ខេត្តព្រះសីហនុ-លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងជាបឋមថា នគរបាលជំនាញឃាត់ខ្លួនជនសង្សយ័ចំនួន៤នាក់ ក្នុងនោះមានជនជាតិចិន៣នាក់និងជនជាតិខ្មែរម្នាក់ ពាក់ពន្ធ័ករណី ផ្ទុះអាវុធ ក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃត្រង់ ថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២៣ នៅចំណុច មុខក្លឹបកំសាន្ត អូស្កា ស្ថិតក្នុង ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។ លោកឧត្តមសេនីយ៌ទោស្នងការបញ្ជាក់បន្ថែមថា ករណីផ្ទុះអាវុធនេះបង្កដោយមនុស្ស ១ក្រុម មានគ្នា ៥នាក់ បន្ទាប់ពីធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបានជិះរថយន្តចំនួន ២គ្រឿង រត់គេចខ្លួនបាត់ ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះទៅដល់ទីតាំងកើតហេតុ រកឃើញសំបកគ្រាប់កាទូសចំនួន ៥គ្រាប់ បន្សល់ទុកនៅកន្លែងកើតហេតុ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចបន្តការស្រាវជ្រាវយ៉ាងចិត្តទុកដាក់ រហូតឃាត់ខ្លួនបានជនសង្ស័យចំនួន ០៤នាក់ ភេទប្រុស (ជនជាតិខ្មែរ ១នាក់ និងជនជាតិចិន ៣នាក់) នៅកាស៊ីណូ មួយកន្លែង ស្ថិតក្នុង ភូមិ៣ សង្កាត់១ ក្រុង-ព្រះសីហនុ […]
Tag: ព័ត៌មានសន្តិសុខសង្គម
បំបែកសំណុំរឿងជួញដូរមនុស្ស និងបង្ខាំងមនុស្សដោយខុសច្បាប់ ឃាត់ខ្លួមជនជាតិចិន ៣នាក់
(ព្រះសីហនុ)៖ ក្រោយទទួលបានបណ្ដឹងតាមរយៈទំព័រហ្វេសប៊ុកផេករបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សំណើសុំជួយអន្តរាគមន៍ (ប្រភពបណ្តឹងពីមិត្តភក្តិរបស់ជនរងគ្រោះ) ស្វែងរកជនបរទេសម្នាក់ ជនជាតិចិន ឈ្មោះ ហ៊ូ រ៉ុង ភេទប្រុស អាយុ៣២ឆ្នាំ ពាក់ព័ន្ធករណីជួញដូរ និងបង្ខាំងមនុស្ស នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ថា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ កម្លាំងនគរបាលផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងចម្រុះ និងគណៈបញ្ជាការឯកភាពខេត្ត ដឹកនាំដោយលោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ និងដោយមានការសម្របសម្រួលនីតិវិធីផ្នែកច្បាប់ពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះទៅទីតាំងសណ្ឋាគារ និងកាស៊ីណូ ជីនប៉ី៣ ដែលមានទីតាំងស្ថិតនៅ ក្រុមទី១៧ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលមាននាមករណ៍កាស៊ីណូ ជីន ប៉ី គ្រុប នាមករណ៍ក្រុមហ៊ុន ជីន ប៉ី […]
រថយន្ត Great Wall បុករះម៉ូតូ៧គ្រឿងនឹងម៉ូតូកង់បីឥណ្ឌាមួយគ្រឿងបណ្ដាលរងការខូចខាត
បុរសម្នាក់បេីករថយន្ត Great Wall ពាក់ស្លាកលេខភ្នំពេញ 2BK-8225 បុករះម៉ូតូ៧គ្រឿងនឹងម៉ូតូកង់បីឥណ្ឌាមួយគ្រឿងបណ្ដាលរងការខូចខាត មិនមានអ្នករងរបួសនោះទេ ហេតុការណ៍ស្ថិតតាមបណ្ដោយផ្លូវលូ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោង១១៖១០នាទីយប់ ថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៣ ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វេីការយករថយន្ត ម៉ូតូ នឹងម៉ូតូកង់បីឥណ្ឌា ទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ។
