ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១២

នាព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នេះ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ តំណាងឲ្យ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជួបសំណេះសំណាល ជាមួយអាវុធហត្ថនារីនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន២៩នាក់ ព្រមទាំងបុគ្គលិកនារីបម្រើការងារក្នុងអង្គភាពចំនួន៤នាក់ សរុប៣៣នាក់ ដើម្បីសម្តែងការអបអរសាទរ ខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ (៨ មីនា ១៩១១ – ៨ មីនា ២០២៣) ក្រោមប្រធានបទ “ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ ក្នុងយុគសម័យឌីជីថល” និងចូលរួមលើកស្ទួយដល់កិត្យានុភាពសម្រាប់នារីផងដែរ។ តម្លៃនៃការចូលរួមរបស់ស្ត្រី គឺមិនអាចកាត់ថ្លៃបាន ក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្ម ក្នុងការពន្លឿនកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ។ ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក សៀ ទីន ក៏បាននាំយកអំណោយអនុស្សាវរីយ៍របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន […]

ព័ត៌មានសន្តិសុខសង្គម

ចាប់បានហេីយ!មុខសញ្ញាជនសង្ស័យ​ ដែលចាក់សម្លាប់ស្ត្រីកម្មការិនីរោងចក្រម្នាក់​ នៅមុខតំបន់សេដ្ឋកិច្ចពិសេស​

បើតាមសមត្ថកិច្ចបានប្រាប់ឲ្យបណ្ដាញព័ត៌មានដឹងថា ជនសង្សយ័ម្នាក់ដែលជាឃាតករចាក់សម្លាប់ ស្ត្រីជាសង្សារធ្វើការនៅ រោង​ចក្រមួយក្នុងតំបន់សេដ្ឋកិច្ចពិសេសចេជាងក្នុងឃុំជើងគោស្រុកព្រៃនប់ខេត្តព្រះសីហនុ វេលាម៉ោងជិត១០យប់ថ្ងៃ០១មីនា២០២៣ ហើយរត់គេចខ្លួននោះ បច្ចុប្បន្ននគរបាលនាយកដ្ឋានព្រហ្មទណ្ឌ អគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយនគរបាលខេត្តព្រះសីហនុនិងសមត្ថកិច្ចជំនាញពាក់ពន្ធ័ ចាប់ខ្លួនបានហើយ នៅវេលាម៉ោងជិត១រសៀលថ្ងៃ៧មីនា២០២៣នេះ តាមផ្លូវជាតិលេខ៣ ក្នុងសង្កាត់ចោមចៅរាជធានីភ្នំពេញ ។ សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យឈ្មោះ ឡូត ម៉ុក ភេទប្រុស អាយុ​៣១ឆ្នាំមុខរបរកម្មកររោងចក្រស្រុកកំណើត ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងគា ឃុំជើងគោ ស្រុ​កព្រៃនប់ ខេត្តព្រះសីហនុ បានធ្វើសកម្មភាពប្រើកាំបិតចុងស្រួច ចាក់ទៅលើជន​រង​គ្រោះឈ្មោះ សៀក ស៊ាវឡី ភេទស្រី អាយុ២២ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្រុកកំ​ណើ​ត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ  បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុង ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ត្រូវត្រង់ ក្រោមក្លៀកខាងឆ្វេងចំនួន១កាំបិត បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។ រហូតមកទាល់តែពេលនេះឃាតករត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួនបានហើយ។

ព័ត៌មានសន្តិសុខសង្គម

ចាប់ខ្លួនគ្រូសីល ឧកញ៉ា អ៊ឹម ប្រុស តាមសាលដីការបស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ ពីបទ «ឆបោក», សមត្ថកិច្ចរកឃើញកាំភ្លើង៥ដើម និងគ្រាប់កាំភ្លើងជាង ២០០គ្រាប់ ៨ ខែ​មីនា ២០២៣

