ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះប្រជាពលរដ្ឋខូចខាតអស់ជាច្រើនខ្នង

ខេត្តបាត់ដំបង! ករណីគ្រោះធម្មជាតិ ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ បានបក់បោកចូលក្នុងភូមិសាស្ត្រស្រុកបវេល និងបានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នង។ សមត្ថកិច្ចបានអោយដឹងថា ករណីគ្រោះធម្មជាតិខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៧និង១៥នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅក្នុងភូមិសាស្ត្រ ភូមិបឹងអារក្ស និងភូមិបឹងសង្កែ ស្ថិតក្នុងឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង បណ្តាលឲ្យប៉ះពាល់ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ១៣ខ្នង ។ ផ្ទះដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ទាំង ១៣ខ្នង ក្នុងនោះខូចខាតស្រាលចំនួន ៨ខ្នង និងខូចខាតរបើកដំបូលទាំងស្រុងចំនួន០៥ខ្នងផងដែរ តែមិនបណ្តាលអោយមាននណារម្នាក់រងគ្រោះថ្នាក់ឡើយ ក្រោយកើតហេតុនិងទទួលបានព័ត៌មាននេះភ្លាម អាជ្ញាធរនៅមូលដ្ឋានបានចុះទៅពិនិត្យ និងធ្វើរបាយការណ៍រាយការណ៍ជូនថ្នាក់លើ ដើម្បីចូលរួមចុះជួយដោះស្រាយជូនដល់គ្រួសារជនរងគ្រោះផងដែរ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារនាំយកអំណោយ ចុះសួរសុខទុក្ខ លោកមេបញ្ជាការរង អាវុធហត្ថខណ្ឌច្បារអំពៅ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍!

នាល្ងាច ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ព្រំ​ សុផល​ មេបញ្ជាការរង មូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យបាក់ជើងនាពេលកន្លងមក បច្ចុប្បន្នលោកកំពុងសម្រាកព្យាបាលបន្តនៅឯគេហដ្ឋាន។ ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក សៀ ទីន ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង និងបាននាំយកថវិកាចំនួន ២លានរៀល, ភេសជ្ជៈប៉ូវកម្លាំងចំនួន ០២កេស, ទឹកសុទ្ធ៤កេស, ទឹកដោះគោបឺត ០២កេស, ផ្លែឈេី ០១កន្រ្តក ជូនដល់ លោកវរសេនីយ៍ត្រី ព្រំ​ សុផល ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារក្នុងការសម្រាកព្យាបាលផងដែរ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អគ្គិភ័យឆេះក្លឹបកម្សាន្តយីហោ ហ្វាញក្លឹប នៅផ្សាររាត្រីក្រុងបាវិត បង្កការភ្ញាក់ផ្អើលដល់ភ្ញៀវ

ខេត្តស្វាយរៀង ៖ ហេតុការណ៍នេះបានកើតឡើង កាលពី រសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ហើយរលត់ទាំងស្រុងនៅវេលាម៉ោង៦ល្ងាចនៅចំណុចក្លឹបកម្សាន្តយីហោ ហ្វាញក្លឹប ទីតាំងនៅផ្សាររាត្រីក្រុងបាវិត ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ អគ្គិភ័យឆេះក្លឹបកម្សាន្តយីហោ ហ្វាញក្លឹប នៅផ្សាររាត្រីក្រុងបាវិតបង្កការភ្ញាក់ផ្អើលដល់ភ្ញៀវនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៏យករថយន្តបាញ់ទឹកពន្លត់ប៉ុន្តែមិនអាចគ្រប់គ្រងស្ថានការណ៍បានឆេះទាំងស្រុងដោយមិនទាន់ដឹងមូលហេតុ។ សមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាមកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងបាវិត ចំនួន ១៥ នាក់ រថយន្តពន្លត់អគ្គិភ័យ ០១ គ្រឿង សហការជាមួយកម្លាំងនគរបាលក្រុងបាវិត រថយន្តពន្លត់អគ្គិភ័យចំនួន ០២ គ្រឿង រថយន្តពន្លត់អគ្គិភ័យស្រុកស្វាយទាប ០១ គ្រឿង និងក្រុមហ៊ុនកាស៊ីណូម៉ុកបាយ រថយន្តពន្លត់អគ្គិភ័យ ០១ គ្រឿង ចុះអន្តរាគមន៍បាញ់ពន្លត់ករណីអគ្គិភ័យ នៅចំណុចក្លឹបកម្សាន្តយីហោ ហ្វាញក្លឹប ទីតាំងនៅផ្សាររាត្រី ក្រុងបាវិត ។ សមត្ថកិច្ចអាចគ្រប់គ្រងនិងពន្លត់អគ្គិភ័យបាន១០០ភាគរយនៅវេលាម៉ោង៦ល្ងាចដោយប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យចំនួន ០៥ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៧ រថយន្ត (រថយន្ត អ.ហ ក្រុងបាវិតចំនួន ០២ រថយន្ត, […]

