ប្អូនស្រីដែល យកស.ពកូនក្នុងផ្ទៃអាយុ ០៤ខែ ហេីយត្រូវក្រុមគ្រូពេទ្យសម្ភពដេីមអង្រ្កង ធ្វេីការធ្វេសប្រហែសបណ្តាលអោយដា.ច់…ពោះវៀ..ននោះ គាត់បានទទួលមរណះភាព កាលពី វេលាម៉ោង ០២ និង ១០នាទី រំលងអាធ្រាត្រយប់មិញ ១៦ មីនា ២០២៣ នៅមន្ទីពេទ្យកាលម៉ែត ដោយក្រុមគ្រូពេទ្យនៅមន្ទីពេទ្យកាល់ម៉ែត ក៏ដូចជា ក្រុមគ្រូពេទ្យនៅប្រទេសថៃ ព្យាយាមអស់ពីសមត្ថភាពហេីយតែមិនអាចសង្គ្រោះបានសពប្អូនស្រីយកមកធ្វេីបុណ្យតាមប្រពៃណី នៅផ្ទះ ភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត ។
Tag: ព័ត៌មានសន្តិសុខសង្គម
សមត្ថកិច្ចបំបែកសំណុំរឿងករណីគ្រឿងញៀនបានចំនួន០៣ករណីផ្សេងៗគ្នាដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់.!
ខេត្តព្រះសីហនុ ៖កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុបានបង្ក្រាប ករណីគ្រឿងញៀន បានចំនួន០៣ករណីផ្សេងៗគ្នា ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ ស្រី ០១នាក់ ។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឱ្យបណ្ដាញសារព័ត៌មានក្នុងស្រុកដឹងនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះថា ករណីទី១ : ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ស្ថិតនៅក្រុម៤ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ជនសង្ស័យទាំង០២នាក់មានឈ្មោះ ១-ឈ្មោះ ណា សារី ភេទ ប្រុស ឆ្នាំកំណេីត ១៩៩៣ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ២-ឈ្មោះ រី សុខណាន ភេទប្រុស ឆ្នាំកំណេីត ២០០៤ មុខរបររត់ផាស់អេប ទីលំនៅ មិនពិតប្រាកដ ។ ករណីទី២ : ឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ស្ថិតនៅភូមិដូង ក្រុម១៧ ភូមិ១ សង្កាត់លេខ៤ […]
អ្នករត់កង់បីផាស់អែបម្នាក់ត្រូវបានភ្ញៀវ ប៊ុកឃីងពីម្ដុំ វត្តបុទុមទៅតាខ្មៅហើយដល់ចំណុចស្ងាត់ក៏ឲ្យអ្នករត់កង់បីឈប់ ហើយភ្ញៀវជាជនសង្ស័យ ក៏វ៉ៃប្លន់សំលាប់
-ជីវិតអ្នករត់កង់បីពេលយប់ pass app ទទួលបានព័ត៌មានបឋមថា អ្នករត់កង់បីផាស់អែបម្នាក់ត្រូវបានភ្ញៀវ ប៊ុកឃីងពីម្ដុំ វត្តបុទុមទៅតាខ្មៅហើយដល់ចំណុចស្ងាត់ក៏ឲ្យអ្នករត់កង់បីឈប់ ហើយភ្ញៀវជាជនសង្ស័យ ក៏វ៉ៃប្លន់សំលាប់ រួចជនសង្ស័យបានយកទ្រព្យសម្បត្តិទៅរួមមាន៖ កង់បី ទូរស័ព្ទ លុយកក់មួយចំនួនរត់បាត់ស្រមោលឈឹង។ #សូមបងប្អូនអ្នកដែលរត់កង់បីពេលយប់សូមមានប្រុងប្រយ័ត្នទាំងគ្នា
នគរបាលស្រុកសង្កែ ឃាត់ខ្លួនមុខសញ្ញា០២នាក់ក្រោយយកដុំថ្មគប់កញ្ចក់រថយន្ត
(បាត់ដំបង) កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់ព្រះ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវកំណត់មុខសញ្ញា ក្នុងករណីបទធ្វើអោយខូចខាតដោយចេតនា (យកដុំថ្មគប់កញ្ចក់រថយន្ត) មួយករណី ដោយបានធ្វើការនាំខ្កួនជនសង្ស័យចំនួន០២នាក់។ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានអោយដឹងថា កាលពីយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០៦ ភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីបទធ្វើអោយខូចខាតដោយចេតនា (យកដុំថ្មគប់កញ្ចក់រថយន្ត) មួយកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ មិនដឹងចំនួន បានយកដុំថ្មគប់ទៅលើរថយន្តដឹកអ្នកដំណើរមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ (HYUNDAI) ពណ៌សលាយទឹកក្រូច ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ 3E-9762 ជាកម្មសិទ្ធរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស បណ្តាលអោយខូចខាត បែកកញ្ចក់ផ្នែកខាងមុខចំនួន០១កន្លែង។ ក្រោយពេលកើតហេតុភ្លាម កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងប៉ុស្ដិ៏នគរបាលរដ្ឋបាលកំពង់ព្រះ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវរហូតកំណត់មុខសញ្ញា នៅថ្ងៃបន្ទាប់បាននាំខ្លួនចំនួន០២នាក់ ០១.ឈ្មោះ ញ៉ិល វី ភេទប្រុស អាយុ១៤ឆ្នាំ ០២.ឈ្មោះ រេន មេសា ភេទប្រុស អាយុ១៥ឆ្នាំ ទាំងពីរនាក់មានទីលំនៅភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ […]
បង្ក្រាបចាប់ឃាត់ម៉ូតូចំនួន២៥គ្រឿង (១៨គ្រឿងបំពាក់ស៊ីម៉ាំងប្រែន) ម៉ូតូបំពាក់ស៊ីម៉ាំងបំពងសំឡេងខ្លាំងខុសបច្ចេកទេស បង្កការរំខាន
ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ ម៉ូតូបំពាក់ស៊ីម៉ាំងបំពងសំឡេងខ្លាំងខុសបច្ចេកទេស បង្កការរំខាន ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការបង្ក្រាបចាប់ឃាត់ម៉ូតូចំនួន២៥គ្រឿង (១៨គ្រឿងបំពាក់ស៊ីម៉ាំងប្រែន) ។ លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជា និងការណែនាំជាប្រចាំរបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ មីនានេះ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការបង្ក្រាបក្រុមម៉ូតូបំពងសំឡេងខុសបច្ចេកទេស (ស៊ីមាំងប្រែន) និងក្រុមបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ដែលធ្វើអោយមានការរំខានការរស់នៅរបស់ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ក៏ដូចជាបង្កការភ័យខ្លាចដល់អ្នកធ្វើដំណើរថ្មើរជើង ឬយានជំនិះ ជាលទ្ធផល សមត្ថកិច្ចធ្វើការបង្ក្រាបបានចំនួន ២៥គ្រឿង ដើម្បីយកមកធ្វើការអប់រំ ណែនាំដល់ម្ចាស់យានយន្ត ក៏ដូចជាការអនុវត្តន៍ ការផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៃចរាចរណ៍ផ្លូវគោក ។ សំណូមពរអោយប្អូនៗ បញ្ឈប់សកម្មភាពក្នុងការប្រើប្រាស់ម៉ូតូកែច្នៃខុសបច្ចេកទេស (ស៊ីម៉ាំងប្រែន) និងបញ្ឈប់ការបង្ហោះម៉ូតូ ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងសង្គម ។ សមត្ថកិច្ច ក៏បានធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា […]
សមត្ថកិច្ចបំបែកសំណុំរឿងករណីគ្រឿងញៀនបានចំនួន០៣ករណីផ្សេងៗគ្នាដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់.!
ខេត្តព្រះសីហនុ ៖កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុបានបង្ក្រាប ករណីគ្រឿងញៀន បានចំនួន០៣ករណីផ្សេងៗគ្នា ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ ស្រី ០១នាក់ ។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឱ្យបណ្ដាញសារព័ត៌មានក្នុងស្រុកដឹងនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះថា ករណីទី១ : ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ស្ថិតនៅក្រុម៤ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ជនសង្ស័យទាំង០២នាក់មានឈ្មោះ ១-ឈ្មោះ ណា សារី ភេទ ប្រុស ឆ្នាំកំណេីត ១៩៩៣ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ២-ឈ្មោះ រី សុខណាន ភេទប្រុស ឆ្នាំកំណេីត ២០០៤ មុខរបររត់ផាស់អេប ទីលំនៅ មិនពិតប្រាកដ ។ ករណីទី២ : ឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ស្ថិតនៅភូមិដូង ក្រុម១៧ ភូមិ១ សង្កាត់លេខ៤ […]
