ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោក គង់ វិសាល និង លោកស្រី!

នារសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួល ទឹកសុទ្ធអរុណា ចំនួន៥០កេស និង ភេសជ្ជៈប៉ូវកម្លាំងគោជល់ ចំនួន៥០កេស ពី លោក គង់ វិសាល និង លោកស្រី ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ជាប្រយោជន៍ បន្ថែមលើអាហាររូបត្ថម្ភ របស់សមាជិក ក៏ដូចជាប្រើប្រាស់ជាក់ស្តែង ក្នុងអង្គភាព។ ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក គង់ វិសាល និង លោកស្រី ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភ ទឹកសុទ្ធ និងភេសជ្ជៈ ដល់អាវុធហត្ថរាជធានីភ្នំពេញ នាពេលនេះ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ទីបំផុត! អ្វីដែលគាត់បាននិយាយ គឺគាត់បានធ្វេីមែន មូលហេតុគឺបញ្ហាក្នុងគ្រួសារ

ស្រុកតាំងគោគ  ៖ ទីបំផុត! អ្វីដែលគាត់បាននិយាយ គឺគាត់បានធ្វេីមែន មូលហេតុគឺបញ្ហាក្នុងគ្រួសារ នេះមកពីសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរពេក RIP  នៅថ្ងៃទី28 ខែមីនា ឆ្នាំ2023 កម្លាំងជំនាញស្រុក បានសហការណ៍មួយជំនាញខេត្តចុះពិនិត្យកន្លែងកើតហេតុករណី ។ ឃាតកម្ម(បាញ់សម្លាប់ខ្លួន) បន្ទាប់ពីបានប្រព្រឹត្តបទល្មើស នៅយប់ថ្ងៃទី២៧មីនា២០២៣ វេលាម៉ោង២០ៈ២០នាទី នៅផ្ទះជនរងគ្រោះភូមិដំរីស្លាប់ឃុំអណ្តូងពោធិស្រុកតាំងគោគ មានករណីឃាតកម្មដែលបង្កឡេីងដោយ ៖ +ជនសង្ស័យឈ្មោះទឺម សុវណ្ណធារិទ្ធ ភេទប្រុសអាយុ២៩ឆ្នាំស្រុកកំណេីតនៅខេត្តសៀមរាបបច្ចុប្បន្នរស់នៅភ្នុំពេញផ្លូវ២០០៤(បូរីសឡា)មុខរបរជាងចាក់សក្កិនិងស្រោបបន្តោងព្រះ បានធ្វេីសកម្មភាពយកអាវុធបាញ់ទៅលេីក្រុមគ្រួសារជនរងគ្រោះដែលកំពុងអង្គុយលេងជុំគ្នានៅក្រោមផ្ទះបណ្តាលអោយស្លាប់២នាក់និងរបួសធ្ងន់ម្នាក់ ៖ ១-ឈ្មោះសួស ផាត ភេទស្រី អាយុ៥៦ឆ្នាំ(ស្លាប់)ត្រូវជាយាយ របស់(ហៀង រតនា)។ ២-ឈ្មោះហៀង សុធីន ភេទប្រុស អាយុ១០ឆ្នាំ(ស្លាប់)ត្រូវជាប្អូនបង្កេីត របស់(ហៀង រតនា)។ ៣-ឈ្មោះហៀង រតនា ភេទស្រី អាយុ១៨ឆ្នាំត្រូវជាប្រពន្ធជនសង្ស័យ។ ក្រោយពីធ្វេីសកម្មភាពរួចជនសង្ស័យបារត់គេចខ្លួនបាត់។ – មូលហេតុៈ មានទំនាស់ក្នុងគ្រួសាររស់នៅមិនចុះសំរុងគ្នា ៕

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចកងរាជអាវុធហត្ថបង្ហាញមុខជនសង្ស័យចំនួន១៤នាក់ពាក់ព័ន្ធករណីរក្សាទុកនិងជួញដូរគ្រឿងញៀន.!

ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ត្រី ឡុងគឹមហួរ នាយការិយាលយ័ប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថ ខេត្តព្រះសីហនុបានឱ្យដឹងថាមានមនុស្សចំនួន ១៤នាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ព្រះសីហនុ ផ្តន្ទាទោសពាក់ព័ន្ធបទល្មើស ជួញ ដូរនិងរក្សាទុកគ្រឿងញៀនដោយខុសច្បាប់ ។ ជនសង្ស័យមានឈ្មោះទី០១.ស្មាន ហាហ្វីស ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនីភូមិបន្ទាយប្រិយ៍ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។២.ឈ្មោះ សាន់  អេះម៉ាត់  ភេទ ប្រុស  អាយុ ២០ឆ្នាំ  មមានទីលំនៅភូមិបន្ទាយ ប្រិយ៍  ឃុំអណ្តូងថ្ម  ស្រុកព្រែនប់។ទី០៣ឈ្មោះ ហង្ស មេសា ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅភូមិត្រពាំងស្អុយ២ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ជនសង្ស័យទាំង០៣នាក់ ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៣ ខែ មិនា ឆ្នាំ ២០២៣ ។ជនសង្ស័យទាំង០៣នាក់រូមនិងវត្តុតាងត្រូវបានកសាងសំណុំរៀងបញ្ជូនទៅសាលាដំបូង ផ្តន្ទាទោស តាម្លូវច្បាប់រូចហើយ នៅថ្ងៃទី២៤ ខែមិនា ឆ្នាំ ២០២៣។ ដោយឡែកជនសង្ស័យចំនួន១១នាក់ .រូមមានឈ្មោះទី០១ ប៊ុន មករា ភេទប្រុស […]

ព័ត៌មានសន្តិសុខសង្គម

លោកឃួនជឿន មេបញ្ជាការកងការពារព្រំដែនគោកលេខ៥០៣ ស្លាប់ដោយមានខ្សែជាប់ ក

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តម​សេនីយ៍​ត្រី​ ឃួន​ ជឿន​ មេបញ្ជាការ​ កងការ​ពារព្រំដែនគោកលេខ៥០៣ ត្រូវគេប្រទៈឃើញស្លាប់ ដោយមានខ្សែ ចង ក កាលពីវេលាម៉ោង ០៤ ភ្លឺថ្ងៃទី២៦ ខែ មីនា ឆ្នាំ ២០២៣ ស្ថិតលើភ្នំស្លក្រាមក្នុងភូមិចក់ពួក ឃុំស្លក្រាមក្នុងស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។ តាមប្រភពពីមន្ត្រីយោធាការពារព្រំដែន លេខ៥០៣ បានអោយដឹងថា លោកឃួន ជឿន ពិតជាបានស្លាប់ពិតប្រាកដមែន ដោយលោក ចង ក សម្លាប់ខ្លួនឯង ។ យោងតាមរូបភាព គេឃើញមេបញ្ជាការរូបនោះ មានយកខ្សែអង្រឹងចងភ្ជាប់ជាមួយចំរឹងដែកទទឹងរោងក្នុងបន្ទាយ ចំណែកជើងដូចនៅលើកៅអី។ លោកចំណែក លោក ឈុន ម៉ៅ មេបញ្ជាការរងភូមិភាគ៥ បានប្រាប់អ្នកកាសែតតាមបណ្តាញ តេឡេក្រាមថា លោក ឃួន ជឿន ស្លាប់ដោយសារ ជំងឺលើសឈាម៕

ព័ត៌មានសន្តិសុខសង្គម

ឆក់ទូរស័ព្ទបានសម្រេច យកទៅលក់បាន ៧០$ គេចខ្លួនទៅសង្ងំ បានជិត៥ម៉ោង ត្រូវសមត្ថកិច្ចចាប់ក្របួចបាន”

ភ្នំពេញ÷ ជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីនារីម្នាក់បានសម្រេច យកទៅលក់បាន ៧០$ រួចរត់គេចខ្លួនទៅសង្ងំដេក បានជិត៥ម៉ោង ត្រូវកម្លាំងនគរបាលជំនាញខណ្ឌ សហការជាមួយប៉ុស្តិ៍ ចោមចៅទី១ ឃាត់ខ្លួនបាន ក្រោមការបញ្ជារពីលោក វរសេនីយ៍ឯក ម៉ម វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ។ នៅវេលាម៉ោង ៤និង៥០នាទីល្ងាច ថ្ងៃទី២៣ មីនា ២០២៣ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បានបើកការស្រាវជ្រាវតាមជំនាញ និងឃាត់ខ្លួនបានជនសង្ស័យ៣នាក់ រួមទាំងនារី ជាសង្សារ៣នាក់ផងដែរ ដែលកំពុងស្នាក់នៅក្នុងបន្ទប់ខុនដូលេខ ១០០៤ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ ជនសង្ស័យទាំងបីនាក់ និងវត្ថុតាងដែលឃាត់បានរួមមាន÷ ម៉ូតូមួយគ្រឿង ម៉ាក suzuki Next ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ. 1JW 3695 ជាមធ្យោបាយ និងជនសង្ស័យទី១ ឈ្មោះ ឃាម សុខ បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ផ្ទះឈើលើ ថ្មក្រោម សំយ៉ាបដែកប្រក់ស័ង្កសីខាងមុខ២ខ្នង និងជាផ្ទះលក់អីវ៉ាន់ចាប់ហួយ ស្ថិតនៅជាប់គ្នា ត្រូវបានអគ្គិឆាបឆេះទាំងស្រុង