ព័ត៌មានសន្តិសុខសង្គម

បង្ក្រាបបានក្រុមក្មេងទំនើង ៣នាក់ ដែលគប់កញ្ចក់រថយន្ដប្រជាពលរដ្ឋ នៅម្ដុំផ្សារកអណ្ដើក ស្រុកកំពង់ត្របែក

(ព្រៃវែង)៖ ក្មេងទំនើងមួយក្រុមមានគ្នា៣នាក់ ដែលបានធ្វើសកម្មភាពគប់កញ្ចក់រថយន្ដប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ នៅម្ដុំផ្សារកអណ្ដើក ចំណុចគីឡូម៉ែត្រលេខ៩៨ ក្នុងភូមិផ្កូវ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវចាប់ខ្លួន។ ក្រោយទទួលបានបទបញ្ជា លោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានចាត់តាំងលោកវរសេនីយ៍ទោ ឡុង សុផាត នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ចេញបេសកកម្មដឹកនាំកម្លាំងជំនាញចុះមកសហការជាមួយអធិការ អធិការរងជំនាញព្រហ្មទណ្ឌ នាយផ្នែក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលប្រាសាទ ស្រាវជ្រាវដល់កន្លែងកើតហេតុ ទទួលបានលទ្ធផលដូចខាងក្រោម ៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២៣ វេលាម៉ោងប្រហែល០៩៖៣៥នាទីយប់ មានរថយន្តកុងតឺន័រ មួយគ្រឿង ពាក់ផ្លាកលេខស្វាយរៀង3A-3097 បើកបរដោយឈ្មោះ ស៊ឹម សូណា អាយុ៣៩ឆ្នាំ នៅភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរខេត្តកំពង់ចាម បើកបរមកពីទិសខាងកើត។ លុះមកដល់ខាងលើបានឃើញក្រុមជនមានគ្នា៣នាក់ ជិះម៉ូតូមួយគ្រឿង (មិនស្គាល់ម៉ាក) បញ្ច្រាសគ្នាមកពីទិសខាងលិច ហើយបានគប់ទៅលើកញ្ចក់រថយន្ត បណ្ដាលឲ្យប្រេះស្រាំកញ្ចក់រថយន្តផ្នែកខាងមុខ តាមការស្រាវជ្រាវជុំវិញកន្លែងកើតហេតុ ក្រុមមន្ត្រីជំនាញបានកំណត់មុខសញ្ញាសង្ស័យចំនួន ៣នាក់ និងឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យ ទី១៖ ឈ្មោះ ថៃ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិ និងទទួលផលចោរកម្ម ត្រូវ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

