ខេត្តព្រះសីហនុ៖ នៅថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០២៣ វេលាម៉ោង ២១ និង ៤០នាទី នៅចំណុច ម្តុំឆ្នេរអូរឈើទាល ស្ថិតក្នុង ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណី ផ្ទុះអាវុធ មួយកើតឡើង បង្កដោយជនសង្ស័យចំនួន ០២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានបាញ់រះជាច្រើនគ្រាប់ ទៅលើរថយន្ត ១គ្រឿង ម៉ាក Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះសីហនុ 2B-6673 រួចរត់គេចខ្លួនបាត់។ បន្ទាប់ពីទទួលព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជារអោយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានចុះទៅកន្លែងកើតហេតុ ធ្វើការដកហូតបានសំបកគ្រាប់កាទុសចំនួន ០៣គ្រាប់ និង ក្រោយការសាកសួរទៅលើជនរងគ្រោះ និងដោយមានការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៏ស្នងការ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង 00 […]
Tag: ព័ត៌មានសន្តិសុខសង្គម
កម្លាំងនគរបាលក្រុងប៉ោយប៉ែតចុះល្បាតជួបជនសង្ស័យមួយក្រុមកំពុងតែចែកចាយ សេពគ្រឿងញៀនកម្លាំងអធិការនគរបាលក្របួចបាន 7 នាក់។
ក្រុងប៉ោយប៉ែត: លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុង ប៉ោយប៉ែតដាក់កម្លាំងល្បាត ជួបជនសង្ស័យមួយក្រុមសង្ស័យថាចែកចាយគ្រឿងញៀនកម្លាំងឆែកឆេក៏ឃើញគ្រឿងញ្ញៀនមួយចំនួន នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១២:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ធបានផ្សារកណ្តាល បានធ្វេីការល្បាតក្នុងភូមិសាស្ត្រទៅដល់ចំនុចកូនខ្ទមមួយកន្លែងជាប់ផ្លូវ រថភ្លេីង ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏បានឃើញជនមួយក្រុមនៅទីនោះ ក៏សង្ស័យដោយឃេីញមានមនុស្សផ្តុំគ្នាកន្លែងស្ងាត់ដើម្បីលកគ្រឿងញៀនត្រូវបានកម្លាំងអធិការនគរបាលក្រុងចាប់បាន។ ដែលមានឈ្មោះដូចជា: 1-ឈ្មោះ រុំ យឿក ភេទស្រី អាយុ៤៧ឆ្នាំ ជាប្រពន្ធម្ចាស់ខ្ទម(ជាអ្នកអង្គុយហុចថ្នាំញៀនឲ្យគេ) 2-ឈ្មោះ សុង ពុទ្រា ភេទប្រុស អាយុ១៩ឆ្នាំ 3-ឈ្មោះ ខន ខាន់ ភេទប្រុស អាយុ១៧ឆ្នាំ 4-ឈ្មោះ សុីម ពៅ ភេទប្រុស អាយុ២៩ឆ្នាំ 5-ឈ្មោះ ដន ចាន់រិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ 6-ឈ្មោះ ផេង វ៉ាន់ ភេទប្រុស អាយុ៣៨ឆ្នាំ ។ .ពេលនោះកំលាំងនគរបាលក៏បានសុំធ្វេីការត្រួតពិនិត្យ ហេីយបានរកឃេីញម្ស៉ៅក្រាមសថ្លាចំនួន […]
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០៤នាក់ក្នុងករណីលួចយកម៉ូតូ
(បាត់ដំបង)កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃសីមា រួមជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ជាបន្តបន្ទាប់ ក្រោយពួកគេធ្វើសកម្មភាពលួចយកម៉ូតូ ម៉ាកហុងដាឃ្លីក ពណ៌សខ្មៅ សេរីឆ្នាំ២០២១ របស់ជនរងគ្រោះឈ្មោះ ផាន សុភា ភេទស្រី អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិទួលខ្វាវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ខណៈដែលជនរងគ្រោះទុកម៉ូតូនៅមុខផ្ទះមិត្តភក្តិ។ សមត្ថកិច្ចបានអោយដឹងថា ក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាម ជំហានដំបូងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃសីមា បានធ្វើការចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជូ ប៊ុនធឿន ហៅ (ក្រិត)ភេទប្រុស អាយុ១៧ ឆ្នាំ មានទីលំនៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងដកហូតម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ក្រហមខ្មៅ (ចាស់) គ្មានស្លាកលេខ ដែលបានជិះធ្វើសកម្មភាព ចំនួន០១គ្រឿង ។ លុះមកដល់ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០ និង […]
ឃាត់ខ្លួនជនសង្ស័យ ៨នាក់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
ខេត្តបាត់ដំបង! យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង នៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី សំ វិឡុង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង បានដឹកនាំកម្លាំងជំនាញចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយករណី នៅចំណុចភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ។ ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរ កម្លាំងកងរាជអាវុធហត្ថក្រុងបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់ ១.ឈ្មោះ សាន ប៊ុនធឿន ហៅបារាំង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ២.ឈ្មោះ លី ឈុនអ៉ី ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ៣.ឈ្មោះ អ៊ុយ ចន្ថា ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរមិនពិតប្រាកដ ៤.ឈ្មោះ សាន រីយ៉ា ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរមិនពិតប្រាកដ ៥.ឈ្មោះ ព្រាប […]
កូនស្រី២នាក់ អង្គុយសម្រក់ទឹកភ្នែក ព្រោះតែមិនទាន់ដង្ងើមម្តាយ
ភ្នំពេញ ៖ កាលពី រសៀល ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ នៅបន្ទប់ជួលលេខ១៩ ផ្លូវបេតុង ក្រុមទី៦ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ កូនស្រី២នាក់អង្គុយសម្រក់ទឹកភ្នែកព្រោះតែមិនទាន់ដង្ងើមម្តាយ ខណៈដែលចេញពីធ្វើការរោងចក្រ គ្រាន់តែរុញទ្វារបន្ទប់ស្រាប់តែឃេីញម្តាយគាំងបេះដូងស្លាប់បាត់ទៅហើយ មិនដឹងថាតាំងពីពេលណានោះទេ។ សពស្ត្រីនេះមានឈ្មោះ សៅ សៀន អាយុ៦២ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូនស្រីចំនួន២នាក់ ស្នាក់នៅបន្ទប់ជួលចំណុចកើតហេតុ មានស្រុកកំណើតនៅភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ កូនស្រីបានឱ្យដឹងថា នៅស្រុកគ្មានអ្នកមើលថែ ខំយកម្តាយមកស្នាក់នៅជាមួយ ហើយនៅវេលាថ្ងៃត្រង់បាយជុំគ្នាសោះ ក៏នាំគ្នាទៅធ្វើការវិញទុកឱ្យម្តាយនៅចាំបន្ទប់ ស្រាប់តែពេលវិលត្រឡប់មកពីរោងចក្រវិញ គ្រាន់តែកូនៗមកដល់បន្ទប់រុញទ្វារឃើញហើយស្លុតចិត្តស្ទើរទន់ជង្គង់ មិនទាន់ដង្ហើមម្តាយ មិនដឹងថា ស្លាប់តាំងពីពេលណា ស្រែកឆោឡោ ផ្អើលអ្នកក្បែរខាងកើតក្តីសង្វេគនិងអាណិតខ្លោចចិត្ត ។ សពស្ត្រីនេះ ត្រូវបានអាជ្ញាធរ សមត្ថកិច្ចចុះទៅសាកសួរ ពិនិត្យ ក៏ប៉ុន្តែ ក្រុមគ្រួសារស្នើសុំឲ្យសមត្ថកិច្ចឱ្យជួយធ្វើឯកសារមរណភាពដើម្បីយកទៅធ្វើបុណ្យ។ អ្នកជិតខាងចូលជាបច្ច័យបានមួយចំនួន ហើយដឹកតាមរថយន្តរបស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងយកទៅធ្វើបុណ្យនៅឯស្រុកកំណើត ៕
ប្រពន្ធចេញទៅធ្វេីការបាត់ ទុកកូនស្រីអាយុទេីប៨ខែឱ្យប្តីមេីល ខណៈចេញមកដល់ផ្ទះវិញ ឃេីញប្តីស្លាប់ បង្កការភ្ញាក់ផ្អេីល
ភ្នំពេញ ៖ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅក្នុងបន្ទប់ជួលលេខ២២ ជាន់ទី១ តាមផ្លូវបេតុង ក្រុមទី៤ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សពបុរសនេះ ឈ្មោះ មឿន ទិង ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅភូមិអង្គកែវ ឃុំអង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ មានប្រពន្ធឈ្មោះ ស្រស់ សេងហុង អាយុ២៦ឆ្នាំ មុខរបរ បុគ្គលិកហាង មានស្រុកកំណើត ភូមិឈើទាល ឃុំព្រៃទឹង ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង មានកូនស្រី២នាក់ ស្នាក់នៅបន្ទប់ជួលចំណុចកើតហេតុ ។ បើតាមស្ត្រីឈ្មោះ ស្រស់ សេងហុង ត្រូវជាភរិយារបស់សព បានឲ្យដឹងថា ប្តីរបស់គាត់មានជម្ងឺលើសជាតិអាសុីត ហើមជើង២ថ្ងៃមកហើយ រាល់យប់ឲ្យជួយមើលកូន ចំណែកគាត់ទៅធ្វើការងារ ហើយនៅយប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ គ្រាដែលគាត់ចេញទៅធ្វើការងារនៅហាង ទុកកូនស្រីអាយុ៨ខែឲ្យនៅដេកជាមួយប្តី រហូតដល់វេលាម៉ោង៣និង៣០នាទីទៀបភ្លឺចូលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ […]
ឆក់ទូរស័ព្ទភ្លាម រត់ឡើងម៉ូតូគេចខ្លួនភ្លាម ក៏ត្រូវបាន អាវុធហត្ថ ឃាត់ខ្លួនភ្លែត!
កាលពីវេលាម៉ោងប្រមាណ ០៧និង០០នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ មានករណីឆក់ទូរស័ព្ទដៃមួយកើតឡើង ត្រង់ចំណុច ផ្លូវលេខ១៥៤ កែងផ្លូវ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។ ជនរងគ្រោះ ជាជនជាតិកូរ៉េ កំពុងដើរតាមផ្លូវ ស្រាប់តែត្រូវបានជនសង្ស័យម្នាក់ ដើរមកជិត ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃមួយគ្រឿង ហើយរត់ឡើងម៉ូតូ ដែលមានគ្នា០២នាក់(ប្រុស០១ ស្រី០១) ជិះគេចខ្លួនតែម្តង តែដោយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ កំពុងល្បាតក្បែរនោះដែរបានឃើញ ក៏បានធ្វើការប្រដេញរហូតដល់ចំណុចផ្លូវ២២២កែងផ្លូវ៥៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់តែម្តង។ ជនសង្ស័យទាំង០៣នាក់មានឈ្មោះ ៖ ១- ឈ្មោះ សាន រីដា (ហៅដឺ) ភេទប្រុស អាយុ២២ឆ្នាំ, ២- ឈ្មោះ ទក ពិសិដ្ឋ ភេទប្រុស អាយុ៣៤ឆ្នាំ, ៣- ឈ្មោះ ផាត សារិទ្ធ ភេទស្រី អាយុ៤៣ឆ្នាំ។ ក្រោយពេលស្តាប់ចម្លើយជនសង្ស័យ សាន រីដា (ហៅដឺ) បានសារភាពឲ្យដឹងថា ខ្លួនគេពិតជាបានធ្វើ សកម្មភាពឆក់ទូរស័ព្ទដៃពី […]
សា…..ហា..វណាស់! មិនដឹងបងប្អូនអ្នកណាទេ សូមជួយស៊ែរ ចែករំលែកផង !!
ប្រទះឃើញស–ពមនុស្សស្រី ត្រូវគេវា..យស-ម្លា-ប់ រួច រុំនឹងកន្ទេល បោះចោល ក្នុងរណ្តៅលូមួយកន្លែង បង្ករឲ្យ មានការភ្ញាក់ផ្អើលខ្លាំងទាំងព្រឹក ខណៈប្រជាពលរដ្ឋ ដើរទៅធ្វើការសំណង់ បានប្រទះឃើញ ត្រូវបានគេរុំនឹងកន្ទេល ហើយបោះចោលក្នុងទឹកលូ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ នៅចំណុចក្នុងភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ប្រទះឃើញសពក្នុង វ៉ាលី នៅចំណុច ភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល
របាយការណ៍ស្ដីពីការប្រទះឃើញសពក្នុង វ៉ាលី នៅចំណុច ភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។ 🔹នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០២៣ វេលាម៉ោងប្រហែល ០៩ និង ០០ នាទី នៅចំនុច ភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល មានករណី ប្រទះឃើញសពក្នុង វ៉ាលី ។ ក្រោយពីកើតហេតុ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការណ៍ជាមួយ នាយកដ្ឋាននគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងអធិការដ្ឋានស្រុកពញាឮ បានចុះដល់ទីតាំងប្រទះសព ដើម្បីពិនិត្យទីតាំង និងឆែកកាម៉េរាសុវត្ថិភាពជុំវិញកន្លែងកើតហេតុ ។ សាកសព: -មនុស្សប្រុស អាយុ ប្រហែល ៣០ក្រាស់ ជនជាតិបរទេស (សង្ស័យជនជាតិចិន) -មានស្នាមរបួសបាក់ឆ្អឹង,ផុងរលាក្បាល និងដាច់ម្រាមដៃ (អាចជាទារុណកម្ម) -ក្រណាត់ និងវ៉ាលីពណ៍ខ្មៅ ចំនួន ០២