(កំពង់ចាម)៖ ឧកញ៉ា អ៊ឹម ប្រុស ហៅគ្រូសីល ត្រូវបាននគរបាលចាប់ខ្លួន ដោយអនុវត្តតាមដីកាស្ថាពររបស់សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ ពីបទ «ឆបោក» នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ដែលការចាប់ខ្លួននេះ បានធ្វើឡើង ភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ មន្រ្តីនគរបាលខេត្តកំពង់ចាម បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង ១១៖៣០នាទីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំង ជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៉ិត ដារ៉ា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពីលោក តូច ឧត្តម និងលោក តារា វិទូ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានដឹកនាំចុះអនុវត្តសាលដីកាស្ថាពររបស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ បង្គាប់ឲ្យចាប់ខ្លួនទណ្ឌិតឈ្មោះ អ៊ឹម ប្រុស ហៅ គ្រូសីល ងារជា ឧកញ៉ា អាយុ៥៦ឆ្នាំ មានទីលំនៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ពីបទ «ឆបោក» ប្រព្រឹត្តនៅភូមិអណ្តូងច្រុះ […]

ព័ត៌មានសន្តិសុខសង្គម

ដឹងការពិតហើយ!ជនសង្ស័យជាឃាតករចាក់សម្លាប់សង្សាររបស់ខ្លួន នៅខេត្តព្រះសីហនុ ព្រោះប្រច័ណ្ឌ​ និង​ ខឹងសង្សារដេកបែកបន្ទប់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ជាឃាតករចាក់សម្លាប់សង្សាររបស់ខ្លួននៅខេត្តព្រះសីហនុ ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃសហការជាមួយនគរបាលព្រហ្មទណ្ឌខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួន បាននៅវេលាម៉ោង១២និង៤៥នាទីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅចំណុច មុខការដ្ឋានមួយកន្លែងស្ថិតនៅតាមបណ្ដោយជាតិលេខ៣ មូលដ្ឋានសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្រោយពីទទួលបានបទបញ្ជាដឺម៉ឺងម៉ាត់ របស់ឯកឧត្តម នាយឧត្តមសេនីយ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំសហការជាមួយនគរបាលជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងមូលដ្ឋានខណ្ឌកំបូល បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការកំណត់មុខសញ្ញានិងឃាត់ខ្លួនបានសម្រេច។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ  ឯកឧត្តមឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងទទួលផែនយុតិធម៌ និងបញ្ជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌយ៉ាងយកចិត្តទុកដាក់ ។ មន្រ្តីជំនាញបានឲ្យដឹងថា ក្រោយពីធ្វើការសាកសួរ ជនសង្ស័យ ឈ្មោះ ឡូត ម៉ុក ភេទប្រុស អាយុ៣១ឆ្នាំ បានសារភាពថា ខ្លួនពិតជាបានចាក់សម្លាប់សង្សាររបស់ខ្លួនពិតប្រាកដមែន ដោយសារតែ […]

ព័ត៌មានសន្តិសុខសង្គម

រោងចក្រកាត់ដេរមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ

ភ្នំពេញ៖ កាលពី រសៀល ថ្ងៃទី៦ ខែមិនា ឆ្នាំ២០២៣ រោងចក្រកាត់ដេរមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅរោងចក្រយីហោ តុងហ្វាង ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ មុនពេលកេីតហេតុខណៈកម្មករកំពុងធ្វេីការស្រាប់តែឆ្លងចរន្តអគ្គិសនីចេញពីម៉ាស៊ីនម៉ូទ័រ តុកាត់ ភ្លាមនោះក្រុមកម្មករក៏នាំគ្នារត់ចេញមកខាងក្រៅនឹងអ្នកខ្លះយកបំពង់ពន្លតអគ្គិភ័យមកបាញ់ពន្លត់តែភ្លេីងបានឆាបឆេះកាត់តែខ្លាំងឡេីងៗមិនអាចគ្រប់គ្រងបានក៏រាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចហៅក្រុមរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ។ ក្រោយពីទទួលបានព័ត៌មានភ្លាមក្រុមរថយន្តពន្លត់អគ្គិភ័យជាច្រេីនអង្គភាពបានចុះមកអន្តរាគមន៍បាញ់ពន្លត់ជៀសវាងរាលដាលដល់រោងចក្រដែលនៅជាប់ៗគ្នានោះទៀត។ រោងចក្រនេះ មានទំហំ ទទឹង៣០ម៉ែត្របណ្តោយ៥០ម៉ែត្រ ដោយថៅកែជាជនជាតិចិនរងការខូចខាតទាំងស្រុង ដោយមិនមានមនុស្សរងរបួសនោះទេ៕

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភកាន់កាប់ដីស្របច្បាប់របស់អ្នកដ៏ទៃ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃដោយខុសច្បាប់

កំពង់ឆ្នាំង ៖កាលថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២៣ កម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងសមត្ថកិច្ចខេត្តកំពង់ឆ្នាំងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធករណីរំលោភកាន់កាប់ដីស្របច្បាប់របស់អ្នកដទៃ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃដោយខុសច្បាប់ ។ ឃាត់ខ្លួនជនសង្ស័យនេះអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកស្រី ភី ស៊ីថង តំណាងអយ្យការអមសាលា ដំបូងខេត្តកំពង់ឆ្នាំង យោងតាម មាត្រា ៣៧,៩៤ និងមាត្រា ១១៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដែលប្រកាសឱ្យប្រើតាមព្រះរាជក្រមលេខៈ នស/រកម/០៨០៧/០២៤ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៧។ សំណើសុំបើកការស៊ើបអង្កេតបឋម លេខ ៥០៦ ស.ណ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ និងសំណើសុំដីកាបញ្ជាឱ្យខ្លួន លេខ ០១៦ ស.ណ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ របស់នាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ។ ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ម៉ុន សុខជា […]

ព័ត៌មានសន្តិសុខសង្គម

បង្ហាញមុខជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណី រក្សាទុក ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងចែកចាយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ នៅរសៀលថ្ងៃអាទិត្យទី០៥ ខែមិនា ឆ្នាំ២០២៣នេះ បង្ហាញមុខជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណី រក្សាទុក , ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងចែកចាយខុសច្បាប់នូវសារធាតុញៀន និងដកហូតបានសារធាតុញៀនប្រភេទពណ៌ស្វាយ បានចំនួន៧៥កញ្ចប់ ក្រោយឃាត់ខ្លួនយកមកសាកសួរ រហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ ករណីឃាត់ខ្លួនជនសង្ស័យ ០២នាក់នេះ បានធ្វើឡើង កាលពីវេលាម៉ោង២១ និង៣០ នាទី ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ នៅចំណុចក្បែរក្លឹបKTV (J) ផ្លូវបេតុង សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យទាំងពីរនាក់ ទី១ឈ្មោះ ស៊ុន ហេង ហៅ ធ្មេញ ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកខារ៉ាអូខេ និងស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទី២ ឈ្មោះ នី វិសាល […]

ព័ត៌មានសន្តិសុខសង្គម

ជនក្លែងជាអាវុធហត្ថ និងកាន់កាប់អាវុធខុសច្បាប់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

នៅថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២៣​​ កម្លាំង​ការិយាល័យ​ប្រឆាំងបទល្មើស ព្រហ្ម​ទណ្ឌ​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ សហការជាមួយ​ កម្លាំង​មូលដ្ឋានអាវុធហត្ថ​ខណ្ឌពោធិ៍សែនជ័យ បានចុះឃាត់ខ្លួនជនសង្ស័យ​ម្នាក់​ នៅចំណុច​ ផ្ទះ​កោសជប់​ម៉ាស្សា​ ផ្លូវ​៣០​ម៉ែត្រ​ ភូមិ​ស្រែជំរៅ សង្កាត់​ចោម​ចៅ​២​ ខណ្ឌ​ពោធិ​សែន​ជ័យ ពាក់​ពន្ធ័​ករណី​ក្លែង​បន្លំ​ជា​កងរាជ​អាវុធហត្ថ​ ដើរប្រមូលលុយតាមកន្លែងម៉ាស្សាកោសជប់ ព្រមទាំងកាន់កាប់អាវុធខុសច្បាប់។ ជនសង្ស័យ ឈ្មោះ​ ស៊ី កប ភេទ​ប្រុស​ អាយុ​៣២ឆ្នាំ​ ទីលំនៅ​បច្ចុប្បន្ន​ បន្ទប់ជួល ភូមិ​ទួល​ពង្រ​ សង្កាត់​ចោមចៅ​១​ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានី​ភ្នំពេញ​ បានក្លែងពាក់ឯកសណ្ឋានអាវុធហត្ថ ដាក់ឈ្មោះថា ហេង​ សុភក្រ្ក​ និងពាក់សក្ក័​ ថ្នាក់​អនុសេនីយ៍​ឯក​ កាន់កាប់អាវុធខ្លី០១ដេីម ម៉ាក​K៥៤ លេខ១៩៥២ បង់០១ គ្រាប់០៧គ្រាប់ អាឌី​១គ្រឿង ស្រោម​កាំភ្លើង​០១ ម៉ូតូ​ ០១​គ្រឿង​ ម៉ាក​វ៉េវ​ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ​ភ្នំពេញ​1JV-2940 ធ្វើសកម្មភាព ដើរប្រមូលលុយតាមកន្លែងម៉ាស្សាកោសជប់ ក្នុងភូមិសាស្ត្រ ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។ ក្រោយពេលស្តាប់ចម្លើយជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានក្លែង​បន្លំ​ […]

ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ ០៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណី លួច និងប្រើប្រាស់គ្រឿងញៀន!

