ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សម្តេចក្រឡាហោម ស ខេង បានស្នើឲ្យសមត្ថកិច្ចត្រូវតែខិតខំស្វែងរកអ្នកបង្កគ្រោះថ្នាក់ នៅលើស្ពានជ្រោយចង្វារ បណ្តាលឲ្យទារកម្នាក់ស្លាប់

ភ្នំពេញ ៖ កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ សម្តេចក្រឡា ហោម ស ខេង បានស្នើឲ្យសមត្ថកិច្ចដែលគ្រប់គ្រងគោលដៅនៃគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានជ្រោយចង្វារ ត្រូវខិតខំប្រឹងប្រែងដោះស្រាយ ដើម្បីផ្តល់យុត្តិធម៌ដល់អ្នករងគ្រោះ ។ ខណៈដែលសំណុំរឿងនេះស្ថិតក្នុងដៃតុលាការហើយនៅស្ងៀមស្ងាត់នោះ សម្តេច ស ខេង បានគូសបញ្ជាក់ថា ៖«អាហ្នឹងច្បាប់មានប្រទេសខ្លះ តែខ្ញុំមិនចាំច្បាប់យើងអស់ទេ ប៉ុន្តែគ្រាន់តែវាពិតជាមានការជាប់គុកក្នុងករណីបែបហ្នឹង» ។ ដើម្បីផ្តល់ភាពយុត្តិធម៌ជូនក្រុមគ្រួសារសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋ មន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានស្នើឲ្យសមត្ថកិច្ចត្រូវតែខិតខំស្វែងរកអ្នកបង្កគ្រោះថ្នាក់នៅលើស្ពានជ្រោយចង្វារ បណ្តាលឲ្យទារកម្នាក់ស្លាប់ ខណៈអ្នកបង្កអាចជាប់ពន្ធនាគារ ។ សូមជម្រាបថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានជ្រោយចង្វារ កាលពីដើមខែធ្នូ ដែលបណ្តាលឲ្យទារកម្នាក់ស្លាប់ និងមនុស្ស២នាក់រងរបួសធ្ងន់ រហូតមកដល់ពេលនេះជនបង្កមិនទាន់បង្ហាញមុខនៅឡើយ ។ ខណៈអ្នកពិគ្រោះយោបល់លើបញ្ហាចរាចរណ៍ផ្លូវគោកវិញចង់ឃើញយុត្តិធម៌សម្រាប់ជនរងគ្រោះ ។ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ក្រោយពីទទួលបានសំណុំរឿងខាងលើតំណាងអយ្យការបានស៊ើបអង្កេតដោយបានស្តាប់ចម្លើយភាគីពាក់ព័ន្ធ និងបានចេញដីកាបញ្ហាឲ្យចូលខ្លួនលើជនបង្កគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ សោម ណូរីទីឃា ប៉ុន្តែជននេះ នៅតែមិនត្រូវបាននាំមកនៅចំពោះមុខអយ្យការ ដើម្បីស្តាប់ចម្លើយអំពីអង្គហេតុខាងលើ ។ គួរបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត Lexus NX200T និងម៉ូតូមួយគ្រឿងបានកើតឡើងនៅវេលាម៉ោង២ទៀបភ្លឺ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនសង្ស័យ០៦នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!

កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យចំនួន០៦នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។ ប្រតិបត្តិការនេះធ្វើឡើង កាលពីថ្ងៃទី១៩-២០ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ និងបន្ទប់ជួលលេខ4Bជាន់ទី១ ផ្លូវលំ ភូមិត្រពាំងចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ និងមួយកន្លែងទៀតនៅចំណុចបន្ទប់ជួលលេខ២២ជាន់ទី២ ផ្លូវបេតុង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកមាន ៖ ក្រាមសថ្លាចំនួន០៦កញ្ចប់ រួមនឹងសម្ភារសម្រាប់សេពគ្រឿងញៀនបានមួយចំនួនទៀត។ ជនសង្ស័យទាំង០៦នាក់ មានឈ្មោះ ៖ ១/ឈ្មោះ ព្រុំ ហឿន ហៅត្នោត ភេទប្រុស អាយុ៤១ឆ្នាំ, ២/ឈ្មោះ ឃុត ចិន្តា ភេទប្រុស អាយុ៣៥ឆ្នាំ, ៣/ឈ្មោះ ពេញ សុធុន ហៅ១៨ ភេទប្រុស អាយុ៣១ឆ្នាំ, ៤/ឈ្មោះ តាន់ គីណាល់ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ផ្ទះមួយខ្នងប្រក់ស័ង្កសី ត្រូវអគ្គិភ័យលេបត្របាក់ទាំងកណ្តាលអធ្រាត្ររងការខូចខាតទាំងស្រុង នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ

(ព្រះសីហនុ)៖ ផ្ទះមួយខ្នងរបស់ប្រជាពលរដ្ឋត្រូវបានអគ្គិភ័យឆាប់ចេះសន្ធោរសន្ធៅក្នុងខណៈពេលដែលម្ចាស់ផ្ទះកំពុងសម្រាកនៅពេលរាត្រី ហេតុការណ៍នេះដែរបានកើតឡើងនៅម៉ោ០០:២៥នាទីយប់ឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់បានឲប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះថា មានករណីអគ្គិភ័យ១កើតឡើងបណ្ដាលអោយឆេះផ្ទះ១ខ្នង សង់អំពីឈើខាងលើ និងរៀបឥដ្ឋខាងក្រោម ប្រក់ស័ង្កសីទំហំទទឹង៦.៥ម៉ែត្រ បណ្តោយ៨ម៉ែត្រ ជាកម្មសិទ្ធរបស់ឈ្មោះ មួយ រ៉េត ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ។ ដោយឡែកមូលហេតុបង្ករនៅមិនទាន់បានដឹងនៅឡើយ លោកអធិការបានបន្តទៀតថា តាមការបំភ្លឺរបស់ឈ្មោះ ឆឹង សុគុណ ភេទស្រី អាយុ២៨ឆ្នាំ ត្រូវជាកូនស្រីម្ចាស់ផ្ទះបានបញ្ជាក់ថា មុនពេលកើតហេតុ គាត់បានកំពុងតែដេកនៅខាងលើផ្ទះម្ដាយកូន និងក្មួយ សរុបចំនួន៥នាក់ ស្រាប់តែភ្ញាក់ពីគេងក៏ឃើញអណ្តាតភ្លើងឆាបចេញពីជញ្ជាំងឡើងទៅលើ រួចគាត់ក៏ស្រែកហៅម្ដាយក្មួយ និងកូនអោយចុះមកខាងក្រៅ ហើយបានស្រែកហៅប្រជាពលរដ្ឋដែលរស់នៅជិតខាងឲ្យមកជួយ និងបានរាយការណ៍មកសមត្ថកិច្ចមកជួយអន្ដរាគមន៍ពន្លត់តែម្ដង។ ជុំវិញនឹងករណីអគ្គិភ័យខាងលើ គឺមិនបណ្ដាលឲ្យមានមនុស្សរងរបួសទេ តែអគ្គិភ័យបានលេបត្របាក់ រួមទាំងសម្ភារៈនៅក្នុងផ្ទះទាំងស្រុង ទោះបីមានការអន្តរាគមន៍ពីសមត្ថកិច្ចក៏ដោយ ព្រោះក្នុងហេតុការណ៍នេះស្ថានភាពភ្លើងឆាបឆេះខ្លាំងទៅហើយ ទើបកម្លាំងសមត្ថកិច្ចយើងទទួលបានព័ត៌មាន ទោះបើរជា ប្រើរថ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឃាត់រថយន្តដឹកទំនិញជាច្រើនគ្រឿង ដែលដឹកជញ្ជូនទំនិញសំពីងសំពោង គ្មានសណ្តាប់ធ្នាប់ និងខុសបច្ចេកទេស ច្បាប់រាចរណ៍ផ្លូវគោក

បាត់ដំបង÷ ឃាត់នូវរថយន្ត រួមទាំងម្ចាស់អ្នកបើកបរមកកាន់ការិយាល័យចរាចរណ៍នេះផ្លូវគោក ដើម្បីលើកកម្ពស់សោភ័ណភាព និងពង្រឹងច្បាប់បន្ថែមទៀត ពិសេសប្រយោជន៍ចំបងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ដែលតែងតែកើតមានឡើងជាបន្តបន្ទាប់នៅលើដងផ្លូវ ដោយសារតែការមិនចូលរួមគោរពច្បាប់ចរាចរណ៍របស់ម្ចាស់យានយន្តមួយចំនួនតូច។ រថយន្តដែលកម្លាំងជំនាញចុះឃាត់បាននេះជាប្រភេទរថយន្តដឹកទំនិញទាំងអស់ ក្នុងនោះរួមមានរថយន្តម៉ាកសាំយ៉ុង និងរថយន្តម៉ាកនីសាន់ សរុបចំនួន ៧គ្រឿង។ រថយន្តនេះ ម្ចាស់មិនបានចូលរួមគោរពច្បាប់ចរាចរណ៍ឡើយបានឆ្លៀតឆ្លូក ក្រោយពេលដែលមន្ត្រីជំនាញបន្ធូរបន្ថយការរឹតបន្តឹងច្បាប់។ ការត្រួតពិនិត្យរថយន្តដឹកទំនិញនេះទៀតសោតដោយសាររថយន្តខាងលើបានប្រព្រឹត្តល្មើសច្បាប់តទ្រុងដែកឡើងទៅលើ និងលយទៅផ្នែកខាងក្រោយខុសលក្ខណ:បច្ចេកទេស និងល្មើសដឹកទំនិញសំពីងសំពោងគ្មានរបៀបរៀបរយហើយធ្វើចរាចរណ៍នៅលើដងផ្លូវ។ វិធានការចំពោះមុខតម្រូវឲ្យម្ចាស់យានយន្តទម្លាក់ឥវ៉ាន់ចុះរួចកែសម្រួលទ្រុងឲ្យដូចទម្រង់ដើមឡើងវិញ ព្រមជាមួយការធ្វើកិច្ចសន្យាបញ្ឃប់សកម្មភាពខុសច្បាប់បន្តទៀតរួចឲ្យវិលត្រឡប់ទៅកាន់លំនៅឋានរៀងៗខ្លួនវិញ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ទំនាស់ពាក្យសំដីដាក់គ្នា រហូតឈានទៅដល់កា-ប់សម្លា-ប់ យ៉ាងអណោចអធ័ម

កំពង់ចាម ÷ទំនាស់ពាក្យសំដីដាក់គ្នា រហូតឈានទៅដល់កា-ប់សម្លា-ប់ យ៉ាងអណោចអធ័ម កាលពីវេលាម៉ោង៩ និង៣០នាទី ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិអូតានៅ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ជនរងគ្រោះ មានឈ្មោះ ស៊ុន សុន ហាក់ ប្រុសអាយុ ៤៥ឆ្នាំនៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ជនសង្ស័យ ឈ្មោះ ឈាន់ ផាន់ណា ប្រុស អាយុ៣៨ឆ្នាំ នៅភូមិអូតានៅ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ បន្ទាប់ពីកើតហេតុភ្លាម ជនសង្ស័យត្រូវបានសម្ថកិច្ច ឃាត់បាន រួមទាំងវត្ថុតាងដើម្បីយកទៅកសាងសំណុំរឿង ចាត់កាតាមនិតិវិធីច្បាប់ ៕

ព័ត៌មានសន្តិសុខសង្គម

តុលាការវៀតណាមផ្ដន្ទាទោសប្រហារជីវិត បុរសអ្នកជំនួញជនជាតិកូរ៉េខាងត្បូងម្នាក់ ពីបទសម្លាប់បុរសជនជាតិកូរ៉េដូចគ្នា

ប្រទេសវៀតណាម៖ បុរសឃាតករនេះជាអគ្គនាយកក្រុមហ៊ុនគ្រីអេតា វៀតណាម ខំផេនី (Creata Vietnam Company)។ មូលហេតុនៃការប្រព្រឹត្តអំពើមនុស្សឃាតនេះកើតចេញពីបញ្ហាលុយកាក់។ ម៉្លោះហើយ គាត់រៀបចំគម្រោងប្លន់យកទ្រព្យសម្បត្តិ និងសម្លាប់បំបាត់ដាន។ ជនដៃដល់អះអាងថាខ្លួនប្រព្រឹត្តអំពើនេះតែម្នាក់ឯងប៉ុណ្ណោះ។ ក្រោយពេលសម្លាប់រួច, ជនដៃដល់បានកាត់សាកសពជនរងគ្រោះជាកំណាត់ៗថែមទៀត។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានវៀតណាមអ៊ិចប្រែស (Vietnam Express)។ បុរសជាជនដៃដល់អាយុ៣៨ឆ្នាំ ឈ្មោះជុងអ៊ីនឈូល (Jeong In Cheol) រួមជាមួយគ្រួសារបានផ្លាស់ទៅរស់នៅប្រទេសវៀតណាមកាលពីឆ្នាំ២០១០។ នៅឆ្នាំ២០១៨, គាត់រួមជាមួយភរិយា បានបើកក្រុមហ៊ុននៅទីក្រុងហូជីមិញ។ ខែមីនា ឆ្នាំ២០១៩, គាត់ស្គាល់គ្នាជាមួយបុរសជនរងគ្រោះឈ្មោះហានយ៉ុងដុក (Han Young Duk) អាយុ៣៣ឆ្នាំ។ ស្គាល់គ្នាពេលនោះគឺស្គាល់ដោយចៃដន្យ នៅពេលអ្នកទាំង២ញ៉ាំអាហារនៅភោជនីយដ្ឋាននៃសង្កាត់១កន្លែងដែលសម្បូរជនជាតិកូរ៉េខាងត្បូងរស់នៅ។ រាប់អានគ្នាយូរៗទៅកាន់តែស្គាល់គ្នាជិតស្និទ្ធ។ ពួកគេក៏បបួលគ្នារកស៊ីចូលហ៊ុន។ ម្នាក់ៗដាក់លុយ១ពាន់ ៨រយលានដុង ឬស្មើនឹងជាង៧ម៉ឺន ៦ពាន់ដុល្លារ ដើម្បីវិនិយោគទៅលើគម្រោង១ ដែលគ្រប់គ្រងដោយមិត្តភក្តិរបស់ជនដៃដល់ឈ្មោះជុងអ៊ីនឈូល។ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ជនរងគ្រោះខ្ចីលុយពីជនដៃដល់២ពាន់ ៧រយលានដុង ឬជាង១សែន ១ម៉ឺនដុល្លារដោយគិតការប្រាក់៣០%។ គាត់សន្យាថាខ្ចីតែ២ថ្ងៃប៉ុណ្ណោះដើម្បីបង្វិលលុយឱ្យគេ។ រួចហើយ គាត់នឹងសងត្រឡប់មកវិញ។ ប៉ុន្តែចាំបាត់ ចាំបាត់។ […]

ព័ត៌មានសន្តិសុខសង្គម

ករណី ធ្វើអត្តឃាតអាករចំណុច ក្នុងឃ្លាំងដេប៉ូស្រាបៀរអង្គរភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល

ករណី: ធ្វើអត្តឃាតអាករចំណុច: ក្នុងឃ្លាំងដេប៉ូស្រាបៀរអង្គរភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល កើតហេតុៈ វេលាម៉ោង ២៣:១៣នាទីម៉ោងកាមេរ៉ាសុវត្ថិភាព ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ២០២៣

ព័ត៌មានសន្តិសុខសង្គម

លម្អិត ករណីប្លន់អ្នកលក់មាស អស់ប្រាក់ជិត២០ម៉ឺនដុល្លារ

ភ្នំពេញ ៖ យោងតាមព័ត៌មានបឋមបានឱ្យដឹងថា សមត្ថកិច្ចជាច្រើននាក់ បានចុះទៅដល់ទីតាំងចំណុចកើតហេតុ ក្រោយពលរដ្ឋរាយការណ៍ថា មានករណីប្លន់យកទ្រព្យសម្បត្តិ អស់ប្រហែល២០ម៉ឺនដុល្លារ ខណៈកំពុងធ្វើដំណើរចេញពីផ្ទះ ទៅលក់មាស នៅផ្សារស្ទឹងមានជ័យ(ចាស់) ។ ជនរងគ្រោះជាប្រពន្ធមានឈ្មោះ​ អ៊ុង​ ផល្លា​ អាយុ​៥២ឆ្នាំ​ មានមុខរបរជាអ្នកលក់មាសនិងប្តូរប្រាក់​ ក្នុងផ្សារស្ទឹងមានជ័យចាស់ តូបលេខ៥០ និងប្ដី ឈ្មោះ​ អន​ ហ៊ាកអាយុ៥៥ឆ្នាំ​ មុខរបរមន្ត្រីប៉ូលិសព្រំដែន បានរងរបួសបែកក្បាល ដោយស្នាប់កាំភ្លើង ។ ជនរងគ្រោះនិយាយប្រាប់សមត្ថកិច្ចថា ទ្រព្យសម្បត្តិរបស់គាត់ មានលុយនិងគ្រឿងអលង្កា សរុបប្រមាណជិត២០ម៉ឺនដុល្លារ ត្រូវបានជនប្រដាប់អាវុធ៤នាក់ ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពប្លន់យកទៅបាត់ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២៣ បន្ទាប់ពីពួកគាត់ចេញពីផ្ទះ ក្នុងសង្កាត់ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ ធ្វើដំណើរទៅផ្សារស្ទឹងមានជ័យ ។ ជនរងគ្រោះបន្តថា ក្រុមនោះបានចាំនៅក្បែរផ្ទះ ពេលជនរងគ្រោះចេញពីផ្ទះដើរទៅផ្សារ ( ផ្ទះជនរងគ្រោះនៅជិតផ្សារ ) ក៏ស្ទុះមកឆក់ទាញយកកាបូប រួចបាញ់មួយគ្រាប់ និងយកកាំភ្លើងវាយក្បាលបុរសជាប្ដី របួសដេរជាច្រើនថ្នេរ ហើយជិះគេចខ្លួនអស់ ។ ក្រោយទទួលបានករណីនេះ សមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថ បានចុះទៅដល់ផ្ទះជនរងគ្រោះ និងត្រួតពិនិត្យ ចំណុចកើតហេតុ ដើម្បីស្វែងរកក្រុមជនល្មើស៕ ដោយ ៖ គា សំណាង