ភ្នំពេញ ៖ កាលពី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅក្នុងភូមិភា សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុឆ្លងចរន្តអគ្គិសនីនៅផ្ទះខាងលិចមុនគេ បន្ទាប់មកបានរាលដាលដល់ផ្ទះខាងកើតជាប់គ្នាមួយទៀត ហើយភ្លាមៗនោះអ្នកភូមិមួយចំនួនបាននាំគ្នាជួយពន្លត់ និងមួយចំនួនទៀតជួយជញ្ជូនអីវ៉ាន់ចេញពីណ្ដាតភ្លើងយ៉ាងសស្រាក់សស្រាំ ។ ប៉ុន្តែទោះជាខំពន្លត់យ៉ាងណាក៏ភ្លើងពុំបានថមថយឬរលត់នោះឡើយ ខណៈនោះភ្លើងបានឆេះយ៉ាងសន្ធោសន្ធៅ បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ប្រទះឡាង បានរាយការណ៍និងសុំជំនួយពីក្រុមរថយន្តពន្លត់អគ្គិភ័យ ហើយក៏មានរថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍ពន្លត់ជាច្រើនគ្រឿងទើបភ្លើងរលត់ទៅវិញទាំងស្រុង ។ ភ្លើងបានរលត់មែន ប៉ុន្តែផ្ទះទាំង២ខ្នងនោះត្រូវបានភ្លើងឆេះអស់ទាំងស្រុង រួមជាមួយអីវ៉ាន់មួយចំនួននៅក្នុងនោះផងដែរ ហើយអីវ៉ាន់មួយចំនួនទៀតត្រូវបានអ្នកភូមិជួយជញ្ជូនយកចេញក្រៅផុតពីអណ្ដាតភ្លើង ។ មូលហេតុដែលនាំឲ្យមានអគ្គិភ័យនេះឡើង សង្ស័យផ្ដើមចេញពីការឆ្លងចរន្តអគ្គិសនី ប៉ុន្តែពុំបានបណ្ដាលឲ្យមានមនុស្សណាម្នាក់រងគ្រោះដោយការរលាកភ្លើងឡើយ ៕

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនស្ត្រីម្នាក់ពីបទឆបោកប្រាក់ចំនួន៣ពាន់ដុល្លារ នៅខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ សមត្ថកិច្ចនៃស្នងការដ្ឋានខេត្តមណ្ឌល គិរីបានឃាត់ខ្លួនស្ត្រីម្នាក់នៅថ្ងៃទី ២៣ មីនា ឆ្នំា២០២៣នេះ ពីបទរំលោភសេចក្ដីទុកចិត្ត និងឆបោកប្រាក់អ្នក ដទៃចំនួន៣ពាន់ដុល្លារ។ ស្ត្រីជាជនសង្ស័យឈ្មោះ ធី ស៊ីណា អាយុ៣៤ឆ្នាំ មុខរបរបញ្ចូលហ្គាស់ រស់នៅក្នុងភូមិចំការតែ សង្កាត់ស្ពាន មានជ័យ ក្រុងសែនមនោរម្យ ខេត្តមនុស្សគិរី រងការចោទថា បានខ្ចីប្រាក់ពីស្ត្រីម្នាក់ឈ្មោះ ចិន ស្រីមុំ អាយុ ៣៥ ឆ្នាំ រស់នៅក្នុងភូមិស្វាយចេក សង្កាត់សុខដុម ក្រុងសែមនោរម្យ ខេត្តមណ្ឌលគិរី ចំនួន៣ពាន់ដុល្លារ ហើយបានប្រើល្បិចគេចវេសក្នុងចេតនាទុច្ចរិតពុំព្រមសងប្រាក់ដល់ម្ចាស់បំណុល ។ យោងតាមពាក្យបណ្ដឹងមួយច្បាប់ឲ្យដឹងថា កាលពីថ្ងៃទី ២១ ខែសីហាឆ្នាំ២០២២ ជនសង្ស័យឈ្មោះ ធី ស៊ីណា បានប្រើល្បិចហៅឈ្មោះ ចិន ស្រីមុំ ទៅផ្ទះរបស់ខ្លួនហើយបានលួងលោមខ្ចីប្រាក់ចំនួន៣ពាន់ដុល្លារ តែ៤-៥ ថ្ងៃប៉ុណ្ណោះ ដោយត្អូញត្អែរថា ម្ចាស់ ហ្គាស់មិនដាក់ហ្គាស់ឲ្យលក់ព្រោះគ្មានលុយសងគេ ។ ដោយក្ដីអាណិតជនរងគ្រោះក៍ហុចទូរសព្ទឲ្យជនសង្ស័យដកលុយពីគណនីរបស់ខ្លួនយកទៅប្រើប្រាស់ដោយពុំបានគិតពីការប្រាក់នោះទេ ។ តែដល់កាលកំណត់ជនសង្ស័យពុំបានបាញ់ប្រាក់ឲ្យជនរងគ្រោះដូចការសន្យាឡើយ ដោយសុំលើកពេលម្ដងហើយម្ដងទៀតបើទោះបីជនរងគ្រោះបានប្រាប់ពីតម្រូវ ការចាំបាច់យកលុយទៅបង់ថ្លៃសាលាកូនក្ដី។ […]