ជនសង្ស័យ០២នាក់ ត្រូវកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល សហការជាមួយ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ពាក់ព័ន្ធករណី លួច (ដោយមានស្ថានទម្ងន់ទោសគាស់ទម្លុះទម្លាយផ្ទះប្រជាពលរដ្ឋដើម្បីយកទ្រព្យសម្បត្តិ) និងទទួលផលចោរកម្ម។ ជនសង្ស័យទាំង០២នាក់ មានឈ្មោះ ៖ ១-ឈ្មោះ កាក់ កេ ហៅខ្លី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្រុកកំណើត ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ២-ឈ្មោះ អ៊ូ រ៉ូប៊ី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្រុកកំណើត ក្រុងភ្នំពេញ ទីលំនៅបច្ចុប្បន្ន ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ តាមការស្តាប់ចម្លើយជនសង្ស័យឈ្មោះ កាក់ កេ ហៅខ្លី បានសារភាពឲ្យដឹងថា នៅក្នុងខែមីនា ឆ្នាំ២០២៣ នេះ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ពិតជាកក់ក្តៅខ្លាំងណាស់ដែលអជ្ញាធរលោកខិតខំយកចិត្តទុកដាក់តាមដានសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានគ្រប់ពេលវេលា…

ភ្នំពេញ៖នារសៀលថ្ងៃព្រហស្បត្តិ៍ទី១៦ខែមិនាឆ្នាំ២០២៣ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជយ័ព្រមទាំងភរិយា បានដឹកនាំមន្ត្រីរដ្ឋបាលខណ្ឌសង្កាត់បានពាំនាំយកដ៏ថ្លៃថ្លារបស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបងប្អូនសប្បរសជន នានា ចុះចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គីភយ័ កាលពីថ្ងៃ១៤ខែមិនាឆ្នាំ២០២៣ប្រមាណ២១គ្រួសារ .ដែលស្ថិតក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជយ័២ ខណ្ឌមានជយ័។ តាមការសំណេះ សំណាលរបស់លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជយ័ លោកបានមានប្រសាសន៍ថា:ក្នុងនាមលោកជា ថ្នាក់ដឹកនាំក្នុងមូលដ្ឋាន ប្រៀបបានទៅនឹងកូនចៅ ឪពុកម្តាយ ដែលរង់ចាំថែទាំនឹងបំរើបងប្អូនក្នុងមូលដ្ឋាន លោកពិតសោកស្តាយជាខ្លាំងនិងចូលរួមរំលែកទុក្ខដែលមានគ្រោះថ្នាក់អគ្គីភយ័កើតឡើងមកលើបងប្អូនក្នុងមូលដ្ឋានជាយថាហេតុ។ លោកហែម ណារិទ្ធិសុំណូមពរដល់បងប្អូនកុំបាក់ទឹកចិត្តត្រូវខិតខំតស៊ូបន្តឡើងធ្វើម្តេចហេតុការណ៍នឹងបានកើតឡើងរួចមកហើយ.រាល់ឯកសាររបស់បងប្អូនមានដូចជា អត្តសញ្ណាណបណ្ឌ័ សៀវភៅគ្រួសារ ប្លង់កម្មសិទ្ធអចលនទ្រព្យ។ល។សុំបងប្អូនរាយការណ៍ជូនអជ្ញារបស់លោកដើម្បីលោករកដំណោះស្រាយជូនបងប្អូនអោយបានឆាប់រហស័និងទាន់ពេលវេលា។ ជាចុងក្រោយលោក ហែម ដារិទ្ធ ក៏បានអំពាវនាវដល់បងប្អូនសប្បុរសជន សុំមេត្តាចូលរួមជួយឧបត្ថមដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់លោកដែលកុំពុងជូបការខ្វះខាតក្នុងគ្រោះថ្នាក់អគ្គីភយ័ខាងលើ និងជាពិសេសលោកបានដាស់តឿនដល់បងប្អូនទាំងអស់ដែលរស់នៅក្នុងមូលដ្ឋាន របស់លោក សុំមេត្តាប្រុងប្រយត្ន័អោយបានខ្ពស់នៅរបស់ឬវត្ថុផ្សេងៗដែលអាចងាយនឹងបង្កអោយឆាបឆេះដល់គេហដ្ឋានរបស់បងប្អូន៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឃ្លាំងផ្ទុកសាច់ជ្រូកមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ

ភ្នំពេញ៖ នៅ ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២៣ ស្ថិតតាមបណ្តោយផ្លូវបេតុងខាងក្រោយស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មុនពេលកើតហេតុ គេបានឃើញផ្សែងចេញពីខាងក្រោយដែលជាកន្លែងម៉ាស៊ីនត្រជាក់ រហូតបង្កជាអណ្ដាតភ្លើងឆាប់ឆេះយ៉ាងសន្ធោសន្ធៅ ខណៈនោះប្រជាពលរដ្ឋក៏ដូចជាអ្នកធ្វើការនៅក្នុងឃ្លាំងព្យាយាមពន្លត់ភ្លើងដែរ ប៉ុន្តែស្ថានការណ៍នៃការឆាប់ឆេះខ្លាំងទើបប្រជាពលរដ្ឋអន្តរាគមន៍លែងបាន ក៏បាន ទំនាក់ទំនងទៅកម្លាំងសមត្ថកិច្ចផ្នែក បង្ការពន្លត់ អគ្គីភ័យ និងសង្គ្រោះ ភ្លាមៗដើម្បីជួយអន្តរាគមន៍។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោក ក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យ របស់ការិយាជាងជាច្រើនគ្រឿង បានចេញមកអន្តរាគមន៍ និងប្រើប្រាស់ជួយបាញ់ពន្លត់អស់ជាច្រើនគ្រឿង ជៀសវាងបង្កការរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ឬបង្កគ្រោះថ្នាក់ដល់មនុស្ស។ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តមកដល់ទីតាំងកើតហេតុចំនួន 12 គ្រឿង ហើយបានធ្វើការអត្តរាគមន៍រហូតអគ្គិភ័យរលត់ជាស្ថាពរ ។ ហើយមិនបណ្ដាលឲ្យនរណាម្នាក់ឲ្យរងរបួសនៅក្នុងហេតុការណ៍នេះទេ និងមិនឆាប់ឆេះឆ្លងរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋដ៏ទៃឡើយ។ ចំពោះការខូចខាតក្នុងករណីអគ្គិភ័យនេះ រងការខូចខាតម៉ាសុីន ក្លាសេសាច់ជ្រូកស្ទើតែទាំងស្រុក នឹងសម្ភារៈមួយចំនួនទៀត៕

ព័ត៌មានសន្តិសុខសង្គម

មន្ត្រីអាជ្ញាធរចម្រុះនៅតែបន្តចុះពិនិត្យផ្ទៀងផ្ទាត់អ្នករស់នៅលើទីតាំងដីរបស់ធនាគារកាណាឌីយ៉ាមានប្លង់កម្មសិទ្ធិស្របច្បាប់.!

