ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ នៅចំណុចផ្ទះម្តាយក្មេក ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ បុរសដែលបាញ់ខ្លួនឯងនេះ ឈ្មោះ តេង ឃាង អាយុ៤២ឆ្នាំ មុខរបរជាមន្ត្រីយោធានៅនាយកដ្ឋានពិសេខ បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម រស់នៅភូមិតាងួន ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ នឹងមានស្រុកកំណើតនៅភូមិត្នោតជ្រុំ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ។ នៅមុនពេលកើតហេតុ នៅវត្តអង្គតាមិញ មានកម្មវិធីស្រង់ព្រះ និងបាញ់ទឹកលេងកម្សាន្ត ហើយក្រុមគ្រួសារខាងជនរងគ្រោះក៏ទៅចូលរួមលេងបាញ់ទឹកនៅពេលថ្ងៃផងដែរ រហូតដល់យប់ទើបមានការផឹកស៊ីជួបជុំជាមួយឪពុកក្មេក បងថ្លៃ និងបងប្អូនជិតខាងប្រមាណ៥ទៅ៦នាក់។ បន្ទាប់មកជនរងគ្រោះបានទាស់ពាក្យសម្ដីជាមួយបងថ្លៃដែលមានវ័យប្អូនជាងខ្លួន ហើយក៏បោកកែវនៅកន្លែងផឹកស៊ីផ្ទះម្តាយក្មេកតែម្តង។ ពេលនោះបងថ្លៃនិយាយណែនាំជនរងគ្រោះកុំអោយផឹកស៊ីបោកកែវដូចអញ្ចឹងទៀត តែការណែនាំជាច្រើនលើកជាច្រើនសា ធ្វើឲ្យជនរងគ្រោះខឹងក៏ជិះម៉ូតូចេញពីកន្លែងផឹកស៊ីនៅផ្ទះម្តាយក្មេក ទៅក្នុងបន្ទាយរបស់ខ្លួនដែលនៅជិតកន្លែងកើតហេតុបាត់។ មួយសន្ទុះក្រោយមក ជនរងគ្រោះត្រឡប់មកពីបន្ទាយវិញ បានលាឪពុកម្តាយក្មេក រួចដើរចេញពីផ្ទះមកខាងក្រៅ ហើយក៏ដកកាំភ្លើងខ្លីពណ៌ខ្មៅពីចង្កេះបាញ់ទៅលើចំនួន២គ្រាប់ បន្ទាប់មកបាញ់ខ្លួនឯងពីចង្ការខាងស្តាំធ្លាយទៅគុម្ពត្រចៀកខាងឆ្វេង បណ្តាលឲ្យដេកដួលនៅក្នុងថ្លុកឈាមរងរបួសធ្ងន់ធ្ងរតែម្តង។ ក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសមៈ (លោកសង្ឃ) ។ ជនរងគ្រោះត្រូវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ដោយមានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងកងរាជអាវុធហត្ថ ព្រមទាំងផ្នែកជំនាញចុះមកកន្លែងកើតហេតុភ្លាមៗ ដើម្បីសួរនាំពីក្រុមគ្រួសារ និងអ្នកជិតខាង៕
Tag: ព័ត៌មានសន្តិសុខសង្គម
កូនប.ង្កើត.វ៉ៃ.សម្លា..ប់ឳពុក ដោយបោ..កទៅនឹងធុងហ្គាស បណ្ដាលឱ្យដេកស្លា..ប់នៅក្នុងថ្លុ.កឈា..ម
ថ្ងៃព្រហស្បតិ៍ ១ កើត ខែពិសាខ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ អំពើឃាតកម្ម កូនប្រុសបង្កើតសម្លាប់ឳពុក នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង២២ និង ៣០ នាទី។ ទីកន្លែងកើតហេតុស្ថិតនៅភូមិថ្លុកកណ្ដោល ឃុំក្រញូង ស្រុកកំចាយមា ខេត្តព្រៃវែង។ ជនរងគ្រោះឈ្មោះ យ៉ុន ឆៃឡេង ភេទប្រុសអាយុ ៥២ ឆ្នាំរស់នៅភូមិឃុំកើតហេតុ ត្រូវកូនបង្កើតវ៉ៃ និងបោកទៅនឹងធុងហ្គាស បណ្ដាលឱ្យដេកស្លាប់នៅក្នុងថ្លុកឈាមនៅក្នុងបន្ទប់ដេករស់នៅក្នុងបន្ទុកជាមួយគ្នា។ បង្ករឡើងដោយឈ្មោះ ឡេង បារាំង ភេទប្រុសអាយុ ២៧ ឆ្នាំជាមនុស្សបែកថ្នាំបានបែកស្មារតី បានវ៉ៃនឹងបោកឪពុកទៅនឹងធុងហ្គាស បណ្ដាលឲ្យស្លាប់តែម្ដង បច្ចុប្បន្នជនសង្ស័យឈ្មោះឡេង បារាំង ត្រូវបានសមត្ថកិច្ចយើងឃាត់ខ្លួនបាន និងកសាងសំណុំរឿងទៅតាមនីតិវិធី។ ចំណែកសាកសពត្រូវបានក្រុមគ្រួសារ និង បងប្អូនរៀបចំចាត់ចែងធ្វើបុណ្យនៅតាមប្រពៃណី។
Team មេទឹក VS Team រំលេច ប៉ះគ្នា ស្លា..ប់ម្នាក់
នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ២:៥០ នាទី មានក្រុមក្មេងស្ទាវពីរក្រុមបានផឹកស៊ីនៅហាងDSថាប់ ស្ថិតក្នុងភូមិក្រសាំងគ្រួ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ពេលដែលចេញពីផឹកស៊ី គឺមានពីរក្រុម គឺក្រុមមេទឹកនិងក្រុមរំលេច។ -ក្រុមមេទឹកមានចំនួន៦នាក់។ -ក្រុមរំលេចមានគ្នាចំនួន ៦នាក់ និងម្នាក់ទៀតនៅខាងឃុំខ្នារទទឹងជាមិត្តភ័ក្របានឈ្លោះប្រកែកគ្នាហើយគប់ដុំថ្ម ភាគីខាងឃុំរំលេចបានចេញទៅមុនបាត់។ ពេលនោះភាគីខាងមេទឹកបាននាំគ្នាចេញទៅច្រៀងការ៉ាអូខេនៅរំលេច ពេលធ្វើដំណើរមិនទាន់ដល់ផង ក៏ត្រូវក្រុមក្មេងស្ទាវខាងរំលេច ពួនស្ទាក់នៅចំណុច មុខការាសសាំងខាងជើងK.T.Vអាត់ជួង ចម្ងាយ ប្រហែល ៣០០ ម៉ែត្រ ស្ថិតក្នុងភូមិប្រឡាយរំដេង ឃុំរំលេច ស្រុកបាកាន ក្រុមខាងរំលិចបានធ្វើសកម្មភាពកាប់ទៅលើភាគី ខាងមេទឹក នៅពេលដែលភាគីខាងមេទឹកបានចេញពី ហាងDSថាប់ ទៅច្រៀងខារ៉ាអូខេនៅឃុំរំលេច មិនទាន់ដល់គោលដៅក៏ត្រូវក្រុម រំលេច កាប់មកលើក្រុមមេទឹកមួយកាំបិតចំគុម្ភត្រជៀកខាងស្តាំធ្លាក់ពីលើម៉ូតូ ហើយក្រុម ជនរងគ្រោះបានដឹកជនរងគ្រោះមកមន្ទីរពេទ្យបឹងខ្នារ ហើយក៏បានស្លា..ប់តែម្ដង។
ប្រសិនបើប្រជាពលរដ្ឋ មានបាត់ម៉ូតូដែលមានភិនភាគ និងផ្លាកលេខដូចបានបញ្ជាក់ខាងលើ សូមទំនាក់ទំនងមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក
នៅវេលាថ្ងៃត្រង់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដឹកនាំដោយលោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានធ្វេីការចុះត្រួតពិនិត្យរដ្ឋបាលនៅចំណុចផ្ទះលេខ០៧A បន្ទប់ជួលលេខ០៤ ផ្លូវលេខ២៧០ ក្រុមទី២៤ ភូមិ៩ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលជាបន្ទប់របស់ជនសង្ស័យពុំស្គាល់អត្តសញ្ញាណបានជួល (គេចខ្លួនបាត់)។ ក្រោយពីត្រួតពិនិត្យសមត្ថកិច្ចបានរកឃើញវត្ថុតាងរួមមាន៖ ម៉ូតូចំនួន០៣គ្រឿង, ផ្លាកលេខម៉ូតូ ចំនួន០៤ (ភ្នំពេញ1JB-3022, ភ្នំពេញ 1JE-7858, ភ្នំពេញ 1JC-2574, ភ្នំពេញ 1JU-7324), បន្ទះទ្រនាប់ផ្លាកលេខ ចំនួន០៥បន្ទះ, កូនសោរសម្រាប់ដោះដូរផ្លាកលេខ និងដូរគ្រឿងម៉ូតូមួយចំនួន។ *ទី១៖ ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ គ្មានផ្លាកលេខ លេខតួនិងម៉ាស៊ីន ND125N0029844 *ទី២៖ ម៉ាក HONDA CLICK ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ គ្មានផ្លាកលេខ លេខតួនិងលេខម៉ាស៊ីន CN125K8069047 […]
សា.ហា.វណាស់លោកអើយ!! ឃាត.ករសម្លា.ប់កា.ត់ក្បាលនារីម្នាក់ ស្លា.ប់យ៉ាងអា.ណោ.ចអា.ធម័
ករណីឃាតកម្ម(របាយការណ៍បឋម) នៅវេលាម៉ោង០០.៤០នាទីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ កម្លាំងនគរបាលបានទទួលពត៌មានថាមានករណីឃាតកម្មនៅចំណុចបន្ទប់ជួលផ្លូវកំពង់ស្ពាន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង សាកសពឈ្មោះ – ឈ្មោះ ម៉ន ស្រីម៉ី ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ DYNASTY មានស្រុកកំណើត ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ + សភាពសាកសពត្រូវបានកាត់ក្បាលដាច់ចេញពីខ្លួន។ + មូលហេតុ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។
ឃាត់ខ្លួនក្រុមយុវជនចំនួន០៥នាក់ ក្រោយប្រើកាំបិតផ្គាក់កាប់ទៅលើយុវជនអ្នកឃ្វាលទារ០២នាក់ឲ្យរងរបួសធ្ងន់ស្រាល
ខេត្តបាត់ដំបង! កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានចុះប្រតិបត្តិការស្រាវជ្រាវនិងឃាត់ខ្លួនក្រុមយុវជនចំនួន០៥នាក់ជាបន្តបន្ទាប់ក្រោយពួកគេធ្វើសកម្មភាពដោយប្រើប្រាស់កាំបិតផ្គាក់ដេញកាប់ទៅលើជនរងគ្រោះអ្នកឃ្វាលទារ០២នាក់បណ្តាលអោយរងរបួសធ្ងន់និងស្រាល។ ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង២៣និង០០នាទី ថ្ងៃទី១៧ ខែមេសាឆ្នាំ២០២៣ នៅចំណុចវាលស្រែបឹងយាយទូច ស្ថិតក្នុងភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលបង្កឡើងដោយក្រុមយុវជនចំនួន០៥នាក់រួមមាន! ០១.ឈ្មោះ សាន់ វណ្ណៈ ភេទប្រុសអាយុ៣៤ឆ្នាំ (ជាជនដៃដល់) ០២.ឈ្មោះ អំ ភារ័ត្ន ភេទប្រុស អាយុ២៩ឆ្នាំ ០៣.ឈ្មោះ សូត្រ សារឿប ភេទប្រុស អាយុ២៣ឆ្នាំ ០៤.ឈ្មោះ ផៃ សុផាន់ណា ភេទប្រុស អាយុ២៣ឆ្នាំ ៥.