ខេត្តបាត់ដំបង៖ស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការខេត្តបាត់ដំបង កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងក្នុងផែនសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធចុះអនុវត្តត្រួតពិនិត្យចល័ត បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀននិងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្រ្ត ស្រុកភ្នំព្រឹក ។ កិច្ចចុះប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានចុះអនុវត្តទៅលើ០២គោលដៅផ្សេងគ្នា ដែលគោលដៅទី០១ នៅតាមបណ្តោយផ្លូវលេខ 59B ស្ថិតក្នុងក្រុមទី៥ ភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ដោយបានពិនិត្យទៅលើរថយន្តធុនធំ ចំនួន ៩៥គ្រឿង រថយន្តធុនតូច ១៣៥គ្រឿង និងម៉ូតូ ៤៤គ្រឿង និងគោលដៅទី០២ នៅតាមបណ្តោយផ្លូវលេខ57B ស្ថិតក្នុងក្រុមទី៦ ភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ដោយបានពិនិត្យទៅលើរថយន្តធុនធំ ចំនួន ៧៧គ្រឿង រថយន្តធុនតូច ១៤២គ្រឿង និងម៉ូតូ ចំនួន២៧គ្រឿង សរុបទាំងអស់ ៤៤៩គ្រឿង ។ ជាមួយកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ចបានរកឃើញអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀនចំនួន ០៤នាក់ ក្នុងនោះជនជាតិថៃ០១នាក់រក្សាទុកថ្នាំញៀន ប្រភេទមេតំហ្វេតាមីន(WY)ចំនួន០៨គ្រាប់ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
Tag: ព័ត៌មានសន្តិសុខសង្គម
ចាប់បានហើយ ជនសង្ស័យម្នាក់ ក្នុងចំណោម ២នាក់ ដែលបានលបចេញពីបន្ទប់ឃុំឃាំងរបស់អធិការដ្ឋានខណ្ឌឬស្សីកែវ..!
ជនសង្ស័យម្នាក់ ក្នុងចំណោម ២នាក់ ដែលបានលួចរត់ចេញពីបន្ទប់ឃុំឃាំងរបស់អធិការដ្ឋានខណ្ឌឬស្សីកែវ ត្រូវបានសមត្ថកិច្ចតាមប្រមាញ់ចាប់បានមកវិញហើយ បន្ទាប់ពីលបរត់គេចខ្លួនបានរយៈពេល ៣ថ្ងៃ។ -ជនសង្ស័យដែលចាប់ខ្លួនបានមកវិញមានឈ្មោះ ផល ភីរុំ ភេទប្រុស អាយុ ២៣ឆ្នាំ ត្រូវបានសមត្ថកិច្ចតាមប្រមាញ់ដល់ខេត្តឧត្តរមានជ័យកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ហើយជននេះ បានជាប់ពាក់ព័ន្ធនឹងករណីលួចរថយន្ត ម៉ាក RANG ROVER ស៊េរីឆ្នាំ២០១៤ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2BT5818 កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅចំណុចផ្លូវ១៨០៥ ក្រុម៣ ស្ថិតក្នុងភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ -ដោយឡែកជនជាតិស្បែកខ្មៅម្នាក់ទៀត ដែលលួចរត់គេចខ្លួនពីបន្ទប់ឃុំឃាំងរបស់អធិការដ្ឋានខណ្ឌឬស្សីកែវ នៅពុំទាន់ឃាត់ខ្លួនបានមកវិញនៅឡើយទេ ខណៈជននេះជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់អំពើហិង្សាលើជនជាតិបរទេសដូចគ្នា។
ក្រុមការងារ អាវុធហត្ថខណ្ឌបឹងកេងកង នាំយកអំណោយ ចុះសួរសុខទុក្ខសមាជិកជួបគ្រោះថ្នាក់ចរាចរណ៍
នារសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី សុខ ឧត្តម មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង បានចាត់ឲ្យ ក្រុមការងារនាំយកអំណោយចុះទៅសួរសុខទុក្ខ លោកអនុសេនីយ៍ត្រី ញឹម សុរ៉ាឆ្ឆ័យ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យបាក់ឆ្អឹងដងកាំបិត កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា ហៅ ពេទ្យ ១៧៩។ ក្នុងឱកាសសួរសុខទុក្ខនោះផងដែរ ក្រុមការងារ បាននាំយកថវិកា ដែលប្រមូលបានមកពី នាយ នាយរង អាវុធហត្ថខណ្ឌបឹងកេងកង ទាំងអស់ ក្នុងស្មារតីសាមគ្គីភាព ចំនួន ២,៣៥០,០០០ រៀល (ពីរលានសាមសិបប្រាំម៉ឺនរៀល), អង្ករ៥០គីឡូក្រាម, ភេសជ្ជៈ ចម្រុះ ០៤កេស ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារក្នុងការសម្រាកព្យាបាលផងដែរ៕
កម្លាំងជំនាញ់អង្គការថែរក្សាការពារអភិរក្សធនធានធម្មជាតិសហរការជាមួយកម្លាំងខន្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីបានចុះស្ទាក់ចាប់បានរថយន្ត១គ្រឿកំពុងដឹកឈើ
ខេត្តមណ្ឌលគិរី : នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៣នៅវេលាម៉ោង ៩.៥៥នាទីព្រឹកមានរថយន្តម៉ាកហ្វ័រណ័រពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ(ភ្នំពេញ2U.6487)បានដឹកឈើគ្រោងទ្វារកែច្នៃខុសច្បាប់ចេញពីតំបន់នីម៉ង់ស្រុកកែវសីមាកាត់តាមភូមិពូត្រុំសង្កាត់រមនាក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី រថយន្ត១គ្រឿងនេះតែងតែធ្វើសកម្មភាពដឹកជញ្ជូនឈើរជារៀងរាល់ថ្ងៃចៃដន្យ នៅព្រឹកថ្ងៃសុក្រកងកម្លាំងអង្គការថែរក្សាការពារអភិរក្សធនធានធម្មជាតិ ប្រចាំនៅខាងចំណុចភូមិពូត្រុំលោចាន់ សុខបានសហការគ្នាជាមួយកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ដឹកនាំដោយលោកសុខ សារួនបានធ្វើការស្ទាក់ឃាត់រថយន្តយន្តដឹកឈើ១គ្រឿងនិងរឹបអូសយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ។ សូមបញ្ជាក់ថា ចំណែកតៃកុងបើកបររថយន្តដឹកឈើបានរត់គេចខ្លួនបាត់អស់រលីងគ្មានស្រមោល៕
ឃាតករម្នាក់ បានរត់គេចអស់រយៈពេល១១ឆ្នាំ ក្រោយពីសម្លាប់ថៅកែអេតចាយម្ដាយ និងកូនស្រីយ៉ាងសាហាវព្រៃផ្សៃ ឥឡូវចាប់បានហើយ
ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី២៤ មេសា ឆ្នំា២០២៣នេះ ក្រោយពីសម្លាប់ថៅកែអេតចាយម្ដាយនិងកូនស្រីយ៉ាងសាហាវព្រៃផ្សៃនៅក្នុងក្រុងបាត់ដំបង ឃាតករម្នាក់បានរត់គេចអស់រយៈពេល១១ឆ្នាំ ហើយពេលនេះទើបត្រូវកម្លាំងនគរបាលខេត្តតាកែវចាប់ខ្លួនប្រគល់ឲ្យកម្លាំងស្នងការខេត្តបាត់ដំបង តាម ដីកាបង្គាប់ឲ្យចាប់ខ្លួន របស់ចៅក្រមសាលាដំបូងខេត្តបាត់ដំបង ។ យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក គឹម រ៉ាវី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបងចុះថ្ងៃទី០៧ មិថុនា ឆ្នាំ២០១៣ ជនត្រូវឈ្មោះ ច្រាញ់ អឿម ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ។ ជននេះ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តធ្វើការចោទប្រកាន់ពីបទ «ឃាតកម្ម» ដែលប្រព្រឹត្តនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១២ នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង (សម្លាប់ថៅកែអេតចាយ ម្ដាយនិងកូនស្រី)។ នៅយប់កើតហេតុ ជននេះបានធ្វើសកម្មភាពដោយប្រើប្រាសកាំបិតអារ.កសម្លាប់ថៅកែរបស់ខ្លួន«ម្ដាយនិងកូនស្រី» នៅក្នុងបន្ទប់ ដែលគេអះអាងថា ផ្ដើមចេញពីរឿងគំនុំ» ដោយពុំមានក្រុមគ្រួសារ ឬនរណាម្នាក់ដឹងនិងបានជួយអន្តរាគមន៏ទាន់ពេលឡើយ ។ ក្រោយពេលស.ម្លា.ប់ថៅកែរបស់ខ្លួនពីរនាក់ម្ដាយនិងកូនស្រីដេកស្លា.ប់យ៉ាងរន្ធ.ត់ក្នងថ្លុកឈមនៅក្នុងបន្ទប់ទឹក និងបន្ទប់ដេក ជននេះបានរត់គេចខ្លួនទាំងយប់ភ្លាមៗរហូតមក ។ ពាក់ព័ន្ធនឹងការចាប់ខ្លួនឃាតកម្នាក់នេះ រហូតដល់ខេត្តតាកែវ បើតាមលោក វ៉ាន់ តារា […]
រដ្ឋបាលខេត្តកណ្តាលបង្ហាញសកម្មភាព កងកម្លាំង ពាក់ព័ន្ធជួយជញ្ជូនសម្ភារ និងជម្លៀសប្រជាពលរដ្ឋពីការបាក់ស្រុតផ្ទះដោយសារការបាក់ច្រាំងទន្លេបាសាក់
រដ្ឋបាលខេត្តកណ្តាលបង្ហាញសកម្មភាព កងកម្លាំងនគរបាល សហការជាមួយបណ្តាអង្គភាពពាក់ព័ន្ធ និងគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយរង់ចាំសង្គ្រោះ បានបន្តជួយជញ្ជូនសម្ភារ និងជម្លៀសប្រជាពលរដ្ឋទៅកន្លែងដែលមានសុវត្ថិភាព ជួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ស្របតាមផ្លូវជាតិលេខ២១ ស្ថិតនៅភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល នៅល្ងាចថ្ងៃ ទី២៤ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងថា ការបាក់ច្រាំងទន្លេបាសាក់ ស្ថិតនៅផ្សារស្អាងខាងជើងនេះ បានបណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋចំនួន៤០ខ្នងផ្ទះ ស្មើរនឹង២១ គ្រួសារ រងផលប៉ះពាល់ ក្នុងនោះផ្ទះដែលរលំទាំងស្រុងមានចំនួន ០២ខ្នងផ្ទះ ផ្ទះដែលប៉ះពាល់ធ្ងន់ធ្ងរមានចំនួន ២៨ខ្នងផ្ទះ និងផ្ទះដែលប៉ះពាល់ស្រាលមានចំនួន ១០ខ្នងផ្ទះ ហើយក្នុងហេតុការណ៍បាក់ស្រុតច្រាំងនេះដែរមិនបណ្ដាលឱ្យមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះឡើយ ៕
ជំនួយការលោកឧកញ៉ាម្នាក់ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ករណីស៊ីដាច់លុយចំនួន ១៥ ០០០ ដុល្លារ យកទៅរត់ការដោះលែងជនជាតិចិន ដែលសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធ ល្បែងស៊ីសងអនឡាញខុសច្បាប់
ភ្នំពេញ ៖ កាលពីរៀលថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៣ ជំនួយការលោកឧកញ៉ាម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ករណីស៊ីដាច់លុយចំនួន ១៥ ០០០ ដុល្លារអាមេរិក យកទៅរត់ការដោះលែងជនជាតិចិន ដែលសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធ.ល្បែងស៊ីសងអនឡាញខុសច្បាប់ ។ ជនសង្ស័យឈ្មោះ ចាន់ វិចិត្រ ភេទប្រុស អាយុ៣៣ ឆ្នាំ មុខរបរ លក់ផ្កា និងជាជំនួយការលោកឧកញ៉ាម្នាក់ មានទីលំនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សំណុំរឿងនេះបានស្ថិតនៅលោក សាន សុភៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ ពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ។ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ជនសង្ស័យបានអះអាងថា ខ្លួនជាជំនួយការលោកឧកញ៉ាម្នាក់ អាចដោះស្រាយស្រាយជនជាតិចិន៣ នាក់ ដែលត្រូវសមត្តកិច្ចចាប់ខ្លួនពាក់ពន្ធករណីលេងល្បែងស៊ីសងអនឡាញដោយខុសច្បាប់ ឲ្យរួចផុតពីការឃាត់ខ្លួន និងជួយពួកគេ”ជនជាតិចិន៣នាក់”ដែលមកស្នាក់ នៅក្នុងប្រទេសកម្ពុជាខុសច្បាប់នោះ ឲ្យបានស្របច្បាប់ទៀតផង ប៉ុន្តែតម្រូវឲ្យបង់ប្រាក់ក្នុង១ នាក់ ១៥ ០០០ […]










