ព័ត៌មានសន្តិសុខសង្គម

អគ្គិភ័យឆាបឆេះអគារកាសុីណូមួយកន្លែង នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត

ខេត្តស្វាយរៀង÷ នៅយប់ថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣នេះ ភ្លើងឆេះអគារកាស៊ីណូ ប៉ារីស បូព៌ា នៅក្រុងបាវិតគឺគ្រប់គ្រងបានស្ទេីរ១០០នេះ បើតាមយោងអាខោនហ្វេសបុកផ្ទាល់របស់លោកម៉ែនវិបុល អភិបាលខេត្តស្វាយរៀង សូមបញ្ជាក់ថា ក្រោយទទួលបានដំណឹងនៃអគ្គិភ័យដែលឆាបឆេះអគារកាសុីណូមួយកន្លែងនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត នៅយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣នេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តបានអញ្ជេីញចុះពិនិត្យដល់ទីតាំងផ្ទាល់ នឹងបានដឹកនាំបញ្ជាទៅកងកម្លាំងពាក់ព័ន្ធទាំងអស់ដេីម្បីអន្តរាគមន៍ពន្លត់ហេតុការណ៍ដែលបានកេីតឡេីងនេះ និងមានការចូលរួមពីលោកអភិបាលរងខេត្ត អាជ្ញាធក្រុង កម្លាំងជំនាញគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងភាគីវៀតណាមខេត្តជាប់ព្រំដែន។ ចំពោះការឆេះពីអគារកាស៊ីណូនេះបង្កឡើងវេលាម៉ោប្រមាណ៦ល្ងាច ថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មិនទាន់ដឹងពីមូលហេតុដែលបង្កអោយមានការឆាបឆេះនៅឡើយ ព្រមទាំងទំហំនៃការខូចខាតទ្រព្យសម្បត្តិនោះទេ៕

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួច​មាន​ស្ថានទម្ងន់ទោស​

ខេត្តបាត់ដំបង! កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការបង្ក្រាប​ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បានចុះ​ប្រតិបត្តិការ​បង្ក្រាបឃាត់ខ្លួនជនសង្ស័យ០១នាក់ពាក់ព័ន្ធពីបទលួច​មាន​ស្ថានទម្ងន់ទោស​ (​ កាត់ត​ ខ្សែ​ភ្លេីង​លួច​យក​ម៉ូតូ​ )​ ។ លោកវរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង​ ២៣និង២០​ នាទី​ ថ្ងៃទី​០១​ ខែមីនា​ ឆ្នាំ​២០២៣​ នៅ​ចំណុច​ភូមិ​អូរតាគាំ៣​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ដោយបាននាំខ្លួន​ជនសង្ស័យ​ ០១​នាក់​ ឈ្មោះ​ ណាត​ ស៊ី​ណាន់​ ហៅ​ ប៊ី​ ឬ ខ្លឹម​ ភេទប្រុស​ អាយុ​ ២០​ ឆ្នាំ​ មានទីលំនៅភូមិអង់​ សង្កាត់​អូរចារ​ ក្រុងបាត់ដំបង​ រួមជាមួយវត្ថុតាងម៉ូតូ​ ០១​គ្រឿង​ ម៉ាក HONDA ZOOMER X ពណ៌​ ស​ ក្រហម​ ស៊េរីឆ្នាំ​ ២០១៧​ ពាក់​ស្លាកលេខ​ […]

ព័ត៌មានសន្តិសុខសង្គម

នេះជាមុខ បុរស ប្តីចុង  ជា ឃា..តករ ដៃឆៅ បា..ញ់សម្លា..ប់ប្រពន្ធ ខ្លួនឯង (ជនរងគ្រោះ មានទម្ងន់ 6ខែ)បណ្តាលអោយស្លា..ប់ក្នុងថ្លុ..កឈា..ម យ៉ាងរន្ធត់ 😥