នារសៀល ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ០៥នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណី លួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ជនសង្ស័យទាំង០៥នាក់ មានឈ្មោះ ៖ ១-ឈ្មោះ ស៊ន ឆក ហៅ តឿ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្រុកកំណើត ខេត្តតាកែវ ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ ។ ២-ឈ្មោះ សាង ហុង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្រុកកំណើត ខេត្តកំពង់ស្ពឺ ទីលំនៅបច្ចុប្បន្ន ផ្ទះជួល ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ៣-ឈ្មោះ គ្រាល ពិសី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្រុកកំណើត ខេត្តតាកែវ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ស្ទាក់ចាប់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលព្យាយាមជិះម៉ូតូគេចចេញពីគោលដៅត្រួតពិនិត្យ និងឆែកឆេររកឃើញសង្ស័យថ្នាំញៀន ជាប្រភេទថ្នាំក្រវី ចំនួន៧៥កញ្ចប់តូច

ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ កម្លាំងព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ បានធ្វើការជិះប្រដេញតាមស្ទាក់ចាប់ខ្លួនជនសង្ស័យចំនួន២នាក់ដែលព្យាយាមជិះម៉ូតូគេចចេញពីគោលដៅត្រួតពិនិត្យ និងឆែកឆេររកឃើញសង្ស័យថ្នាំញៀ.ន ជាប្រភេទថ្នាំក្រវីចំនួន៧៥កញ្ចប់តូច នៅត្រង់ចំណុចស្តុបអតីតរង្វង់មូលកាំកូស៊ីធី តាមបណ្តោយផ្លូវ៣៥៥ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ នៅមុនពេលកើតហេតុ កម្លាំងបានធ្វើដំណើរដាក់គោលដៅត្រួតពិនិត្យ និងឆែកឆេរយានយន្តដែលមិនប្រក្រតី ក៏ដូចជាក្មេងស្ទាវមានលក្ខណៈសង្ស័យ ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗដែលអាចកើតឡើងដោយប្រការណាមួយ។ ដោយការអនុវត្តន៍នេះបានធ្វើឡើងនៅត្រង់ចំណុចក្បែរខារ៉ាអូខេ ជេ តាមបណ្ដោយផ្លូវ៤៨៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ ប្រភពដដែលបន្តថា លុះដល់វេលាកើតហេតុ ក៏មានជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1JF-3567 បានជិះចូលក្នុងគោលដៅត្រួតពិនិត្យរបស់កម្លាំងសមត្ថកិច្ច ខណៈពេលនោះ កម្លាំងសមត្ថកិច្ចបានហៅជនសង្ស័យទាំង២នាក់នោះអោយឈប់ ដើម្បីធ្វើការឆែកឆេរត្រួតពិនិត្យ។ ប៉ុន្តែជនសង្ស័យមិនព្រមឈប់នោះទេ ក៏បានបន្ថែមល្បឿនព្យាយាមជិះគេចខ្លួនចេញពីគោលដៅត្រួតពិនិត្យ បន្ទាប់មកកម្លាំងសមត្ថកិច្ចក៏បានជិះដេញតាមពីក្រោយ រហូតអាចស្ទាក់ចាប់បាននៅត្រង់ចំណុចកើតហេតុខាងលើ។ បន្ទាប់មក សមត្ថកិច្ចក៏បានធ្វើការឆែកឆេរ និងបានរកឃើញសង្ស័យថ្នាំញៀ.នប្រភេទក្រវីចំនួន៧៥កញ្ចប់នៅក្នុងថង់យួរដៃរបស់ជនសង្ស័យ។ ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាំង ត្រូវសមត្ថកិច្ចនាំខ្លួនបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីធ្វើសាកសួរ និងចាត់ការទៅតាមនីតិវិធី៕