អនិច្ចារខ្លាំងណាស់នារីដ៏ស្រស់ស្អាតដែលរួមដំណេីរជិះម៉ូតូណៃហត ត្រូវរថយន្តលុចសុីសជនជាតិចិនបុកនៅមុខវត្តទួលទំពូងត្រូវបានពិការដាច់ជេីងម្ខាងនិងជេីងម្ខាងទៀតកំពុងប្រឈមនិងការពិបាកខ្លាំងដែរស្ថានភាពរបួសក៏ធ្ងន់ធ្ងរនៅក្នុងមន្ទីពេទ្យ
អនិច្ចារខ្លាំងណាស់នារីដ៏ស្រស់ស្អាតដែលរួមដំណេីរជិះម៉ូតូណៃហត ត្រូវរថយន្តលុចសុីសជនជាតិចិនបុកនៅមុខវត្តទួលទំពូងត្រូវបានពិការដាច់ជេីងម្ខាងនិងជេីងម្ខាងទៀតកំពុងប្រឈមនិងការពិបាកខ្លាំងដែរស្ថានភាពរបួសក៏ធ្ងន់ធ្ងរនៅក្នុងមន្ទីពេទ្យ គួររំលឹកថា កាលពី ថ្ងៃទី ១២ ខែមីនាឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវមៅសេទុង ចំណុចជាប់របងវត្តទួលទំពួង សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។ មុនពេលកើតហេតុគេឃើញបុរសម្នាក់ រួមដំណើរជាមួយនារី ម្នាក់ទៀត បានបើកម៉ូតូម៉ាកណៃហត ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1BX-6108 ឌុបគ្នាតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់ តែមានបុរសជនជាតិបរទេសម្នាក់ បានបើករថយន្ត បង្កម៉ាក Lexus CT200hពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2BQ -3397 បើកបរចេញពីផ្លូវ លេខ143 ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន ជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលមកបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យបុរសជាអ្នកបើកម៉ូតូរងរបួសស្រាល ចំណែកនារីអង្គុយខាងក្រោយបានរងរបួសធ្ងន់ ត្រូវបានរថយន្តរបស់មន្ទីរពេទ្យឯកជនមួយកន្លែង បានដឹកទៅសង្គ្រោះ ចំណែកអ្នកបើករថយន្តក៏ត្រូវបានប្រជាពលរដ្ឋចាប់បាន ប្រគល់ឲ្យសមត្ថកិច្ចនគរបាលរដ្ឋបាលទូទំពូងទី១ យកទៅសួរនាំ។
អគ្គិភ័យបានឆាបឆេះផ្ទះលក់ចាប់ហួយមួយកន្លែង យ៉ាងសន្ធោសន្ធៅ
ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ អគ្គិភ័យបានឆាបឆេះផ្ទះលក់ចាប់ហួយមួយកន្លែងយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចជំនាញចេញរថយន្តពន្លត់អគ្គិភ័យ ចុះមកធ្វេីអន្តរាគមន៍បាញ់ពន្លត់ នៅត្រង់ចំណុចជិតស្ពានដែកចំការដូង តាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មុនកេីតហេតុគេឃេីញមានផ្សែងខ្មៅហុយនិងធំុក្លិនឆ្ងៀមចេញមកពីខាងក្នុងផ្ទះលក់ចាប់ហួយមួយកន្លែងនេះ ស្របពេលភ្លាមៗនោះក៏មានអណ្តាតភ្លេីងចេញពីខាងក្នុងយ៉ាងសន្ធោសន្ធៅ រួចម្ចាស់ផ្ទះបានចេញមកស្រែកហៅឱ្យគេជួយ បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន ព្រមទាំងកម្លាំងជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យ ចុះមកជួយបាញ់ទឹកពន្លត់ភ្លាមៗ ។ ហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះលក់ចាប់ហួយនេះ សង្ស័យមកពីឆ្លងចរន្តអគ្គិសនី ទេីបបណ្ដាលឱ្យឆាបឆេះម៉ូតូមួយគ្រឿង និងសម្ភារៈលក់ដូរអស់មួយចំនួនធំ តែមិនបង្កឱ្យរាលដាលដល់ផ្ទះអ្នកជិតខាង និងបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួសនោះទេ ។ គ្រោះអគ្គិភ័យនេះបានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៧ គ្រឿង និងប្រេីរយៈពេលបាញ់ទឹកប្រមាណជាង២០នាទីទេីបរលត់ទៅវិញជាស្ថាពរនៅយប់ថ្ងៃដដែល ៕
ស្ទាក់ចាប់ឃាត់រថយន្តតូយូតាព្រូសមួយគ្រឿង ដោយអះអាងថា ជារថយន្តពាក់ព័ន្ធអំពើប្លន់យកពីអ្នករកស៊ីលក់រថយន្តម្នាក់
ខេត្តកណ្តាល ៖ នៅ ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៣ ភ្ញាក់ផ្អេីលមួយឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ខណៈកម្លាំងអាជ្ញាធរ និងនគរបាលស្រុកកណ្តាលស្ទឹង បានពង្រាយកម្លាំងគ្នាគ្រប់ច្រកល្ហកតាមស្ទាក់ចាប់ឃាត់រថយន្តតូយូតាព្រូសមួយគ្រឿង ដោយអះអាងថា ជារថយន្តពាក់ព័ន្ធអំពើប្លន់យកពីអ្នករកស៊ីលក់រថយន្តម្នាក់ ។ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ និងស្រុក បានទទួលព័ត៌មានតាមរយះវិទ្យុទាក់ទង ឱ្យពង្រាយកម្លាំងតាមផ្លូវតូចធំ ចេញស្ទាក់ចាប់រថយន្តតូយូតាព្រូស ពណ៌សមួយគ្រឿង មិនចាំស្លាកលេខ ដោយមានការរាយការណ៍ពីប្រជាការពារភូមិមកថា ជាករណីប្លន់ ។ ភ្លាមៗនោះ កម្លាំងបានចេញស្ទាក់ ក៏ប្រទះឃើញរថយន្តខាងលើ នឹងបានជិះដេញតាំងពីម្តុំចំនុចកើតហេតុ រហូតទៅដល់ប្រលាយមួយកន្លែង ក្នុងឃុំបាគូរ ក្នុងស្រុកកណ្តាលស្ទឹង ដដែល ជនសង្ស័យបានបើករថយន្តគេចរថយន្តធុនធំ បណ្តាលឱ្យធ្លាក់ចូលប្រលាយទឹកតែម្តង ។ ភ្លាមៗ ជនសង្ស័យបានលូតចេញតាមកញ្ចក់ទ្វាររថយន្ត ហើយហែលទឹកចេញពីប្រលាយរួចគេចខ្លួនបាត់ ។ ដោយឡែក ក្រុមអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ដោយសារតែជនសង្ស័យជិះរត់លឿនពេក ក៏បាត់ដានរកមិនឃើញ លុះពេលបានតាមរកឃើញ ក៏ឃើញតែរថយន្តធ្លាក់ក្នុងប្រលាយតែម្តង ។ ក្រោយរថយន្តបានធ្លាក់ប្រលាយទឹកហើយនោះ កម្លាំងសមត្ថកិច្ច បានជិះល្បាតតាមដងផ្លូវក្រែងមានជួបជនសង្ស័យ ក៏ប្រទះឃើញ បុរសម្នាក់ ដោយមានទទឹកខ្លួនជោគផងដែរ កម្លាំងសមត្ថកិច្ចបានអញ្ចើញគាត់ទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលមូលដ្ឋាន […]
គោលបំណងនៃ ការចុះធ្វើលំហាត់អនុវត្តល្បាតចល័ត្រត្រួតពិនិត្យ នៅតាមបណ្ដោយផ្លូវជាតិលេខ១ នេះ គឺមានបំណងដើម្បីស្រាវជ្រាវ ស្វែងរកមុខសញ្ញាចែកចាយ ចរាចរ គ្រឿងញៀន នៅតាមមាត់ច្រកទ្វារព្រំដែនអន្តរជាតិ រវាងប្រទេសកម្ពុជា និងវៀតណាម
ខេត្តស្វាយរៀង: កម្លាំងចម្រុះ ចុះធ្វើលំហាត់អនុវត្តល្បាតចល័ត ត្រួត ពិនិត្យ តាមបណ្ដោយផ្លូវជាតិលេខ១ ចម្ងាយ ១.០០៤ម៉ែត្រ ពីច្រកទ្វារព្រំដែន អន្តរជាតិបាវិត ដើម្បីបង្កាទប់ស្កាត់បទ ល្មើសឆ្លងដែន ពិសេសបទល្មើស គ្រឿងញៀន ខុសច្បាប់។ ជាក់ស្ដែងនាព្រលប់ថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៣លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង ប្រធានលេខាធិការដ្ឋាន ត្រួតពិនិត្យ គ្រឿងញៀនខេត្តនិងជាប្រធាន ការិយាល័យទំនាក់ ទំនង (BLO) បាវិត តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត បាន ដឹកនាំកម្លាំងចម្រុះ ចុះធ្វើលំហាត់អនុវត្តល្បាតចល័ត ត្រួត ពិនិត្យ តាមបណ្ដោយផ្លូវជាតិលេខ១ ចម្ងាយ ១.០០៤ម៉ែត្រ ពីច្រកទ្វារព្រំដែន អន្តរជាតិបាវិត ដើម្បីបង្កាទប់ស្កាត់បទ ល្មើសឆ្លងដែន ពិសេសបទល្មើស គ្រឿងញៀន ខុសច្បាប់ដោយសមាសភាពចូលរួមមាន លោក លឹម សៀងហេង អភិបាលក្រុងបាវិត លោកអភិបាល រងក្រុង កម្លាំងនគរបាលក្រុងបាវិត […]