🛑 Update នេះជាមុខ បុរស ប្តីចុង  ជា ឃា..តករ ដៃឆៅ បា..ញ់សម្លា..ប់ប្រពន្ធ ខ្លួនឯង (ជនរងគ្រោះ មានទម្ងន់ 6ខែ) បណ្តាលអោយស្លា..ប់ក្នុងថ្លុ..កឈា..ម យ៉ាងរន្ធត់ 😥 នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ 📌 ក្នុងបុរីពិភពថ្មីគួរស្រូវ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ✍🏻 បច្ចុប្បន្នជនសង្ស័យ ត្រូវជាប្តី ត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនបាន ហើយនាំខ្លួនយកទៅសាកសួរនៅក្រសួងមហាផ្ទៃ។

ព័ត៌មានសន្តិសុខសង្គម

ករណីរឹតកប្លន់យករថយន្ដព្រូស អ្នកបើកតាក់ស៉ី នៅខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបានជាបន្ដបន្ទាប់នៅថ្ងៃទី០១ មីនា ឆ្នាំ២០២៣នេះ

ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែន ព្រមទាំងមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ ប្រតិបត្តិការនេះ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាន សូមជម្រាបថា កាលពីនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ២២៖៣០នាទី នៅចំណុចភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានជនសង្ស័យចំនួន ០៣នាក់ បានហៅរថយន្តតាក់ស៊ី តាមរយៈ (app ) របស់ជនរងគ្រោះឈ្មោះ លាប កំសាន្ត អោយដឹកពួកគេទៅក្លឹប X ZOOM នៅម្ដុំផ្សារចោមចៅ។ ពេលធ្វើដំណើរដល់ចំណុចកើតហេតុខាងលើក៏ត្រូវជនសង្ស័យចំនួន ០៣នាក់ នោះធ្វើសកម្មភាពយកខ្សែហ្វាំងកង់រឹត កជនរងគ្រោះ ប៉ុន្តែ ឈ្មោះ លាប កំសាន្ត (ជន រងគ្រោះ) បានចាប់ទាន់ក៏បានរេចង្កូតរថយន្តទៅបុកគូទរថយន្តកូរ៉េពីក្រោយ បណ្តាលឲ្យខូចខាតរថយន្តផ្នែកខាងមុខ។ […]

ព័ត៌មានសន្តិសុខសង្គម

សិស្សចំនួន១៤នាក់ មានអាការៈឈឺក្បាល ឈឺពោះ ក្អួត និងថប់ដង្ហើម ខណៈកំពុងរៀននៅវិទ្យាល័យបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ មានករណីភ្ញាក់ផ្អើល នៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ដោយមានសិស្សានុសិស្សចំនួន ១៥នាក់ រៀននៅវិទ្យាល័យបន្ទាយឆ្មារ ស្ថិតនៅភូមិស្រះជ្រៃ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានអាការៈឈឺក្បាល ឈឺពោះ ក្អួត និងថប់ដង្ហើម។ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងនៅថា សិស្សទាំង ១៥នាក់ ដែលមានអាការៈឈឺក្បាល ឈឺពោះ ក្អួត និងថប់ដង្ហើមនោះមានសិស្សប្រុសចំនួន ២នាក់ និងសិស្សស្រីចំនួន ១៣នាក់ រៀនក្នុងវិទ្យាល័យបន្ទាយឆ្មារ ស្ថិតនៅភូមិស្រះជ្រៃ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ក្រោយពីមានអាការៈឈឺក្បាល ឈឺពោះ ក្អួត និងថប់ដង្ហើម លោកគ្រូ អ្នកគ្រូ ក៏ដូចជាអាជ្ញាធរ សមត្ថកិច្ច និងអាណាព្យាបាលបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក។ យោងតាមកការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ញ៉ែម ភិរម្យ ប្រធានមន្ទីរពេទ្យបង្អែក ស្រុកកថ្មពួក បានឲ្យដឹងថា សិស្សទាំង ១៥នាក់នោះ តាមការសន្និដ្ឋាន […]

ព័ត៌មានសន្តិសុខសង្គម

ចាប់បញ្ជូនខ្លួនជនសង្ស័យម្នាក់ ដែលរារាំងដល់ការអនុវត្តច្បាប់និងប្រេីអំពេីហឹង្សាមកលេីសមត្ថកិច្ច

ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៅថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២៣នេះ បានចាប់បញ្ជូនខ្លួនជនសង្ស័យម្នាក់ ដែលរារាំងដល់ការអនុវត្តច្បាប់ និងប្រេីអំពេីហឹង្សាមកលេីសមត្ថកិច្ច ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ បុរសម្នាក់ដែលរារាំងដល់ការអនុវត្តច្បាប់ ប្រេីអំពេីហឹង្សាមកលេីសមត្ថកិច្ច ក្រោយពីធ្វេីការឃាត់ខ្លួន ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង អមអយ្យការសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចបានចាប់យកមកធ្វេីតេស្តសារធាតុញៀន គឺវិជ្ជមាន ។ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៤:០០នាទី កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ឈ្មោះ អី វណ្ណរិទ្ធ ភេទប្រុសអាយុ២៥ឆ្នាំ មានទីលំនៅផ្ទះលេខ៣៨៤ ផ្លូវលំ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានរាងរាំង និងប្រើអំពើហឹង្សាមកលើសមត្ថកិច្ច ក្រោយពីឃាត់ខ្លួន និងសាកសួររួច សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ដោយចោទប្រកាន់ជនសង្ស័យចំនួន០៣ករណី ១. ប្រឆាំងអ្នករាជការសាធារណៈ ២. ប្រើហឹង្សាដោយចេតនា ៣. ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ៕

ព័ត៌មានសន្តិសុខសង្គម

បញ្ជូនខ្លួនជនសង្ស័យត្រូវចោទជាឃាតករ ករណីសម្លាប់ប្រពន្ធ ដោយអំពើឃោរឃៅទៅតុលាការ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន

ភ្នំពេញ ៖ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនត្រូវចោទជាឃាតករ ករណីសម្លាប់ប្រពន្ធ ដោយអំពើឃោរឃៅទៅតុលាការ ដើម្បីសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។ ជនត្រូវចោទ ឈ្មោះ មូល នេត ហៅ MOUL NEATH KARL ភេទប្រុស អាយុ៧០ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិអាមេរិក កាន់លិខិតឆ្លងដែន សហរដ្ឋអាមេរិក មានស្រុកកំណើតនៅឃុំឪឡោក ស្រុកអង្គស្នួល ខេត្តកណ្តាល ស្នាក់នៅផ្ទះលេខ៤៦C ផ្លូវបេតុង ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ ជនត្រូវចោទ បានស្ថិតនៅលោក សុង ប៊ុណ្ណារិទ្ធិ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដំណើរការសាកសួរ ដែលសំណុំរឿងនេះគឺលោក សុង ប៊ុណ្ណារិទ្ធិ ចៅក្រមស៊ើបសួរ ជាអ្នកចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ។ ក្នុងដីការបង្គាប់ឲ្យសមត្តកិច្ចចាប់ខ្លួនជនត្រូវចោទ បានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ.ឃាតកម្មគិតទុកជាមុន.ប្រព្រឹត្តនៅចំណុចផ្ទះលេខA១១ ផ្លូវបេតុង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ […]

ព័ត៌មានសន្តិសុខសង្គម

ទោះជាមិនបានកើតនៅថ្ងៃតែមួយ តែស្លាប់ក្នុងថ្ងៃតែមួយ សង្ស័យវិបត្តិស្នេហា សង្សារមួយគូចាក់សាំងដុតសម្លាប់ខ្លួនទាំង២នាក់ក្នុងផ្ទះសំណាក់”

