនេះសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យចំនួន​ ០២​ នាក់​ ជនជាតិចិន​ និងដកហូតវត្ថុតាងជាថ្នាំញៀនមួយចំនួន​ ផងដែរ៕

ព័ត៌មានជាតិ

ឃាត់ខ្លួនភ្នាក់ងារទារប្រាក់កម្ចីអនឡាញខុសច្បាប់ចំនួន៣រូប បញ្ជូនទៅតុលាការ

នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយកម្លាំងមានសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការឯកភាពពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ៣រូប ដែលកំពុងធ្វើសកម្មភាពគំរាមកំហែងជនរងគ្រោះ នៅចំណុចបុរីប៉េងហួត បឹងស្នោ សង្កាត់ច្បារអំពៅ រាជធានភ្នំពេញ និងបាននាំមកនាយកដ្ឋានដើម្បីសាកសួរបន្ត។ បន្ទាប់ពីសាកសួរជនសង្ស័យទាំង៣ បានសារភាពថាខ្លួនបានបម្រើការ ជាភ្នាក់ងារឲ្យក្រុមហ៊ុនផ្ដល់កម្ចីអនឡាញមួយ ហើយខ្លួនបានដើរតួនាទីជាអ្នកបញ្ចុះបញ្ចូលរកអ្នកត្រូវការសេវាខ្ចីប្រាក់ និងជាអ្នកចុះទៅទារប្រាក់ពីអ្នកខ្ចីប្រាក់ទាំងនោះ ដែលជារឿយៗតែងតែគំរាមកំហែងដល់អ្នកដែលមិនបានសងប្រាក់ទាន់ពេលវេលា។ នាយកដ្ឋានបានរកឃើញផងដែរថាក្រុមហ៊ុនសេវាកម្មកម្ចីប្រាក់ទាំងនេះ គឺពុំមានអាជ្ញាប័ណ្ណ និងសុំច្បាប់អនុញ្ញាតពីធនាគារជាតិកម្ពុជាឡើយ។ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ2023 នាយកដ្ឋានបានបញ្ជូនជនសង្ស័យទាំង៣ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ និងបន្តស្វែងរកមេខ្លោង និងបក្សពួកបន្តទៀត។ យោងតាមប្រកាសរវាងអគ្គស្នងការនគរបាលជាតិ និងធនាគារជាតិកម្ពុជា ចុះថ្ងៃទី 23 ខែមករា ឆ្នាំ2023 បានបញ្ជាក់ថានឹងចាត់វិធានការតឹងរឹងតាមផ្លូវច្បាប់ចំពោះការផ្ដល់ឥណទានខុសច្បាប់និងផ្សព្វផ្សាយនានាតាមគ្រប់រូបភាពពាក់ព័ន្ធនឹងការផ្ដល់សេវាហិរញ្ញវត្ថុដែលគ្មានច្បាប់អនុញ្ញាត។ សេចក្តីប្រកាសរួមក៏បានណែនាំឲ្យប្រជាពលរដ្ឋត្រូវជៀសវាងដាច់ខាតចំពោះការខ្ចីប្រាក់ពីអ្នកផ្ដល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការដែលពុំមានការអនុញ្ញាតពីធនាគារជាតិ និងដើម្បីជួយដល់អាជ្ញាធរពាក់ព័ន្ធអាចចាត់វិធានការផ្លូវច្បាប់ទាន់ពេលវេលាសូមប្រជាពលរដ្ឋដែលមានព័ត៌មានពាក់ព័ន្ធនិងសកម្មភាពផ្ដល់ឥណទានខុសច្បាប់ រាយការណ៍មកធនាគារជាតិកម្ពុជា តាមរយៈលេខទូរសព្ទចំនួន ប្រាំខ្សែរ ÷ 0៨៨ ៦០០ ០០២, 0៨៥ ៦០០ ០០៣, ០៩៨ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អគ្គិភ័យ លេបត្របាក់ផ្ទះសំអាងការមួយកន្លែង ឆេះហ្មត់ទាំងស្រុង នៅស្រុកជើងព្រៃ…