ព័ត៌មានសន្តិសុខសង្គម

បង្ហាញមុខជនល្មើស ៨នាក់ ពាក់ព័ន្ធករណីឃាតកម្មកាប់សម្លាប់ និងឆក់កាបូប នៅកំពង់ឆ្នំាង

(កំពង់ឆ្នាំង)៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ បានបង្ហាញមុខជនល្មើសចំនួន៨នាក់ ដែលបានប្រព្រឹត្តបទល្មើស៣ករណីផ្សេងគ្នា គឺឃាតកម្មកាប់សម្លាប់មនុស្ស២ករណី ឆក់កាបូបពេលយប់១ករណី រួចបានបញ្ជូនទៅកាន់តុលាការ។ លោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា ករណីទី១ កើតឡើងនៅយប់ថ្ងៃទី១៩ ខែមីនា ដែលជនល្មើសមានគ្នាចំនួន១០នាក់ បានប្រើប្រាស់កាំបិត៣ និងពូថៅ១ ស្ទាក់កាប់ជនរងគ្រោះ២នាក់ ជិះម៉ូតូនៅលើកំណាត់ផ្លូវជាតិលេខ៥ មកពីមើលខនសឺត លុះជិះម៉ូតូដល់ចំណុចភូមិស្ពករាជ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ត្រូវក្រុមជនល្មើសស្ទាក់កាប់ប្រហារ បណ្ដាលឱ្យជនរងគ្រោះឈ្មោះ ឡុង សុខេន អាយុ២៤ឆ្នាំ ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់។ ករណីនេះកើតឡើងនៅថ្ងៃទី២១-២២ ខែមីនា សមត្ថកិច្ចបានស្រាវជ្រាវចាប់ខ្លួនជនល្មើសបាន៦នាក់ ក្នុងចំណោមបក្សពួក១០នាក់។ ពួកគេបានសារភាពថា ការកាប់ប្រហារខាងលើនេះ ពុំមានគំនុំអ្វីឡើយ គឺកាប់សម្លាប់ដើម្បីជាការកាត់សាញ។ ករណីទី២ នៅម៉ោង ១២៖៣០នាទីយប់ថ្ងៃទី២០ ខែមីនា មានករណីឆក់កាបូបនារីឈ្មោះ ឃុន ស្រីខួច អាយុ២១ឆ្នាំ កំពុងជិះម៉ូតូនៅចំណុចមុខខ្លោងទ្វារសាលាហួរខៀវ លើផ្លូវជាតិលេខ៥ ក្នុងភូមិដំណាក់ពពួល សង្កាត់កំពង់ឆ្នាំង។ ករណីនេះសមត្ថកិច្ចបានធ្វើការស្រាវជ្រាវភ្លាមៗ និងចាប់បានជនល្មើសម្នាក់ឈ្មោះ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ ចូលទីតាំងម៉ាស្សាកោសជប់មួយកន្លែង ខណៈពេលម៉ាស្សារួចក៏បានត្រឡប់ទៅផ្ទះវិញ តែបេីកកាបូបរាប់លុយឃេីញសុទ្ធតែលុយក្លែងក្លាយចំនួន៨០០ដុល្លា និងលុយសុទ្ធចំនួន១០០ដុល្លា

ភ្នំពេញ ៖ កាលពី ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២៣ បុរសម្នាក់បានចូលទីតាំងម៉ាស្សាកោសជប់មួយកន្លែងយីហោតម្លៃ ១០០០០រៀល ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ខណៈពេលម៉ាស្សារួចក៏បានត្រឡប់ទៅផ្ទះវិញតែបេីកកាបូបរាប់លុយឃេីញសុទ្ធតែលុយក្លែងក្លាយចំនួន៨០០ដុល្លានិងលុយសុទ្ធចំនួន១០០ដុល្លាក៏បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ច ។ បុរសរងគ្រោះ បានរៀបរាប់ឱ្យដឹងថា មុនកើតហេតុ រូបគាត់មានលុយសុទ្ធទុកនៅក្នុងកាបូបចំនួន៩០០ដុល្លាដេីម្បីទុកទិញម៉ូតូ រួចក៏បានចូលទៅក្នុងទីតាំងម៉ាស្សារមួយកន្លែងយីហោ តម្លៃ១០០០០រៀល ក្រោយពីម៉ាស្សារួច រូបគាត់ក៏បានជិះម៉ូតូត្រឡប់ទៅផ្ទះវិញ តែមួយសន្ទុះក្រោយមកក៏បានបើកកាបូបមើល និងរាប់លុយ ស្រាប់តែឃើញលុយក្រដាស១០០ដុល្លាក្លែងក្លាយ ចំនួន៨០០ដុល្លានិងលុយសុទ្ធ ចំនួន១០០ដុល្លានៅក្នុងកាបូប ។ ភ្លាមនោះដែរបុរសរងគ្រោះក៏បានស្លន់ស្លោរត់មករកទីតាំងម៉ាស្សាវិញ និងបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្ដិ៍រដ្ឋបាលដង្កោ ដើម្បីសុំឱ្យសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍ ។ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងកងកម្លាំងអាវុធហត្ថខណ្ឌដង្កោ ចុះមកដល់និងធ្វើការសួរនាំទៅលើនារីនិងម្ចាស់ហាងម៉ាស្សា ព្រមទាំងនាំខ្លួននារីជាម្ចាស់ហាងម៉ាស្សា និងបុរសរងគ្រោះយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដង្កោ ដើម្បីសួរនាំបន្តនិងដោះស្រាយតាមនីតិវិធី ៕

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យ ២នាក់ពាក់ពន្ធករណីកាប់ប្លន់យកម៉ូតូ ពីអ្នកលក់សាច់គោម្នាក់ បានសម្រេច រួចយកម៉ូតូទៅលាក់ទុកនៅក្នុងទឹកដីបឹងកក់”

ភ្នំពេញ ៖  សមត្ថកិច្ចស្រាវជ្រាវដុតដៃដុតជើងឈានដល់ការកំណត់មុខសញ្ញាជនសង្ស័យបានចំនួន២នាក់ ក្នុងចំណោម ៣នាក់ តែរត់រួចម្នាក់ ករណីយកកាំបិតភ្ជង់កាប់ប្លន់។ ប្រភពព័ត៌មានបានបញ្ជាក់ថា ករណីកាប់ប្លន់យកម៉ូតូពីអ្នកលក់សាច់គោបានសម្រេច រួចយកម៉ូតូទៅលាក់ទុកនៅក្នុងទឹកដីបឹងកក់ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ទើបកម្លាំងសមត្ថកិច្ចនរបាលជំនាញព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញធ្វើការស្រាវជ្រាវឃាត់ជនសង្ស័យ២នាក់និងយកបានម៉ូតូដែលលាក់ទុក និងសន្និសីទកាសែតប្រគល់ម៉ូតូឲ្យជនរងគ្រោះវិញ ជនសង្ស័យទី១ ឈ្មោះឈុន ដេវិត ភេទប្រុសជនសង្ស័យទី ២ឈ្មោះ សេង សិលា ហៅអាខ្មៅ ជនសង្ស័យទាំងពីរនាក់បានសារភាពថាពួកគេពិតជាបានកាប់ប្លន់ម៉ូតូពីជនរងគ្រោះអ្នកលក់សាច់គោ ពិតប្រាកដមែន។ នៅថ្ងៃ២២ខែមីនាឆ្នាំ២០២៣ ជនសង្ស័យទាំង២នាក់ កំពុងសាកសួរបន្ត នៅស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការធ្វើតាមនីតិវិធីច្បាប់  ៕