ស្វាយរៀង៖ គូរស្នេហ៍១គូរ បានសម្រេចចិត្តធ្វើអត្តឃាតយកសាំងចាក់ដុតសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់ទាំង២នាក់យ៉ាងអានោចអាធ័ម ក្នុងផ្ទះសំណាក់ ៧៧៧៧ ស្ថិតក្នុងភូមិតាណែង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ដែលនាំឲ្យមានការភ្ញាក់ផ្អើលនៅ ថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២៣។ ប្រភពពីសមត្ថកិច្ចនគរបាលស្រុករំដួលបានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៍មានពីប្រជាពលរដ្ឋថា នៅត្រង់ចំណុចផ្ទះសំណាក់៧៧៧៧ ស្ថិតនៅភូមិតាណែង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង មានករណីមួយកើតឡើង និងមានមនុស្សស្លាប់ ភ្លាមៗកម្លាំងជំនាញបច្ចេកទេសស្រុក បានសហការជាមួយជំនាញខេត្ត និងលោក វេជ្ជបណ្ឌិត នៃមន្ទីពេទ្យបង្អែកសាមគ្គីរំដួល ដោយមានការសម្របសម្រួលពីលោក បូរា អង្គប្រទាន ព្រះរាជអាជ្ញារងសាលាតំបូងខេត្តស្វាយរៀង ចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យសាកសព។ សមត្ថកិច្ចបានបន្តថា សាកសពដែលប្រទះឃើញដុតសម្លាប់ខ្លួនឯងនេះនៅក្នុងបន្ទប់លេខ១៩ ជនរងគ្រោះមានឈ្មោះ ៖ ទី១- ឈ្មោះ វ៉ន ញ៉ាញ់ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំស្វាយចេក ស្រុករំដួលទី២- ឈ្មោះ អាន ចិន្តា ភេទស្រីអាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកពក ឃុំថ្នាធ្នង់ ស្រុករំដួល។ សមត្ថកិច្ចនគរបាលបានឲ្យដឹងទៀតថា តាមការបំភ្លឺរបស់ឈ្មោះ […]

ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម រ័ត្ន ស៊្រាង ចុះផ្សព្វផ្សាយខ្លឹមសារ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់ គណបក្សប្រជាជនកម្ពុជា នៅសង្កាត់ព្រែកកំពឹស!

នាព្រឹក ថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅបរិវេណទីស្នាក់ការគណបក្សសង្កាត់ព្រែកកំពឹស ឯកឧត្តម រ័ត្ន ស៊្រាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់ គណបក្សប្រជាជនកម្ពុជា។ ដោយបានអញ្ជើញចូលរួមជាគណៈអធិបតីរួមមានលោក អ៊ុយ សុន អនុប្រធានក្រុមការងារ លោក ជុំ ឈាង ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អស់លោកក្រុមការងារ អមដំណើរ លោក លោកស្រី ក្នុងជួរគណៈកម្មាធិការគណបក្សសង្កាត់ គណៈសាខាបក្សភូមិ ប្រធានក្រុមបក្ស យុវជន ស.ស.យ.ក សង្កាត់ និងលោកគ្រូ អ្នកគ្រូ បុគ្គលិកមណ្ឌលសុខភាពសង្កាត់ ព្រមទាំងសកម្មជន យុវជន គណបក្ស សរុបរួមមានចំនួន ៥៨៤នាក់។ នាឱកាសនោះ ឯកឧត្តម រ័ត្ន ស៊្រាង ក៏បានធ្វើការផ្សព្វផ្សាយពីខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់ គណបក្សប្រជាជនកម្ពុជា និងខ្លឹមសាររបាយការណ៍ពាក់ព័ន្ធផ្សេងទៀតជូនដល់អង្គពិធីផងដែរ។ ជាងនេះទៅទៀត ឯកឧត្តម រ័ត្ន ស៊្រាង […]

ព័ត៌មានសន្តិសុខសង្គម

ទុះការតវ៉ាមិនឲ្យលោក រស់ ចន្ទ្រា បូមខ្សាច់បន្តទៀត នៅចំណុចក្បែរ វត្តពន្លាជ័យ ជាប់ស្ពានព្រំប្រទល់ ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំងៈ ប្រជាពលរដ្ឋ ស្ទើរមួយភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ផ្ទុះការតវ៉ាមិនឲ្យលោក រស់ ចន្ទ្រា ធ្វើសកម្មភាពបូមខ្សាច់ បន្តទៀត ស្ថិតនៅចំណុចក្បែរវត្តពន្លាជ័យ ជាប់ស្ពានព្រំប្រទល់ ២ ខេត្ត គឺខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង នៅពេលមន្ទីរ បរិស្ថាន និងមន្ទីរឧស្សាហកម្មរ៉ែ និងថាមពល ខេត្តកំពង់ឆ្នាំង អត់ដឹងរឿង  នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ។