–ឯណាទៅពាក្យថាចូលរួមចំណែកក្នុងការអភិរក្ស ដែលអំពាវនាវឲ្យប្រជាពលរដ្ឋ ជួយអភិរក្សសត្វព្រៃ –ម្ចាស់គេថាសត្វក្ងោក ២០ក្បាល ម៉េចបានដាក់ក្នុងក្រដាសតែ 06ក្បាលទៅវិញ…? អញ្ជឹង សរសេរច្រលំឬយ៉ាងណា ហើយ១៤ក្បាលទៀតទៅណាបាត់ហើយពូ…..!
Tag: ព័ត៌មានសន្តិសុខសង្គម
ប្តីប្រពន្ធមួយគូ រងរបួសធ្ងន់ និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈជិះម៉ូតូឌុបគ្នាត្រូវរថយន្តមួយគ្រឿង បេីកលឿនកៀរ ហេីយរថយន្តបង្កបន្តទៅ បុករបាំងថ្មពុះចែកទ្រូងផ្លូវក្រឡាប់
ភ្នំពេញ៖ កាលពី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ប្តីប្រពន្ធមួយគូបានរងរបួសធ្ងន់និងស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈជិះម៉ូតូឌុបគ្នាត្រូវរថយន្តម៉ាកFordបេីកលឿនកៀរហេីយរថយន្តបង្កបន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជេីង នៅចំណុចស្ថានទូតវៀតណាម តាមបណ្តោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមឌុបប្រពន្ធធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់បេីករថយន្តម៉ាកFord ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AR 6922 ធ្វេីដំណេីរមកពីក្រោយក្នុងល្បឿនលឿនបានកៀរម៉ូតូបណ្តាលឱ្យដួលរងរបួសធ្ងន់និងស្រាលចំណែករថយន្តបង្កបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់២កង់ រីឯរថយន្តក្រឡាប់ផ្ងារជេីង។ ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗដោយឡែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់៕
ចាប់បានហើយ ឃាតករ សម្លាប់លោកតាអាយុ៨១ឆ្នំា ជនដៃដល់ ធ្វើសកម្មភាពរួចយកសពទៅទម្លាក់ចោលនៅក្នុងទឹក
កំពង់ធំ ៖ សមត្ថកិច្ចនាំខ្លួនជនដៃដល់ដែលវាយសម្លាប់លោកតាអាយុ ៨១ឆ្នាំ កាលពីថ្ងៃទី២០កន្លងទៅ នៅភូមិត្បូងទឹក ឃុំមានរិទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ទៅរកវត្ថុតាងគឺ(បំពង់ទីប)ដែលជនដៃដល់ធ្វើសកម្មភាពរួច យកទៅទម្លាក់ចោលនៅក្នុងទឹក នៅរសៀលថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២៣ ។ រំលឹកព័ត៌មាន ! ជនដៃដល់ឈ្មោះ រិនសុភារម្យ ហៅម៉េងលី បានយកដែកបំពុងទីបវាយទៅលើបុរសវ័យចំណាស់ម្នាក់ បណ្ដាលឱ្យស្លាប់បាត់បង់ជីវិត ។ ជនរងគ្រោះ ឈ្មោះ កែង ញឹម អាយុ ៨១ឆ្នាំ រស់នៅភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ រីឯជនដៃដល់មានឈ្មោះ រិនសុភារម្យ ហៅម៉េងលី រស់នៅភូមិ.ឃុំ ជាមួយគ្នា ដែលបានយកដែកទីបវាយ.សម្លា.ប់.លោកតាកែង ញឹមអាយុ៨១ឆ្នាំ ។ យោងតាមការរៀបរាប់ របស់កូន ចៅជនរងគ្រោះ (សព) បានរៀបរាប់ប្រាប់ថា កាលពី ថ្ងៃទី ២០ ខែកុម្ភៈឆ្នាំ ២០២៣ ជនដៃដល់ ដែលជាឃាតករ បានធ្វើសកម្មភាព វាយលើជនរងគ្រោះ […]
សមត្ថកិច្ចតាមចាប់ខ្លួនស្ត្រីម្នាក់ នាំមកដាក់ពន្ធនាគារ២ឆ្នាំ ពាក់ព័ន្ធពីបទឆបោក និងមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន
ភ្នំពេញ ៖ ក្រោយចាប់ខ្លួនជនជាប់ចោទ ត្រូវបានសមត្ថកិច្ចនាំមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃមួយយប់ រហូតមកដល់រសៀលថ្ងៃទី២៣ កុម្ភៈ ឆ្នំា២០២៣នេះ ទើបបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ។ ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមជំនុំជម្រះសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចនគរបាលជំនាញផ្នែកយុត្តិធម៌ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានសហការជាមួយកម្លាំងជំនាញការិយាល័យអនុវត្តដីកានៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ធ្វើការចាប់ខ្លួនស្ត្រីម្នាក់ឈ្មោះ ហ៊ិន រចនា អាយុ៣៤ឆ្នាំ ជាមួយរថយន្តម៉ាកព្រួសមួយគ្រឿង នៅចំណុចភូមិក្រោលគោ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ ចាប់ខ្លួនស្ត្រីនេះ ត្រូវបានសមត្តកិច្ចឲ្យដឹងថា ជាការអនុវត្តតាមដីការបង្គាប់ឲ្យចាប់ខ្លួនលេខ១៥៤៣ ក១ ដ.ច.ន ចុះថ្ងៃទី២២ ខែធ្នូ ២០២២ របស់លោក ហុក ពៅ ចៅក្រមជំនុំ ជម្រះសាលាដំបូងរាជធានីភ្នំពេញ ដែលឈ្មោះ ហ៊ិន រចនា មានទីលំនៅភូមិអង្វះមួយរយ ឃុំអន្សោង ស្រុកកំពង់ត្របែកខេត្តព្រៃវែង ជាប់ចោទពីបទឆបោកនិងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបានប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែសីហា ឆ្នាំ២០២១ ។ សាលក្រមបានបង្គាប់ឲ្យមន្ត្រីនគរបាលយុត្តិធម៌ត្រូវខ្លួនពិរុទ្ធជនទៅបង្ហាញខ្លួនក្នុងរយៈពេលខ្លីផុតនៅចំពោះមុខព្រះរាជអាជ្ញា និងនាំបុគ្គលនោះទៅដាក់ពន្ធនាគារ និងបង្គាប់ឲ្យប្រធានមណ្ឌលអប់រំកែប្រែទី២(ម២)ទទួលឃុំខ្លួនពិរុទ្ធជនដែលមានអត្តសញ្ញាណដូចខាងលើតាមដីកាបង្គាប់នេះ ៕
គ្រោះអគ្គិភ័យបានឆាបឆេះក្យូសប្រក់ស្បូវ ដែលសាងសង់ក្នុងបរិវេណភោជនីយដ្ឋាន យីហោ ហាន់នី ហ្គោលស៊ីតធី KTV មួយកន្លែង
