ព័ត៌មានសន្តិសុខសង្គម

យុវជនពីរនាក់ ជិះម៉ូតូចេញពីធ្វើការ ហើយក៏វ៉ាជែងទៅប៉ះជាមួយនឹងម៉ូតូមួយគ្រឿងទៀត បង្កឱ្យក្លាយទៅហិង្សា រួចជិះដេញធាក់វាយគ្នាផ្អើល

ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវQMI ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ នៅមុនពេលកើតហេតុ ពួកគាត់ចេញពីធ្វើការនៅម្ដុំផ្លូវ៥១ ជិះម៉ូតូឌុបគ្នាត្រឡប់ទៅផ្ទះជួលវិញនៅឯភូមិត្រពាំងជ្រៃ ស្ថិតក្នុងទឹកដីសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ ខណៈពេលធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត មកផុតផ្លូវរថភ្លើងបានបន្តិច ក៏វ៉ាជែងគ្នាប៉ះជាមួយភាគីខាងម្ចាស់ម៉ូតូ យ៉ាម៉ាហា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1HU-9279 បន្តិចបន្តួចតែប៉ុណ្ណោះ ដែលជិះស្របទិសដៅ ពីលិចទៅកើត បន្ទាប់មកក៏ខាងម្ចាស់ម៉ូតូយ៉ាម៉ាហា ក៏បានជិះដេញតាមធាក់ទៅលើខាងម្ចាស់ម៉ូតូហុងដាឌ្រីម។ ស្រពពេលនោះ ខាងម្ចាស់ម៉ូតូហុងដាឌ្រីមខឹងក៏បានជិះតាមដេញធាក់វិញ ដោយជិះបណ្ដេញគ្នាទៅវិញទៅមក រហូតមកដល់ស្តុបផ្លូវ QMI ក៏បត់ចូលផ្លូវ QMI រហូតដល់មកទល់មុខផ្ទះវេរលុយវីងមួយកន្លែង ដែលត្រូវជាបងប្អូនខាងម្ចាស់ម៉ូតូយ៉ាម៉ាហា។ បន្ទាប់មកក៏បានឈប់វាយគ្នាមួយទល់នឹងពីរតែម្តង។ ស្រាប់តែពេលនោះបងប្អូនខាងម្ចាស់ម៉ូតូយ៉ាម៉ាហា ឃើញក៏ស្ទុះមកជួយព្រួតវាយវិញ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលពេញមុខផ្ទះ ក៏ត្រូវពលរដ្ឋបានរាយការណ៍ប្ដឹងទៅសមត្ថកិច្ចមូលដ្ឋាន ឱ្យចុះទៅអន្តរាគម៍ឃាត់ខ្លួនភាគីទាំងសង្ខាងយកមកសួរនាំនៅប៉ុស្តិ៍ភ្លាមៗតែម្ដងទៅ។ ដោយភាគីទាំងសង្ខាងមិនបានប្ដឹងផ្ដល់គ្នានោះទេ បន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៍ក៏បានធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យាអោយវិលត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន៕

ព័ត៌មានសន្តិសុខសង្គម

បាញ់សម្លាប់ប្ដីនិងប្រពន្ធ ប្ដីរបួសធ្ងន់ សង្ស័យជាករណីភ្លើងប្រចណ្ឌ មុននេះបន្តិច នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយមិនទាន់ដឹងមូលហេតុ។បឋម

បាញ់សម្លាប់ប្ដីនិងប្រពន្ធ ប្ដីរបួសធ្ងន់ សង្ស័យជាករណីភ្លើងប្រចណ្ឌ មុននេះបន្តិច នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយមិនទាន់ដឹងមូលហេតុ។បឋម

ព័ត៌មានសន្តិសុខសង្គម

កុមារា​ម្នាក់​ ស្លាប់​ ដោយសារ​ករណី “ ឆក់ខ្សែភ្លើង ” នៅមុខច្រកចូលផ្សារទំនើប អូឡាំព្យា

