ព័ត៌មានសន្តិសុខសង្គម

អ្នកលេងកាំបិតផ្គាក់១៣នាក់ ជាប់ខ្នោះអាវុធហត្ថរាជធានីភ្នំពេញ ព្រោះចំណាំសត្រូវខុស!

កាលពីវេលាម៉ោង ១៨និង០០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុច ផ្លូវបេតុង ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានក្មេងស្ទាវ១ក្រុមប្រហែល២០នាក់ ភាគច្រើនមានកាន់កាំបិតផ្គាក់ក្នុងដៃ បានចូលកាប់បំផ្លាញម៉ូតូ ០១គ្រឿង ក្នុងផ្ទះគ្រួសាររងគ្រោះមួយ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ រហូតភ្ញាក់ផ្អើលដល់កម្លាំងល្បាតអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ធ្វើការចុះអន្តរាគមន៍ បង្ក្រាបជាក់ស្តែងភ្លាមៗ ដោយឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះបានចំនួន១៣នាក់ និងចាប់យកវត្ថុតាងកាំបិតផ្គាក់ចំនួន០៤ដើមផងដែរ។ ក្រោយពេលស្តាប់ចម្លើយ ក្រុមក្មេងទំនើងទាំង១៣នាក់ បានសារភាពឲ្យដឹងដូចគ្នាថា ពួកខ្លួនពិតជាធ្វើសកម្មភាពប្រើអំពើហិង្សា ចូលកាប់បំផ្លិចបំផ្លាញម៉ូតូរបស់ជនរងគ្រោះ ពិតប្រាកដមែន ដោយសារកន្លងមកពួកខ្លួនធ្លាប់មានទំនាស់ជាមួយក្មេងស្ទាវមួយក្រុមផ្សេងទៀត ហើយធ្លាប់ឃើញក្រុមក្មេងស្ទាវទាំងនោះ ឧស្សាហ៍អង្គុយលេងក្នុងផ្ទះមួយនោះ និងឃើញម៉ូតូម្ចាស់ផ្ទះ ស្មានថាជាម៉ូតូរបស់ភាគីសត្រូវដែលមានទំនាស់ជាមួយពួកខ្លួន ក៏ចូលកាប់បំផ្លាញម៉ូតូនោះតែម្តង។ បច្ចុប្បន្នជន ក្រុមក្មេងទំនើងទាំង១៣នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបណ្តាញ ក្រុមHacker មួយក្រុម ដែលបាន Hack ចូល Telegram ជាច្រើន ដើម្បីឆបោកប្រាក់!

រយៈពេលថ្មីៗចុងក្រោយនេះ គឺមានករណីហែកចូលតេលេក្រាមជាច្រើនករណីកើតឡើង បង្កឲ្យមានជនរងគ្រោះ មួយចំនួនត្រូវបានខាតបង់ប្រាក់រាប់ពាន់ម៉ឺនដុល្លារដោយសារតែការបោកបញ្ឆោត។ ជាក់ស្តែងកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ អាវុធហត្ថភ្នំពេញបានទទួលបណ្តឹងពីជនរងគ្រោះម្នាក់ សុំប្តឹងពីជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានហែកចូលតេឡេក្រាមរបស់ខ្លួន និងបានឆាតទៅបងប្អូនមិត្តភក្តិជាច្រើនដើម្បីខ្ចីប្រាក់ ព្រមទាំងឆាតទៅគម្រាមទារប្រាក់អតិថិជនដែលជំពាក់ខ្លួនផងដែរ។ ស្របពេលជាមួយគ្នានោះ ក៏មានអតិថិជនរបស់ខ្លួនម្នាក់ ក៏ត្រូវបានគេហែកចូលតេឡេក្រាមរបស់គាត់ដូចគ្នា ហើយបានឆាតមកខ្ចីប្រាក់ខ្លួនចំនួន ៦០,០០០$ ហើយខ្លួនបានវេរទៅឲ្យអស់ ១០,០០០$ ក៏មានការសង្ស័យ ហើយក៏តេទៅអតិថិជនផ្ទាល់ដើម្បីសួរនាំ ទើបដឹងថាមានការចាញ់បោកជនសង្ស័យយ៉ាងពិតប្រាកដ ព្រោះអតិថិជនរបស់ខ្លួន បានអះអាងថា មិនបានឆាតខ្ចីប្រាក់នោះទេ គឺមានគេហែកចូលតេឡេក្រាមរបស់គាត់បាត់ហើយ។ តាមរយៈវិធានការជំនាញ និងការតាមប្រម៉ាញ់ជាប់ប្រចាំ រហូតដល់ថ្ងៃទី១៧,១៨ និង១៩ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ជាបន្តបន្ទាប់ (ខ្មែរ០១នាក់, ចិន០៤នាក់) ដែលមានការពាក់ព័ន្ធជាបណ្តាញ ជាមួយក្រុមHacker នៅឯបរទេស ធ្វើសកម្មភាព ហែកចូលតេឡេក្រាមនុស្សជាច្រើន ដើម្បីឆបោកប្រាក់។ ជនសង្ស័យទាំង ០៥នាក់រួមមាន៖ ១.ឈ្មោះ YU YULONG ជនជាតិចិន ទទួលខុសត្រូវក្នុងការទំនាក់ទំនងជាមួយក្រុម Hacker នៅក្រៅប្រទេស។ ២.ឈ្មោះ មាស ស្រីចិន […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រឹបអូសថ្នាំញៀនជាង ៣០គីឡូក្រាម ក្រោយបានឃាត់ខ្លួនជនសង្ស័យ០១នាក់