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ គ្រោះអគ្គិភ័យមួយបានឆាបឆេះក្យូសប្រក់ស្បូវដែលសាងសង់ក្នុងបរិវេណភោជនីយដ្ឋាន យីហោ ហាន់នី ហ្គោលស៊ីតធី KTV មួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ទីតាំងហាងនេះ មិនទាន់មានភ្ញៀវចូលផឹកស៊ីនៅឡេីយទេ គឺមានតែបុគ្គលិកប្រចាំការតែប៉ុណ្ណោះ ហេីយនៅមុនពេលកេីតហេតុគេបានឃេីញមានអណ្តាតភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅចេញពីក្នុងក្យូស សម្រាប់ទទួលភ្ញៀវចូលផឹកស៊ីយ៉ាងសន្ធោសន្ធៅហេីយរាលដាលដល់ក្យូសចំនួន៤ទៀតដែលសង់ជាប់ៗគ្នា។ ភ្លាមៗនោះបុគ្គលិកដែលបម្រេីការក្នុងហាងនោះនាំគ្នាជួយពន្លត់តែដោយសារក្យូសប្រក់ស្បូវងាយនឹងឆាបឆេះទើបមិនអាចគ្រប់គ្រងបានក៏ហៅកងប្រតិបត្តិការរុករក និងសង្រ្គោះកងពលតូចលេខ៧០ ចេញរថយន្តពន្លត់អគ្គិភ័យមកជួយធ្វើអន្តរាគមន៍ជៀសវាងរាលដាលឆេះកាន់តែខ្លាំង។ ប្រតិបត្តិការពន្លត់អគ្គិភ័យនេះកម្លាំងកងសង្គ្រោះប្រេីប្រាស់ឡានទឹកចំនួន២គ្រឿង ស្មើនឹង១៦ម៉ែត្រគូប ហេីយអគ្គិភ័យក៏រលត់ទៅវិញ ដោយខូចខាតក្យូសប្រក់ស្បូវចំនួន៥ តែសំណាងដែរ ដែលមិនមានមនុស្សរងរបួស៕
ព្រោះតែភ្លើងប្រចណ្ឌបុរសអនិកជនខ្មែរអាមេរិកម្នាក់បានស-ម្លា-ប់ប្រពន្ធ ដោយវាយឲ្យសន្លប់រួចក៍យកខ្សែភ្លើងឆ.ក់
ព័ត៌មានបឋម សាហាវណាស់ ÷ ព្រោះតែភ្លើងប្រចណ្ឌបុរសអនិកជនខ្មែរអាមេរិកម្នាក់បានស-ម្លា-ប់ប្រពន្ធ ដោយវាយឲ្យសន្លប់រួចក៍យកខ្សែភ្លើងឆ.ក់.បណ្ដើរអោយប្រពន្ធ.ស្លា..ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ កាលពីវេលាម៉ោង១១ នឹង២៥នាទីព្រឹក ថ្ងៃទី ២៣ កុម្ភៈ ២០២៣ នៅចំណុចបុរីមួយកន្លែងផ្ទះ11A ស្ថិតនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌ ពោធិ៍សែនជ័យ។ ជនរងគ្រោះមានឈ្មោះកែវ ស្រីមុំ ភេទស្រីអាយុ៣៨ឆ្នាំ មានស្រុកកំណើតរស់នៅឃុំអន្លង់ត្នោត ស្រុកត្រកូល ខេត្តពោធិ៍សាត់ បច្ចុប្បន្នឆ្នាក់នៅ ភូមិ ១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សូមបញ្ជាក់ថាជនដៃដល់ជាប្ដីមានឈ្មោះមូល នេត ភេទប្រុសអាយុ ៦០ឆ្នាំជាងជាខ្មែរអនិកជន បច្ចុប្បន្នជនសង្ស័យកំពុងរត់គេចខ្លួន…
លោកស្រីសាប់ វ៉ាឡង់ទីន ដាក់ពាក្យបណ្តឹងនៅសង្កាត់កន្ទោក ជុំវិញករណីបាត់ឯកសារទិញលក់អចលនទ្រព្យ
ភ្នំពេញ៖ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ លោកស្រី សាប់ វ៉ាឡង់ទីន បានទៅដាក់ពាក្យបណ្តឹងនៅសាលាសង្កាត់រដ្ឋបាលកន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ពាក់ព័ន្ធទៅនឹងករណីបាត់ ឯកសារទិញលក់អចលនទ្រព្យ។ យោងតាមពាក្យបណ្តឹង និងកំណត់ហេតុ របស់លោកស្រី សាប់ វ៉ាឡង់ទីនចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ បានរៀបរាប់ឲ្យដឹងថា ខ្លួនបានបាត់ឯកសារទិញលក់ផ្ទះ ដែលមានទីតាំងអាសយដ្ឋានផ្ទះលេខ95 ផ្លូវ23B ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្នុងនោះលោកស្រីក៏បានបញ្ជាក់អំពីមូលហេតុដែលនាំឲ្យបាត់ ឯកសារទិញលក់ផ្ទះខាងលើនេះ គឺមកពីលោកស្រី ធ្វើការរុះរើលផ្ទះ ហើយក៏វង្វេងដៃ មិនដឹងបាត់ទៅណា។ លោកស្រីបានបញ្ជាក់ដែរថា៖ ការដាក់ពាក្យបណ្តឹងនេះគឺដើម្បីតែជាការជូនដំណឹង ការការពារទប់ស្កាត់ និងបញ្ជៀសបញ្ហាផ្សេងៗ ពាក់ព័ន្ធទៅនឹងបញ្ហាផ្លូវច្បាប់ ចំពោះការគ្រប់គ្រងផ្ទះខាងលើ ម្យ៉ាងទៀតដើម្បីឲ្យអាជ្ញាធរពាក់ព័ន្ធមូលដ្ឋានជួយដឹងឮុ៕
បុរសម្នាក់យកដែកបំពង់ទីបទៅវាយលើបុរសវ័យចំណាស់អាយុ ៨១ ឆ្នាំរហូតដល់ស្លាប់បាត់បង់ជីវិត
កំពង់ធំ ÷ជនដៃដល់ឈ្មោះ រិនសុភារម្យ ហៅម៉េងលី បានយកដែកបំពុងទីបវាយទៅលើបុរសវ័យចំណាស់ម្នាក់ បណ្ដាលឱ្យស្លាប់បាត់បង់ជីវិត ។ ជនរងគ្រោះ ឈ្មោះ កែង ញឹម អាយុ ៨១ឆ្នាំ រស់នៅភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ រីឯជនដៃដល់មានឈ្មោះ រិនសុភារម្យ ហៅម៉េងលី រស់នៅភូមិ.ឃុំ ជាមួយគ្នា ដែលបានយកដែកទីបវាយ.សម្លា.ប់.លោកតាកែង ញឹមអាយុ៨១ឆ្នាំ ។ យោងតាមការរៀបរាប់ របស់កូន ចៅជនរងគ្រោះ (សព) បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា កាលពីវេលាម៉ោង៦ និង៣០ នាទីល្ងាច ថ្ងៃទី ២០ ខែកុម្ភៈឆ្នាំ ២០២៣ ជនដៃដល់ ដែលជាឃាតករ បានធ្វើសកម្មភាព វាយលើជនរងគ្រោះ ហើយ បើកំរើកកន្លែងណា វាយកន្លែងនោះ វាយបំបាក់ជើងម្ខាង ចងជើងម្ខាង ហើយវាយបំបែកក្បាលថែមទៀត។ បន្ទាប់ពីធ្វើសកម្មភាពរួចជនដៃដល់ បានរត់គេចខ្លួនបាត់ស្រម៉ោល ក្រុមគ្រួសារនៃសពសំណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធជួយស្រាវជ្រាវ ចាប់ជនដៃដល់ ដែលជាឃាតករ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕
ឃ្លាំងអេតចាយ ដ៏ធំមួយត្រូវអគ្គិភ័យឆាបឆេះ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិផ្សារកណ្ដាលសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ ឃ្លាំងអេតចាយ ដ៏ធំមួយត្រូវអគ្គិភ័យឆាបឆេះនៅ ថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិផ្សារកណ្ដាលសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។ នៅក្នុងស្ថានការណ៍នោះភ្លាមៗគេឃើញមានកម្លាំងសមត្ថកិច្ចទាំងបីប្រភេទរួមជាមួយអាជ្ញាធរក្រុងសហការគ្នាញាប់ដៃញាប់ជើងដើម្បីបញ្ជូនរថយន្តពន្លត់អគ្គិភ័យទៅជួយសង្គ្រោះ។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា លោកបានដឹកនាំកម្លាំង សហការជាមួយនឹងអាជ្ញាធរក្រុងប៉ោយប៉ែតនិងកម្លាំងនគរបាលពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងកម្លាំងរបស់ក្រុមហ៊ុនកាស៊ីណូ មានឡានទឹកសរុបចំនួន ០៧គ្រឿង ចុះជួយធ្វើអន្តរាគមន៍ពន្លត់អគ្គិភ័យឆាបឆេះឃ្លាំងអេតចាយខាងលើនេះ។ អគ្គិភ័យឆាបឆេះឃ្លាំងអេតចាយនេះដោយសារកម្មករបានកាត់ដែកមិនប្រយ័ត្នបង្កជាអណ្តាតភ្លើងឆាបឆេះតែម្ដង តែករណីនេះមិនបានរាលដាលឬក៏ឆាបឆេះធំនោះទេដោយសារមានការអន្តរាគមន៍ភ្លាមៗទើបអគ្គិភ័យបានរលត់ទៅវិញនៅម៉ោងប្រមាណ១១ព្រឹកថ្ងៃដដែល។ សូមរំលឹកថា ឃ្លាំងអេតចាយខនេះ កាលពីរយៈពេលបួនឆ្នាំមុនក៏ត្រូវអគ្គិភ័យឆាបឆេះខាតបង់ប្រាក់រាប់មុឺនដុល្លាមកហើយដែរ៕
ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង នៅចំណុចផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ
ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង នៅចំណុចផ្សេងគ្នាក្នុងរាជធានីភ្នំពេញ ។ ករណីអគ្គិភ័យចំនួន២កន្លែងផ្សេងគ្នានោះ រួមមាន ៖ ទី១ កាលពីវេលាម៉ោង២២ និង០០នាទីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ អគ្គិភ័យបានកើតឡើងនៅតាមបណ្តោយផ្លូវលេខ៣៧១ ទល់មុខនឹងស្ថានីយបូមទឹកបឹងទំពុន ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានឆាបឆេះផ្ទះប្រជាពលរដ្ឋ០១ខ្នងដែលសង់ឡើងពីថ្មប្រក់សង្ក័សី និងប្រកបអាជីវកម្មជួសជុលម៉ូតូខ្ទេចអស់ទាំងស្រុង ។ បន្ទាប់មកទៀតមិនបានប៉ុន្មាននាទីផងក៏កេីតមានករណីអគ្គិភ័យលេីកទី២ នៅវេលាម៉ោង២២ និង២០នាទីយប់ថ្ងៃខែឆ្នាំដដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងទៀតយ៉ាងសន្ធោសន្ធៅ ស្ថិតនៅក្បែរគល់ស្ពានព្រះមុនីវង្សថ្មី ក្នុងក្រុម១៨ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ដោយបានបំផ្លាញលំនៅឋានពលរដ្ឋ០១ខ្នងដែលសង់ឡេីងពីថ្មក្រោមឈេីលេីខ្ទេចទាំងស្រុង ។ ហេតុការណ៍គ្រោះអគ្គិភ័យទាំង០២ករណីនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ បង្ការ និងសង្គ្រោះអគ្គិភ័យ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុប២៣គ្រឿង ដោយក្នុងនោះករណីទី១នៅខាងខណ្ឌដង្កោ ប្រើរថយន្តពន្លត់អគ្គិភ័យ០៥គ្រឿង និងករណីទី២នៅខណ្ឌច្បារអំពៅ ប្រើរថយន្តពន្លត់អគ្គិភ័យ១៨គ្រឿង ។ មូលហេតុនៃការឆាបឆេះផ្ទះប្រជាពលរដ្ឋទាំង០២ករណីនេះ សមត្ថកិច្ចជំនាញបានបញ្ជាក់ប្រាប់ថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនីដូចគ្នា ទើបបង្កជាអគ្គិភ័យយ៉ាងដូច្នេះ តែក្នុងករណីនេះមិនបង្កឱ្យមានមនុស្សរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះឡេីយ ៕










