ខេត្តបន្ទាយមានជ័យ ៖ បុរស់ម្នាក់បែកថ្នាំប្រច័ណ្ឌប្រពន្ធនាំកូនស្រីឡើងដើមឈើបម្រុងធ្វើអត្តឃាតត្រូវប្រពន្ធលួងលោមអោយចុះកម្លាំងនគរបាលយកដាក់មណ្ឌលនៅល្ងាចថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០២៣នៅព្រៃក្បែមាត់ស្ទឹងទឹកថ្លាស្ថិតភូមិ.សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បុរស់បែកថ្នាំមានឈ្មោះ ប៉ែន សន អាយុ៤៤ឆ្នាំនិងប្រពន្ធឈ្មោះ តឿន សុផល អាយុ៣៣ឆ្នាំនិងកូនស្រីនាំឡើងដើមឈើអាយុ៦ឆ្នាំដែលរស់នៅភូមិ.សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លោកវរៈសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានប្រាប់ថា៖ក្រោយទទួលព័ត៌មានបានដឹងមានបុរស់ម្នាក់នាំកូនស្រីឡើងដើមឈើបម្រុងធ្វើអត្តឃាតសំលាប់ខ្លួននៅព្រៃក្បែរមាត់ស្ទឹងទឹកថ្លារួមមានលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបាននាំកម្លាំងនគរបាល កងរាជអាវុធហត្ថទៅដល់កន្លែងឃើញបុរស់បាននាំកូនស្រីនៅលើដើមឈើកម្ពស់ប្រមាណ៤ទៅ៥ម៉ែត្រពីដីនៅនិងបង្គៀបឈើដែលបម្រុងធ្វើអត្តឃាតដោយលោតរឺចងករ។ លោកបានបញ្ជាក់ថា អោយស្ត្រីជាប្រពន្ធប្រើពាក្យសំដីលួងលោមរដូចជា(បងនាំកូនយើងចុះពីដើមឈើមកដីមក អាណិតកូនស្រីគ្នាអត់ដឹងអីទេចាំយើងដោះស្រាយគ្នា)ក្រោយទទួលការលួងលោមប្តីបានចុះមកដល់ដីសមត្តកិច្ចសួរនាំយកទៅធ្វើតេស្តរកឃើញប្រើប្រាស់គ្រឿងញៀនទើបសុំយោបល់ប្រពន្ធយកទៅដាក់នៅក្នុងមណ្ឌលកែប្រែដើម្បីបន្សាបគ្រឿងញៀន។ លោកវរៈសេនីយ៍ឯក ស៊ី ឌី បានបញ្ជាក់ថា៖តាមទទួលព័ត៌មានពីប្រពន្ធបុរស់ជាប្តីនាំកូនស្រីទៅលើដើមឈើនៅអំឡុងម៉ោង១រហូតដល់ម៉ោង៤រសៀលទើបដឹងដោយខលទូរស័ព្ទទៅប្រពន្ធអោយមកយកសាកសពនៅដើមឈើក្បែរមាត់ស្ទឹងទឹកថ្លាដឹងហើយប្រពន្ធបានរាយការណ៍ជូនសមត្តកិច្ចអោយជួយអន្តរាគមន៍ ព្រោះប្តីប្រើប្រាស់គ្រឿងញៀនហើយប្រច័ណ្ឌប្រពន្ធនាំកូនឡើងដើមឈើគម្រាមធ្វើអត្តឃាតលតរឺចងកសម្លាប់ខ្លួន។ ស្ត្រីជាពន្ធបានបញ្ជាក់ថា៖ប្តីរបស់គាត់គឺជាប្តីក្រោយរឺចុងដែលបានគ្នារយៈពេលជាង៨ឆ្នាំបានកូនស្រី១អាយុ៦ឆ្នាំនិងមានកូនដើមពេញវ័យនៅពេលដែលម្តាយមិននៅផ្ទៈកូនស្រីតែងតែក្លាចឪពុកចុងមិនហ៊ានចូលផ្ទៈប្តីចុងរបស់គាត់ពេលប្រើប្រាស់គ្រឿងញៀនតែងតែវ៉ៃធ្វើបាបនិងគម្រាមហើយប្រច័ណ្ឌប្រពន្ធដាក់អ្នកនេះអ្នកនោះរហូតនិងប្រើហឹង្សាប្រពន្ធនិងកូនស្រីទើបសម្រេចអោយយកដាក់មណ្ឌលកែប្រែនិងបន្សាបគ្រឿងញៀន៕
Tag: ព័ត៌មានសន្តិសុខសង្គម
ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីយុវតីម្នាក់ បានសម្រេច នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តែត្រូវកម្លាំងនគរបាលចាប់ខ្លួន
(ព្រះសីហនុ)៖ នាល្ងាចថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីយុវតីម្នាក់បានសម្រេច នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តែត្រូវកម្លាំងនគរបាលចាប់ខ្លួនពេលកំពុងយកទូរស័ព្ទទៅលក់វិញ ។ ជនសង្ស័យដែលកម្លាំងនគរបាលចាប់ខ្លួនបានឈ្មោះ យ៉ិន ឌីណា អាយុ២៥ឆ្នាំ មានទីលំនៅភូមិពូធឿង ឃុំបិត្រាំង ស្រុកព្រៃនប់។ ដោយឡែក យុវតីរងគ្រោះឈ្មោះ ឈិន សុវណ្ណរស្មី អាយុ១៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។ របាយការណ៍ដដែលបានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានអំពីករណីឆក់ទូរស័ព្ទនេះ កម្លាំងជំនាញនគរបាលស្រុកព្រៃនប់ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលបិតត្រាំង បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា និងឃាត់ខ្លួនបានពេលជនសង្ស័យយកទូរស័ព្ទទៅបុកប្រូហ្គាមនៅកន្លែងលក់ទូរស័ព្ទមួយកន្លែង។ សមត្ថកិច្ចដកហូតបានម៉ូតូ១គ្រឿង ម៉ាក Beat ពណ៌ក្រហមស ពាក់ផ្លាកលេខភ្នំពេញ1JP-3376 (ជាមធ្យោបាយប្រព្រឹត្តបទល្មើសរបស់ជនសង្ស័យ), ទូរស័ព្ទដៃ១គ្រឿង ម៉ាក iphone១១ ពណ៌ផ្ទៃមេឃ (ជារបស់ជនរងគ្រោះ)។ ជនសង្ស័យ រួមទាំងវត្ថុតាងសមត្ថិច្ចបានធ្វើការឃាត់ខ្លួននៅអធិកាដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីបន្តនីតិវិធី៕