(បាត់ដំបង)កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានបង្ក្រាបឃាត់ខ្លួនជនសង្ស័យ០១នាក់ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង ១៣និង៣០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣  នៅចំណុចភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបងដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ថោ សូស៊ីវិន ហៅ ពិន ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរជាងម៉ូតូ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ជាមួយវត្ថុតាង -ម្សៅក្រាមពណ៌សថ្លា ម៉ាទឹកកក (ICE) ០១ កញ្ចប់ ទម្ងន់ ១០១៨,៧៤ ក្រាម (ថ្លឹងទាំងសំបកថង់) -ម៉ូតូ ០១គ្រឿង ម៉ាក RAIDER ពណ៌ខ្មៅ ផ្លាកលេខ បន្ទាយមានជ័យ 1W-4635 -ទូរស័ព្ទដៃ០២ គ្រឿង។ ក្រោយពីឃាត់ខ្លួន ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង នៅម៉ោង […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ចោរជើងល្អ! ជនសង្ស័យចំនួន ២នាក់ត្រូវបានប៉ូលីសឃាត់ខ្លួនពាក់ព័ន្ធករណី ឆក់ទូរស័ព្ទនៅក្រុងព្រះសីហនុ.!

ខេត្តព្រះសីហនុ:យោងតាមរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុឲ្យដឹងថា នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៣ និង ០០នាទី រំលងអធ្រាត្រ មានប្រជាពលរដ្ឋប្តឹងរាយការណ៍មកថា នៅចំណុច ក្រោយភ្នំមាសចាស់ ស្ថិតក្នុង ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ មិនមានស្លាកលេខ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ ១គ្រឿង ម៉ាក Iphone 12 ProMax ពណ៌ទឹកប៊ិច ដែលជារបស់ជនរងគ្រោះជនជាតិចិន រួចជិះម៉ូតូរត់គេចខ្លួនបាត់ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវតាមជំនាញ រហូតឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ភេទប្រុស ជនជាតិខ្មែរ យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី ។ សម្ភារៈវត្ថុតាងចាប់យកបាន៖ -ទូរស័ព្ទចំនួន ០៣គ្រឿង (មាន ១គ្រឿង ម៉ាក Iphone 12 ProMax ពណ៌ទឹកប៊ិច ជាផលនៃអំពើលួច) ។ […]

ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់វ័យប្រមាណជាង៥០ ឆ្នាំ ត្រូវបានកម្លាំងជំនាញក្រុងខេមរៈភូមិន្ទឃាត់ខ្លួនករណីរក្សាទុកនិងប្រើប្រាស់គ្រឿងញៀន

កោះកុង÷ ដើម្បីរក្សាសន្តិសុខ ភូមិ.ឃុំ មានសុវត្ថិភាព នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៨:៤០នាទី ផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង៣សង្កាត់ ដឹកនាំដោយលោកវីរៈសេនីយ៍ឯក យស់ចាន់វិចិត្រ បានចុះ បង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មួយកន្លែង នៅចំណុចមាត់ព្រែក ស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរៈភូមិន្ទ ឃាត់ខ្លួនជនសង្ស័យចំនួន១នាក់(ប្រុស)។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានកម្លាំងជំនាញឃាត់ខ្លួនមានឈ្មោះ ផាន សាម៉េត (ហៅតាម៉េត) ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរៈភូមិន្ទ….។ *វត្ថុតាងដកហូតរួមមាន៖ -ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ១២កញ្ចប់ធំ, ៥កញ្ចប់តូច -ទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាកNokia -ជញ្ជីងថ្លឹងថ្នាំចំនួន០១គ្រឿង -ឧបករណ៍ប្រើប្រាស់មួយចំនួន ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញបំពេញសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញដើម្បីចាត់ការបន្តរតាមនីតិវិធី៕ ដោយ ញុឹប សន

ព័ត៌មានសន្តិសុខសង្គម

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល ខេត្តបន្ទាយមានជ័យ ដាក់កម្លាំងចុះពិនិត្យឃ្លាំង១កន្លែងដែលនាំទំនិញផលិតផលដើម កំណើត ចេញពីសត្វដែលនៅក្នុងឃ្លាំងជាង២០តោននិងដកហូតមួយចំនួនដុតកំទិចចោលនិងកប់

(ក្រុងប៉ោយប៉ែត)៖ មន្ត្រីចម្រុះបានចុះពិនិត្យឃ្លាំងនិងដកហូតផលិតផលដើមដំណើតចេញពីសត្វទម្ងន់៧តោនដែលវិចខ្ចប់ខុសលក្ខណៈបញ្ចេកទេសនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នៅក្បែរផ្សារត្រី ស្ថិតភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ក្រោយធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាហើយមន្ត្រីអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតសត្វបានសហការជាមួយមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត បានចុះពិនិត្យឃ្លាំង១កន្លែងដែលនាំទំនិញផលិតផលដើមកំណើតចេញពីសត្វដែលនៅក្នុងឃ្លាំងជាង២០តោនហើយត្រូវបានដកហូត៧តោនដែលវិចខ្ចប់គ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវនិងខូចគុណភាណ។ លោកបានបញ្ចាក់ថា៖ក្រោយពិនិត្យទំនិញផលិតផលដើមកំណើតពីសត្វទម្ងន់៧តោន ត្រូវបានដកហូតដែលវិចខ្ចប់គ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវនិងខូចគុណភាពព្រួយបារម្ភមានជម្ងឺផ្តាសាយបក្សីជាទំនិញដែលឈ្មួញជាម្ចាស់ឃ្លាំងនាំចូលពីប្រទេសថៃ ដើម្បីនាំចេញទៅលក់បន្តនៅតាមបណ្តាខេត្តមួយចំនួន។ លោក ហ៊ុយ ទូច បានបញ្ជាក់ថា៖ផលិតផលដែលដើមកំណើតចេញពីសត្វដែលត្រូវបានដកហូតចំនួន៧តោននិងម្ចាស់ឃ្លាំងបាននាំយកមកសាកសួរនៅការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តបន្តនិងសាច់មាន់ប្រហិតចម្រុះដែលត្រូវដកហូតនិងយកទៅដុតកំទិចចោលនិងកប់នៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នៅជាយក្រុងសិរីសោភ័ណ៕

ព័ត៌មានសន្តិសុខសង្គម

ចាប់ខ្លួនបុរសទាំង៤នាក់ និងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ពីបទកាប់រានដីព្រៃ

ខេត្តកែប ៖បុរសទាំង៤នាក់នេះ មានទីលំនៅក្នុងភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ដែលមាន ៖ ១-ឈ្មោះ ឈឹម រុី អាយុ៤២ឆ្នាំ ។ ២-ឈ្មោះ ណា ខុម អាយុ២៤ឆ្នាំ ។ ៣-ឈ្មោះ បេ វ៉ាន់ អាយុ៥៣ឆ្នាំ ។ ៤-ឈ្មោះ ខូវ ផូង អាយុ៤៥ឆ្នាំ ។ អយ្យការអមសាលាដំបូងខេត្ត បានចោទបុរស៤នាក់ពីបទកា.ប់រានដីព្រៃ ដោយគ្មានលិខិតអនុញ្ញាត រួចបញ្ជូនឱ្យចៅក្រមស៊ើបសួរបន្តនីតិវិធី ។ ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីកម្លាំងនគរបាលខេត្ត បានចាប់ខ្លួនបុរសទាំង៤នាក់ និងបញ្ជូនទៅកាន់សាលាដំបូងខេត្ត កាលពី ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ ។ បើតាមអ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្ត បានឱ្យដឹងថា បុរសទាំង៤នាក់ដែលសមត្ថ កិច្ចបាននាំមកដល់សាលាដំបូង ត្រូវបានអយ្យការចោទប្រកាន់ រួចបញ្ជូនទៅចៅក្រមស៊ើបសួរហើយ។ ហើយអ្នកទាំង៤នាក់ រងនូវការចោទពីបទកា.ប់រានដីព្រៃដោយគ្មានលិខិតអនុញ្ញាត ។ សូមរំលឹកផងដែរថា កាលពីថ្ងៃទី៧ ខែមិថុនា […]

ព័ត៌មានសន្តិសុខសង្គម

អនុវត្តតាមការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បង្ក្រាបករណីឃាតកម្ម ឃាត់ខ្លួនជនជាតិចិន ០៤នាក់

(ខេត្តកណ្តាល)៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល បានសហការជាមួយនាយកដ្ឋានព្រហ្មទណ្ឌ-នាយកដ្ឋានបច្ចេកទេសវិទ្យាសាស្ដ្រ-ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្ដិការស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាបករណីឃាតកម្ម ដែលបានកើតហេតុប្រទះឃើញសាកសព នៅចំណុច មាត់ច្រាំងទន្លេសាប ភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល នៅវេលាម៉ោង០៩ និង០០នាទី ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣។ ជនរងគ្រោះឈ្មោះ YI MING DALI ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន ស្នាក់នៅអគារជងយ័ន ផ្លូវលំ ភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនសង្ស័យ៖ ១.ឈ្មោះ DAI MINGXING ហៅ QI SHI ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន ស្នាក់នៅអគារជងយ័ន ផ្លូវលំ ភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ២.ឈ្មោះ HONG QI ភេទប្រុស […]

ព័ត៌មានសន្តិសុខសង្គម

កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្របួចបានមុខសញ្ញាឆក់

កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្របួចបានមុខសញ្ញាឆក់ បាននៅវេលាម៉ោងជាង១ រសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ត្រង់ចំណុចស្តុបព្រះយុគន្ធរ ស្ថិតតាមបណ្តោយមហាវិថីផ្លូវព្រះសីហនុ កែងនិងផ្លូវ១០៥ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយថ្នាំញៀន១៩កញ្ចប់

ភ្នំពេញ៖ នៅ ថ្ងែទី១០ខែ មិថុនា ឆ្នាំ២០២៣ កម្លាំងល្បាតអធិការខណ្ឌចំការមន បានឃាត់ជនសង្ស័យម្នាក់ ពីបទរក្សាទុកសារធាតុញៀន នៅចំណុច ផ្លូវ ៥០៨ កែង ៩៩ ភូមិ ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ អ៊ូ សារិទ្ធ ភេទ ប្រុស អាយុ ៣៨ឆ្នាំ មុខរបរ គ្មាន ស្នាក់នៅម្តុំផ្សារកាណាសុីធី សង្កាត់ ចោមចៅ ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ -វត្ថុតាងដកហូត ក្រាម សថ្លា ចំនួន ១៩ កញ្ចប់ ៩កញ្ចប់ ធំល្មម ១០ កញ្ចប់តូច និងទូរសព្ទ័ដៃ ២គ្រឿង ម៉ាក សាំសុងទាំង ២គ្រឿង និងម៉ូតូ ១គ្រឿង ម៉ាក ប៊ីត ពណ៌ខៀវ ស […]