កំពង់ចាម÷ យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា នៅព្រឹកព្រលឹមថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៦និង១០នាទី ព្រឹក មានហេតុការអគ្គីភ័យមួយ បានឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ និងគ្រឿងសំអាងការ រួមទាំងសម្ភារៈប្រើប្រាស់មួយចំនួន ត្រូវឆេះអស់ទាំងស្រុង ។ ផ្ទះជនរងគ្រោះមានឈ្មោះ ភឿន ភាន់ ភេទប្រុស អាយុ៣៩ឆ្នាំ និងប្រពន្ធឈ្មោះ សុខ ភា អាយុ៤៣ឆ្នាំ ដែលរស់នៅភូមិសង្កែពង ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ក្រោយពីទទួលបានដំណឹងភ្លាមលោកវរសេនីយ៍ឯក នួន ម៉េងហ៊ួរ អធិការនគរបាលស្រុកជើងព្រៃ បានដឹកនាំកម្លាំងអន្តរាគមន៍ កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកជើងព្រៃចំនួន០១គ្រឿង ចុះទៅដល់កន្លែងកើតហេតុធ្វើការអន្តរាគមន៍ និងសហការជាមួយប្រជាពលរដ្ឋ បាញ់ពន្លត់បានដោយជោគជ័យ(រលត់ទាំងស្រុង) ។ ទ្រព្យសម្បត្តិនិងសម្ភារៈមួយចំនួនត្រូវបានខូចខាតរួមមាន: ១-ផ្ទះថ្មឈើខាងលើប្រក់ក្បឿង ទំហំ ០៨ × ១២ ឆេះទាំងស្រុង ២-គ្រឿងសំអាងការតម្លៃ(២០០០០ដុល្លា) ៣-ស្រូវចំនួន ០២ការ៉ុងធំ ខោអាវ ទូទឹកកក ៤-ម៉ាសុីនថតរូកមួយគ្រឿងតម្លៃ(១០០០០ដុល្លា)ទូរសព្ទ័ដៃមួយគ្រឿងតម្លៃ ៥០០ដុល្លា ៥-តុកៅអីសំអាងការតម្លៃ(៤០០០ដុល្លា) […]

ព័ត៌មានសន្តិសុខសង្គម

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសមាជិក ដែលម្តាយលោកទទួលមរណៈភាព

នៅរសៀល ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ លោក វរសេនីយ៍ទោ ប៉ូវ ប៊ុន្នី ប្រធានមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ ចូលរួមពិធីបុណ្យសពម្ដាយលោកវរសេនីយ៍ត្រី ស្រ៊ុន ម៉ាក្ស អនុប្រធានមន្ទីរផែនការប្រតិបត្តិការ និង ហ្វឹកហ្វឺន នៅភូមិស្រែតាសុខ ឃុំជំរៈពេន ស្រុកសំរោង ខេត្តតាកែវ។ ក្នុងឱកាសនោះដែរក្រុមការងារបាននាំយកថវិកាដែលប្រមូលបានមកពី នាយ នាយរង​ អាវុធហត្ថ ក្នុងមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន ក្នុងស្មារតីសាមគ្គីភាព ចំនួន ៣,០៩០,០០០រៀល ភេសជ្ជៈចម្រុះ០៤កេស ចូលរួមរំលែកទុក្ធដ៏ក្រៀមក្រំដល់គ្រួសារសព និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ៕

ព័ត៌មានសន្តិសុខសង្គម

មន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដុតបំផ្លាញគ្រឿងញៀនជាង២០០០គីឡូក្រាមខេត្តព្រះសីហនុ

ងៃសុក្រ ៥ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ មន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ សហការជាមួយមន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តកំពត និងខេត្តកំពង់ស្ពឺ បានដុតបំផ្លាញគ្រឿងញៀនជាង២០០០គីឡូក្រាម ដើម្បីអបអរសាទរទិវាអន្តជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ “អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយចំពោះអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ” ក្រោមអធិបតីភាព លោក  កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នាយឧត្តមសេនីយ៌មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រប្រឆាំងគ្រឿងញៀន លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងមន្ត្រីតំណាងស្ថាបន័ពាក់ព័ន្ធ ក្នុងនោះក៏មានវត្តមានតំណាងអាជ្ញាធររដ្ឋបាល សមត្ថកិច្ច ខេត្តទាំង៣ គឺខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកំពង់ស្ពឺ ធ្វើឡើងនៅដីឡូត៍មួយកន្លែងស្ថិតនៅចំណោតអូរត្រាវ ផ្លូវជាតិលេខ៤ ភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។ លោក សៀង សុខ ជាប្រធានគណៈកម្មការបានអានរបាយការសរុបពាក់ព័ន្ធនិងសំណុំរឿងដកហូតគ្រឿងញៀនរបស់ខេត្តទាំងបីដែលត្រូវដុតបំផ្លាញ ក្នុងនោះរួមមានវត្ថុតាងរបស់សាលាដំបូងខេត្តព្រះសីហនុ បច្ចេកទេស និងសុវត្ថិភាពនៅចំពោះមុខគណៈអធិបតី និងអង្គពិធី […]