ភ្នំពេញ​៖​ កម្លាំងនគរបាលខណ្ឌ៧មករា​ បានចុះទៅត្រួតពិនិត្យទីតាំងផ្សារទំនើរអូឡាំព្យា​ ខណៈ​ដែល​កុមារា​ម្នាក់​ស្លាប់​ ដោយសារ​ករណី “ ឆក់ខ្សែភ្លើង ” នៅមុខច្រកចូលផ្សារ​ សង្ស័យ​ការធ្វេស​ប្រហែសនៃការរៀបប្រព័ន្ធខ្សែភ្លើងមិនល្អ​ ទើបបណ្ដាលឱ្យឆក់កុមារងគ្រោះ។ តាមប្រភពព័ត៍មានពី​មន្រ្តីនគរបាលខណ្ឌ៧មករា​ បានអោយដឹងថា​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​ ខែឧសភា​ ឆ្នាំ​២០២៣នេះថា៖​ បច្ចុប្បន្ន​នៅព្រឹក​នេះ​ កម្លាំងជំនាញ​ខណ្ឌ​ បានសហការជាមួយ​កម្លាំង​នគរបាល​ផ្នែក​កោសល្យវិច័យ​រាជធានី​ភ្នំពេញ​ បានចុះស្រាវជ្រាវ​និងត្រួត​ពិនិត្យ​មើល​នៅកន្លែងកើតហេតុ​ ដេីម្បី​បញ្ជាក់ពី​មូលហេតុ​​ថា​បណ្ដាលមកពីអ្វីឱ្យច្បាស់។ ចំពោះ​ករណី​ខាងលើ​នេះ​ បានកើតឡើង ​នៅវេលាម៉ោង ១៩​ និង០៨ នាទីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅមុខច្រកចូលផ្សារអូឡាំព្យា ផ្លូវ១៨២ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ សូមជម្រាបថា​ ពេល​កើត​ ហេតុ​ភ្លាមៗ​ កម្លាំង​នគរបាលបានចុះអន្តរាគមន៍ និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យផងដែរ​ ប៉ុន្តែ​ជា​អកុសល​កុមារងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កំពុង​រង់ចាំមើល​ថា​ ករណី​សមត្ថកិច្ចជំនាញ​ អាចនឹងហៅ​ ឫក៏ឃាត់ខ្លួនម្ចាស់ទីតាំងដែលឬទេ​ ខណៈ​ក្រុមគ្រួសារជនរងគ្រោះ​ កំពុង​បាត់បង់​កូន​ជាទីស្រឡាញ់​របស់​ពួកគាត់​៕

ព័ត៌មានជាតិ

សង្ស័យឃាតកម្មប្រទះឃើញសពនារីម្នាក់ ដែលជនសង្ស័យ អាករ ពីកន្លែងផ្សេង រួចយកមកទម្លាក់ និងដុតចោល នៅចំណុចចំការចេក

ព័ត៌មានបឋម÷សង្ស័យឃាតកម្មប្រទះឃើញសពនារីម្នាក់ ដែលជនសង្ស័យ អាករ ពីកន្លែងផ្សេង រួចយកមកទម្លាក់ និងដុតចោល នៅចំណុចចំការចេក ស្ថិតនៅផ្លូវ ៧៣ ភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២៣ ។ បន្ទាប់មកត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ហើយក៏យកមក កប់នៅភូមិចារធំ ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដើម្បីស្វែងរកក្រុមគ្រួសារសាច់ញាតិ ។ បច្ចុប្បន្ន ត្រូវបានក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី នៅភូមិព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

សាច់មាន់បង្កកប្រមាណ ៥០កេសត្រូវបានមន្រ្តីជំនាញ ក.ប.ប. ខេត្តតាកែវសហការជាមួយមន្រ្តីជំនាញគយនិងរដ្ឋាករដកហូតបានយកកម្ទេចចោល