ខេត្តព្រះសីហនុ:នៅព្រឹកថ្ងៃទី ១៦ ខែមិនាឆ្នាំ ២០២៣មន្ត្រីអាជ្ញាធរចម្រុះនៅតែបន្តចុះពិនិត្យផ្ទៀងផ្ទាត់អ្នករស់នៅលើទីតាំងដីរបស់ធនាគារកាណាឌីយ៉ាមានប្លង់កម្មសិទ្ធិស្របច្បាប់ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ចំណោតអូត្រាវភូមិចំណោតរាមឃុំបិទត្រាំងស្រុកព្រៃនប់/ខេត្តព្រះសីហនុ។ដោយពួកគេបានស្ម័គ្រចិត្តទទួលយកដំណោះស្រាយរបស់រដ្ឋបាលខេត្តនៅដីទំហ៊ុន ៥×២០ម៉ែត្រ ក្រោមការសម្របសម្រួលរបស់រដ្ឋបាលខេត្ត តាមការគូសបញ្ជាក់របស់លោក ប៊ូ វឌ្ឍនា នាយកទីចាត់ការអន្តរវិស័យ និងជាប្រធានក្រុមការងារបានឲ្យដឹងថា ដោយយោងតាមសំណូមពររបស់ប្រជាពលរដ្ឋដែលបានស្នើសុំឲ្យក្រុមការងារខេត្តចុះផ្ទៀងផ្ទាត់ជាក់ស្ដែងចំពោះប្រជាពលរដ្ឋដែលបានកាន់កាប់ស្នាក់នៅលើដីទីតាំងរបស់ធនាគារ ដើម្បីឲ្យបងប្អូនបានច្បាស់លាស់និងទទួលយកបានដោយស្របច្បាប់។ ដោយមានការសំណូមពរពីប្រជាពលរដ្ឋក្រុមការងារចំរុះបានបន្តចុះវាស់វែងក្បាលដីជាក់ស្ដែង ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលបានទទួលយកនូវការដោះគោលនយោបាយ ពីក្រុមហ៊ុន តាមរយះការសម្របសម្រួលពី ឯកឩត្តម  គួច ចំរើន អភិបាលនៃគណះអភិបាលខេត្ត។ ប្រជាពលរដ្ឋដែលទទួលគោលនយោបាយដោយមានការសម្របសម្រួលពីឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុដែលបានយកចិត្តទុកដាក់និងរៀបចំឱ្យពួកគាត់រស់នៅលើដីស្របច្បាប់ដែលបានកាត់ឃ្វាលពីក្រុមហ៊ុន ។ ក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ បន្តយន្តការចុះពិនិត្យផ្ទៀងផ្ទាត់ការកាន់កាប់ដីជាក់ស្តែងរបស់ប្រជាពលរដ្ឋ លើទីតាំងដីកម្មសិទ្ធិស្របច្បាប់របស់ធនាគារកាណាឌីយ៉ាហើយ ប្រជាពលរដ្ឋចំនួន ១៦៧គ្រួសារ ដែលបានដាក់ពាក្យ ទទួលយកគោលការដោះស្រាយដីឡូទំហ៊ំ ៥គុណ២០ម៉ែតពីធនាគារកាណាឌីយ៉ា ក្រោមការសម្របសម្រួលពីរដ្ឋបាលខេត្ត ពិនិត្យឃើញថាបងប្អូន មួយចំនួនធំ( ប្រមាន៩០%)បានសារទរចំពោះ ការដោះស្រាយសម្របសម្រួល ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឩត្តម គួច ចំរើន  អភិបាលខេត្តព្រះសីហនុ ដើម្បី បញ្ចប់ទំនាស់ដីធ្លី ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

ព័ត៌មានសន្តិសុខសង្គម

បំបែកក្រុមក្មេងទំនេីង ដែលយកគ្រាប់ដែកគ្រាប់ថ្មចម្ពាមកៅស៊ូបាញ់បំបែកកញ្ចក់រថយន្ដ អ្នកដំណេីរ នៅស្រុកឱរ៉ាល់ ៣នាក់ បញ្ជូនទៅតុលាការខេត្ត

ខេត្តកំពង់ស្ពឺ៖ យោងតាមមន្ត្រីសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅថៃ្ង១៦ ខែមីនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបានប្រេីកណ្ដាប់ដៃដែកបំបែកក្រុមក្មេងទំនេីងដែលយកគ្រាប់ដែកគ្រាប់ថ្មចម្ពាមកៅស៊ូបាញ់បំបែកកញ្ចក់រថយន្ដអ្នកដំណេីរនៅស្រុកឱរ៉ាល់ ៣នាក់បញ្ជូនទៅតុលាការខេត្តដេីម្បីចាត់ការតាមច្បាប់។ មន្ត្រីដដែលបន្តថា ដោយអនុវត្តតាមបញ្ជាលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ដាច់ខាតសន្ដិសុខមូលដ្ឋានត្រូវតែធានា ពិសេសក្មេងទំនើង កាលពីវេលាម៉ោង២២ៈ១០នាទីយប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ កម្លាំងនគរបាលទទួលបានទទួលព័ត៌មានថាមានក្រុមក្មេងទំនេីងមួយក្រុមធ្វេីសកម្មភាពជិះម៉ូតូគប់រថយន្ដអ្នកដំណើរ តាមរយៈកិច្ចសហការផ្ដល់ព័ត៌មានពីគណនីហ្វេសប៊ុក messager បញ្ជាក់ថា ក្រុមក្មេងទំនេីងទាំងនោះបានយកគ្រាប់ដែកបាញ់មកលេីរថយន្ដរបស់ខ្លួនដែលកំពុងតែធ្វេីដំណេីរលេីផ្លូវជាតិលេខ៤៤។ កម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់បានល្បាតពួនស្ទាក់លេីចំណុចភូមិសាស្រ្ដផ្លូវជាតិលេខ៤៤ នៅវេលាម៉ោង២៣ៈ១០នាទី ត្រង់ចំណុចគីឡូម៉ែត្រលេខ ៣៦-៣៧ ឃើញមុខសញ្ញាសង្ស័យក្រុមក្មេងជិះម៉ូតូ២គ្រឿងដូចសេចក្ដីរាយការណ៍ សមត្ថកិច្ចបានឃាត់សាកសួរនិងពិនិត្យ ៖ ម៉ូតូម៉ាកអុិចស៊ីទ័រពណ៌ខៀវគ្មានឯកសារ ជិះគ្នាពីរនាក់ និងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ1I-4633 ជិះម្នាក់ឯង សមត្ថកិច្ចឆែកឆេររកឃេីញឧបករណ៍សម្ភារៈរួមជាមួយកូនកាំបិតចុងស្រួចចំនួន០១ ចម្ពាមកៅស៊ូ០២ គ្រាប់ចម្ពាម០៤គ្រាប់ ដុំថ្មច្រកថង់ ។ ជាក់ស្ដែងទី១-ឈ្មោះ សុខ រឹម ភេទប្រុស អាយុ២០ឆ្នាំ , ទី២-ឈ្មោះ ណាង ចិន្ដា ភេទប្រុស អាយុ១៩ឆ្នាំ និងទី៣-ឈ្មោះ វ៉េត […]

ព័ត៌មានសន្តិសុខសង្គម

មេបញ្ជាការ អាវុធហត្ថខណ្ឌបឹងកេងកង រួមជាមួយក្រុមការងារ រដ្ឋបាលខណ្ឌបឹងកេងកង អញ្ជើញចុះសួរសុខទុក្ខសមាជិក ដែលមានជំងឺ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ

នារសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី សុខ ឧត្តម មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង រួមជាមួយ ក្រុមការងារតំណាង ឯកឧត្តម សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ព្រមទាំង នាយ នាយរង អាវុធហត្ថខណ្ឌ បានចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក អ៊ឹម ប៊ុនធឿន សមាជិកអាវុធហត្ថខណ្ឌ ដែលមានជំងឺ រលាកតម្រងនោម និង ទឹកនោមផ្អែម បណ្តាលអោយដំបៅជើងខាងស្តាំធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ នាឱកាសសួរសុខទុក្ខនោះ ក្រុមការងារ បាននាំយកថវិកាសរុបចំនួន ៣,៥០០,០០០រៀល (បីលានហាសិបម៉ឺនរៀល) ក្នុងនោះ ថវិកា របស់ ឯកឧត្តម អភិបាលខណ្ឌ ចំនួន ១,០០០,០០០៛ (មួយលានរៀល) និងថវិកាដែល ប្រមូលបានមកពី នាយ នាយរង អាវុធហត្ថខណ្ឌបឹងកេងកង ក្នុងស្មារតីសាមគ្គីភាព ចំនួន ២,៥០០,០០០រៀល (ពីរលានហាសិបម៉ឺនរៀល), ទឹកដោះគោឆៅ ០២យួរ, […]