រថយន្តក្រុងមួយគ្រឿង ដែលគេទុកចោលរយៈពេលជិត២ឆ្នាំមកហើយ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ សង្ស័យមានគេលួចដុត
ភ្នំពេញ ៖ កាលពី ថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៣ រថយន្តក្រុងមួយគ្រឿងដែលគេទុកចោលរយៈពេលជិត២ឆ្នាំមកហើយ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យចុះមកអន្តរាគមន៍បាញ់ពន្លត់ នៅចំណុចមុខរោងចក្រផលិតម៉ូតូកង់បីឥណ្ឌាមួយកន្លែង តាមបណ្ដោយផ្លូវបេតុង ភូមិច្រេះសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីសន្តិសុខយាមនៅរោងចក្រកន្លែងកើតហេតុខាងលើបានឲ្យដឹងថា រថយន្តក្រុងមួយគ្រឿងនេះត្រូវបានម្ចាស់ យកមកទុកចោលនៅចំណុចកើតហេតុ រយៈពេលជិតពីរឆ្នាំមកហើយដោយមិនដឹងថាម្ចាស់នៅទីណានោះទេ លុះដល់ម៉ោងកើតហេតុរូបគាត់ក៏បានអណ្ដាតភ្លើងឆេះចេញពីរថយន្ត រួចក៏បានចេញពីរោងចក្រមកមើលក៏ឃើញមានអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ដោយសង្ស័យមានគេលួចដុត ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នករស់នៅក្បែរខាងនាំគ្នាទាញទុយោទឹកបាញ់ពន្លាត់ តែមិនអាចគ្រប់គ្រងបាន ក៏បាននាំគ្នារាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានហៅ រថយន្តពន្លត់អគ្គីភ័យចំនួន ២ គ្រឿងចុះមកអន្តរាគមន៍បាញ់ពន្លត់ ទើបបានរលត់ទៅវិញជាស្ថាពរ ។ ករណីអគ្គីភ័យនេះ គឺមិនបណ្ដាលឱ្យមានអ្នកណារងរបួសនោះទេ គ្រាន់តែរងការខូចខាតរថយន្តទាំងស្រុង៕
ប្រយ័ត្នណាស្រីៗ មានថតបានតាមរយៈកាមេរ៉ាបង្កប់ បង្ហាញរូបស្រីៗអាក្រាតនៅក្នុងបន្ទប់ទឹក
ប្រទេសថៃ៖ សមត្ថកិច្ចថ្លែងថានារីរងគ្រោះជាច្រើននាក់បានដាក់ពាក្យប្ដឹង នៅស្នងការដ្ឋាននគរបាលខេត្តឡាំភូន។ ដោយសារវីឌីអូឃ្លីបទាំងនេះត្រូវគេដាក់ពពាយនាយលក់តាមអនឡាញ។ ដូចនេះ សាមីខ្លួនអាចមើលឃើញរូបរបស់ខ្លួន, ហើយក៏ដាក់ពាក្យប្ដឹង។ នគរបាលប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា (Cyber Police) ស៊ើបអង្កេតទៅលើវេបសាយដាក់លក់វីឌីអូឃ្លីបទាំងនោះ ហើយរកឃើញថានារីរងគ្រោះយ៉ាងតិច២៧នាក់ត្រូវគេលួចថត។ ប៉ុន្តែសមត្ថកិច្ចទើបតែទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ១៤នាក់តែប៉ុណ្ណោះ។ នគរបាលថៃទើបតែចាប់ខ្លួនបុរសម្នាក់ពីបទសង្ស័យចែកចាយ និងលក់វីឌីអូឃ្លីបបង្ហាញរូបស្ត្រីអាក្រាតនៅក្នុងបន្ទប់ទឹក។ វីឌីអូឃ្លីបទាំងនេះថតបានតាមរយៈកាមេរ៉ាបង្កប់ (spy camera) នៅក្នុងបន្ទប់ទឹកនៃភោជនីយដ្ឋានមួយកន្លែងនៃខេត្តឡាំភូន(Lamphun)។ សមត្ថកិច្ចស៊ើបដឹងថាជនសង្ស័យឈ្មោះអូឡាន ប៊ុនហេង (Olarn Boonheng) អាយុ២៩ឆ្នាំ ជាអ្នកបើកដំណើរការវេបសាយទិញ-លក់វីឌីអូឃ្លីបទាំងនោះ។ បុរសនេះធ្លាប់ត្រូវសមត្ថកិច្ចចាប់ខ្លួន២ដងរួចមកហើយកាលពីឆ្នាំ២០២២ ពាក់ព័ន្ធនឹងការបង្កប់កាមេរ៉ាលួចថតរូបស្ត្រីចូលបន្ទប់ទឹក ឬបង្គន់។ សមត្ថកិច្ចចូលចាប់ខ្លួនគាត់ដល់ក្នុងផ្ទះតែម្ដង និងឆែកឃើញវត្ថុតាងមួយចំនួនដូចជា៖ ខ្ទង់គណនីធនាគារ ប័ណ្ណឥន្ធទាន កាមេរ៉ាខ្នាតតូចសម្រាប់លួចថត និងកុំព្យូទ័រយួរដៃមួយចំនួន (ឡេបថប់)។ គាត់ប្រាប់ថា គាត់មិនមែនជាអ្នកលួចបង្កប់កាមេរ៉ាដោយផ្ទាល់ទេ។ គាត់ជាអ្នកទទួលទិញវីឌីអូឃ្លីបពីអ្នកដទៃ ហើយដាក់លក់តាមអនឡាញ។ គាត់ថាគាត់អាចរកចំណូលបាន១សែនបាតក្នុងមួយខែ (ជាង២,៨ពាន់ដុល្លារ) តាមរយៈការតម្រូវឱ្យអតិថិជនបង់ប្រាក់ប្រចាំខែដើម្បីចុះឈ្មោះចូលជាសមាជិកវីអាយភី (VIP)។ សមត្ថកិច្ចថៃជឿជាក់ថាអាចមានមនុស្សដទៃទៀតដែលជាប់ពាក់ព័ន្ធ ឬជាអ្នកសមគំនិតនៅក្នុងរឿងនេះ។ សូមជម្រាបថាការប្រព្រឹត្តអំពើអនាចារបែបនេះកើតមាននៅក្នុងសង្គមថៃជាហូរហែ។ កាលពីពីរថ្ងៃមុន, នារីពីរនាក់ត្រូវសមត្ថកិច្ចចាប់ខ្លួននៅខេត្តឈុនបុរី និងខេត្តខុនខេន ពីបទល្បួងក្មេងប្រុសជំទង់ៗអាយុ១២ឆ្នាំចំនួនបួននាក់ដើម្បីថតវីឌីអូឃ្លីបអាសអាភាសជាក្រុម។ រួចហើយ ពួកគេបង្ហោះលក់តាមទ្វីតថឺ និងឡាញ (LINE)។ អ្នកដែលចង់ចុះឈ្មោះចូលជាសមាជិកដើម្បីមើលវីឌីអូ […]
រថយន្តចំនួន៧គ្រឿងបានរងការខូចខាត និងបុរសម្នាក់បានរងរបួសធ្ងន់ ដោយសារអគ្គីភ័យបានឆាបឆេះឃ្លាំងលក់រថយន្តយីហោ យានយន្ត លីឆាយ ៦៩៦
ភ្នំពេញ ៖ នា រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៣ រថយន្តចំនួន៧គ្រឿងបានរងការខូចខាត និងបុរសម្នាក់បានរងរបួសធ្ងន់ ដោយសារអគ្គីភ័យបានឆាបឆេះឃ្លាំងលក់រថយន្តយីហោ យានយន្ត លីឆាយ ៦៩៦ តាមបណ្ដោយផ្លូវលេខ១០១៩ ក្បែរនិង ក្លោងទ្វារវត្តសំរោងអណ្ដែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុ មានបុរសជាជាងកំពុងតែជួសជុលរថយន្ត ទាំងនោះ ស្រាប់តែ មាន ផ្នែកហើយ ចេញពីរថយន្ត បង្កជាអណ្ដាតភ្លើង ឆាបឆេះយ៉ាងសន្ធោសន្ធៅ ។ ភ្លាមៗនោះអ្នកជិតខាងបាននាំគ្នាយកបំពុងពន្លត់អគ្គិភ័យជួយបាញ់ពន្លត តែមិនអាច គ្រប់គ្រងបាន ដោយសារតែអណ្ដាតភ្លើង ឆេះកាន់តែខ្លាំង ហើយក៏បានទំនាក់ទំនងទៅសមត្ថកិច្ច ។ ក្រោយទទួលបានព័ត៌មានថា មានករណីអគ្គិភ័យឆាបឆេះរថយន្តនៅក្នុងឃ្លាំង លក់រថយន្តលោកបានបញ្ចេញរថយន្តពន្លត់អគ្គិភ័យ គោលដៅនៅជិត ទីតាំងនោះ ជាច្រើនគ្រឿង ដើម្បីចេញជួយ អន្តរាគមន៍ ឲ្យទាន់ពេលវេលា តែទោះជាយ៉ាងណាអគ្គិភ័យបានឆាបឆេះរថយន្តចំនួន ៧គ្រឿង ទើបកម្លាំង សមត្ថកិច្ចគ្រប់គ្រងអណ្ដាតភ្លើងបានរលត់ជាស្ថាពរ។ ក្នុងហេតុការណ៍នេះទំហំនៃការខូចខាត ឆេះរថយន្តចំនួន៧ គ្រឿង ប្រភេទរថយន្ត នីសាន់ណាវ៉ារ៉ា […]
ករណី ដេញវាយគ្នា និងគប់ដុំថ្មដាក់គ្នាទៅវិញទៅមក នៅតាមបណ្ដោយផ្លូវជាតិលេខ៣.!
ខេត្តតាកែវ៖ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានថ្លែងឱ្យដឹង នៅព្រឹកថ្ងៃទី ០៨ ខែ មីនា ឆ្នាំ ២០២៣ នេះ កម្លាំង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានឃាត់ខ្លួនជនសង្ស័យ យុវជន០៤ នាក់ ដែលធ្វើសកម្មភាព ដេញវាយគ្នា និងយកដុំថ្ម ដេញគប់គ្នា យ៉ាងអណាអធិបតេយ្យ នៅវេលា ម៉ោង ១៣ និង ៣១ នាទី កាលពីថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ២០២៣ ដោយមានករណី ក្មេងទំនើង ០២ ក្រុម មានគ្នាប្រហែល ២០ នាក់ ជិះម៉ូតូប្រហែល ១០ គ្រឿង បានធ្វើសកម្មភាពវាយ និងគប់គ្នា ត្រង់ចំនុចតាមបណ្ដោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៦៤-៦៥ ស្តិតក្នុងភូមិ កំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ៕