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២នាក់ក្រោយធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិអ្នកដទៃក្នុងពិធីបុណ្យសព

ខេត្តបាត់ដំបង! កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ក្នុងបទល្មេីសជាក់ស្តែងខណៈដែលពួកគេបានធ្វេីសកម្មភាពលួចយកទ្រព្យសម្បត្តិអ្នកដទៃក្នុងពិធីបុណ្យសពនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ នៅមូលដ្ឋានភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។ ជនសង្ស័យត្រូវបានឃាត់ខ្លួន ១-ឈ្មោះ ឆាយ ឈួ ភេទប្រុស អាយុ ៤៣ឆ្នាំ ២-ឈ្មោះ ផល សុភ័ក្រ ភេទប្រុសអាយុ៣៤ឆ្នាំ ទាំងពីរនាក់រស់នៅភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាមួយវត្ថុតាងដកហូតមាន៖ -ទូរស័ព្ទដៃចំនួន០៣គ្រឿង -នាឡិកាដៃខូច០១ខ្សែ -ជញ្ជៀនប្លាទីន០២វង់ -ក្រវិលប្លាទីន០១គួរ -ម៉ូតូ ម៉ាកHONDA CLICK ពណ៌ក្រហម០១គ្រឿង។ សូមជម្រាបជូនថា នៅវេលាម៉ោង០៣និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ជនសង័្សយខាងលេីបានធ្វេីសកម្មភាពលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះចំនួន០៣នាក់ខណៈដែលជនរងគ្រោះកំពុងកេីតទុក្ខក្នុងពិធីបុណ្យសពមួយក្នុងភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។ ក្រោយទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចនគរបាលមូលដ្ឋាន បានធ្វេីការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបាណន់ ដើម្បីបញ្ជូនបន្តមកផែនជំនាញអនុវត្តតាមនីតិវិធីច្បាប់ រីឯទ្រព្យសម្បត្តិត្រូវបានប្រគល់ជូនម្ចាស់វិញផងដែរ៕

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចបញ្ជូនខ្លួនម្ចាស់ហាងលក់ទូរស័ព្ទម្នាក់មានយីហោឈ្មោះ រតនាប្រសូតិ ពាក់ព័ន្ធករណីឆបោក ដែលមានទឹកប្រាក់ប្រមាណ១ម៉ឺនដុល្លារ

ភ្នំពេញ ៖ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនម្ចាស់ហាងលក់ទូរស័ព្ទម្នាក់មានយីហោឈ្មោះ «រតនាប្រសូតិ» ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆបោក និងរំលោភលើទំនុកចិត្ត ដែលមានទឹកប្រាក់ប្រមាណ១ម៉ឺនដុល្លារ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ។ ជនសង្ស័យនេះមានឈ្មោះ ព្រុំ រតនា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរម្ចាស់ហាងលក់ទូរស័ព្ទដៃទំនើបយីហោ រតនាប្រសូតិ ស្នាក់នៅភូមិអូក្អាម ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយការិយាល័យជំនាញខេត្តស្វាយរៀង អធិការដ្ឋាននគរបាលក្រុងបាវិត ប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ក្រោមការសម្របសម្រួលពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានធ្វើការឃាត់ជនសង្ស័យម្នាក់តាមដីកាបញ្ជាឲ្យចូលខ្លួនលេខ ២៧៧ អ.យ.ខ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ របស់លោក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរលើបណ្តឹងរបស់ក្រុមហ៊ុន «អេសអេសប្រ៊ែសប ឯ.ក» ដែលមានឈ្មោះ អ៊ី ឬទ្ធី […]