កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះម្នាក់ សុំប្តឹងជនសង្ស័យឈ្មោះ ផន ច័ន្ទផានិត ពាក់ព័ន្ធករណីឆបោក និង ក្លែងឯកសារសារធារណៈ ដោយជនសង្ស័យបាន អះអាងចំពោះមុខជនរងគ្រោះថា ខ្លួនពាក់ស័ក្តិ ឧត្តមសេនីយ៍ទោ ជាដៃស្តាំ ឯកឧត្តម ហ៊ុន ម៉ាណែត គឺអាចជួយឲ្យ ជនរងគ្រោះចូលក្របខ័ណ្ឌបាន តែត្រូវប្រគល់ប្រាក់ ១០,០០០ដុល្លារ ហើយជនសង្ស័យបានបង្ហាញរូបថតដែលមានរូបខ្លួន ថតជាមួយឯកឧត្តម ហ៊ុន ម៉ាណែត និង ថតជាមួយថ្នាក់ដឹកនាំផ្សេងទៀត ទៅជនរងគ្រោះមើល ទើបធ្វើឲ្យជនរងគ្រោះ មានការជឿទុកចិត្ត ព្រមប្រគល់ប្រាក់ជាដំណាក់កាល ឲ្យទៅជនសង្ស័យ ដើម្បីរត់ការចូលក្របខ័ណ្ឌ។ ជនសង្ស័យ បានឲ្យជនរងគ្រោះផ្ញើប្រវត្តិរូបផ្ទាល់ខ្លួន រូបថត និងឯកសារផ្សេងៗ ដើម្បីបំពេញបែបបទបញ្ចូលក្របខ័ណ្ឌ។ បន្ទាប់មក ជនសង្ស័យក៏បានប្រគល់ អត្តសញ្ញាណប័ណ្ណកងទ័ព និងលិខិតបញ្ជាបេសកកម្ម ទៅជនរងគ្រោះប្រើប្រាស់ ។ ក្រោយមកជនរងគ្រោះ បានសួររកប្រាក់ខែរដ្ឋ អង្គភាព និងមេកើយ ស្រាប់តែជនសង្ស័យ បានប្រាប់ថា ចាំសួរថ្នាក់លើឲ្យ និងរកលេសដោះសាររហូត ទើបជនរងគ្រោះដឹងថា […]
Tag: ព័ត៌មានសន្តិសុខសង្គម
ជម្លោះក្នុងគ្រួសារ! បុរសម្នាក់បាញ់សម្លាប់ប្រពន្ធ និងបងថ្លៃ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ ទាំងព្រឹកនៅក្រុងសៀមរាប
(សៀមរាប)សេចក្ដីរាយការណ៍ជំហានដំបូង បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ មានហេតុការណ៍បាញ់ប្រហារមួយកើតឡើង នៅក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងហេតុការណ៍នេះ មានបុរសម្នាក់បាញ់សម្លាប់ប្រពន្ធ និងបងថ្លៃ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ សាក្សីនៅកន្លែងកើតហេតុ បានអះអាងថា ដើមឡើយខ្មាន់កាំភ្លើង បានបាញ់ប្រពន្ធនៅក្នុងផ្ទះ រួចដើរទៅបាញ់បងថ្លៃដែលកំពុងអង្គុយលក់បន្លែ ទើបបាញ់ក្បាលខ្លួនឯងតាមក្រោយដើម្បីបញ្ចប់ជីវិត។ ប្រភពព័ត៌មានបានបន្ដទៀតថា ខ្មាន់កាំភ្លើង និងប្រពន្ធទើបតែលែងលះគ្នា ហើយការបាញ់ប្រហារនេះ សង្ស័យផ្ដើមចេញពីជម្លោះទ្រព្យសម្បត្តិ។ យ៉ាងណាក៏ដោយ សមត្ថិច្ចមិនទាន់បញ្ជាក់លម្អិតនៅឡើយទេជុំវិញហេតុការណ៍នេះ។ ក្រោយកើតហេតុ ប្រពន្ធ និងបងថ្លៃរបស់ខ្មាន់កាំភ្លើង ត្រូវបានប្រជាពលរដ្ឋបញ្ជូនទៅមន្ទីរពេទ្យ ខណៈខ្មាន់កាំភ្លើងទំនងស្លាប់នៅកន្លែងកើតហេតុ ដោយសារបាញ់ខ្លួនឯងចំក្បាល៕
ករណីរំលោ..ភកុមា.រីអា.យុ.១៣ឆ្នាំ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវចាប់ខ្លួនបានជនដៃដល់
ជនល្មើស០១នាក់ដែលបានធ្វើសកម្មភាពរំលោភទៅលើកុមារីរងគ្រោះអាយុ ១៣ឆ្នាំ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងអង្គការកាពារកុមាហៅកាត់ CPU ធ្វើការឃាត់ខ្លួនបាន នៅវេលាម៉ោង១៣និង៣០នាទីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ នៅចំណុច ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបញ្ជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ យ៉ាងយកចិត្តទុកដាក់។ ក្រោយពីទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយក ដ្ឋាននគបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានដឹកនាំសហការជាមួយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលពោធិ៍សែនជ័យ និងអង្គការកាពារកុមាហៅកាត់ CPU បានធ្វើការស្រាវជ្រាវរហូតឈានដល់ការកំណត់មុខសញ្ញានិងឃាត់ខ្លួនបានសម្រេច។ គួររំលឹកផងដែរ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឈ្មោះ ជា ធារិត […]
រថយន្តកុងតឺន័រសណ្តោងស៊ីទែនហ្គាសមួយគ្រឿង បានក្រឡាប់ផ្ងាជេីង រងការខូចខាត សំណាងមិនផ្ទុះ
ភ្នំពេញ៖ កាលពី ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ រថយន្តកុងតឺន័រសណ្តោងស៊ីទែនហ្គាសមួយគ្រឿងបានក្រឡាប់ផ្ងាជេីងរងការខូចខាតសំណាងមិនផ្ទុះខណៈកំពុងបេីកបរហេីយបួងចង្កូតគេចពីរថយន្តមួយគ្រឿងទៀត នៅចំណុចរង្វង់មូលផ្លូវល្បឿនលឿននិងផ្លូវឈ្នះ ឈ្នះ ស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ មុនពេលកេីតហេតុគេបានឃេីញរថយន្តកុងតឺន័រសណ្តោងស៊ីទែនហ្គាស ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ3E 0584 ធ្វេីដំណេីរតាមបណ្តោយផ្លូវមហាវិថីឈ្នះ ឈ្នះ ក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចរង្វង់មូលស្រាប់តែមានរថយន្តមួយគ្រឿងធ្វេីដំណេីរចុះពីផ្លូវល្បឿនលឿនធ្វេីឲ្យរថយន្តកុងតឺន័រចាប់ហ្វ្រាងបួងបង្កូតក៏ក្រឡាប់ផ្ងាជេីង សំណាងមិនធ្លាយហ្គាសផ្ទុះ ចំណែករថយន្តមួយគ្រឿងទៀតបន្តទៅមុខបាត់។ សមត្ថកិច្ចចុះទៅដល់កន្លែងកេីតហេតុដោយសារតែខូចខាតផ្លូវល្បឿនលឿនក៏ប្រគល់ឲ្យក្រុមហ៊ុនផ្លូវល្បឿនលឿនដេីម្បីដោះស្រាយគ្នា៕
ជនសង្សយ័ម្នាក់ដែលធ្វើសកម្មភាព ប្រើខ្សែរឹត….ក ប្ល….ន់យកម៉ូតូ ពីជនរងគ្រោះអ្នករត់ម៉ូតូឌុបមួយរូបនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវបាននគរបាលប….ង្ក្រាបនិងចា….ប់ខ្លួនបានហើយ ក្រោយរត់គេចខ្លួនជិត២០ថ្ងៃ
ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ នៅចំណុច ក្រុមទី១ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានករណី អំពើលួចមានស្ថានទម្ងន់ទោស (ប្លន់ម៉ូតូ ដោយប្រើខ្សែរឹតក) មួយបានកើតឡើង បង្កដោយជនសង្ស័យ ០១នាក់ មិនស្គាល់អត្តសញ្ញាណ ជាជនជាតិខ្មែរ បានហៅម៉ូតូរបស់ជនរងគ្រោះជិះទៅស្រុកស្ទឹងហាវ ដោយអោយតម្លៃ ៣០,០០០រៀល (បីម៉ឺនរៀល) លុះដល់ចំណុច ជិតកន្លែងដាំកូនឈើ ស្ថិតនៅក្រុមទី១ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាកន្លែងស្ងាត់ ជនសង្ស័យបានយកខ្សែមករឹតកជនរងគ្រោះ បណ្ដាលអោយជនរងគ្រោះដួលសន្លប់ បន្ទាប់មកជនសង្ស័យបានយកម៉ូតូរបស់ជនរងគ្រោះជិះរត់គេចខ្លួនតែម្តង ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតស្វែងរកឃើញម៉ូតូ ១គ្រឿង ម៉ាក ហុងដា សេ125 ពណ៌ខ្មៅ គ្មានផ្លាកលេខ (ជាម៉ូតូរបស់ជនរងគ្រោះខាងលើ) នៅចំណុចក្នុងព្រៃក្រោយចំណោតលោកយាយម៉ៅ ស្ថិតក្នុង […]
អគ្គិភ័យបានឆាបឆេះរោងដាក់ចំបើង០១ខ្នងទាំងស្រុងនៅស្រុកបាណន់