ឈ្មោះ ផៃ សុផាន់ណៃ ភេទប្រុស អាយុ២២ឆ្នាំ ទាំង០៥នាក់រស់នៅក្នុងឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ជាមួយវត្ថុតាងដកហូតមាន-កាំបិតផ្គាក់ចំនួន០២ដើម -អាំងវ៉ិចទ័រឆក់ត្រីចំនួន០១ -អាគុយ៤០អំពែរចំនួន០១ -ដងឈើសម្រាប់ឆក់ត្រីចំនួន០១គូរ។ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង០៥នាក់ខាងលើ បានធ្វើសកម្មភាពដេញកាប់ជនរងគ្រោះ ទី១.ឈ្មោះ ឆៃ កក្កដា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅឃុំអូរតាគី ស្រុកថ្មគោល […]
ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីជិះម៉ូតូឆក់ទូរសព្ទ័ដៃ
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៣:៣០នាទីនៅចំណុចផ្លូវ១៧៨ ភូមិ៩ សង្កាត់ជយ័ជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជយ័ជំនះ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួកចំនួន០២នាក់ ពាក់ព័ន្ធករណីជិះម៉ូតូឆក់ទូរសព្ទ័ដៃ។ ជនរងគ្រោះឈ្មោះ DAAk HAHNARGES ភេទស្រី អាយុ ៣៨ ឆ្នាំ សញ្ធិត អ៊ុីរ៉ង ស្នាក់នៅ Grand Eleration Hotel ផ្លូវ សុធារស់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ជនសង្ស័យចំនួន០២នាក់៖ ១-ឈ្មោះ រ៉ា យូហេង ភេទប្រុស អាយុ២៣ឆ្នាំ ជនជនជាតិ ខ្មែរមុខរប មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ (ឃាត់ខ្លួន)។ ២- ឈ្មោះ ចយ ភេទ ប្រុស អាយុ ប្រហែល ២៣ ឆ្នាំ មុខរបនិងស្នាក់នៅ មិនពិតប្រាកដ (គេចខ្លួន)។ វត្ថុតាងរួមមាន៖ ទូរសព្ទ័ដៃម៉ាក […]
មើលមុខចោរទាំង៣នាក់ ស្អាត តែគំនិតអន់ លួចបានទូរស័ព្ទមួយមិនគ្រប់ទេ ថែមដល់១៥គ្រឿង
ភ្នំពេញ៖ ករណីឃាត់ខ្លួនជនសង្ស័យនេះ បានធ្វេីឡេីង កាលពី រសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ចំណុចក្នុងបរិវេណវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យទី១-ឈ្មោះ កែវ សីហា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នផ្ទះជួលភូមិ២១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក (ឃាត់ខ្លួន) ទី២-ឈ្មោះ ជា សាវិន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បី មានទីលំនៅបច្ចុប្បន្នផ្ទះជួល សង្កាត់គោករកា ខណ្ឌព្រែកព្នៅ (ឃាត់ខ្លួន) ទី៣-ឈ្មោះ រាជ បូរ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកដឹកជញ្ជូន មានទីលំនៅបច្ចុប្បន្នផ្ទះជួលភូមិ២១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក (ឃាត់ខ្លួន)។ សមត្ថកិច្ចបានដកហូតវត្ថុតាងដកហូតរួមមាន៖ ទូរស័ព្ទដៃ១៥ គ្រឿង(ម៉ាក IphoneX ចំនួន៤គ្រឿ, ម៉ាក IphoneXs max […]