(តាកែវ)៖ នាថ្ងៃចន្ទ ៤រោច ខែពិសាទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តតាកែវ និងដោយមានកិច្ចសហការជាមួយមន្រ្តីជំនាញ គយនិងរដ្ឋាករច្រកទ្វារភ្នំដិន និងអមដំណើរដោយរថយន្តមន្ទីរពិសោធន៍ចល័តម្ហូបអាហារបានចុះត្រួតពិនិត្យទៅលើសាច់មាន់បង្កកដែលនាំចូលមកពីបរទេសតាមច្រកទ្វាភ្នំដិនចំនួន ៥០កេស ដែលក្នុង ១កេសមានទម្ងន់ ៥០គីឡូក្រាម។ គោលត្រួតពិនិត្យគឺដើម្បីស្វែងរកសារធាតុគីមីដែលនាំឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ដែលអាចមាននៅក្នុងផលិតផលសាច់មាន់បង្កក និងការវេចខ្ចប់ពុំសមស្រមតាមលក្ខណៈបច្ចេកទេសក៏ជាហេតុនាំឱ្យខូចគុណភាពផងដែរ។ តាមលទ្ធផលនៃការត្រួតពិនិត្យនិងរបាយការណ៍របស់មន្រ្តីជំនាញគឺបានរកឃើញថាពុំមានសារធាតុគីមីហាមឃាត់ទេ ក៏ប៉ុន្តែសាច់មានបង្កកទាំងអស់ ៥០កេសនោះពុំបានវេចខ្ចប់ត្រឹមត្រូវតាមលក្ខណៈស្ដង់ដារបច្ចេកទេសនោះទេ ដូច្នេះមន្រ្តីជំនាញបានធ្វើការដកហូតដើម្បីកម្ទេចចោលជៀសវាងមានផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បែងចែកភេសជ្ជៈដល់ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តាគោលដៅការពារ ការប្រកួតកីឡាស៊ីហ្គេម!

នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារធ្វើការបែងចែកភេសជ្ជៈ ដល់តំណាងអាវុធហត្ថដែលឈរជើងតាមគោលដៅដើម្បី យកទៅចែកជូនបន្តដល់ បងប្អូននាយទាហាន-នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានី ដើម្បីជាការបំពេញបន្ថែមនូវការហូបចុក ឆ្លើយតបទៅនឹង ការហត់នឿយ របស់កងកម្លាំង ដែលកំពុងមមាញឹកបំពេញបេសកកម្ម តាមបណ្តាគោលដៅ ការពារ សន្តិសុខ សុវត្ថិភាព និង រក្សាសណ្ដាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ២០២៣ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ៕

ព័ត៌មានសន្តិសុខសង្គម

ចាប់បានហើយ..បុរសពីរនាក់ដែលបន្លំខ្លួនធ្វើជាសមត្ថកិច្ច ចាប់ប្រជាពលរដ្ឋឆែករកគ្រឿងញៀននិងប្រើហិង្សា

កាលពីយប់មិញវេលាម៉ោង២៣:២០នាទីយប់ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣។ នៅតាមបណ្ដោយផ្លូវ ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។ នៅផ្លូវ១៩៨៦សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខពេលនេះ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនយកមកសួរនាំ។

ព័ត៌មានសន្តិសុខសង្គម

ឃុំខ្លួនដេវិដ ឆាណាយវ៉ាឱ្យនៅពន្ធនាគារខេត្តព្រះសីហនុពីបទ៖ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទប្រព្រឹត្តបទបរិហាកេរ្តិ៍ជាសាធារណៈ

សាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទ ដេវិដ ឆាណាយវ៉ា ហៅក្រៅ កូនមានវាសនា ភេទប្រុស អាយុ៥១ឆ្នាំ (កើតនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ១៩៧២) ជនជាតិខ្មែរ មុខរបរសារព័ត៌មាន ទីកន្លែងកំណើតសង្កាត់លេខ៥ ភ្នំពេញ មានទីលំនៅមុនពេលឃាត់ខ្លួន ផ្ទះលេខ១២៦អឺ២ ផ្លូវសីហនុ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ជានីតិជន កំរិតវប្បធម៌ថ្នាក់បណ្ឌិត ត្រូវបានឃុំខ្លួន នៅពន្ធនាគារខេត្តព្រះសីហនុ។ ដីកាដដែលបានបញ្ជាក់ថា ជនត្រូវចោទត្រូវ បានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ៖ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទប្រព្រឹត្តបទបរិហាកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅចំណុចភូមិចំណោតរាម ឃុំចំណោតរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីអំឡុងខែមីនា ដល់ខែមេសា ឆ្នាំ២០២៣ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤៩៤, មាត្រា៤៩៥ និង មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ។ ដីកាដែលចុះហត្ថលេខានៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ដោយចៅក្រមស៊ើបសួរ ផាត់ ពៅ បានបង្គាប់៖ ​  ១.បញ្ជាឱ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទឈ្មោះ […]

ព័ត៌មានសន្តិសុខសង្គម

ស្រ្តីម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធអំពេីឃាតកម្ម

ខេត្តតាកែវ ៖ ជនសង្ស័យជាស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនក្រោយស្រាវជ្រាវជាប់ពាក់ព័ន្ធនិងអំពេីឃាតកម្ម។ ករណីឃាតកម្មចាក់សម្លាប់នៅស្រុកព្រៃកប្បាសកាលពីថ្ងៃទី១ ខែឧសាភា ឆ្នាំ២០២៣ ថ្មីៗនេះ ពេលនេះជនសង្ស័យត្រូវសមត្ថិកិច្ចក្របួចបានហើយកាលពីព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ។ សមត្ថកិច្ចស្រុកព្រៃកប្បាសបានបញ្ជាក់ថា ស្ត្រីសង្ស័យនិងជាជនបង្កឈ្មោះ ជួប លីណា ហៅណែត អាយុ២៣ ឆ្នាំ បានជំពាក់លុយជនរងគ្រោះជិត២០លាន ហេីយនៅថ្ងៃកេីតហេតុជនរងគ្រោះនិងជនបង្កបានទូរសព្ទណាត់គ្នាជជែករឿងសងលុយនៅសាលាឆទានពន្សាំង ភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ រហូតកេីតមានករណីចាក់សម្លាប់ជនរងគ្រោះឈ្មោះ ខេង ស្រី អាយុ៤២ឆ្នាំ ដែលទាំង២នាក់រស់នៅភូមិឃុំខាងលេី។ បច្ចុប្បន្នស្រីជនសង្ស័យខាងលេីត្រូវបានសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ឃាត់ខ្លួនយកមកស្នងការដ្ឋានដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕

ព័ត៌មានសន្តិសុខសង្គម

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ បានបំផ្លាញផ្ទះអស់ មួយខ្នងអស់ទាំងស្រុង បណ្តាលឲ្យមន្ត្រីនគរបាលម្នាក់រងរបួស និងប្រើប្រាស់រថយន្តជិត៣០គ្រឿងទើបរលត់

(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន ឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកកាន់មន្ត្រីជំនាញ ភ្លាមៗនោះ លោកបានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅទាំងអស់ ធ្វើការចេញរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ផងដែរ។ ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង០៦៖៣០នាទីល្ងាច ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ ដែលស្ថិតនៅចំណុចផ្ទះលេខ៤២៩ ផ្លូវ៦៩ ក្រុម៣ ភូមិត្នោតជ្រុំ៥ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ មួយកន្លែង បានបំផ្លាញផ្ទះអស់ មួយខ្នងអស់ទាំងស្រុង និងបានរាលដាលដល់ផ្ទះមួយខ្នង បណ្តាលឲ្យរងការខូចខាតអស់៥០%។ ប្រតិបត្តិការនេះ កម្លាំងជំនាញ បានធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ ក្នុងនោះ កម្លាំងសមត្ថកិច្ចជំនាញរបស់យើងបានបាញ់ទឹកទប់ស្កាត់ មិនឲ្យអណ្តាតភ្លើងឆាបឆេះម្តងទៀតឡើយ។ ខណ:ពេលដែលកំពុងប្រតិបត្តិការបាញ់ទឹកពន្លត់ខាងលើ ស្រាប់តែបណ្តាលឲ្យមន្ត្រីនគរបាលរបស់យើងម្នាក់បានរងរបួសត្រូវដៃខាងឆ្វេង ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។ ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញរបស់យើង បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជិត៣០គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១២គ្រឿង ប្រើប្រាស់ទឹកអស់២៤ឡាន, រថយន្តក្រសួងមហាផ្ទៃ ចំនួន១គ្រឿង មិនបានប្រើប្រាស់ទឹក, រថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន, […]