(បាត់ដំបង) អគ្គិភ័យបានឆាបឆេះរោងដាក់ចំបើងពលរដ្ឋ០១ខ្មងទាំងស្រុងនៅវេលាម៉ោង ៨និង៣០នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិក្រពើកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ សមត្ថកិច្ចបានអោយដឹងថា រោងដាក់ចំបើងដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ ១០ម៉ែត្រ×៦ម៉ែត្ត ធ្វើអំពីឈើ ប្រក់ស័ង្កសី ដែលមានម្ចាស់ឈ្មោះ ជា ក្តី ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ (ឆេះអស់ទាំងស្រុង ) តែមិនបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្សឡើយ។ នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះដែរ សមត្ថកិច្ចយើងមិនបានចេញរថយន្តពន្លត់អគ្គីភ័យចុះជួយអន្តរាតម៍ បាញ់ទឹកពន្លត់ទាន់ពេលនោះទេដោយសារទទួលបានដំណឹងយឺត ហើយបន្ទាប់មកសមត្ថកិច្ចយើងបានសាកសួរនៅកន្លែងកើតហតុ ដោយម្ចាស់បានបញ្ជាក់ថា មូលហេតុដែលបង្កអោយឆេះឡើងនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕
ចាប់ខ្លួនជនសង្ស័យគ្រឿងញៀនម្នាក់ ដកហូតបានគ្រឿងញៀនជាង ៣២គីឡូក្រាម
ភ្នំពេញ៖ កម្លាំងជំនាញ ក១១ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងរបស់ស្នងការនគរបាលរាជធានីភ្នំពេញ និងមានការដឹកនាំសម្របសម្រួលពី ព្រះរាជអជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី ដោយបានចាប់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានគ្រឿងញៀនជាង ៣២គីឡូក្រាម នៅវេលាម៉ោង ២៣:១៥នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ច ដែលទទួលបាននៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ ជនសង្ស័យគ្រឿងញៀនដែលបានចាប់ខ្លួនមានឈ្មោះ វី វ៉ាន់នុត ភេទប្រុស ជនជាតិខ្មែរ នៅចំណុច ផ្លូវ៣០ម៉ែត្រ សង្កាត់ចោមចៅ២ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបន្តនិតិវិធីឆែកក្នុងបុរីឡាយគង់ហ្គ្រីនហូម ស្ថិតនៅផ្ទះលេខ១០ជី ផ្លូវ៤អេ ភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកមបូល រាជធានីភ្នំពេញ ដោយសម្ថកិច្ចបានចាប់យកភស្តុតាងពីជនសង្ស័យរួមមាន គ្រឿងញៀនប្រភេទកេតាមីន(Ketamine)ទម្ងន់ ១១៨៩២ក្រាម (១១គីឡូក្រាម និង៨៩២ក្រាម), គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (គ្រាប់បៃតង) ទម្ងន់ ៩៧៨៨ក្រាម (៩គីឡូក្រាម និង៧៨៨ក្រាម), គ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១៦៥៤ក្រាម (១គីឡូក្រាម និង៦៥៤ក្រាម), […]
អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៧គ្រួសារ!
នាព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ បានចាត់ក្រុមការងារជាតំណាង នាំយកថវិកាចំនួន ចំនួនប្រាំលាន ប្រាំសែន ប្រាំម៉ឺនរៀល (៥,៥៥០,០០០រៀល) អង្ករចំនួន ២៥ការុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន ១៧គ្រួសារ និង ក្រុមការងារមូលដ្ឋាន ចំនួន១៤គោលដៅ ដែលអំណោយទាំងនេះត្រូវបានលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រគល់ជូនជារៀងរាល់ខែ អស់រយៈពេលជាច្រើនឆ្នាំមកហើយ៕