ឃាត់ខ្លួនជនជាតិចិនម្នាក់ ក្រោយស្រវឹងដកកាំភ្លើងបាញ់ជាច្រើនគ្រាប់ ផ្អើលអស់សមត្ថកិច្ចមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ
ឃាត់ខ្លួនជនជាតិចិនម្នាក់ ក្រោយស្រវឹងដកកាំភ្លើងបាញ់ជាច្រើនគ្រាប់ ផ្អើលអស់សមត្ថកិច្ចមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ។ កាលពីវេលាម៉ោងជាង៤ទៀបភ្លឺ ឈានចូលថ្ងៃទី៥ កក្តដា ២០២៣ នៅចំណុច បុរីញ៉ថោន ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រោយទទួលបានព័ត៌មានភ្លាម លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌបាន បញ្ជារកម្លាំងចេញអន្តរាគមន៍យកបានជនបង្ករ និងវត្ថុរាងយកមកសាកសួរនាំនៅផ្នែកជំនាញ នៃអធិដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យតែម្តង។
ឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ជាក់សែ្តង ដែលបានប្រព្រឹត្តបទលើ្មសៈ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
នាថ្ងៃទី៣០ ខែមិថុនា ឆាំ្ន២០២៣ វេលាម៉ោង១០:៣០នាទីកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការណ៍ជាមួយនគរបាលប៉ុស្ដីរដ្នបាលបឹងសាឡាង បានចុះធ្វើរដ្ឋបាលនៅចំណុះបន្ទប់ជួលផ្លូវលេខ២៤៧ក្រុម៣២ភូមិ១១សង្កាតឮបឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ រួចបានធ្វើឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ជាក់សែ្តង ដែលបានប្រព្រឹត្តបទលើ្មសៈ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ៕ ជនសង្ស័យ ១.ឈ្មោះ ឆៃ សុខ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលើកបន្លែ ស្នាក់នៅមិនពិតប្រាកដ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ( វិជ្ជមាន មានសារធាតុញៀនក្នុងទឹកនោម ) ២.ឈ្មោះ សុខ សុវណ្ណរ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅមិនពិតប្រាកដ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ( វិជ្ជមាន មានសារធាតុញៀនក្នុងទឹកនោម ) ៣.ឈ្មោះ ជា ពន្លឺ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅមិនពិតប្រាកដ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ […]
កម្លាំងចម្រុះអនុវត្តវិធានការរដ្ឋបាលធ្វើការរុះរើសំណង់ខ្ទម រោង ដែលកាន់កាប់ដីរដ្ឋមានប្លង់កម្មសិទ្ឋិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទស្ថិតនៅ ស្រុកសំឡូត
ខេត្តបាត់ដំបង! នៅថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០២៣នេះ លោក សឿម ប៊ុនរិទ្ឋិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំកម្លាំងចម្រុះ ចុះអនុវត្តវិធានការរដ្ឋបាលធ្វើការរុះរើសំណង់ខ្ទម រោង ដែលកាន់កាប់ដីរដ្ឋមានប្លង់កម្មសិទ្ឋិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទស្ថិតនៅស្រុកសំឡូត ខេត្តបាត់ដំបង។ លោក សឿម ប៊ុនរិទ្ឋិ អភិបាលរងខេត្ត បានបញ្ជាក់ថា កម្លាំងដែលចូលរួមនាថ្ងៃនេះដែរ មានសមត្ថកិច្ចថ្នាក់ខេត្ត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នាយខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង នាយកទីចាត់ការអន្តរវិស័យ ប្រធានការិយាល័យនិងមន្ត្រីសាលាខេត្ត មន្ត្រីជំនាញ និងលោកអភិបាលរងស្រុក កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសំឡូត និងដោយមានការចូលរួមសហការពីលោក នុត វីនីត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ដែលសរុបចំនួន ១៥៩នាក់ ក្នុងការចុះអនុវត្តវិធានការរដ្ឋបាលធ្វើការរុះរើសំណង់ខ្ទម រោង ដែលពួកមេខ្លោង ០៦នាក់ បានដឹកនាំគៀងគរបំផុសបំផុលប្រជាពលរដ្ឋមកពីកន្លែងផ្សេងៗមានខេត្តពោធិ៍សាត់ ខេត្តឧត្តរមានជ័យ ស្រុកគាស់ក្រឡ ស្រុកបវេល ស្រុកបាណន់ និងស្រុកសំឡូតក្នុងខេត្តបាត់ដំបង ឱយចូលទៅទន្ទ្រានកាន់កាប់ដីរដ្ឋមានប្លង់កម្មសិទ្ឋិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទស្ថិតនៅភូមិអូរតាទៀក ឃុំតាតោក ស្រុកសំឡូត […]
បុរសម្នាក់បានដេកស្លាប់សង្ស័យជាករណីខ្យល់គរ
(បាត់ដំបង) បុរសម្នាក់បានដេកស្លាប់យ៉ាងអាណោចអាធ័មបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៦និង០០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចលូដាច់ស្ថិតក្នុងក្រុមទី១ ភូមិស្ពាន ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ សពជនរងគ្រោះមានឈ្មោះ ខាន់ សារ៉ុម ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិស្ពាន ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានដេកស្លាប់ យ៉ាងអាណោចអាធ័ម។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យកោសល្យវិច័យ និងបានបញ្ជាក់ថា សពជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរ បន្ទាប់មកក៏បានធ្វើកំណត់ហេតុប្រគល់អោយសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី៕
ក្រោយទទួលបានបទបញ្ជាភ្លាម ឯកឧត្តមនាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង បានដឹកនាំកម្លាំងទៅកាន់ព្រំដែន កម្ពុជា-វៀតណាម ដើម្បីអនុវត្តបទបញ្ជារ ក្នុងការបាញ់កំទេច យន្តហោះដ្រូន ទាំងឡាយណាដែលបានហោះរំលោភចូលអធិបតេយ្យភាពរបស់កម្ពុជា
ក្រោយទទួលបានបទបញ្ជាភ្លាម ឯកឧត្តមនាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង បានដឹកនាំកម្លាំងទៅកាន់ព្រំដែន កម្ពុជា-វៀតណាម ដើម្បីអនុវត្តបទបញ្ជារ ក្នុងការបាញ់កំទេច យន្តហោះដ្រូន ទាំងឡាយណាដែលបានហោះរំលោភចូលអធិបតេយ្យភាពរបស់កម្ពុជា។ សូមគោរពជូនពរកងកម្លាំងទាំងអស់នៃ បញ្ជាការដ្ឋានអង្គរក្ស ទទួលបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូនដើម្បីជាតិមាតុភូមិយើង🇰🇭🙏 ២៧/០៦/២០២៣
ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន!
នារសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខគ្រួសារ លោកវរសេនីយ៍ឯក វ៉ា ម៉ៅ នាយសេនាធិការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានប្រពន្ធទើបសម្រាលកូន។ ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក សៀ ទីន ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកថវិកាចំនួន ១,០០០,០០០រៀល, ភេសជ្ជៈ ទឹកសុទ្ធ ០៦កេស, ទឹកដោះគោបឺត ០២កេស, ផ្លែឈើ ០១កន្រ្តក ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារផងដែរ៕
កឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសមួយរូបជាតៃកុងទូកទេសចរណ៍នៅកោះរ៉ុងសន្លឹម គាត់ជួបគ្រោះថ្នាក់ដួលនៅក្នុងបន្ទប់ទឹកលើទូក
ក្រុងកោះរ៉ុង-កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសមួយរូបជាតៃកុងទូកទេសចរណ៍នៅកោះរ៉ុងសន្លឹម គាត់ជួបគ្រោះថ្នាក់ដួលនៅក្នុងបន្ទប់ទឹកលើទូក ហើយមានអាការៈធ្ងន់ធ្ងរ ស្ពឹកមួយចំហៀងខ្លួនផ្នែកខាងឆ្វេង បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។ អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បុរសខាងលើមានឈ្មោះ ផន អូន អាយុ ៤៨ឆ្នាំ មុខរបរជាតៃកុងទូកទេសចរណ៍។ បុរសរងគ្រោះ ត្រូវបានអ្នកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕










