នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៩៖១៥នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដែលមានលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង ចុះល្បាតតាមផ្លូវលេខ៧៨មុខអាគារThe Peak ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក៏ប្រទះឃេីញជនសង្ស័យជិះម៉ូតូចំនួន០២គ្រឿង មានគ្នាចំនួន០២នាក់ បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសរងគ្រោះ (ជាជនជាតិចិន) ដែលកំពុងតែដេីរបានសម្រេច។ ភ្លាមនោះកម្លាំងជំនាញការិយាល័យធ្វេីការប្រដេញឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ នៅចំណុចផ្លូវ២១៧ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ឈ្មោះ ខេត វណ្ណឌី ហៅ កណ្តុរ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ(បិទគូទ)។ រីឯជនសង្ស័យម្នាក់ទៀតដែលជាជនដៃដល់ បានជិះរត់គេចខ្លួនបាត់។ សំភារ:ដកហូតមាន៖ ១.ម៉ូតូម៉ាក HONDA-DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KD-1192(របស់ជនសង្ស័យ) បច្ចុប្បន្នកម្លាំងជំនាញការិយាល័យ បាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីកសាងចាត់ការតាមនីតិវិធី៕
Tag: ព័ត៌មានសន្តិសុខសង្គម
សិស្សសាលាម្នាក់លង់ទឹករណ្ដៅដីស្លាប់ ចំណោមគ្នា៥នាក់ ដែលចុះលេងទឹក និងជិះក្បូន
(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចរណ្តៅដីចាស់មួយកន្លែង ស្ថិតនៅខាងកើតវត្តតាភេម ភូមិទួលតាឡាត់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្មេងប្រុសសិស្សសាលាម្នាក់ ក្នុងចំណោមគ្នា៥នាក់ បានលង់ទឹកស្លាប់ខណៈពួកគេនាំគ្នាទៅងូតទឹក និងជិះក្បូនលេងនៅក្នុងទឹករណ្តៅដីមួយកន្លែង ហើយពេលកំពុងចែវក្បូនលេង ក៏ស្រាប់តែរបូតច្រវាពីដៃធ្លាក់ចូលទឹក។ ពេលនោះក្មេងប្រុសម្នាក់ខាងលើ បានលោតចេញពីក្បូន ហែលទឹកទៅយកច្រវា ក៏បណ្តាលឲ្យក្មេងលង់លិចបាត់ទៅក្នុងទឹកបង្កឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង។ សមត្ថកិច្ចបានឲ្យដឹងថា ក្មេងប្រុសដែលស្លាប់ឈ្មោះ កុល សម្បត្តិរាជ អាយុ១៥ឆ្នាំ សិស្សថ្នាក់ទី៨ រៀននៅអនុវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានីអរុណវតី មានទីលំនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ កាលពីវេលាម៉ោង២៖៣០នាទីរសៀល ក្មេងប្រុសរងគ្រោះរួមជាមួយមិត្តភក្ដិ៤នាក់ទៀត បានចេញពីសាលារៀន ប៉ុន្តែអត់បាននាំគ្នាទៅផ្ទះទេ បែរជានាំគ្នាទៅងូតទឹក និងជិះក្បូនលេងនៅក្នុងទឹករណ្ដៅដីខាងលើទៅវិញ។ លុះពេលកំពុងជិះក្បូនលេង ស្រាប់របូតច្រវាពីដៃធ្លាក់ចូលទឹ ពេលនោះក្មេងប្រុសម្នាក់ខាងលើបានលោតចេញពីក្បូនហែលទឹកទៅយកច្រវា ក៏បណ្តាលឲ្យក្មេងលង់លិចបាត់ទៅក្នុងទឹកតែម្ដង។ ខណៈនោះមិត្តភក្ដិមិនអាចជួយបានឡើយ ព្រោះសុទ្ធតែអត់ចេះហែលទឹកទាំងអស់គ្នា ហើយទឹករណ្ដៅដីមួយនេះជ្រៅណាស់ ឈ្មួញជីកយកអាចម៌ដីលក់ជម្រៅហួសក្បាលប្រេតទៅទៀត។ បន្ទាប់មកក្មេងប្រុស៤នាក់ទៀត បានស្រែលឆោឡោបង្កឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយអ្នកភូមិក៏មិនអាចជួយរាវរកបានដែរ រហូតក្រោយមកកម្លាំងយោធាកងពលតូចទ័ពពិសេសឆត្រយោង៩១១ បានទៅជួយរាវរកទើបឃើញសាកសព រួចស្រង់ឡើងគោកប្រគល់ជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕
ធាក់ប្លន់ម៉ូតូនៅទឹកដី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ រកឃើញម៉ូតូវិញ នៅទឹកដីខណ្ឌដង្កោ និងឃាត់ខ្លួនអ្នកពាក់ព័ន្ធម្នាក់ បញ្ជូនទៅតុលាការ!
កាលពីវេលាម៉ោងប្រមាណ ២១នឹង១០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នៅចំណុច ផ្លូវជាតិលេខ៣ ភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានករណី ក្រុមជនសង្ស័យមួយក្រុមមានគ្នា ០៦នាក់ ជិះម៉ូតូ០៥គ្រឿង បានធ្វើសកម្មភាពធាក់ផ្តួលម៉ូតូរបស់ជនរងគ្រោះ និងស្រែកគម្រាមថា នឹងកាប់សម្លាប់ចោល ធ្វើឲ្យជនរងគ្រោះភ័យខ្លាច ក៏បណ្តោយ ឲ្យក្រុមជនសង្ស័យ លើកយកម៉ូតូ០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០២៣ ស្លាកលេខ ភ្នំពេញ 1KB-0837 ពីជនរងគ្រោះ ជិះគេចបាត់ទៅតែម្តង។ បន្ទាប់មក នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ជនរងគ្រោះ បានប្តឹងមកអាវុធហត្ថរាជធានីភ្នំពេញ អំពីករណីធាក់ប្លន់ខាងលើនេះ។ ក្រោយពីទទួលបណ្តឹងរបស់ជនរងគ្រោះរួច អាវុធហត្ថរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវ រហូតប្រទះឃើញម៉ូតូជនរងគ្រោះកំពុងត្រូវបានបុរសម្នាក់ជិះនៅលើដងផ្លូវ ត្រង់ចំណុចរង្វង់មូលកួរស្រូវ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ឃើញដូច្នោះកម្លាំងជំនាញអាវុធហត្ថខណ្ឌដង្កោ បានសហការជាមួយ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ ក៏បានបើកម៉ូតូចូលសំដៅទៅរក បុរសដែលកំពុងបើកម៉ូតូរបស់ជនរងគ្រោះម្នាក់នោះ យ៉ាងប្រកៀកប្រកិត រហូតមកដល់ចំណុចបន្ទប់ជួលលេខ១២ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ […]
សមត្ថកិច្ចឃាត់ខ្លួនមន្ត្រីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុម្នាក់បន្ទាប់ពី បានយកលុយដែលប្រមូលបានពីអតិថិជនដែលបង់ផ្ដាច់ប្រមាណជាង៤០លានរៀល ទៅលេងល្បែងអស់
នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ សមត្ថកិច្ចចាប់ខ្លួនមន្ត្រីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុម្នាក់ បានយកលុយដែលប្រមូលបានពីអតិថិជនដែលបង់ផ្ដាច់ប្រមាណជាង៤០លានរៀល ទៅលេងល្បែងអស់។ ករណីរំលោភលើទំនុកចិត្តខាងលើនេះ បានកើតឡើងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង៩និង៣០នាទី នៅចំណុចភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។ មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ពុំ សេរីវិទ្យា ហៅឌី ភេទស្រី អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ប្រធានសាខាជាន់ខ្ពស់អម្រឹតសាខាព្រែកតាមាក់ មានទីលំនៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ចំណែកជនជនសង្ស័យឈ្មោះ ស៊ាង ធារិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត នៅភូមិអំពិល ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ប្រភពដដែលបន្តថា រយៈពេលជាង០២ឆ្នាំមកហើយ ជនសង្ស័យបានចូលបំរើការងារស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ទទួលផ្នែកទំនាក់ទំនងអតិថិជន ដោយរៀបចំឯកសារឲ្យអតិថិជនខ្ចីប្រាក់និងទទួលប្រាក់ការនិងប្រាក់ដើម ពីអតិថិជនបង់ឲ្យធនាគារវិញ។ ដោយកាលពីខែ០៨.២០២២ ជនសង្ស័យបានទទួលប្រាក់ដើមពីអតិថិជនចំនួន១៧នាក់ ដែលពួកគាត់យកមកបង់ផ្តាច់ឲ្យធនាគារ ជនសង្ស័យបានប្រមូលប្រាក់ទាំងនោះពីអតិថិជនចំនួន១៧នាក់ សរុបទឹកប្រាក់ ៣៩.៦៩០.០០០៛ (សាមសិបប្រាំបួនលានហុកសិបប្រាំបួនម៉ឺនរៀល) ជនសង្ស័យយកប្រាក់ទាំងនោះទៅសងគេ […]
ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ឧបត្ថម្ភអំណោយជូនដល់ គ្រួសារសមាជិក ដែលឪពុកមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ!
ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំក្រុមការងារ វរអន្តរាគមន៍ ប្រគល់អំណោយជូនដល់ លោកព្រិន្ទបាលឯក ស៊ុន វាសនា សមាជិកវរអន្តរាគមន៍ ដែលឪពុកមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ (ហៅពេទ្យលោកសង្ឃ)។ អំណោយដែលក្រុមការងារបានប្រគល់ជូនរួមមាន ៖ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ ភេសជ្ជៈ ទឹកសុទ្ធ រួមនឹងថវិកាមួយចំនួន ទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារអ្នកជំងឺផងដែរ៕
ចាប់បានហើយក្រុមចោរ ដែល ប្លន់អ្នកលក់មាសនៅផ្សារស្ទឹងមានជ័យចាស់ថ្ងៃមុន …
ជនសង្ស័យចំនួន ៨នាក់ ពាក់ព័ន្ធនឹងករណីប្លន់នៅផ្សារស្ទឹងមានជ័យ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៧ និង១០ នាទី ត្រូវបានសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការស្រាវជ្រាវឃាត់ខ្លួនបាន ។ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ មានករណី ប្លន់យកកាបូបស្ពាយ ដែលមានមាសចំនួន១២តម្លឹង,ផ្លាកទីនទឹក៣និងទឹក៧ចំនួន១០០តម្លឹងជាង និងប្រាក់ចំនួន១ លានរៀលជាង) នៅចំណុចក្រោយផ្សារស្ទឹងមានជ័យចាស់ ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បង្កឡើងដោយជនសង្ស័យចំនួន ០៥ នាក់ ជិះម៉ូតូចំនួន ០២គ្រឿង និង រ៉ឺម៉កម៉ូតូចំនួន ០១ គ្រឿង ប្រដាប់ដោយអាវុធខ្លីចំនួន ០៤ ដើម បានធ្វើសកម្មភាពប្លន់ ជនរងគ្រោះកំពុងដើរស្ពាយកាបូប ពណ៌ ខ្មៅ បានសម្រេចរួចជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់ ។
ឆក់កាបូបបានសម្រេច គេចខ្លួនបាន១០ថ្ងៃ ចុងក្រោយ ក៏ត្រូវអាវុធហត្ថរាជធានីភ្នំពេញ តាមចាប់បានដដែល!
កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ១០និង៥៧នាទី មានករណីចោរឆក់កាបូបមួយកើតឡើង តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលឲ្យស្ត្រីចំណាស់ម្នាក់ធ្លាក់ពីលើ កង់បី (Pass App) ដែលកំពុងធ្វើដំណើរ បោកទៅនឹងថ្នល់គួរឲ្យរន្ធត់ និងតក់ស្លុត រហូតភ្ញាក់ផ្អើលពេញបណ្តាញសង្គម Facebook។ តាមរយៈវីដេអូរថយន្ត ដែលថតជាប់សកម្មភាពឆក់នេះ គេអាចសន្និដ្ឋានបានថា ជនសង្ស័យប្រហែលមានគ្នា០៦នាក់ ជិះម៉ូតូ ០៤គ្រឿងអមគ្នាធ្វើសកម្មភាព។ អំពើអកុសល ពិតជាមិនអាចគេចផុតពីច្បាប់កម្មផលមែន បើទោះបីជាក្រុមជនសង្ស័យ ធ្វើសកម្មភាពឆក់បានសម្រេច និងគេចខ្លួនរហូតដល់ទៅ១០ថ្ងៃហើយក៏ដោយ ហើយបើទោះបីជាជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងឬផ្តល់ព័ត៌មានដល់សមត្ថកិច្ចអាវុធហត្ថក៏ដោយ តែអាវុធហត្ថរាជធានីភ្នំពេញ បានប្រទះឃើញការផ្សព្វផ្សាយក្នុងបណ្តាញហ្វេសប៊ុក ក៏ចាត់វិធានការណ៍ស្រាវជ្រាវតាមរកមុខសញ្ញាក្រុមចោរឆក់ទាំងនោះ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋាន អាវុធហត្ថខណ្ឌសែនសុខ បានកំណត់មុខសញ្ញា រហូតឈានដល់ ធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ មានឈ្មោះ ហូយ សុភ័ក្រ អាយុ១៩ឆ្នាំ មុខរបរសិស្ស និង ឈ្មោះ ធឿន ចាន់រដ្ឋា ហៅវុត្ថា អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ។ […]
អាវុធហត្ថបញ្ជូនជនសង្ស័យ០៣នាក់រួមនឹងវត្ថុតាងមួយចំនួនទៅតុលាការ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់សារធាតុញៀននៅក្រុងព្រះសីហនុ.!
ជនសង្ស័យ០៣នាក់រួមនឹងវត្ថុតាងមួយចំនួនត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថបញ្ជូនទៅតុលាការ កាលពីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់នៅចំណុចរំដួលជើងភ្នំ ស្ថិតភូមិ៣ (ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ។ ជនសង្ស័យ ចំនួន០៣នាក់ ១/ ឈ្មោះ ពេជ្រ ឆាយា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករនេសាទ មានទីលំនៅបច្ចុប្បន្នក្រុមទី៦ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ ២/ ឈ្មោះ ហ៊ន សុខកាន់ ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នក្រុមទី៦ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ ៣/ ឈ្មោះ លឹម តែវ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងភ្លើង មានទីលំនៅបច្ចុប្បន្នក្រុមទី២២ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ […]
ប្រទះឃើញគ្រាប់មីនតោនមាត់អូរជាប់ព្រំដែនកម្ពុជា.ថៃ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ឈមកម្ពុជា ស្ថិតភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត
លោក តាំង លីហេង សមាជិកក្រុមប្រឹក្សាសង្កាត់អូរជ្រៅបានប្រាប់ថា៖ នៅពេលប្រទះឃើញគ្រាប់មីនតោន១គ្រាប់ដែលជាគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទះ ឃើញប្រជាពលរដ្ឋខ្មែរទៅបត់ជើងតូចនៅក្បែរផ្លូវជាប់មាត់អូរព្រំដែនប្រមាណ៣ទៅ៤ជំហ៊ានចុះអូរប្រទះឃើញគ្រាប់មីនតោនបានហើយរាយការជូនអាជ្ញាធរបានចុះទៅពិនិត្យមើល។ លោកបានបញ្ជាក់ថា៖ក្រោយទទួលព័ត៌មានអាជ្ញាធរនិងកម្លាំងឈជើងតាមបន្ទាត់ព្រំដែនប្រមាណជិត១០នាក់បានចុះទៅពិនិត្យគ្រាប់មីនតោន១គ្រាប់ដែលរកឃើញនៅចំណុចមាត់ក្បែរផ្លូវអូរព្រំដែន ហើយអាជ្ញាធរបានតែទៅអើតមើលហើយរាយការណ៍ជូនថ្នាក់ដឹកនាំអោយបានដឹងព្រោះអូរព្រំដែនកម្ពុជា.ថៃ។ លោក តាំង លីហេង បានបញ្ជាក់ថា៖ គ្រាប់មីនតោនដែលជាគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះប្រជាពលរដ្ឋប្រទះឃើញមានគុណភាព ហើយបានណែនាំដល់ប្រជាពលរដ្ឋមិនត្រូវឆ្លងកាត់និងចូលទៅបត់ជើងតូចកន្លែងដែលមានគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះអោយគ្រោះគ្រប់ពេល៕
មនុស្សម្នាក់និងសត្វគោចំនួន០៣ក្បាលត្រូវបានរន្ទះបាញ់ស្លាប់នៅស្រុកបាណន់
(បាត់ដំបង) បុរសម្នាក់និងសត្វគោ០៣ក្បាលត្រូវបានរន្ទះបាញ់បណ្តាលអោយស្លាប់ស្តូកស្តឹងនៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចក្រុមទី១០ ភូមិស្តៅ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។ ករណីគ្រោះធម្មជាតិរន្ទះបាញ់នេះដែរបណ្តាលអោយស្លាប់បុរសម្នាក់ឈ្មោះ អ៊ុន សាន់ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅក្រុមទី១០ ភូមិស្តៅ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង នៅក្នុងរោងគោជាប់ប្រឡាយចិនខាងកើតផ្ទះរបស់ខ្លួនចម្ងាយប្រហែល២០០ម៉ែត និងងាប់សត្វគោចំនួន០៣ក្បាលផងដែរ។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យនិងកំណត់ហេតុប្រគល់សពអោយទៅឪពុកបង្កើតដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕