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចឃា.ត់ខ្លួនជនសង្ស័យជាជនបរទេស៣នាក់ ក្នុងប្រតិបត្តិការប.ង្ក្រា .ប ករណី លួ.ចមាន.ស្ថាន.ទម្ងន់.ទោ.ស (គា.ស់.ទូ ATM) ក្នុងទឹកដីខេត្តកណ្តាល

កម្លាំងនគរបាលស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ បានធ្វើការប.ង្ក្រា .ប ករណី លួ.ចមាន.ស្ថាន.ទម្ងន់.ទោ.ស (គា.ស់.ទូ ATM) កើត.ហេ.តុ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ២២:៥០នាទី នៅចំណុចមុខរោងចក្រសាន់បេស ភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជន.រ.ង.គ្រោះ ០១ នាក់ (ទទួលបណ្ដឹង ថ្ងៃទី១៣ ឧសភា ២០២៣) -ឈ្មោះ យ៉ង់ សុីនាង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ បុគ្គលិកធនាគារ មានទីលំនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជន.ស.ង្ស័.យទាំង០៣នាក់ ជាជនជាតិប៊ុលហ្គារី ស្នាក់នៅសណ្ឋាគារ La Belle Resident Hotel សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ភ្នំពេញ ។ ចំណែកវត្ថុតាងចា.ប់យក មានរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាព្រូស ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ […]

ព័ត៌មានជាតិ

ក្មួយម្ចាស់ផ្ទះ នំាបក្សពួកមកគាស់ផ្ទះមីង ចូលលួចយកគ្រឿងអល័ង្ការ និងលុយកាក់អស់គ្មានសល់

ខេត្តបាត់ដំបង ៖ កាលពីរសៀលថ្ងៃ ១១ ឧសភា ឆ្នំា២០២៣នេះ បុរស០២នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីជាប់សង្ស័យថា ជនទាំង០២នាក់បានធ្វើសកម្មភាពគាស់ផ្ទះមន្ត្រីនគរបាលម្នាក់ ចូលលួចយកគ្រឿងអល័ង្ការ និងលុយកាក់អស់គ្មានសល់ កាលពីជាង១០ថ្ងៃមុន នៅភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខណៈម្ចាស់មិនបានស្នាក់នៅ។ ជនសង្ស័យទាំង០២នាក់ ម្នាក់ឈ្មោះ វ៉ាន់ សំណាង អាយុ២២ឆ្នាំ (ក្មួយម្ចាស់ផ្ទះ) និង ម្នាក់ទៀតឈ្មោះ សែន សុផុន អាយុ៣៣ឆ្នាំ ពួកគេរស់នៅក្បែរផ្ទះជនរងគ្រោះនេះ រីឯម្ចាស់ផ្ទះរងគ្រោះឈ្មោះ ញឹក សុជាតា ស្រីអាយុ២៨ឆ្នាំ មានមុខរបរជាមន្ត្រីនគរបាលនៅអធិការស្រុកសំពៅលូន។ ករណីគាស់ទម្លុះទម្លាយលំនៅឋាននេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី២៨ មេសា នៅភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ផ្ទះឈ្មោះ ញឹក សុជាតា ស្រីអាយុ២៨ឆ្នាំ មានមុខរបរជាមន្ត្រីនគរបាល ។ អំពើចោរកម្មនេះ បានបង្កឡើងដោយជនមិនស្គាល់មុខ ដែលពួកគេបានធ្វើសកម្មភាព នៅពេលម្ចាស់ផ្ទះបិទទ្វារចាក់សោទុកចោល រួចចេញទៅបាត់ដំបង រហូតត្រឡប់មកពីបាត់ដំបងវិញ ទើបបានដឹងថា មានចោរគាស់ផ្ទះចូលលួចទ្រព្យសម្បត្តិអស់គ្មានសល់។ […]